fbpx

អ្នកទាំងអស់គ្នាខិតខំធ្វើការ ប្រកបរបររាល់ថ្ងៃ តើធ្លាប់ដែលគិតពីការចូលនិវត្តន៏ដែរ ឬទេ? តើអ្នកមានគម្រោងចូលនិវត្តន៏នៅអាយុប៉ុន្មាន? ខ្ទង់ ៥០ ទៅ ៦០ឆ្នាំដូចមនុស្សភាគច្រើន ឬ ក៏ចង់ចូលនិវត្តន៏នៅអាយុខ្ទង់៣០ ឬ៤០? តើអ្នកទាំងអស់គ្នាធ្លាប់គិតពីថា តើត្រូវរៀបគម្រោងបែបណាខ្លះចំពោះផ្នែកហិរញ្ញវត្ថុ?

#LuyBook នឹងលើកយកចំណុចមួយចំនួនដែលគួរពិចារណានៅពេលរៀបចំផែនការចូលនិវត្តន៏។

១. អាយុពេលចូលនិវត្តន៏

នៅក្នុងផែនការចូលនិវត្តន៏របស់អ្នកគួរតែចាប់ផ្តើមដំបូងគិតអំពីអាយុដែលអ្នកចង់ចូលនិវត្តន៏ តើចង់ចូលនិវត្តន៏នៅអាយុទូទៅចាប់ពី​ ៦០ ទៅ៦៥ឆ្នាំ​ ឬក្មេងជាងនេះ? ការកំណត់ពេលច្បាស់លាស់ មួយធ្វើឲ្យអ្នកងាយស្រួលក្នុងការរៀបផែនការ ហើយអាចជៀសវាងបញ្ហាផ្សេងៗដែលមិនអាចរំពឹងទុក មុនបាន។

២. កញ្ចប់ថវិកាចូលនិវត្តន៏

ដើម្បីងាយស្រួលក្នុងការចូលនិវត្តន៏និងអាចទទួលបានជីវិតចូលនិវត្តន៏ដែលអ្នកចង់បាន អ្នកអាចរៀបចំជាកញ្ចប់ថវិកាដាច់ដោយឡែកមួយសន្សំជា ប្រចាំដោយមានកំណត់គោលដៅត្រូវ សន្សំច្បាស់លាស់មួយគិតទៅតាមសមត្ថភាពរបស់អ្នក។ ការបង្កើតប្រាក់ចូលនិវត្តន៏នេះមិនគួរធ្វើឲ្យ ប៉ះពាល់ដល់កញ្ចប់ថវិកាដែលអ្នកត្រូវចំណាយប្រចាំខែនោះ ទេ។ អាចនិយាយបានថាកញ្ចប់ថវិកានេះ ជាលុយដែលនៅសល់ពីការចំណាយផ្សេងៗ ព្រោះបើអ្នកមិន ទាន់មានលុយដែលនៅសល់ពីការ ចំណាយ និងកញ្ចប់ថវិកាអាសន្នទេ អ្នកត្រូវគិតគូររឿងរកចំណូល គ្រប់គ្រាន់សម្រាប់ការចំណាយ និង មានកញ្ចប់លុយសម្រាប់គ្រាមានអាសន្នសិន សឹមរៀបចំថវិកាចូល និវត្តន៏នោះ។ ប្រសិនបើអ្នកបំពេញការងាររដ្ឋអ្នកនឹងមានប្រាក់ចូលនិវត្តន៏នៅពេលដែលដល់ អាយុ ៦០ឆ្នាំ ចំណែកឯអ្នកធ្វើការងារនៅតាមក្រុមហ៊ុនឯកជនដែលមានអាយុចាប់ពី ៥៥ឆ្នាំអាចទទួលបានប្រាក់ ចាស់ជរា ប្រសិនបើបានចុះឈ្មោះក្នុង​របបបេឡាជាតិសន្តិសុខសង្គម(បសស)រយៈពេល ២០ឆ្នាំ ឡើង។

៣. ប្រភពចំណូលអកម្ម

ទោះបីជាប្រាក់សន្សំគ្រប់គ្រាន់តាមអ្វីដែលអ្នកបានកំណត់ក៏ពិតមែន តែអ្នកគួរតែមានប្រភព ចំណូលមួយដែលអាចពឹងពាក់បាននៅពេលអ្នកចូលនិវត្តន៏។ អ្នកអាចបង្កើតប្រភពចំណូលអសកម្ម (Passive Income) ដែលជាប្រភពចំណូលមួយដែលអាចផ្តល់ចំណូលឲ្យអ្នកបាន ទោះបីអ្នកឈប់ធ្វើ ការងារនោះក៏ដោយដូចជា ការសរសេរសៀវភៅ (សរសេរម្តងលក់បានរហូត) ការវិនិយោគភាគហ៊ុន ដែលផ្តល់ភាគលាភជាដើម។

៤. ក្រោយចូលនិវត្តន៏

ក្រោយពីការរៀបចំផែនការសន្សំហើយ អ្នកគួរតែចាប់ផ្តើមអនុវត្តទៅតាមអ្វីដែលអ្នកបាន កំណត់។ ប៉ុន្តែអ្នកគួរតែត្រៀមលក្ខណៈក្នុងការចំណាយដែលមិនបានព្រៀងទុក ព្រោះការចំណាយ អាចមានការប្រែប្រួលទៅតាមពេលវេលា ហើយបញ្ហានាពេលអនាគតអាចប៉ះពាល់ទៅដល់កញ្ចប់ ថវិកាដែលអ្នកបានត្រៀមទុក ដូចនេះអ្នកគួរតែមានប្រភពចំណូលខ្លះ ឬអាចត្រៀមលើសពីការព្រៀង ទុក។

ជារួមមក ការរៀបចំផែនការចូលនិវត្តន៏នេះអ្នកអាចបង្កើតជាផែនការមួយដោយខ្លួនឯងហើយ ធ្វើតាមអ្វីដែលបានកំណត់ ឬអ្នកអាចទៅពិភាក្សាសុំជាយោបល់ពីអ្នកជំនាញដូចជាក្រុមហ៊ុនធានារ៉ាប់ រងអាយុជីវិត។ ទោះជាយ៉ាងណា អ្នកអាចរៀបចំថវិកាចូលនិវត្តន៏បានប្រសិនបើអ្នកច្បាស់លាស់អំពី ផែនការនេះ និងដឹងច្បាស់ពីស្ថានភាពហិរញ្ញវត្ថុរបស់អ្នក។

វិធីត្រៀមខ្លួនដើម្បីចូលនិវត្តន៍

Leave a Reply

Scroll to top
%d bloggers like this: