fbpx

តើអ្នកធ្លាប់មាន ឬកំពុងតែមានបញ្ហាក្នុងការគ្រប់គ្រងបំណុលមែនទេ? តើអ្នកគួរធ្វើដូចម្ដេចដើម្បីដោះស្រាយបំណុលរបស់ខ្លួនឱ្យបានឆាប់? មិនថាបំណុលរបស់អ្នកតិច ឬក៏ច្រើន អ្នកត្រូវតែដោះស្រាយវា ហើយ #LuyBook នឹងនាំយកវិធីសាស្រ្តសាមញ្ញ ៤យ៉ាងក្នុងការគ្រប់គ្រងបំណុលរបស់អ្នក ដូចខាងក្រោម៖

១. យល់ច្បាស់ពីចំណាយប្រចាំខែរបស់អ្នក៖ អ្នកគួរយល់ច្បាស់ថា ជាប្រចាំអ្នកត្រូវចំណាយលើអ្វីខ្លះដែលចាំបាច់ ហើយអាចទុកប្រាក់មួយចំណែកសម្រាប់សងបំណុលដែលខ្លួនមាន។

២. បង់លើសពីអ្វីដែលអ្នកត្រូវសងអប្បបរមាជាប្រចាំ៖ ប្រសិនបើអាច អ្នកគួរតែបង់លើសពីអ្វីដែលអ្នកត្រូវសងអប្បបរមាជាប្រចាំ ទើបអ្នកអាចឆាប់សងបំណុលអស់។ ឧទាហរណ៍ ប្រសិនបើអ្នកត្រូវបង់រំលោះផ្ទះ ប្រចាំខែអ្នកត្រូវបង់ ១០០ ដុល្លារទាំងការប្រាក់ ដូចនេះអ្នកគួរបង់លើសបន្តិចសម្រាប់ថ្លៃដើមជាប្រចាំ។ ធ្វើដូចនេះ អ្នកអាចបង់បានលឿន ហើយមិនខាតការប្រាក់ច្រើន។

៣. ដឹងពីទំហំបំណុលរបស់អ្នក៖ ដំបូងបំផុត អ្នកត្រូវដឹងថាអ្នកមានបំណុលណាខ្លះ, ជំពាក់នរណាខ្លះ, និងមានទំហំប៉ុន្មាន។ ហើយ អ្នកអាចរៀបចំជាតារាងមួយ ដើម្បីឱ្យដឹងពីបំណុលនៅសល់ និងថ្ងៃដែលត្រូវបង់ជាប្រចាំ ទើបអាចគ្រោងការបង់បានទាន់ពេលវេលា។

៤. ដឹងថាតើអ្នកមានបំណុលច្រើនពេកឬអត់៖ ដើម្បីដឹងថាអ្នកមានបំណុលច្រើន ឬតិច អ្នកអាចយកទំហំបំណុលរបស់អ្នក ទៅចែកនឹងទំហំចំណូលរបស់អ្នក។ ជាទូទៅ អ្នកមិនគួរមានបំណុល/ចំណូល ច្រើនជាង ៤០% នៃចំណូលនោះឡើយ។

៥. ពិចារណាថាបំណុលមួយណាអ្នកត្រូវសងមុន៖ បន្ទាប់ពីមានតារាងនៃបំណុលទាំងអស់ អ្នកអាចពិចារណាមើលថាតើអ្នកគួរខិតខំសងបំណុលណាមួយមុន ជាពិសេសបំណុលដែលមានការប្រាក់ខ្ពស់។

រឿងរ៉ាវក្រោយភាពល្បីល្បាញរបស់ Tik Tok

Leave a Reply

Scroll to top

Discover more from LuyBook

Subscribe now to keep reading and get access to the full archive.

Continue reading