អស់រយៈពេលជាងមួយឆ្នាំមកហើយ ដែលជំងឺកូវីដ-១៩ ដ៏កាចសាហាវបានរីករាលដាលលើពិភពលោក និង ជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរ ដែលមិនត្រឹមតែទៅលើផ្នែកសុខាភិបាល តែថែមទាំងលើវិស័យសេដ្ឋកិច្ច និងសង្គមទាំងមូល។ ជាក់ស្តែង ដូចដែរបងប្អូនបានដឹងហើយ នាពេលថ្មីៗនេះ ព្រឹត្តការណ៍ ២០ កុម្ភៈត្រូវបានគេរកឃើញចំនួនអ្នកធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ ជាបន្តបន្ទាប់។ ហេតុនេះហើយ ក្រុមការងារ #LuyBook ចង់ដាស់តឿនរំលឹកអ្នកទាំងអស់គ្នា កុំភ្លេចអនុវត្តអនាម័យ និងរក្សាគម្លាតសង្គមឱ្យបានល្អ ដើម្បីការពារខ្លួន ក្រុមគ្រួសារ និងសង្គម! ឥឡូវចូលមកប្រធានបទវិញ សួរថាគ្រួសារក្រីក្រ និងជនងាយរងគ្រោះ ទទួលបានការឧបត្ថម្ភអ្វីខ្លះពីរដ្ឋក្នុងកំឡុងពេលដ៏លំបាកនេះ? ដូចយើងបានដឹងស្រាប់ហើយ ជំងឺកូវីដ-១៩ បានគម្រាមកំហែងយ៉ាងខ្លាំងទៅលើសកម្មភាពសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ខណៈដែលវិស័យទេសចរណ៏ វិស័យកាត់ដេរ និងវិស័យសំណង់ត្រូវបានគេមើលឃើញថាជាវិស័យដែលបានរងផលប៉ះពាល់ខ្លាំងបំផុត។ វិស័យទាំងបីខាងលើនេះបានចូលរួមចំណែកច្រើនជាង ៧០ ភាគរយនៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា និងបង្កើតការងារប្រហែលជា ៤០% នៃការងារសរុប។ អញ្ចឹងហើយ វាបានផ្តល់ផលប៉ះពាល់យ៉ាងខ្លាំងទៅលើបងប្អូនដែលពឹងផ្អែកជីវភាពទៅលើវិស័យនេះ ដូចជាការបាត់បង់ការងារ ការថយចុះនៃប្រាក់ចំណូល និងរបរអាជីវកម្មជាដើម។ យ៉ាងណាមិញ ក្នុងគោលបំណងជួយឧបត្ថម្ភជ្រោមជ្រែងដល់គ្រួសារក្រីក្រ និងជនងាយរងគ្រោះ មិនឱ្យអ្នកណាម្នាក់អត់បាយ, រាជរដ្ឋាភិបាល ចាប់តាំងពីខែមិថុនា ឆ្នាំ ២០២០ បានរៀបចំកម្មវិធីឧបត្ថម្ភសាច់ប្រាក់ពិសេស ទៅដល់គ្រួសារក្រីក្រ […]
តើ Jack Ma បាត់ទៅណា?
មហាសេដ្ឋីចិន Jack Ma បាត់ខ្លួនពីវេទិការសាធារណៈអស់រយៈពេលប្រមាណ ៣ខែ បន្ទាប់ពីការបង្ហាញខ្លួនរបស់លោកលើវេទិកា Bund Summit នៅទីក្រុងសៀងហៃ កាលពីថ្ងៃទី ២៤ តុលា ឆ្នាំ ២០២០ កន្លងទៅ។ នៅក្នុងវេទិកានោះ លោកបានធ្វើឱ្យអាជ្ញាធរអាក់អន់ស្រពន់ចិត្ត ដោយលោកបានរិះគន់និយ័តករវិស័យហិរញ្ញវត្ថុប្រទេសចិន ថារារាំងការច្នៃប្រឌិត ហើយធនាគាររដ្ឋធំៗគឺមានចរិតជាហាងបញ្ចាំ។ ការិះគន់នេះបានធ្វើឲ្យ ក្រុមហ៊ុនពាណិជ្ជកម្មតាមអនឡាញ Alibaba និងក្រុមហ៊ុនបណ្ដាញរបស់ខ្លួនគឺ Ant Group បានក្លាយជាផ្ទាំងស៊ីបរបស់អាជ្ញាធរចិន។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Ant Group ភាគច្រើនគេស្គាល់ដោយប្រព័ន្ធទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិចដ៏ធំពោលគឺ Alipay តែក៏មានផ្ដល់សេវាកម្មផ្សេងៗដូចជា ផលិតផលវិនិយោគ, ការផ្ដល់កម្ចី និងធនាគារអនឡាញ ជាដើម។ ជាការដាក់សម្ពាធរបស់អាជ្ញាធរ, កាលពីដើមខែវិច្ឆិកា អាជ្ញាធរគ្រប់គ្រងទីផ្សារមូលប័ត្រចិន បានសម្រេចមិនអនុញ្ញាតឱ្យក្រុមហ៊ុន Ant Group ដែលមានតម្លៃ ៣៧ លានដុល្លារ ធ្វើការបោះផ្សាយមូលបត្រដំបូង (IPO) នៅផ្សារមូលប័ត្រហុងកុង និងសៀងហៃឡើយ បើទោះបី IPO នេះត្រូវបានរំពឹងទុកថាជា IPO […]
ហេតុអ្វីរដ្ឋាភិបាលបោះផ្សាយមូលបត្ររដ្ឋ?
មានដឹងអត់ថា រាជរដ្ឋាភិបាលកម្ពុជានឹងបោះផ្សាយ ជួញដូរមូលបត្ររដ្ឋនៅពេលឆាប់ៗនេះ! ស្គាល់ថា មូលបត្ររដ្ឋ (government bond) ហ្នឹងជាអីហើយឬនៅ? ហើយរាជរដ្ឋាភិបាលធ្វើការបោះផ្សាយមូលបត្រនេះធ្វើអ្វី? មូលបត្ររបស់រដ្ឋាភិបាលគឺជាមូលបត្រដែលចេញលក់ដោយរដ្ឋាភិបាលដើម្បីគាំទ្រដល់ការចំណាយនិងកាតព្វកិច្ចរបស់រដ្ឋាភិបាល។ មូលបត្ររដ្ឋនឹងត្រូវដាក់លក់ជាសាធារណៈ នៅទីផ្សារដំបូងតាមដេញថ្លៃ។ អ្នកទិញនឹងទទួលបានការប្រាក់ពីរដ្ឋ និងបានលុយដើមត្រឡប់មកវិញនៅពេលមូលបត្រនោះហួសកំណត់។ និយាយឱ្យសាមញ្ញទៅគឺដូចរដ្ឋខ្ចីលុយវិស័យឯកជនអញ្ចឹង។ ចំណែកឯតម្លៃរបស់មូលបត្រនេះប៉ុន្មាន ឬបានការប្រាក់ប៉ុន្មាននោះ គឺគេពុំទាន់បានកំណត់ទេ។ រដ្ឋបោះផ្សាយមូលបត្រនេះ ដោយសារមូលហេតុឬដើម្បីទទួលបានអត្ថប្រយោជន៍ដូចខាងក្រោម៖ លើកកម្ពស់ទីផ្សារមូលបត្រ និងទីផ្សារហិរញ្ញវត្ថុក្នុងស្រុក ទទួលបានអំណាយគ្រប់គ្រងគោលនយោបាយរូបិយវត្ថុ និងអតិផរណាក្នុងប្រទេស តាមរយៈការបោះផ្សាយមូលបត្រ ដល់វិស័យឯកជន(កាត់បន្ថយបរិមាណលុយ ក្នុងទីផ្សារដើម្បីកុំឱ្យលុយធ្លាក់ថ្លៃពេក) ឬទិញយកមូលបត្រពីវិស័យឯកជនវិញ កៀរគរប្រាក់សម្រាប់ផ្គត់ផ្គង់ចំណាយរបស់រដ្ឋដូចជាការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍផ្សេងៗ ដើម្បីជៀសវាងការតំឡើងពន្ធប្រមូលពីផ្នែកឯកជន ឬជៀសវាងការពឹងផ្អែកទៅលើប្រាក់ឥណទាន ឬកម្ចីពីបរទេស ជាពិសេសនៅពេលប្រទេសយើងមានការអភិវឌ្ឍជាងមុន (ពីប្រទេលមានចំណូលមធ្យមកម្រិតទាបទៅប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់) ប្រាក់ឥណទានពីបរទេស ក៏មានការថយចុះទៅតាមទៅតាមហ្នឹងដែរ ផ្ដល់ពិពិធកម្ម (diversity) ដល់អ្នកវិនិយោគ ព្រោះថាមូលបត្ររដ្ឋ គឺជាមូលបត្រដែលមានហានិភ័យទាបជាងគេ ធ្វើពិពិធកម្មប្រភពហិរញ្ញវត្ថុរបស់រដ្ឋ។ − ជាមូលដ្ឋានគ្រឹះក្នុងការកំណត់ការប្រាក់ក្នុងប្រទេស
សិល្បៈនៃការឆបោក របស់ Fake Guru
តើ fake guru គឺជាអ្វី? ក្រុមមនុស្សប្រភេទនេះគឺជា អ្នកដែលឆបោកមហាជនតាមរយៈការធ្វើឱ្យពួកគេគិតថា គេកំពុងទទួលបានតម្លៃច្រើនទៅលើអ្វីមួយ ឬ ទទួលបាននូវអាថ៌កំបាំងទៅលើវិធីរកប្រាក់ដ៏ងាយស្រួល នៅពេលតាមការពិតគឺ fake guru ទាំងនោះ ដែលជាអ្នករកលុយ ឬកើបលុយពិតប្រាកដ។ តើពាក្យដូចជា mastermind, ច្បាប់នៃការស្រូបទាញ ឬ ផ្លូវទៅរកប្រាក់លាន ហាក់ដូចជាឃ្លាដែលអ្នកឧស្សាហ៍ស្តាប់លឺនៅលើបណ្តាញសង្គមរាល់ថ្ងៃណាស់មែនទេ? នេះព្រោះតែ Fake guru និយមទាក់ទាញទឹកចិត្តរបស់មហាជនដោយលើកយកប្រធានបទទាក់ទងនឹងការរកប្រាក់, សុភមង្គល, និងការជំរុញទឹកចិត្តជាដើម (motivational topic) ដើម្បីព្យាយាមសម្រេចនូវគោលបំណងអ្វីមួយរបស់ពួកគេ។ មិនមានន័យថាឱ្យតែអ្នកណានិយាយពាក់ព័ន្ធនឹងប្រធានបទខាងលើនេះ សុទ្ធតែជា fake guru ទាំងអស់ទេ, ប៉ុន្តែមានវិធីមួយចំនួន ដើម្បីជួយក្នុងការកំណត់អត្តសញ្ញាណ ឬ សិល្បៈឆបោក ដែល fake guru ទាំងនេះនិយមប្រើប្រាស់ ។ ១. ព័ត៌មានទូទៅត្រូវបានគេយកមកខ្ចប់លក់ក្នុងតម្លៃខ្ពស់ Fake guru ធ្វើការលក់នូវព័ត៌មាន ដែលអាចរកបានដោយងាយនៅលើអ៊ិនធើណែតទៅកាន់មហាជន។ មិនថាព័ត៌មាននេះត្រូវបានបង្រៀនថាជា “អាថ៌កំបាំង ដើម្បីទទួលបានភាពជោគជ័យ” ឬ “គន្លឹះងាយៗ […]
មេរៀនទាំង ៤ ពីវិបត្តិកូវីដ-១៩
ការឆ្លងកាត់វិបត្តិ COVID-19 ពិតជាអាចបង្រៀនយើងនូវមេរៀនដ៏មានតម្លៃជាច្រើន។ ជាមួយនឹងវិបត្តិនេះ ព្រមទាំងការនៅដោយឡែក (ចត្តាឡីស័ក្ដិ)ឬធ្វើការពីផ្ទះ យើង មានឱកាសច្រើនដើម្បីធ្វើការវាយតម្លៃពីហិរញ្ញវត្ថុផ្ទាល់ខ្លួនឱ្យកាន់តែប្រសើរឡើង។ #LuyBook នឹងលើកយកមេរៀនចំនួន ៤ ដែលយើងទាំងអស់គ្នាបានរៀនពីវិបត្តិ COVID-19 ដូចខាងក្រោម៖ ១. ការងារក្រុមហ៊ុនដែលយើងធ្វើប្រចាំថ្ងៃ និងប្រាក់ចំណូលពីប្រាក់ខែរបស់យើងមិនមែនស្ថិតស្ថេរដូចដែលយើងគិតនោះទេ៖ ជាក់ស្ដែង ពេលវិបត្តិ COVID-19 នេះកើតឡើង មានបុគ្គលិកមួយចំនួនត្រូវបានកាត់បន្ថយម៉ោងធ្វើការ, មួយចំនួនត្រូវបានកាត់ប្រាក់ខែ, មួយចំនួនត្រូវបានឱ្យផ្អាកការងារបណ្ដោះអាសន្ន ហើយមួយចំនួនទៀតត្រូវបានបញ្ឈប់ពីការងារតែម្ដង ដែលទាំងអស់នេះគឺធ្វើឱ្យមានផលប៉ះពាល់លើចំណូល និងជីវភាពប្រចាំថ្ងៃយ៉ាងខ្លាំង។ ២. ការមានប្រភពចំណូលច្រើន ជាពិសេសចំណូលអកម្មពិតជាមានសារៈសំខាន់៖ ភ្ជាប់ជាមួយចំណុចខាងលើ ការដែលមានប្រភពចំណូលផ្សេងទៀត ជាពិសេសចំណូលអកម្ម អាចនឹងជួយសម្រួលជីវភាពរបស់យើងឱ្យប្រសើរឡើង ជាពិសេសក្នុងគ្រាលំបាកនេះ។ ៣. ការមានប្រាក់សន្សំសម្រាប់គ្រាអាសន្នពិតជាមានការចាំបាច់៖ ប្រសិនបើមានការកាត់ប្រាក់ខែ ឬការបាត់បង់ការងារ ប្រាក់សន្សំសម្រាប់គ្រាអាសន្នរបស់អ្នកពិតជាជំនួយមួយសម្រាប់អ្នកក្នុងគ្រាដ៏លំបាក។ ជាទូទៅអ្នកគួរតែមានប្រាក់សន្សំនេះយ៉ាងតិចយ៉ាងហោចណាស់ ៣-៦ ខែនៃការចំណាយអប្បបរមាប្រចាំខែរបស់អ្នក។ ៤. ការគ្រប់គ្រងចំណូល-ចំណាយពិតជាសំខាន់៖ វិបត្តិហិរញ្ញវត្ថុកើតមានឡើងបែបនេះ តើអ្នកអាចទ្រាំទ្របានយូរប៉ុនណា? ៦ខែនៃប្រាក់សន្សំរបស់អ្នក? ហើយប្រសិនបើវិបត្តិនេះអូសបន្លាយកាន់តែយូរ តើអ្នកគិតយ៉ាងណា? វិធីតែមួយដែលជាមូលដ្ឋានគ្រឹះនិងមានប្រសិទ្ធភាពបំផុត គឺធ្វើការគ្រប់គ្រងចំណូល-ចំណាយរបស់អ្នកឱ្យបានទៀងទាត់។ ពិតជាពិសេសណាស់ ក្នុងពេលវិបត្តិនេះ ដែលអ្នកធ្វើការនៅដោយឡែក […]
លទ្ធផលកិច្ចប្រជុំអំពីចរាចរណ៍ក្រដាសប្រាក់ដុល្លារ ១$, ២$ និង ៥$
នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ ២០២០ ធនាគារជាតិនៃកម្ពុជាបានជួបពិភាក្សាជាមួយតំណាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ស្ដីពីបញ្ហាប្រឈមនៃចរាចរណ៍ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១$ ២$ និង ៥$ និងផលវិបាករបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជាក្នុងការគ្រប់គ្រងប្រភេទក្រដាសប្រាក់ទាំងនេះ។ អង្គប្រជុំបានពិភាក្សាលើបញ្ហាប្រឈមមួយចំនួនទាំងទិដ្ឋភាពគោលនយោបាយ និងទិដ្ឋភាពបច្ចេកទេស។ ជារួម ដោយពិនិត្យឃើញថាតម្រូវការនៃក្រដាសប្រាក់ប្រភេទទាំងនេះមានកម្រិតទាបក្នុងទីផ្សារ អង្គប្រជុំបានឯកភាពដាក់ចេញនូវវិធានការមួយចំនួនដូចខាងក្រោម៖ ធនាគារជាតិនៃកម្ពុជានឹងផ្ដល់ពេលវេលាចំនួន ៣ខែ ចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដើម្បីនាំយកក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១$ ២$ និង ៥$ មកធនាគារជាតិនៃកម្ពុជា ដើម្បីដឹកជញ្ជូនចេញទៅក្រៅប្រទេស ដោយឥតគិតកម្រៃសេវា បន្ទាប់ពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ធនាគារជាតិនៃកម្ពុជានឹងផ្ទេរការចំណាយដឹកជញ្ជូនចេញទៅក្រៅប្រទេសលើក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១$ ២$ និង ៥$ ឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ជាអ្នករ៉ាប់រងវិញ។ ចំពោះការទទួលក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១០$ ឡើងទៅ គឺមិនមានកម្រៃសេវាទេ និង ធនាគារជាតិនៃកម្ពុជានឹងបន្តពិភាក្សាជាមួយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដើម្បីឈានទៅកំណត់ពេលវេលាណាមួយសមស្រប ដើម្បីផ្អាកការទទួលក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទតូចទាំងស្រុងពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។ […]
ហេតុអ្វីបានជាមាសឡើងថ្លៃ?
តម្លៃមាស បានឡើងថ្លៃចាប់តាំងពីថ្ងៃទី ២០ ខែមីនា ពី ១,៤៦៩ ដុល្លារក្នុងមួយអោន ដល់ ១,៦៨២ ដុល្លារក្នុងមួយអោន គិតត្រឹមថ្ងៃសុក្រទី ១៧ ខែមេសា។ ហេតុអ្វីបានជាតម្លៃមាសឡើងថ្លៃនៅពេលការព្យាករណ៍កំណើនសេដ្ឋកិច្ច តម្លៃភាគហ៊ុន និងតម្លៃអចលនទ្រព្យ កំពុងតែធ្លាក់ចុះ? ជាទូទៅនៅពេលដែលទីផ្សារហិរញ្ញវត្ថុមានភាពមិនច្បាស់លាស់ អ្នកវិនិយោគ ងាកមកវិនិយោគលើមាស ដែលបណ្តាលឱ្យតម្លៃមាសឡើងថ្លៃ។ ហេតុអ្វីបានជាពួកគេងាកមកវិនិយោគលើមាស? មាសត្រូវបានគេចាត់ទុកថាជា ប្រភេទទ្រព្យដែលមានសុវត្ថិភាពជាងគេនៅពេលសេដ្ឋកិច្ចមានវិបត្តិ។ តម្លៃមាសជាទូទៅ មានទំនាក់ទំនងបញ្ច្រាសទៅនឹងតម្លៃប្រាក់ដុល្លារអាមេរិក។ មានន័យថា នៅពេលសេដ្ឋកិច្ចមានវិបត្តិ អតិផរណាខ្ពស់ ហើយដុល្លារអាមេរិកចុះថាក អ្នកវិនិយោគគេចចេញពីការទុកលុយដុល្លារអាមេរិក ហើយទៅទិញមាសវិញ ដើម្បីកុំឱ្យទ្រព្យសម្បត្តិរបស់គេធ្លាក់ថ្លៃតាមដុល្លារអាមេរិក។ ទំនោរបែបនេះធ្វើឱ្យតម្រូវការមាសកើនឡើង ហើយតម្លៃមាសឡើងថ្លៃ។ ក្នុងរយៈកាលថ្មីៗនេះ ដោយសារតែវិធានការបញ្ចេញកញ្ចប់លុយជំនួយយ៉ាងគំហុក (quantitative easing) របស់ធនាគារកណ្តាលអាមេរិក ទិន្នផលប្រាក់កម្ចីរដ្ឋាភិបាលអាមេរិក (government bond) ធ្លាក់ជិតពាក់កណ្ដាលបើធៀបនឹងកាលខែមីនា (មកត្រឹម ០.៦៤២%) ហើយអត្រាការប្រាក់បានធ្លាក់នៅសល់ជិតសូន្យ (០.២៥%) ធ្វើឱ្យតម្លៃលុយដុល្លារអាមេរិកធ្លាក់ចុះ។ ដូច្នេះហើយ អ្នកវិនិយោគម្នាក់ៗងាកមកដាក់លុយវិនិយោគជាមួយមាសវិញ ដែលធ្វើឱ្យតម្លៃមាសឡើងថ្លៃ។ ប៉ុន្តែ #LuyBook មិនមានន័យថា […]
តើរាជរដ្ឋាភិបាលបានចេញវិធានការអ្វីខ្លះជួយ SMEs ក្នុងវិបត្តិកូវីដ-១៩?
តើសហគ្រាសធុនតូច និងមធ្យមមានតួនាទីសំខាន់អ្វឺខ្លះក្នុងសេដ្ឋកិច្ចកម្ពុជា? សហគ្រាសធុនតូច និងមធ្យម (SMEs) ជាផ្នែកមួយចូលរួមចំណែកក្នុងការអភិវឌ្ឍទាំងសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសកម្ពុជាផ្ទាល់។ SMEs បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច, រក្សាស្ថេរភាពសង្គម, ពង្រឹងកំណើននៃវិស័យឯកជន, និងជាពិសេសបង្កើតការងារ និងប្រាក់ចំណូលសម្រាប់ប្រជាជន ដែលមានប្រាក់ចំណូលទាប និងប្រជាជនដែលងាយរងគ្រោះបំផុត (vulnerable population)។ យោងតាមក្រសួងឧស្សាហកម្ម និងសិប្បកម្ម កម្ពុជាមាន SMEsប្រមាណ 500,000 នៅក្នុងប្រទេស ប៉ុន្តែមានតែ 52,154 តែប៉ុណ្ណោះដែលបានចុះបញ្ជីជាផ្លូវការ និងផ្តល់ការងារដល់កម្មករនិយោជិតសរុបចំនួន 824,245នាក់ នៅទូទាំងប្រទេស។ នេះមានន័យថា SMEs នៅកម្ពុជាភាគច្រើន ស្ថិតនៅក្នុងវិស័យក្រៅផ្លូវការ និងទ្រទ្រង់កម្មករដែលមានប្រាក់ចំណូលទាប។ តើរាជរដ្ឋាភិបាលបានដាក់ចេញវិធានការអ្វីខ្លះ ដើម្បីជួយទ្រទ្រង់ SMEsក្នុងវិបត្តិ COVID-19? ក្នុងបរិការណ៍ដែលមានវិបត្តិ COVID-19 បណ្ដា SMEs ទាំងនេះកំពុងតែជួបបញ្ហាទាំងការលក់, សកម្មភាពប្រតិបត្តិការអាជីវកម្ម, និងហិរញ្ញវត្ថុ ដែលអាចបណ្ដាលឱ្យមានការកាត់បន្ថយការងារ ឬផ្អាកអាជីវកម្មតែម្ដង។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានដាក់ចេញវិធានការមួយចំនួនដូចជា៖ ធនាគារសហគ្រាសធុនតូច និងមធ្យម (SME Bank)៖ ថ្មីៗនេះ […]
វិធីត្រៀមខ្លួនមុនពេលសេដ្ឋកិច្ចមានវិបត្តិ
កាលពីចុងខែមីនា ធនាគារពិភពលោកបានចេញរបាយការណ៍សេដ្ឋកិច្ចថ្មីសម្រាប់ប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិច ហើយធនាគារពិភពលោកបានព្យាករណ៍ថាកំណើនសេដ្ឋកិច្ចរបស់កម្ពុជាក្នុងឆ្នាំ ២០២០ នឹងមានការថយចុះមកត្រឹម ២.៥%។ តើយើងទាំងអស់គ្នាត្រូវត្រៀមខ្លួនដូចម្ដេច ក្នុងស្ថានភាពសេដ្ឋកិច្ចធ្លាក់ចុះបែបនេះ? អញ្ចឹង #LuyBook នឹងចែករំលែកជាមួយអ្នកទាំងអស់គ្នាអំពីវិធីសាស្ត្រក្នុងការត្រៀមខ្លួនដូចជា៖ ១. ត្រៀមកញ្ចប់លុយសម្រាប់ពេលមានអាសន្ន តាមក្បួននៃការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន បុគ្គលម្នាក់ៗត្រូវធានាថាខ្លួនមានលុយសម្រាប់ការចំណាយចាំបាច់សម្រាប់រយៈពេលពី ៦ ទៅ ១២ ខែ នៅក្នុងគណនីសន្សំរបស់ខ្លួន។ មូលហេតុដែលយើងចាំបាច់ត្រូវមានប្រាក់បម្រុងទុកនៅក្នុងដៃ ព្រោះអ្វីៗក្នុងពេលអនាគតយើងមើលមិនឃើញទេ។ ប្រាក់ចំណូលដែលយើងរកបានរាល់ថ្ងៃអាចបាត់បង់ទៅវិញនៅពេលសេដ្ឋកិច្ចធ្លាក់ចុះ។ ដូច្នេះ អ្នកត្រូវមានប្រាក់គ្រប់គ្រាន់ត្រៀមពេលមានអាសន្ន សម្រាប់ចំណាយលើតម្រូវការចាំបាច់ ដូចជា អាហារ សាំងឡាន ថ្នាំឬ ថ្លៃឈ្នួលផ្ទះ។ ២. ទូទាត់បំណុលឲ្យអស់ នៅពេលសេដ្ឋកិច្ចមានវិបត្តិ កាលពីឆ្នាំ ២០០៨ ប្រជាជនជាច្រើនកំពុងជាប់បំណុល។ ពួកគេមួយចំនួនត្រូវបាត់បង់ការងារថែមទៀត។ បញ្ហាទាំងអស់នេះដាក់បន្ទុកយ៉ាងខ្លាំងទៅលើហិរញ្ញវត្ថុពួកគេ។ ដូច្នេះ យើងត្រូវរៀបចំសងបំណុលកាន់តែច្រើនកាន់តែល្អ ព្រោះវាជួយដកសម្ពាធពីយើង ប្រសិនជាមានបញ្ហាហិរញ្ញវត្ថុកើតឡើង ដូចជាត្រូវបាត់បង់ការងារមួយរយៈជាដើម។ ៣. រកវិធីកាត់បន្ថយចំណាយ មុនពេលសេដ្ឋកិច្ចធ្លាក់ចុះ វាជាគំនិតល្អក្នុងការកំណត់ការចំណាយប្រចាំខែរបស់អ្នក។ ត្រូវសួរខ្លួនឯងថា តើចំណាយណាចាំបាច់ និងចំណាយណាមិនចាំបាច់ ហើយកាត់បន្ថយចំណាយមិនចាំបាច់ដូចជា ញ៊ាំក្រៅតិចជាងមុន ឬលុបចោលគម្រោងវិស្សមកាល។ អ្នកក៏ប្រហែលជាត្រូវពន្យាពេលការចំណាយធំៗ […]
ទទួលលុយថ្ងៃនេះ ឬចាំឆ្នាំក្រោយ?
ប្រសិនបើអ្នកឈ្នះឆ្នោត ១,០០០,០០០ រៀល ហើយក្រុមហ៊ុនឆ្នោតឱ្យជម្រើស ២ រវាងទទួលលុយថ្ងៃនេះ ឬចាំមួយឆ្នាំទៀតចាំបើក។ តើអ្នកនឹងជ្រើសរើសជម្រើសមួយណា? #LuyBook គិតថាអ្នកទាំងអស់គ្នាប្រាកដជាចង់បានលុយនៅក្នុងដៃឆាប់ហើយមែនទេ? ត្រឹមត្រូវ ហើយមូលហេតុគឺថាយើងមិនអាចប្រៀបធៀបតម្លៃនៃលុយថ្ងៃនេះ ជាមួយតម្លៃលុយក្នុងឆ្នាំក្រោយបានទេ ព្រោះយើងមិនអាចដឹងពីតម្លៃលុយដែលទទួលបានក្នុងពេលផ្សេងគ្នាឡើយ បើទោះបីជាចំនួនទឹកប្រាក់ដូចគ្នាក៏ដោយ។ សួរថាហេតុអ្វី? ព្រោះលុយមានលក្ខណៈពិសេសមួយគឺឯកតាពេលវេលា (time unit)។ ជាមួយនឹងលុយនៅក្នុងដៃ យើងអាចដាក់វាឱ្យដំណើរការតាមដែលយើងពេញចិត្ត ពោលយើងអាចដាក់លុយយនៅក្នុងគណនីសន្សំ, ទិញសញ្ញាប័ណ្ណសាជីវកម្ម, ទិញភាគហ៊ុន, ទិញអចលនៈទ្រព្យ ជាដើម។ ហើយការធ្វើបែបនេះ យើងនឹងរកប្រាក់ត្រឡប់មកវិញ (ជាការប្រាក់ ឬផលចំនេញពីការកើនឡើងតម្លៃ) លើការវិនិយោគរបស់យើង។ ដូច្នេះ លុយដែលយើងមាននៅថ្ងៃនេះ នឹងមានតម្លៃដែលខុសពីពេលអនាគត ហើយជាមធ្យមគឺមានតម្លៃច្រើនជាងលុយក្នុងបរិមាណដូចគ្នានៅថ្ងៃអនាគត។ ក្នុងន័យនេះ នៅពេលដែលពិភាក្សារឿងលុយកាក់ យើងត្រូវចាំច្បាស់ថាលុយដែលទទួលបាននៅពេលវេលាផ្សេងៗគ្នា ពិតជាមានតម្លៃខុសគ្នា។ ជារួម គំនិតនេះត្រូវបានគេហៅថា “តម្លៃពេលវេលានៃប្រាក់ (Time Value of Money)” ដែលមានន័យថាលុយដែលយើងមាននៅពេលនេះ មានតម្លៃច្រើនជាងចំនួនដូចគ្នានាពេលអនាគត ដោយសារសក្តានុពលដែលលុយនោះអាចរកប្រាក់បន្ថែម។ គោលការណ៍សំខាន់នៃគំនិតនេះ គឺថាបើយើងទទួលបានប្រាក់កាន់តែឆាប់គឺកាន់តែមានតម្លៃច្រើនជាងពេលអនាគត។ ត្រឡប់មកសំនួរខាងលើរបស់យើងវិញ ប្រសិនបើអ្នកយកលុយបើកបានពីការឈ្នះឆ្នោតថ្ងៃនេះ ហើយដាក់ធនាគារក្នុងគណនីបញ្ញើមានកាលកំណត់ (fixed […]
