តើរូបិយប័ណ្ណឌីជីថលរបស់ធនាគារកណ្តាលគឺជាអ្វី? រូបិយប័ណ្ណឌីជីថលរបស់ធនាគារកណ្តាល (sovereign digital currency) គឺដូចជារូបិយប័ណ្ណ ឬក្រដាសលុយធម្មតាដែរ ប៉ុន្តែវាមានទម្រង់ឌីជីថលដែលបោះពុម្ពនិងគ្រប់គ្រងដោយធនាគារកណ្តាលរបស់ប្រទេសនីមួយៗ។ កុំច្រឡំឱ្យសោះថា រូបិយប័ណ្ណឌីជីថលរបស់ធនាគារកណ្តាល ដូចនឹងរូបិយប័ណ្ណ Crypto ព្រោះជាប្រភេទរូបិយប័ណ្ណឌីជីថលប្រើប្រាស់់បច្ចេកវិទ្យា Blockchain ហើយប្រតិបត្តិការទិញលក់រូបិយប័ណ្ណ Crypto នេះ មិនស្ថិតនៅក្រោមធនាគារកណ្ដាលឡើយ។ ខុសពីរូបិយប័ណ្ណ Crypto, រូបិយប័ណ្ណឌីជីថលរបស់ធនាគារកណ្តាលគឺមានប្រព័ន្ធគ្រប់គ្រងកណ្ដាលមួយ ហើយមិនមានភាពអនាមិក (anonymity) ក្នុងការប្រើប្រាស់រូបិយប័ណ្ឌឌីជីថលឡើយ និយាយឱ្យស្រួលយល់ទៅគឺដូចយើងចាយលុយជាក្រដាសប្រាក់ចឹងដែរ ហើយវាមានស្ថិរភាពតម្លៃដូចនឹងរូបិយប័ណ្ណជាក្រដាសប្រាក់ដូចគ្នា។ ធនាគារកណ្ដាលរបស់ប្រទេសជាច្រើនបានឃើញពីអត្ថប្រយោជន៍នៃរូបិយប័ណ្ណឌីជីថល ដើម្បីឱ្យប្រទេសខ្លួនក្លាយជាប្រទេសដែលមិនចាយលុយក្រដាស (cashless society) និងមានភាពងាយស្រួលក្នុងការគ្រប់គ្រងរូបិយប័ណ្ណ ក៏ដូចជាផ្ដល់អាទិភាពដល់ធនាគារកណ្ដាលក្នុងការដាក់ចេញវិធានការរូបិយវត្ថុនានាឱ្យកាន់តែមានប្រសិទ្ធភាព។ តើធនាគារកណ្ដាលនានានៅលើពិភពលោក បានបង្កើតរូបិយប័ណ្ណឌីជីថលនេះដល់ណាខ្លះហើយ? ប្រទេសនៅក្នុង G20 សុទ្ធតែកំពុងសិក្សាលទ្ធភាព និងអភិវឌ្ឍរូបិយប័ណ្ណឌីជីថលរបស់ធនាគារកណ្ដាលពួកគេ។ ក្រៅពីនេះ មានប្រទេសមួយចំនួន ដូចជា ប្រទេសស៊ុយអែត, ន័រវែស, ស្វីស, និងជាពិសេសប្រទេសកម្ពុជាយើងផ្ទាល់ បាននិងកំពុងរៀបចំអភិវឌ្ឍរូបិយប័ណ្ណឌីជីថលនេះ។ សម្រាប់ប្រទេសកម្ពុជាយើង, ធនាគារជាតិនៃកម្ពុជាបាននិងកំពុងអភិវឌ្ឍរូបិយប័ណ្ណឌីជីថល ចាប់តាំងពីឆ្នាំ ២០១៧ មកម្ល៉េះ។ […]
រឿងរ៉ាវក្រោយភាពជោគជ័យរបស់ក្រុមហ៊ុនវីង
ក្រុមហ៊ុន Wing (វីង) ជាក្រុមហ៊ុនផ្តល់សេវាកម្មផ្ទេរប្រាក់តាមឌីជីថល ដែលពួកយើងទាំងអស់គ្នាប្រាកដជាធ្លាប់ស្គាល់គ្រប់គ្នាហើយ។ Wing Cambodia Limited Specialised Bank ត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ ២០០៩ ដោយធនាគារ ANZ នៅកម្ពុជា។ បេសកកម្មរបស់ Wing គឺការផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុដោយងាយស្រួលតាមទូរស័ព្ទចល័តដល់ប្រជាជនកម្ពុជា ដើម្បីកែលម្អជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ។ យ៉ាងណាមិញ ក្នុងរយៈពេល ៣ ឆ្នាំដំបូងនៃការបើកដំណើរការ បេសកកម្មនោះមិនត្រូវបានសម្រេច ដោយសារកង្វះចំណេះដឹង និងចំណាប់អារម្មណ៍របស់អ្នកប្រើប្រាស់ ដែលនាំឱ្យស្ថាបនិកដំបូងរបស់ Wing សម្រេចចិត្តក្នុងការលក់នៅអាជីវកម្មនេះចេញ។ ប៉ុន្តែនៅពេលនោះ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានយល់ឃើញថាចក្ខុវិស័យរបស់ Wing មានសក្តានុពលខ្លាំងសម្រាប់បរិការណ៍សេដ្ឋកិច្ចនៅកម្ពុជា ដែលអត្រាជ្រៀតចូលនៃវិស័យធនាគារមានកម្រិតទាបខ្លាំង ហើយប្រជាជនមិនដល់ ១០% ផងដែលប្រើប្រាស់កុងធនាគារ។ រ៉ូយ៉ាល់គ្រុបបានយល់ឃើញថាអាជីវកម្មរបស់ Wing ជាឱកាស និងគំរូធនាគារថ្មីមួយ ដែលអាចផ្តល់ភាពងាយស្រួលដល់ប្រជាជនកម្ពុជាដែលមានចំណូលទាប និងមិនត្រូវបានរាប់បញ្ចូលក្នុងវិស័យធនាគារ ។ កត្តានេះ បានជម្រុញឱ្យក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ទិញសិទ្ធិកាន់កាប់ Wing ពីធនាគារ ANZ ។ […]
គួរមានគណនីធនាគារប៉ុន្មាន?
តើរាល់ថ្ងៃ អ្នកទាំងអស់គ្នាមានគណនីធនាគារចំនួនប៉ុន្មាន? ដែលឆ្ងល់អត់ថា គួរតែមានប៉ុន្មានទើបសាកសម ហើយត្រូវនឹងតម្រូវការ និងស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួន? ជាទូទៅ អ្នកទាំងអស់គ្នាគួរតែមានគណនីធនាគារយ៉ាងតិច ២ សម្រាប់គោលបំណងទាំងពីរធំៗខាងក្រោម៖ ១. គណនីសម្រាប់ប្រើប្រាស់ប្រចាំ (Checking Account)៖ អ្នកត្រូវតែមានគណនីមួយសម្រាប់ប្រើប្រាស់ជាចំណាយប្រចាំខែ ដូច្នេះអ្នកគួរតែដាក់ប្រាក់ចូលគណនីនេះឱ្យបានគ្រប់ចំនួនសមស្របនឹងចំណាយរបស់អ្នកប្រចាំខែ ។ គណនីប្រភេទនេះ គឺជាប្រភេទគណនីសន្សំ ឬគណនីចរន្ត ដែលជាទូទៅមិនមានការប្រាក់ច្រើនទេ ហើយក៏មិនគិតថ្លៃសេវាដកប្រាក់ ឬផ្ទេរប្រាក់ឡើយ ។ ក្នុងនេះដែរ អ្នកអាចធ្វើការកំណត់ចំណាយប្រចាំថ្ងៃរបស់អ្នកផងដែរ នៅពេលដែលបើកគណនី ប្រសិនបើមិនចង់ចាយច្រើនលើសផែនការ ។ ឧទាហរណ៍ អ្នកអាចកំណត់ថាគណនីនេះមិនអាចដកប្រាក់លើសពី ១០០ ដុល្លារ ក្នុងមួយថ្ងៃបាន ។ ២. គណនីសម្រាប់សន្សំ (Saving Account)៖ បន្ទាប់ពីមានប្រាក់គ្រប់គ្រាន់សម្រាប់ចំណាយជាប្រចាំរួចហើយ អ្នកគួរបង្កើតគណនីសន្សំដែលមានការប្រាក់ច្រើនជាងគណនីសម្រាប់ប្រើប្រាស់ប្រចាំ ។ ក្នុងនេះ អ្នកអាចបង្កើតគណនីបញ្ញើមានកាលកំណត់ (Fixed Deposit) ដែលតម្រូវឱ្យអ្នកដាក់ប្រាក់បញ្ញើដោយមិនដកប្រាក់ចេញមកប្រើប្រាស់ឡើយ បើមិនទាន់ដល់ពេលកំណត់ ។ ក្នុងចំណុចនេះដែរ អ្នកអាចធ្វើការសិក្សាអំពីការប្រាក់ ព្រោះជាធម្មតាធនាគារភាគច្រើនផ្ដល់អត្រាការប្រាក់ប្រមាណ ៣% ទៅ៤% សម្រាប់ការដាក់ប្រាក់បញ្ញើរយៈពេល […]
៦ចំណុច អាចរារាំងមិនឲ្យអ្នកទទួលកម្ចីអាជីវកម្មបាន
ការស្នើប្រាក់កម្ចីសម្រាប់អាជីវកម្មខ្នាតតូច និងមធ្បមប្រហែលជាមិនងាយស្រួលទេ។ ប៉ុន្តែ វាគឺជាជំហានចាំបាច់មួយ សម្រាប់អាជីវកម្មខ្នាតតូច មធ្យម និង startup ដើម្បីទទួលបានហិរញ្ញប្បទានសម្រាប់ដឹកនាំអាជីវកម្មឱ្យឈានទៅដល់កម្រិតបន្ទាប់។ថ្ងៃនេះ LuyBook នឹងនិយាយពីកត្តាចំនួន ៦ ដែលរារាំងបងប្អូនពីការទទួលបានកម្ចីសម្រាប់អាជីវកម្ម។ ១.ប្រវត្តិឥណទានមិនល្អ៖របាយការណ៍ឥណទានគឺ ជាឧបករណ៍មួយ ដែលស្ថាប័នហិរញ្ញវត្ថុប្រើដើម្បីកំណត់នូវកម្រិតហានិភ័យ និងព្យាករណ៍លទ្ធភាពសងត្រឡប់មកវិញរបស់អ្នកខ្ចី។ នៅប្រទេសកម្ពុជា ស្ថាប័នហិរញ្ញវត្ថុទាំងអស់ពិនិត្យរបាយការណ៍ពិន្ទុឥណទានរបស់អតិថិជន តាមរយៈក្រុមហ៊ុនក្រេឌីត ប្យួរ៉ូកម្ពុជា ឬ ហៅកាត់ថា ស៊ីប៊ីស៊ី។ ប្រសិនបើរបាយការណ៍ឥណទានរបស់អតិថិជននោះ បង្ហាញពីប្រវត្តិយឺតយ៉ាវនៃការសងបំណុល ឬអតិថិជននោះមិនមានប្រវត្តិឥណទានពីមុន ពួកគេអាចនឹងត្រូវមន្ត្រីឥណទានបដិសេធចំពោះការដាក់ពាក្យស្នើប្រាក់កម្ចីរបស់ពួកគេ។ ២. លំហូរសាច់ប្រាក់មិនល្អលំហូរសាច់ប្រាក់នៃអាជីវកម្មគឺប្រៀបបាននឹងចរន្តឈាម។ វាត្រូវបានមន្រ្តីឥណទានប្រើដើម្បីវាស់វែងពីសុខភាពរបស់អាជីវកម្ម។ លំហូរសាច់ប្រាក់បង្ហាញថា តើអ្នកនឹងមានសាច់ប្រាក់គ្រប់គ្រាន់នៅនឹងដៃ ដើម្បីសងប្រាក់កម្ចីដែរឬទេ។ ស្ថាប័នផ្តល់កម្ចីដូចជាធនាគារ ទាមទារលំហូរសាច់ប្រាក់ប្រចាំខែ និងប្រាក់ចំណេញសុទ្ធរបស់អាជីវកម្មប្រហែល ១,៥ ដងនៃការបង់រំលួសប្រចាំខែ។ ពាក្យស្នើកម្ចីរបស់អ្នកនឹងត្រូវបដិសេធប្រសិនបើអ្នកមិនមានសាច់ប្រាក់គ្រប់គ្រាន់។ ៣. មិនមានផែនការអាជីវកម្មច្បាស់លាស់ស្ថាប័នផ្តល់កម្ចីចង់ឃើញថាអ្នកមានផែនការគិតគូរម៉ត់ចត់សំរាប់អាជីវកម្មរបស់អ្នកដែរឬទេ? ពួកគេចង់ដឹងពីបំណងរបស់អ្នកក្នុងការដាក់ពាក្យសុំកម្ចីនេះ។ តើអ្នកមានផែនការពង្រីកអាជីវកម្មដែលនឹងបង្កើនប្រាក់ចំណូលបន្ថែម? បើដូច្នោះ តើអ្នកមានព័ត៌មានហិរញ្ញវត្ថុ ការព្យាករចំណូល និងការសិក្សាទីផ្សារច្បាស់លាស់ដែរឬទេ? អ្នកដាក់ពាក្យស្នើប្រាក់កម្ចីគួរយ៉ាងហោចណាស់រៀបចំពន្យល់ពីមូលហេតុ ដែលពួកគេចង់បានប្រាក់កម្ចី និង ផែនការសងប្រាក់វិញរបស់ពួកគេ។ ៤. ស្នើប្រាក់កម្ចីច្រើនពេកក្នុងពេលតែមួយមនុស្សមួយចំនួនអាចគិតថាការដាក់ពាក្យស្នើសុំប្រាក់កម្ចីច្រើនក្នុងពេលតែមួយនឹងបង្កើនឱកាសនៃការទទួលបានការយល់ព្រមពីស្ថាប័នផ្តល់កម្ចី។ តែផ្ទុយទៅវិញ […]
