អ្នកណាខ្លះចង់សន្សំលុយជាមួយធនាគារ ប៉ុន្តែមិនដឹងថាគួរជ្រើសរើសប្រភេទគណនីសន្សំប្រភេទណា? ថ្ងៃនេះ យើងនឹងធ្វើការស្វែងយល់អំពីប្រភេទគណនីប្រាក់បញ្ញើសន្សំចំនួន ៤ ជាមួយគ្នា៖ ១. គណនីសន្សំ (Savings Account) គណនីសន្សំ ត្រូវបានប្រើប្រាស់ជាទូទៅសម្រាប់ការដាក់ប្រាក់បញ្ញើសន្សំរបស់បុគ្គលទូទៅ ឬបុគ្គល ដែលជាបុគ្គលិក កម្មករ ដែលទទួលបានប្រាក់បៀវត្ដន៍ប្រចាំខែ។ វាត្រូវបានបង្កើតឡើងជាពិសេសសម្រាប់គ្រប់គ្រងសាច់ប្រាក់ជាលក្ខណៈបុគ្គលផ្ទាល់ខ្លួន ដោយមានការកំណត់ពីទំហំនៃការដកប្រាក់ប្រចាំថ្ងៃ រួមទាំងទទួលបានអត្រាការទៅតាមការកំណត់របស់ធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុនីមួយៗ។ ២. គណនីបញ្ញើចរន្ដ (Current Deposit Account) សម្រាប់គណនីចរន្ដវិញ គឺត្រូវបានបង្កើតឡើងជាពិសេសសម្រាប់អ្នកជំនួញធំៗ ក្រុមហ៊ុន ស្ថាប័ននានា ដែលមានការផ្ទើសាច់ប្រាក់ច្រើនដង និងទំហំច្រើន គ្រប់ពេលវេលា ដែលវាខុសពីគណនីបញ្ញើធម្មតាដែលកម្រិតទៅលើទំហំប្រតិបត្ដិការដកប្រាក់។ វាក៏អាចឲ្យក្រុមហ៊ុន ឬអ្នកជំនួញដែលមានការព្រមព្រៀងពីធនាគារ អាចដកប្រាក់ ឬទូទាត់ប្រាក់លើសពីសមតុល្យសាច់ប្រាក់ដែលក្រុមហ៊ុន ឬបុគ្គល នោះមានជាក់ស្ដែងក្នុងគណនីរបស់ពួកគេផងដែរ ដែលត្រូវបានគេហៅថា Overdraft facility។ ៣. គណនីបញ្ញើមានកាលកំណត់ (Fixed Deposit Account) សម្រាប់អ្នកដែលចង់សន្សំប្រាក់នៅក្នុងធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ ដោយទទួលបានអត្រាការប្រាក់ខ្ពស់ និងសន្សំរយៈពេលវែង អ្នកគួរតែជ្រើសរើសការសន្សំដែលមានកាលកំណត់។ Fixed Deposit Account […]
អ្វីទៅជាការរៀបចំឥណទានឡើងវិញ?
ដោយសារតែមានការរីករាលដាលជំងឺកូវីដ-១៩ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីណែនាំថ្មីមួយកាលពីខែមីនា ឆ្នាំ២០២០ ទៅកាន់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ឲ្យរៀបចំឥណទាន (កម្ចី) របស់ខ្លួនឡើងវិញ ដើម្បីសម្រាលបន្ទុកអ្នកខ្ចីប្រាក់ ដែលកំពុងប្រឈមនឹងការធ្លាក់ចុះនៃប្រាក់ចំណូលចម្បង និងមានការលំបាកក្នុងការទូទាត់សង។ ការណ៍នេះគឺផ្ដោតសំខាន់លើ ៤ វិស័យដូចជា៖ ១. ទេសចរណ៍ (សណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋាន ដោយរាប់បញ្ចូលទាំងចំណីអាហារ ភេសជ្ជៈ និងសេវាកម្មគាំទ្រផ្សេងៗ) ២. កាត់ដេរ (ដោយរាប់បញ្ចូលទាំងនិយោជិត) ៣. សំណង់ (ចំពោះតែឥណទានសាងសង់ផ្ទះ/ហាងដំបូង និងឥណទានទិញផ្ទះដំបូង)និង ៤. ការដឹកជញ្ជូន (ជាពិសេស អ្នកបើកបរតាក់ស៊ី និងរ៉ឺម៉កកង់បី) និងឡូជីស្ទ៊ីក។ ការធ្វើឥណទានរៀបចំឡើងឡើងវិញនេះ នឹងធ្វើរហូតដល់ដំណាច់ឆ្នាំ២០២១នេះ ពោលគឺថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២១ ដើម្បីដោះស្រាយបញ្ហាប្រឈម និងសម្រាលបន្ទុកប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩។ តាមរបាយការណ៍របស់សមាគមន៍គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា បានឲ្យដឹងថាគិតចាប់តាំងពីខែមីនា ឆ្នាំ២០២០ ដល់ដំណាច់ខែកុម្ភៈឆ្នាំ២០២១ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានរៀបចំឥណទានឡើងវិញដល់អតិថិជន បានប្រមាណ២៩ម៉ឺននាក់ ក្នុងទំហំទឹកប្រាក់ប្រមាណ១៤០០លានដុល្លារអាមេរិក។ ដូច្នេះ តើអ្វីជាការរៀបចំឥណទានឡើងវិញ? មែនទែនទៅ ការរៀបចំឥណទានឡើងវិញ […]
