fbpx

ឆ្ងល់ទេកត្តាអ្វីទៅដែលនាំឱ្យបុគ្គលមួយចំនួនមានភាពរីករាយ និងស្កប់ស្កល់ក្នុងជីវិត ខណៈបុគ្គលមួយចំនួនផ្សេងទៀតរមែងមានការព្រួយបារម្ភ និង ខ្វាយខ្វល់ក្នុងចិត្តមិនឈប់ឈរ?

ថ្ងៃនេះ យើងមកមើលទម្លាប់ទាំង ៧ របស់បុគ្គលរីករាយទាំងអស់គ្នា!​

១. រីករាយនឹងអ្វីដែលពួកគេមាន៖

បុគ្គលរីករាយតែងមានអារម្មណ៍ grateful និងបង្វែរចំណាប់អារម្មណ៍របស់ពួកគេទៅលើអ្វីដែលខ្លួនមាន ឬកំពុងព្យាយាមសម្រេចឱ្យបាន ជាជាងការផ្តោតទៅលើអ្វីដែលពួកគេខ្វះ។

២. ព្យាយាមនៅក្បែរបុគ្គលរីករាយដទៃ៖

ការហ៊ុំព័ទ្ធខ្លួនយើងជាមួយសាច់ញាតិ ឬ មិត្តភក្តិដែលជួយលើកទឹកចិត្ត គាំទ្រ និងផ្តល់ភាពកក់ក្តៅ នឹងធ្វើឱ្យយើងមានភាពសប្បាយរីករាយ។ តែផ្ទុយទៅវិញ ការចំណាយពេលវេលាច្រើនជាមួយមនុស្សអវិជ្ជមាន និង toxic នឹងទាញថាមពលរបស់អ្នកទៅរកភាពអវិជ្ជមានផងដែរ។

៣. រកពេលវេលាដើម្បីធ្វើអ្វីដែលខ្លួនចូលចិត្ត៖

សម្រាប់មនុស្សដែលចូលចិត្តដាំរុក្ខជាតិ ធ្វើនំ ឬរាំ ជាដើម តើអ្នកមានអារម្មណ៍សប្បាយរីករាយទេ នៅពេលដែលអ្នកធ្វើរឿងទាំងនោះទេ? បុគ្គលរីករាយយល់ដឹងពីសារៈសំខាន់នៃការទុកពេលឱ្យខ្លួនឯងដើម្បីធ្វើអ្វីដែលខ្លួនពេញចិត្ត និងបន្ថយល្បឿនពីជីវិតដ៏មមាញឹក។ ការរត់ប្រណាំង ដើម្បីទៅដល់គោលដៅចុងក្រោយអាចធ្វើឱ្យមានភាពរីករាយតែមួយភ្លេត តែសុភមង្គល និងភាពរីករាយយូរអង្វែង គឺអំពីការរីករាយនឹងដំណើរការដើរទៅកាន់គោលដៅនោះ។

៤. ផ្លាស់ប្តូរផ្នត់គំនិតរបស់ខ្លួនចំពោះលុយ៖

បុគ្គលរីករាយព្យាយាមរក្សាតុល្យភាពរវាងការងារ និង ជីវិត។ នៅចុងបញ្ចប់ នៅពេលដែលខ្លួនយើង ឬមនុស្សជាទីស្រលាញ់របស់យើងធ្លាក់ខ្លួនឈឺ អ្វីដែលយើងនឹកឃើញចង់បាននោះគឺពេលវេលា មិនមែនទ្រព្យសម្បត្តិនោះទេ។

៥. ការធ្វើលំហាត់ប្រាណ៖

ការហាត់ប្រាណជួយឱ្យបុគ្គលរីករាយមានអារម្មណ៍ស្រស់ថ្លា គំនិតស្រលះ និងមានសុខភាព និងរាងកាយមាំមួន។

៦. ដឹងថាអ្វីៗនឹងមិនអាចល្អប្រសើរគ្រប់ពេលនោះទេ៖

យើងប្រហែលជាគិតថាបុគ្គលរីករាយជាបុគ្គលដែលមានភាពសុទិដ្ឋិនិយមរាល់ពេល។ ប៉ុន្តែនេះមិនមែនជាការពិតទេ។ ពេលខ្លះមិនថាយើងព្យាយាមយ៉ាងណាក៏ដោយ អ្វីៗនឹងមិនអាចល្អឥតខ្ចោះដូចការគ្រោងទុកនោះទេ។ ដូច្នេះ ចំពោះបុគ្គលរីករាយ ពួកគេព្យាយាមឱ្យអស់ពីសមត្ថភាពលើអ្វីគ្រប់យ៉ាង និងបត់បែនតាមសភាពការណ៍ជាក់ស្តែង។ ធ្វើដូចនេះ ទោះមិនបានជោគជ័យដូចការគ្រោងទុកក៏ពិតមែន ប៉ុន្តែពួកគេនឹងមិនមានការសោកស្តាយ។

៧. ផ្តោតលើអ្វីដែលពួកគេអាចគ្រប់គ្រងបាន៖


ការធ្វើចិត្តឱ្យល្អ និងទូលាយ ការរៀបចំពេលវេលា ដើម្បីអ្វីដែលអ្នកស្រលាញ់ ការគិតក្នុងផ្លូវវិជ្ជមាន ការហាត់ប្រាណ និងពង្រឹងចំណេះដឹង និងទំនាក់ទំនងជាមួយបុគ្គលជុំវិញ សុទ្ធសឹងតែជាអ្វីដែលយើងអាចគ្រប់គ្រងបាន។បន្ទាប់ពីអានទម្លាប់ទាំង ៧ របស់បុគ្គលរីករាយហើយ តើអ្នកអនុវត្តបានចំនុចណាខ្លះ?

ភាគហ៊ុន ៧ប្រភេទ ដែលវិនិយោគិនគួរស្គាល់

Leave a Reply

Scroll to top
%d bloggers like this: