Day: September 10, 2023

ដុល្លារឡើងថ្លៃខ្លាំង ហេតុអ្វីលុយរៀលមិនសូវធ្លាក់ខ្លាំង?

ដុល្លារឡើងថ្លៃខ្លាំង ហេតុអ្វីលុយរៀលមិនសូវធ្លាក់ខ្លាំង? ធនាគារជាតិនៃកម្ពុជាប្រកាន់អត្រាប្ដូរប្រាក់អណ្ដែតមែនអត់? អ្នកទាំងអស់គ្នាប្រាកដជាបានចាប់អារម្មណ៍ដែរថា មួយរយៈនេះលុយដុល្លារអាមេរិកបានឡើងថ្លៃគួរឲ្យកត់សម្គាល់។ ការដែលឡើងថ្លៃនេះកើតឡើងទូទាំងពិភពលោក ព្រោះធនាគារកណ្ដាលអាមេរិកបន្តតម្លើងអត្រាការប្រាក់គោល ជាហេតុធ្វើឲ្យតម្រូវការប្រាក់ដុល្លារអាមេរិកកើនឡើងលើទីផ្សារអន្តរជាតិ។ សុំបើករង្វង់ក្រចកបន្តិចថា អត្រាប្ដូរប្រាក់រូបិយប័ណ្ណមួយជាមួយរូបិយប័ណ្ណប្រទេសមួយទៀតគឺអាស្រ័យលើតម្រូវការ និងការផ្គត់ផ្គង់ (demand & supply) ជាពិសេសក្នុងការធ្វើពាណិជ្ជកម្មអន្តរជាតិ ការវិនិយោគ និងទីផ្សារហិរញ្ញវត្ថុ។ ដូចនេះពេលដែលតម្រូវការរូបិយប័ណ្ណមួយកើនឡើង នោះធ្វើឲ្យតម្លៃលុយកើនឡើងធៀបនឹងរូបិយប័ណ្ណមួយទៀត។ សំណួរសំខាន់សួរថាតើ ធនាគារកណ្ដាលនៃប្រទេសនីមួយៗត្រូវធ្វើដូចម្ដេចដើម្បីគ្រប់គ្រងអត្រាប្ដូរប្រាក់ និងជាពិសេសគ្រប់គ្រងតម្លៃលុយរបស់ប្រទេសខ្លួន? ១. អត្រាប្ដូរប្រាក់ថេរ (fixed exchange rate)៖ ធនាគារកណ្ដាល កំណត់អត្រាប្ដូរប្រាក់ថេរមួយសម្រាប់រក្សាតម្លៃរបស់លុយប្រទេសខ្លួន ធៀបនឹងលុយប្រទេសផ្សេង (ដុល្លារអាមេរិក)។ ធនាគារកណ្ដាលអាចធ្វើបែបនេះបានដោយធ្វើការទិញលក់លុយប្រទេសខ្លួន ជាមួយនឹងលុយដុល្លារអាមេរិក ដើម្បីរក្សាកម្រិតតម្រូវការ និងការផ្គត់ផ្គង់ (demand & supply) នៅលើទីផ្សារអន្តរជាតិ។ អត្ថប្រយោជន៍នោះគឺ ដើម្បីរក្សាស្ថេរភាព សម្រាប់វិនិយោគិន និងអ្នកជំនួញ។ យ៉ាងណាមិញ ការធ្វើបែបនេះ មានន័យថាធនាគារកណ្ដាលអាចនឹងបាត់បង់លទ្ធភាពខ្លះៗក្នុងការដាក់ចេញវិធានការគោលនយោបាយរូបិយវត្ថុរបស់ខ្លួន (monetary policy)។ ឧទាហរណ៍៖ ហុងកុង អារ៉ាប់រួម។ ២. អត្រាប្ដូរប្រាក់អណ្ដែត (floating exchange […]

Scroll to top