fbpx

ការសន្សំប្រាក់ជារឿងមូយដែលចាំបាច់ក្នុងការរៀបចំហិរញ្ញវត្ថុផ្ទាល់ខ្លួន និងជាខ្នងបង្អែកនៅពេលគ្រា អាសន្នត្រូវការប្រាក់ចំាបាច់។ ការពិតទៅការសន្សំនេះអាចចាប់ផ្តើមបានមិនថាអាយុតិច ឬច្រើននោះ ទេ បើចាប់ផ្តើមបានកាន់តែលឿនកាន់តែល្អ ហើយការសន្សំនេះក៏គេមានចំនួនកំណត់ទៅតាមអាយុ ដែលភាគច្រើនសន្សំសម្រាប់ពេលចូលនិវត្តន៏។

ខាងក្រោមនេះជាចំនួនប្រាក់ដែលអ្នកគួរសន្សំទៅតាមក្រុមអាយុនីមួយៗ៖

ចន្លោះពី២០ ទៅ ៣០ឆ្នាំ ៖ ១ x ប្រាក់ខែក្នុងមួយឆ្នាំ

ប្រសិនបើអ្នកស្ថិតនៅក្នុងចន្លោះក្រុមអាយុនេះ អ្នកគួរតែមានប្រាក់សន្សំសម្រាប់ការចូលនិវត្តន៍ស្មើនឹង ប្រាក់ខែបច្ចុប្បន្នរបស់អ្នកមួយឆ្នាំ និងមានប្រាក់សន្សំសម្រាប់គ្រាអាសន្នយ៉ាងហោចណាស់ស្មើនឹង មួយខែនៃការចំណាយរបស់អ្នក។ ឧទាហរណ៏ថាក្នុងមួយឆ្នាំប្រាក់ខែរបស់អ្នកមានចំនួន ៤០,០០០ ដុល្លារ ចឹងនៅពេលដែលអ្នកមានអាយុ ៣០ឆ្នាំ អ្នកគួរមានប្រាក់សន្សំ ៤០,០០០ ដុល្លារ ហើយប្រាក់នេះអាចនិយាយបានថាជាប្រាក់ សន្សំរយៈពេល ១០ឆ្នាំ (ចាប់ពីអាយុ ២០ ដល់៣០ឆ្នាំ)។

ចន្លោះពី៣០ ទៅ ៤០ឆ្នាំ ៖ ៣ x ប្រាក់ខែក្នុងមួយឆ្នាំ

នៅពេលដែលអ្នកឈានដល់អាយុ ៤០ឆ្នាំ ប្រាក់សន្សំសម្រាប់ការចូលនិវត្តន៏របស់អ្នកត្រូវមានស្មើនឹង ចំនួនប្រាក់ខែ ៣ឆ្នាំរបស់អ្នក ហើយប្រាក់សម្រាប់គ្រាអាសន្នរបស់អ្នកត្រូវត្រៀមសម្រាប់ពី៣ ទៅ​៦ខែ។ សម្រាប់អ្នកដែលនៅក្នុងចន្លោះអាយុនេះ មានការចំណាយច្រើនព្រោះជាវ័យមួយដែលកំពុងតែចាប់ ផ្តើមជីវិតដោយចំណាយទៅលើការទិញផ្ទះ បង្កើតគ្រួសារជាដើម។

ចន្លោះពី៤០ ទៅ ៥០ឆ្នាំ ៖ ៦ x ប្រាក់ខែក្នុងមួយឆ្នាំ

នៅក្នុងវ័យនេះ​អ្នកកំពុងតែខិតកៀកទៅអាយុនៃការចូលនិវត្តន៏មែនទែនហើយ ដូចនេះប្រាក់សន្សំ ដែលអ្នកគួរមាននៅពេលអាយុ ៥០ឆ្នាំនេះត្រូវស្មើហ្នឹង ៦ដងនៃប្រាក់ខែប្រចាំឆ្នាំរបស់អ្នក ហើយកញ្ចប់ លុយគ្រាអាសន្នគួរតែមានត្រៀមសម្រាប់រយៈពេល ៣ទៅ ៦ខែ។

ចន្លោះពី៥០ ទៅ ៦០ឆ្នាំ ៖ ៨ x ប្រាក់ខែក្នុងមួយឆ្នាំ

វ័យនេះកាន់តែកៀកទៅនឹងការចូលនិវត្តន៏ ចឹងហើយទើបនៅវ័យនេះប្រាក់សន្សំសម្រាប់ចូលនិវត្តន៏ របស់អ្នកគួរតែស្មើ ៨ដងនៃប្រាក់ខែក្នុងមួយឆ្នាំរបស់អ្នក​ ហើយប្រាក់ត្រៀមសម្រាប់ចំណាយនាពេល អាសន្នត្រូវមានសម្រាប់ ៣ ទៅ៦ខែ។

ចន្លោះពី៦០ ទៅ ៧០ឆ្នាំ ៖ ១០ x ប្រាក់ខែក្នុងមួយឆ្នាំ

នៅពេលដែលអ្នកឈានចូលវ័យខ្ទង់ ៧០ឆ្នាំ អ្នកប្រហែលជាចង់សម្រាកពីការងារ ហើយចំណាយជីវិត ធ្វើអ្វីដែលផ្តល់ភាពរីករាយសម្រាប់អ្នក។សម្រាប់ប្រាក់សន្សំចូលនិវត្តន៏របស់អ្នកវិញនៅពេលដល់អាយុ គួរតែមានស្មើនឹង ១០ដងនៃប្រាក់ចំណូលមួយឆ្នាំរបស់អ្នក ហើយប្រាក់ចំណាយសម្រាប់គ្រាអាសន្នគួរ មានត្រៀមរយៈពេល ៦ ទៅ៩ខែ។

ទោះបីជាមានការកំណត់ចំនួនទឹកប្រាក់ដែលត្រូវសន្សំដូចដែលបានរៀបរាប់ខាងលើនេះ តែ មិនមានន័យថាអ្នកត្រូវតែអនុវត្តតាមជាដាច់ខាតនោះទេ។ អ្នកអាចបង្កើតគម្រោងការសន្សំមួយដែល សមស្របទៅតាមរបៀបរស់នៅ និងស្ថានភាពហិរញ្ញវត្ថុរបស់អ្នកផ្ទាល់ ដោយធ្វើយ៉ាងណាអ្នកមាន ប្រាក់សន្សំមួយដែលមិនប៉ះពាល់ទៅលើការចំណាយក្នុងជីវភាពប្រចាំថ្ងៃ។

សរុបមកវិញ ចំនួនដែលសន្សំខាងលើនេះគ្រាន់ជាគំរូដែលអ្នកអាចយកមកអនុវត្តតាម ប៉ុន្តែអ្វី ដែលសំខាន់នោះគឺការរៀបផែនការសន្សំមួយដែលត្រូវជាមួយនឹងខ្លួនអ្នកផ្ទាល់ ហើយចំណុចដែល សំខាន់បំផុតនោះគឺ ការចាប់ផ្តើមសន្សំមិនថាសម្រាប់ការចូលនិវត្តន៏ ឬសម្រាប់ការបង់ថ្លៃសិក្សានោះទេ ប្រសិនបើចាប់ផ្តើមសន្សំកាន់តែលឿន កាន់តែប្រសើរ ប៉ុន្តែមិនគួរភ្លេចចំណាយទៅលើអ្វីដែលធ្វើឲ្យ អ្នករីករាយផងដែរ។

ប្រភព៖

https://www.cnbc.com/select/savings-by-age/

https://time.com/…/how-much-money-you-should-have-in…/

លុយគួរសន្សំតាមអាយុ

Leave a Reply

Scroll to top

Discover more from LuyBook

Subscribe now to keep reading and get access to the full archive.

Continue reading