fbpx

LuyBook ធ្លាប់បានលើកយកប្រធានបទពន្ធ និងកាតព្វកិច្ចបង់ពន្ធជូនរដ្ឋរបស់បុគ្គល និងស្ថាប័ននានាមកបកស្រាយជូនបងប្អូនទាំងអស់គ្នា ហើយអេដមីនទទួលបានសំណួរមួយចំនួន ពិសេសពីបងប្អូនដែលមានអាជីវកម្មលក្ខណៈគ្រួសារ ឬអាជីវកម្មផ្ទាល់ខ្លួនតូចៗ ថាតើពេលណាទើបអាជីវកម្មរបស់ពួកគាត់គួរ ចុះបញ្ជីពន្ធដារ។

ថ្ងៃនេះ LuyBook នឹងស្រាយចម្ងល់នេះជូនបងប្អូនទាំងអស់គ្នា។ អាជីវកម្មខ្នាតតូចគួរចុះបញ្ជីពន្ធដារពេលដែល៖

ក. អ្នកត្រូវការធ្វើអាជីវកម្មជាមួយក្រុមហ៊ុនក្នុងស្រុក ឬក្រុមហ៊ុនអន្តរជាតិដែលទាមទារឲ្យអាជីវកម្មអ្នកមានបញ្ជីពន្ធដារត្រឹមត្រូវ

ខ. សេវាកម្មរបស់អាជីវកម្មអ្នកត្រូវការការចេញអាករលើតម្លៃបន្ថែម

គ. អ្នកត្រូវមានបញ្ជីគណនេយ្យរបស់អាជីវកម្ម (សម្រាប់ការចុះបញ្ជីពន្ធដារ​ ការធ្វើកម្ចីឥណទានអាជីវកម្ម និងការងារពាក់ព័ន្ធនឹងអាជីវកម្មទូទៅរបស់អ្នកដទៃទៀត)

ឃ. អាជីវកម្មរបស់ត្រូវបានចាត់ចូលក្នុងលក្ខខណ្ឌកំណត់ដូចជា៖ សហគ្រាសធុនតូច និងមធ្យម (SMEs) ត្រូវបានបែងចែកជា ៣ វិស័យគឺវិស័យកសិកម្ម  ឧស្សាហកម្ម និងសេវាកម្ម ឬពាណិជ្ជកម្ម ហើយកាតព្វកិច្ចពន្ធរបស់អាជីវកម្មខ្នាតតូច គឺត្រូវបានកំណត់ផ្អែកទៅលើលក្ខខណ្ឌចំនួន ២ គឺ ចំនួនបុគ្គលិក និងទំហំផលរបរប្រចាំឆ្នាំ ឬទំហំទ្រព្យសកម្ម។​ (អាចអានអត្ថបទមុនរបស់ LuyBook តាមរយៈតំណនេះ https://luy-book.com/…/13/types-of-tax-payers-in-cambodia/)

LuyBook សង្ឃឹមថាចម្លើយនេះ គ្រប់គ្រាន់សម្រាប់ទាំងអស់គ្នាពិចារណាមើលថាតើអាជីវកម្មរបស់ខ្លួន គួរចុះបញ្ជីពន្ធដារបានឬនៅ។ ព័ត៌មាន និងចម្លើយទាំងអស់ខាងលើគ្រាន់តែជាចំណេះដឹងទូទៅទាក់ទងនឹងការបើកអាជីវកម្ម និងកាតព្វកិច្ចពន្ធដែលទាក់ទងតែប៉ុណ្ណោះ។ សម្រាប់ព័ត៌មានបន្ថែម និងដំបូន្មានស៊ីជម្រៅដែលសមស្របតាមលក្ខខណ្ឌផ្ទាល់ខ្លួនរបស់អាជីវកម្មរបស់បងប្អូននីមួយៗ Admin សូមណែនាំបងប្អូនទាំងអស់គ្នាឲ្យទាក់ទងអ្នកប្រឹក្សាជំនាញផ្នែកពន្ធដារដើម្បីរៀបចំ និងបំពេញកាតព្វកិច្ចពន្ធរបស់ខ្លួនឲ្យបានត្រឹមត្រូវតាមផ្លូវច្បាប់។

ប្រភព៖ https://www.b2b-cambodia.com/industry-overviews/business-startup/#1464418881768-1c6201d3-cd42 

https://www.facebook.com/photo?fbid=1335251783498464&set=pcb.1335251893498453​

https://advisers.tech/cambodian-tax-startups/​

តើអាជីវកម្មខ្នាតតូច គួរចុះបញ្ជីពន្ធដារនៅពេលណា?

Leave a Reply

Scroll to top
%d bloggers like this: