fbpx

បច្ចុប្បន្ននេះ អ្នកនឹងជាសេដ្ឋីប្រាក់លាន ប្រសិនបើអ្នកមាន ២៨​ Bitcoin ក្នុងដៃ។

ប៉ុន្តែសួរថាអ្នកនឹងមានអារម្មណ៍បែបណា ប្រសិនបើជាម្ចាស់នៃ Bitcoin រហូតដល់ទៅ ៧៥០០ កាក់ តែអ្នកបែរជាច្រឡំដៃបោះវាចោលទៅក្នុងគំនរសម្រាមទៅវិញ?

ហេតុការណ៍នេះ បានកើតឡើងទៅលើបុរសម្នាក់ឈ្មោះ James Howells ជាជនជាតិអង់គ្លេស កាលពីឆ្នាំ ២០១៣ ដែលលោកច្រឡំបោះចោល hard drive ដែលមានផ្ទុកលេខកូដសម្ងាត់ (private key) ខណៈពេលដែលគាត់ធ្វើការសម្អាតផ្ទះ។

Bitcoin ចំនួន ៧៥០០ កាក់នោះ មានតម្លៃប្រហែល ២៨០ លានដុល្លារនាពេលបច្ចុប្បន្ន។

ចាប់តាំងពីឆ្នាំ ២០១៣ រហូតមកដល់បច្ចុប្បន្ន James បានធ្វើការទាក់ទងទៅអភិបាលនៃទីក្រុង Newport ប្រទេសអង់គ្លេសជាច្រើនលើក ដើម្បីស្នើសុំការអនុញ្ញាតក្នុងការជីកកកាយគំនរចាក់សម្រាមរបស់ទីក្រុងនោះ។ យ៉ាងណាមិញ លោកទទួលបានការបដិសេធម្តងហើយម្តងទៀត ដោយមូលហេតុអភិបាលនៃទីក្រុង Newport មានការព្រួយបារម្ភទៅលើបញ្ហាបរិស្ថាន និងការចំណាយដ៏ច្រើនទៅលើការជីកកកាយសម្រាម ដោយមិនប្រាកដថានឹងអាចរកឃើញ hard drive នោះឡើយ។

តើអ្នកនឹងធ្វើយ៉ាងណាបើអ្នកជា James វិញ?​

បុរសម្នាក់ច្រឡំបោះចោល Bitcoin ២៨០លានដុល្លារ

Leave a Reply

Scroll to top
%d bloggers like this: