fbpx

ការស្នើរាល់ថ្ងៃ, តើអ្នកទុកដាក់លុយកាក់របៀបណា?

ការទុកដាក់លុយគឺជាបំណិនជីវិតមួយដ៏មានសារៈសំខាន់ ហើយមានវិធីសាស្ត្រជាច្រើនដែលយើងអាចអនុវត្តបាន។ វិធីសាស្ត្រទាំងនោះមានភាពខុសគ្នាទៅតាមការអប់រំ និងបរិយាកាសក្នុងគ្រួសារផ្សេងៗ និងសង្គមវប្បធម៌ដែលយើងរស់នៅ។ ខាងក្រោមនេះ ជាវិធីសាស្ត្រមួយចំនួនដែលប្រទេសផ្សេងៗអនុវត្តនៅទូទាំងពិភពលោក៖

១. ភីលីពីន

របាយការណ៍ឥណទានគឺ ជាឧបករណ៍មួយ ដែលស្ថាប័នហិរញ្ញវត្ថុប្រើដើម្បីកំណត់នូវកម្រិតហានិភ័យ និងព្យាករណ៍លទ្ធភាពសងត្រឡប់មកវិញរបស់អ្នកខ្ចី។ នៅប្រទេសកម្ពុជា វិធីសាស្ត្រ Alkansya៖ ជាការសន្សំលុយខ្លួនឯងនៅផ្ទះ ដោយដាក់ក្នុងកូនជ្រូក ឬប្រអប់។ Admin គិតថាវិធីសាស្ត្រនេះ ក៏ត្រូវបងប្អូនខ្មែរយើងអនុវត្តច្រើនដែរ។

២. ម៉ិចស៊ិចកូ

វិធីសាស្ត្រ Tanda៖ ជាការសន្សំលុយជុំគ្នាជាក្រុម ក្នុងរង្វង់គ្រួសារ និងមិត្តភក្តិដែលទុកចិត្តគ្នា។ ពួកគេដាក់លុយសន្សំស្មើៗគ្នាជាប្រចាំ ហើយនឹងដកលុយម្នាក់ម្ដងក្នុងទឹកលុយស្មើៗគ្នា។ ការគិតបែបនេះគឺដូចជាការខ្ចីលុយគ្មានការប្រាក់ពីមនុស្សជិតដិត សម្រាប់អ្នកដកលុយមុន។ ហើយសម្រាប់អ្នកដកលុយក្រោយៗ គឺដូចសន្សំដើម្បីគោលដៅហិរញ្ញវត្ថុណាមួយ។ Admin គិតថាវាស្រដៀងនឹងការលេងតុងទីនរបស់បងប្អូនខ្មែរដែរ តែគ្រាន់វិធីសាស្ត្រនេះគ្មានការប្រាក់ឡើយ។

៣. អាមេរិក

ប្រជាជនអាមេរិកមួយចំនួន ផ្ដល់រង្វាន់ដល់កូនៗពួកគេជាប្រាក់ខែ (Allowance) នៅពេលដែលកូនៗបានធ្វើកិច្ចការងារក្នុងផ្ទះហើយ។ នេះជាការអប់រំមួយពីតម្លៃនៃការរកលុយ។

៤. ចិន

ប្រជាជនចិនត្រូវបានគេស្គាល់ថាថាពូកែទុកដាក់លុយសល់ច្រើន ដោយសារពួកគេតែងដកយ៉ាងតិច ៣០ភាគរយនៃចំណូលប្រចាំខែ ដើម្បីសន្សំ។

៥. ជប៉ុន

វិធីសាស្ត្រ Kakeibo៖ ជាវិធីសាស្ត្រកត់ត្រាលុយក្នុងសៀវភៅរបស់ប្រជាជនជប៉ុន។ ជាធម្មតា, ពួកគេបែងចែកជា ៤ផ្នែក៖ ក). តម្រូវការចាំបាច់ (ផ្ទះ, ម្ហូប, ឡាន, បំណុល…), ខ). ចំណង់ (ញ៉ាំក្រៅ, ចំណូលចិត្ត, កម្សាន្ត…), គ). វប្បធម៌ (សៀវភៅ, សំបុត្រចូលសារៈមន្ទីរ និងការប្រគុំតន្ត្រី…), និង ឃ). ឥតព្រាងទុក (ជួសជុលផ្ទះ, ថ្លៃពេទ្យ…)។

៦. ឥណ្ឌា

វិធីសាស្ត្រ kuri Kalyanam៖ ជាការរៀបចំពិធីជប់លៀង ឬកម្សាន្ត ដើម្បីឱ្យអ្នកចូលរួមកម្មវិធីបរិច្ចាគ ឬឱ្យអំណោយ សម្រាប់ម្ចាស់កម្មវិធីទិញអ្វីធំៗក្នុងជីវិត។

៧. ប៉ាណាម៉ា

វិធីសាស្ត្រ Caja de ahorros៖ ជាទំនៀមទម្លាប់សន្សំលុយសម្រាប់ពិធីបុណ្យធំៗដូចជាបុណ្យណូអែល ដែលប្រជាជនប៉ាណាម៉ាសន្សំលុយម្ដងបន្តិចរៀងរាល់ខែ។

៨. អាឡឺម៉ង់

ជាប្រជាជនចូលចិត្តចាយក្រដាសសាច់ប្រាក់ ព្រោះពួកគេគិតថាមានភាពងាយស្រួលក្នុងការតាមដានចំណាយ និងឱ្យយើងមានអារម្មណ៍ថាចាយលុយច្រើន ព្រោះបើចាយតាមកាតពេលខ្លះភ្លេចតាមដាន និងមិនសូវគិតច្រើនពេលចាយ។

៩. ប៉ាគីស្ថាន

វិធីសាស្ត្រ Zakat៖ កាតព្វកិច្ចរបស់ប្រជាជនដែលមានធនធាន ត្រូវបរិច្ចាគថវិការបស់ពួកគេ ២,៥% ទៅប្រជាជនដែលខ្វះខាត។


សរុបមកវិញ សម្រាប់អ្នកដែលមានគម្រោងដាក់ពាក្យសុំប្រាក់កម្ចីអាជីវកម្ម អ្នកគួរតែរៀបចំខ្លួនអ្នក និងចៀសវាចំណុច ៦ ខាងលើនេះ ដើម្បីទទួលបានហិរញ្ញប្បទានសម្រាប់ពង្រីកអាជីវកម្មរបស់អ្នក។

វិធីទុកដាក់លុយកាក់ប្លែកៗរបស់ប្រទេសផ្សេងៗលើពិភពលោក

Leave a Reply

Scroll to top
%d bloggers like this: