១. ចារិត Mommy មនុស្សប្រភេទេនេះ ចេះទុកដាក់លុយបានល្អ, ចាយវាយមិនខ្ជះខ្ជាយ ហើយចូលចិត្តគិតទុកមុនខ្លាចមានបញ្ហាអាសន្នអ្វីមួយ អត់មានលុយ។ ចំណុចមិនល្អ៖ ពេលខ្លះភ័យខ្លាចរឿងលុយកាក់ជ្រុលពេក មិនល្អទេ។ ២. ចារិត You Only Live Once មនុស្សប្រភេទនេះចូលចិត្ត enjoy life ដូចនេះមានលុយប៉ុន្មានគឺចាយប៉ុណ្ណឹងឱ្យតែបានសប្បាយ មិនខ្វល់ពីអ្វីឡើយ។ ចំណុចមិនល្អ៖ ពេលដែលចាយខ្ជះខ្ជាយពេកទៅ មិនបានគ្រប់គ្រងលុយស្រួលបួល អាចនឹងមីកំប៉ុងបាន។ ៣. ចារិត Saver មនុស្សប្រភេទនេះចូលចិត្តសន្សំលុយជាងអីទាំងអស់ ឱ្យតែបានសន្សំសប្បាយចិត្តហើយតិចក្ដីច្រើនក្ដី។ ចំណុចមិនល្អ៖ ខ្លាចនឹងចំណាយ ពេលចាយលុយហើយស្ដាយលុយ ពិបាកចិត្ត។ ៤. ចារិត My Money, My Confidence មនុស្សប្រភេទនេះ មានមោទនភាពណាស់ពេលមានលុយ សប្បាយចិត្តហើយ ជឿជាក់ពេញខ្លួនម៉ង។ ចំណុចមិនល្អ៖ បារម្ភខ្លាំងពេលគ្មានលុយ ឬមានលុយតិច ជឿជាក់សូន្យតែម្ដង។ ៥. ចារិត I Don’t Know មនុស្សប្រភេទនេះខ្លាចបំផុតរឿងលុយកាក់ហ្នឹងតែម្ដង […]
អ្វីទៅជារបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ?
ឃើញគេវិនិយោគភាគហ៊ុន តើគេសង្កេតមើលទៅលើអ្វីមុនពេលសម្រេចចិត្ត? ចម្លើយនោះគឺ ភាគច្រើនមុន ពេលគេវិនិយោគ គេពិនិត្យមើលទៅលើរបាយការណ៏ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ដើម្បីដឹងថាតើក្រុមហ៊ុន មួយមានស្ថានភាពហិរញ្ញវត្ថុបែបណា និងគួរតែវិនិយោគឬអត់។ របាយការណ៏ហិរញ្ញវត្ថុមានជាច្រើន ដូចជារបាយការណ៏លំហូរសាច់ប្រាក់ របាយការណ៏ចំណេញ/ខាត និងតារាងតុល្យការ។ ថ្ងៃនេះ យើងនឹងមកស្វែងយល់បន្ថែមទាំងអស់គ្នាពីតារាងតុល្យការ! តើអ្វីទៅជាតារាងតុល្យការ? តើក្នុងរបាយការណ៍នេះបង្ហាញពីព័ត៌មានអ្វីខ្លះ? តារាងតុល្យការ ( Balance Sheet) ជារបាយការណ៍មួយ ដែល បង្ហាញពីស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនដោយមានរាយនូវទ្រព្យសម្បត្តិ (Assets) បំណុល (Liability) និងទ្រព្យមូលធន (Equity) នៅក្នុងពេលជាក់លាក់ណាមួយ។ របាយការណ៍នេះបញ្ជាក់ ប្រាប់ពីព័ត៌មានលម្អិតអំពីទ្រព្យដែលក្រុមហ៊ុនមាន និងទ្រព្យដែលក្រុមហ៊ុនជំពាក់ ព្រមទាំងទ្រព្យ ម្ចាស់។ នៅក្នុងតារាងនេះ ចំនួនទ្រព្យសម្បត្តិត្រូវតែស្មើនឹងចំនួនបំណុលបូកនឹងទ្រព្យម្ចាស់ ឬគេអាច និយាយបានថាទ្រព្យម្ចាស់ គឺជាចំនួនដែលនៅសល់ក្រោយពីទ្រព្យសម្បត្តិដកនឹងបំណុល (Equity = Assets – Liabilities)។ ក្នុងរបាយការណ៍នេះដែរ គេបែងចែកជា ៣ផ្នែកគឺ៖ ១. ទ្រព្យសម្បត្តិ (Assets) ក្នុងផ្នែកនេះ គេកត់ត្រាចូលនូវរាល់ទ្រព្យទាំងឡាយដែលក្រុមហ៊ុនមានដោយបែងចែកជាទ្រព្យ រយៈពេលវែង (ទ្រព្យដែលពិបាកក្នុងការដូរជាប្រាក់ដូចជា […]
៥ ជំហាន ទទួលបានកម្ចីអាជីវកម្មឆាប់រហ័ស
៥ ជំហាន ទទួលបានកម្ចីអាជីវកម្មឆាប់រហ័ស ដើម្បីងាយស្រួលនៅក្នុងការទទួលបានកម្ចីឆាប់ មកចាប់ផ្ដើមអាជីវកម្ម ឬពង្រីកអាជីវកម្ម អ្នកគួរតែស្វែងយល់ពីលក្ខខណ្ឌមួយចំនួនដែលខាងស្ថាប័នហិរញ្ញវត្ថុតែងតែពិនិត្យ និងត្រូវការដូចខាងក្រោម៖ ១. ពិនិត្យមើលថា តើអ្នកមានលក្ខណៈសម្បត្ដិគ្រប់គ្រាន់ដើម្បីអាចទទួលកម្ចីបានដែរឬទេ? ជាធម្មតាមុននឹងធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុសម្រេចផ្ដល់កម្ចីឲ្យនរណាម្នាក់ គេតែងតែសិក្សាពីស្ថានភាពទូទៅ និងហិរញ្ញវត្ថុរបស់បុគ្គលនោះ ដូចជា Capacity (លទ្ធភាពសង), Capital(ទ្រព្យសម្បត្ដិ), Character (ប្រវត្ដិសង), Collateral (វត្ថុបញ្ចាំ), Conditions (លក្ខខណ្ឌ), និងCash Flow(លំហូរសាច់ប្រាក់) ដែលត្រូវបានគេហៅ6Cs ឬគេពិនិត្យមើលពីពិន្ទុក្រេឌីតរបស់អ្នក ឬពិន្ទុ ខេ ស្ករ ដែលជាលេខបកស្រាយអំពីព័ត៌មានទាំងអស់នៃរបាយការណ៍ឥណទានទៅជាពិន្ទុមួយ។ វាវាយតម្លៃទៅលើកម្រិតហានិភ័យនៃការស្នើសុំឥណទានរបស់បុគ្គលម្នាក់ៗ តាមរយៈទិន្នន័យនីមួយៗក្នុងទម្រង់នៃការស្នើសុំ និងព្យាករលទ្ធភាពដែលអាចសងត្រលប់មកវិញ។ អ្នកអាចពិនិត្យមើលពីពិន្ទុនេះបាន ឬព័ត៌មានលម្អិតពីរបាយការណ៍ហិរញ្ញវត្ថុរបស់អ្នកដោយស្នើទៅ CBC (https://www.creditbureau.com.kh/)។ ២. តើប្រភេទកម្ចីអ្វីដែលអ្នកត្រូវការ? ជាទូទៅ សម្រាប់កម្ចីអាជីវកម្មមានច្រើនទម្រង់ដែលអ្នកអាចសម្រេចចិត្តនៅក្នុងការជ្រើសរើស ដើម្បីស្នើសុំកម្ចីពីធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដូចជា៖ កម្ចីសម្រាប់បើកអាជីវកម្មថ្មី៖ ជាទូទៅកម្ចីនេះគឺពិបាកនៅក្នុងទទួលបាន ដោយសារតែអាជីវកម្មនៅឆ្នាំដំបូងគឹតែងតែមិនអាចខ្ចីប្រាក់ពីធនាគារបាន ដោយសារតែធនាគារត្រូវការសាច់ប្រាក់ត្រលប់មកវិញទៀងទាត់ ម៉្យាងដោយសារតែអាជីវកម្មអ្នកមិនទាន់រឹងមាំ និងប្រាកដប្រជា។ ប៉ុន្ដែអ្នកអាចខ្ចីប្រាក់នៅក្នុងទម្រង់ផ្សេងបាន ដូចជា កម្ចីផ្ទាល់ខ្លួន។ […]
ប្រភេទគណនីប្រាក់បញ្ញើ
អ្នកណាខ្លះចង់សន្សំលុយជាមួយធនាគារ ប៉ុន្តែមិនដឹងថាគួរជ្រើសរើសប្រភេទគណនីសន្សំប្រភេទណា? ថ្ងៃនេះ យើងនឹងធ្វើការស្វែងយល់អំពីប្រភេទគណនីប្រាក់បញ្ញើសន្សំចំនួន ៤ ជាមួយគ្នា៖ ១. គណនីសន្សំ (Savings Account) គណនីសន្សំ ត្រូវបានប្រើប្រាស់ជាទូទៅសម្រាប់ការដាក់ប្រាក់បញ្ញើសន្សំរបស់បុគ្គលទូទៅ ឬបុគ្គល ដែលជាបុគ្គលិក កម្មករ ដែលទទួលបានប្រាក់បៀវត្ដន៍ប្រចាំខែ។ វាត្រូវបានបង្កើតឡើងជាពិសេសសម្រាប់គ្រប់គ្រងសាច់ប្រាក់ជាលក្ខណៈបុគ្គលផ្ទាល់ខ្លួន ដោយមានការកំណត់ពីទំហំនៃការដកប្រាក់ប្រចាំថ្ងៃ រួមទាំងទទួលបានអត្រាការទៅតាមការកំណត់របស់ធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុនីមួយៗ។ ២. គណនីបញ្ញើចរន្ដ (Current Deposit Account) សម្រាប់គណនីចរន្ដវិញ គឺត្រូវបានបង្កើតឡើងជាពិសេសសម្រាប់អ្នកជំនួញធំៗ ក្រុមហ៊ុន ស្ថាប័ននានា ដែលមានការផ្ទើសាច់ប្រាក់ច្រើនដង និងទំហំច្រើន គ្រប់ពេលវេលា ដែលវាខុសពីគណនីបញ្ញើធម្មតាដែលកម្រិតទៅលើទំហំប្រតិបត្ដិការដកប្រាក់។ វាក៏អាចឲ្យក្រុមហ៊ុន ឬអ្នកជំនួញដែលមានការព្រមព្រៀងពីធនាគារ អាចដកប្រាក់ ឬទូទាត់ប្រាក់លើសពីសមតុល្យសាច់ប្រាក់ដែលក្រុមហ៊ុន ឬបុគ្គល នោះមានជាក់ស្ដែងក្នុងគណនីរបស់ពួកគេផងដែរ ដែលត្រូវបានគេហៅថា Overdraft facility។ ៣. គណនីបញ្ញើមានកាលកំណត់ (Fixed Deposit Account) សម្រាប់អ្នកដែលចង់សន្សំប្រាក់នៅក្នុងធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ ដោយទទួលបានអត្រាការប្រាក់ខ្ពស់ និងសន្សំរយៈពេលវែង អ្នកគួរតែជ្រើសរើសការសន្សំដែលមានកាលកំណត់។ Fixed Deposit Account […]
អ្វីទៅជាការរៀបចំឥណទានឡើងវិញ?
ដោយសារតែមានការរីករាលដាលជំងឺកូវីដ-១៩ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីណែនាំថ្មីមួយកាលពីខែមីនា ឆ្នាំ២០២០ ទៅកាន់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ឲ្យរៀបចំឥណទាន (កម្ចី) របស់ខ្លួនឡើងវិញ ដើម្បីសម្រាលបន្ទុកអ្នកខ្ចីប្រាក់ ដែលកំពុងប្រឈមនឹងការធ្លាក់ចុះនៃប្រាក់ចំណូលចម្បង និងមានការលំបាកក្នុងការទូទាត់សង។ ការណ៍នេះគឺផ្ដោតសំខាន់លើ ៤ វិស័យដូចជា៖ ១. ទេសចរណ៍ (សណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋាន ដោយរាប់បញ្ចូលទាំងចំណីអាហារ ភេសជ្ជៈ និងសេវាកម្មគាំទ្រផ្សេងៗ) ២. កាត់ដេរ (ដោយរាប់បញ្ចូលទាំងនិយោជិត) ៣. សំណង់ (ចំពោះតែឥណទានសាងសង់ផ្ទះ/ហាងដំបូង និងឥណទានទិញផ្ទះដំបូង)និង ៤. ការដឹកជញ្ជូន (ជាពិសេស អ្នកបើកបរតាក់ស៊ី និងរ៉ឺម៉កកង់បី) និងឡូជីស្ទ៊ីក។ ការធ្វើឥណទានរៀបចំឡើងឡើងវិញនេះ នឹងធ្វើរហូតដល់ដំណាច់ឆ្នាំ២០២១នេះ ពោលគឺថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២១ ដើម្បីដោះស្រាយបញ្ហាប្រឈម និងសម្រាលបន្ទុកប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩។ តាមរបាយការណ៍របស់សមាគមន៍គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា បានឲ្យដឹងថាគិតចាប់តាំងពីខែមីនា ឆ្នាំ២០២០ ដល់ដំណាច់ខែកុម្ភៈឆ្នាំ២០២១ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានរៀបចំឥណទានឡើងវិញដល់អតិថិជន បានប្រមាណ២៩ម៉ឺននាក់ ក្នុងទំហំទឹកប្រាក់ប្រមាណ១៤០០លានដុល្លារអាមេរិក។ ដូច្នេះ តើអ្វីជាការរៀបចំឥណទានឡើងវិញ? មែនទែនទៅ ការរៀបចំឥណទានឡើងវិញ […]
ហេតុអ្វីគួរប្រើប័ណ្ណឥណទាន?
មនុស្សទូទៅតែងតែមានភាពក្រែងរអារពេលឮពាក្យប័ណ្ណឥណទាន។ នេះក៏ដោយសារភាគច្រើន អ្នកប្រើប័ណ្ណឥណទានមិនចេះគ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគេបានល្អ បណ្តាលឲ្យពួកគេធ្លាក់ទៅក្នុងបំណុល។ តែតាមការពិត ប្រសិនបើអ្នកមានវិន័យហិរញ្ញវត្ថុល្អ ប័ណ្ណឥណទានអាចផ្តល់អត្ថប្រយោជន៍ជាច្រើនដល់អ្នក! ថ្ងៃនេះ LuyBook លើកយកមូលហេតុ ៥ ដែលអ្នកគួរចាប់ផ្តើមប្រើប័ណ្ណឥណទាន៖ ១. ការទទួលបានការបញ្ចុះតម្លៃ ឬលុយត្រលប់មកវិញ (Cash-back) ហាងលក់ទំនិញធំៗជាច្រើន តែងមានកម្មវិធីបញ្ចុះតម្លៃពី ៥% ទៅ ១០% ជាដើម ជាមួយប័ណ្ណឥណទាននៃធនាគារដៃគូ។ ហើយធនាគារមួយចំនួននៅកម្ពុជាក៏ មានការសងលុយត្រលប់មកវិញពេលយើងប្រើប្រាស់ប័ណ្ណឥណទានរបស់គេ ដើម្បីទិញទំនិញ ឬ បង់វិក្កយបត្រផ្សេងៗចន្លោះពី ០,១% ទៅ ១% នៃវិក្កយបត្រថែមទៀតផង។ ២. សុវត្ថិភាពក្នុងប្រតិបត្តិការ ការធ្វើប្រតិបតិ្តការដោយប្រើប័ណ្ណឥណទាន ការពារអ្នកពីការឆបោកផ្សេងៗ ព្រោះទឹកប្រាក់ដែលអ្នកចំណាយលើប្រតិបតិ្តការនានានឹងមិនត្រូវកាត់ចេញពីគណនីរបស់អ្នកភ្លាមៗនោះទេ។ អ្នកអាចរាយការណ៍ទៅកាន់ធនាគារ ឬក្រុមហ៊ុនប័ណ្ណឥណទានរបស់អ្នកពីការចំណាយដែលមិនត្រឹមត្រូវទាំងនេះ ហើយមិនចាំបាច់សងលុយទៅធនាគារឡើយ បើការស៊ើបអង្កេតបង្ហាញថាវាជាការឆបោក។ បណ្តាញប័ណ្ណឥណទានល្បីៗដូចជា Visa និង Mastercard ក៏មានគោលការណ៍ការពារអតិថិជនពីប្រតិបត្តិការដែលមិនមានការអនុញាតពីម្ចាស់កាតផងដែរ ដើម្បីជម្រុញឲ្យអតិថិជនងាកមកចាយវាយតាមកាតពួកគេជាជាងការប្រើលុយ។ ៣. បង្កើនពិន្ទុឥណទានរបស់អ្នក ការប្រើប្រាស់ប័ណ្ណឥណទានត្រឹមត្រូវ និងផ្តល់សំណងទាន់ពេលវេលា នឹងជួយបង្កើនពិន្ទុឥណទានរបស់អ្នកដោយសាររបាយការណ៍ប្រតិបត្តិការរបស់អ្នក នឹងត្រូវបានបញ្ជូនទៅកាន់ការិយាល័យឥណទាន។ វិធីនេះជាមធ្យោបាយមួយដែលអាចឲ្យនាំឲ្យ អ្នកអាចទទួលបានឥណទានច្រើន […]
តើអាជីវកម្មខ្នាតតូច គួរចុះបញ្ជីពន្ធដារនៅពេលណា?
LuyBook ធ្លាប់បានលើកយកប្រធានបទពន្ធ និងកាតព្វកិច្ចបង់ពន្ធជូនរដ្ឋរបស់បុគ្គល និងស្ថាប័ននានាមកបកស្រាយជូនបងប្អូនទាំងអស់គ្នា ហើយអេដមីនទទួលបានសំណួរមួយចំនួន ពិសេសពីបងប្អូនដែលមានអាជីវកម្មលក្ខណៈគ្រួសារ ឬអាជីវកម្មផ្ទាល់ខ្លួនតូចៗ ថាតើពេលណាទើបអាជីវកម្មរបស់ពួកគាត់គួរ ចុះបញ្ជីពន្ធដារ។ ថ្ងៃនេះ LuyBook នឹងស្រាយចម្ងល់នេះជូនបងប្អូនទាំងអស់គ្នា។ អាជីវកម្មខ្នាតតូចគួរចុះបញ្ជីពន្ធដារពេលដែល៖ ក. អ្នកត្រូវការធ្វើអាជីវកម្មជាមួយក្រុមហ៊ុនក្នុងស្រុក ឬក្រុមហ៊ុនអន្តរជាតិដែលទាមទារឲ្យអាជីវកម្មអ្នកមានបញ្ជីពន្ធដារត្រឹមត្រូវ ខ. សេវាកម្មរបស់អាជីវកម្មអ្នកត្រូវការការចេញអាករលើតម្លៃបន្ថែម គ. អ្នកត្រូវមានបញ្ជីគណនេយ្យរបស់អាជីវកម្ម (សម្រាប់ការចុះបញ្ជីពន្ធដារ ការធ្វើកម្ចីឥណទានអាជីវកម្ម និងការងារពាក់ព័ន្ធនឹងអាជីវកម្មទូទៅរបស់អ្នកដទៃទៀត) ឃ. អាជីវកម្មរបស់ត្រូវបានចាត់ចូលក្នុងលក្ខខណ្ឌកំណត់ដូចជា៖ សហគ្រាសធុនតូច និងមធ្យម (SMEs) ត្រូវបានបែងចែកជា ៣ វិស័យគឺវិស័យកសិកម្ម ឧស្សាហកម្ម និងសេវាកម្ម ឬពាណិជ្ជកម្ម ហើយកាតព្វកិច្ចពន្ធរបស់អាជីវកម្មខ្នាតតូច គឺត្រូវបានកំណត់ផ្អែកទៅលើលក្ខខណ្ឌចំនួន ២ គឺ ចំនួនបុគ្គលិក និងទំហំផលរបរប្រចាំឆ្នាំ ឬទំហំទ្រព្យសកម្ម។ (អាចអានអត្ថបទមុនរបស់ LuyBook តាមរយៈតំណនេះ https://luy-book.com/…/13/types-of-tax-payers-in-cambodia/) LuyBook សង្ឃឹមថាចម្លើយនេះ គ្រប់គ្រាន់សម្រាប់ទាំងអស់គ្នាពិចារណាមើលថាតើអាជីវកម្មរបស់ខ្លួន គួរចុះបញ្ជីពន្ធដារបានឬនៅ។ ព័ត៌មាន និងចម្លើយទាំងអស់ខាងលើគ្រាន់តែជាចំណេះដឹងទូទៅទាក់ទងនឹងការបើកអាជីវកម្ម និងកាតព្វកិច្ចពន្ធដែលទាក់ទងតែប៉ុណ្ណោះ។ សម្រាប់ព័ត៌មានបន្ថែម និងដំបូន្មានស៊ីជម្រៅដែលសមស្របតាមលក្ខខណ្ឌផ្ទាល់ខ្លួនរបស់អាជីវកម្មរបស់បងប្អូននីមួយៗ Admin […]
ប្រភេទអ្នកជាប់ពន្ធនៅប្រទេសកម្ពុជា
ការបង់ពន្ធជូនរដ្ឋ ជាកាតព្វកិច្ចរបស់ពលរដ្ឋគ្រប់រូប។ ប៉ុន្តែពន្ធដារមានច្រើនប្រភេទទាំងពន្ធលើបុគ្គល ក៏ដូចជាពន្ធលើគ្រឹះស្ថានផ្សេងៗ។ ប្រសិនបើអ្នកទាំងអស់គ្នាមានគម្រោងបើកអាជីវកម្មខ្លួនឯងនៅថ្ងៃអនាគត អ្នកទាំងអស់គ្នាត្រូវត្រៀមខ្លួន និងស្វែងយល់ពីកាតព្វកិច្ចពន្ធដែលត្រូវបំពេញសម្រាប់អាជីវកម្ម។ នៅប្រទេសកម្ពុជា អគ្គនាយកដ្ឋានពន្ធដារបានបែងចែកធុរកិច្ចជា ៣ ប្រភេទ គឺអ្នកជាប់ពន្ធខ្នាតតូច ខ្នាតមធ្យម និងខ្នាតធំ។ ការកំណត់ប្រភេទអ្នកជាប់ពន្ធនេះ គឺផ្អែកទៅលើលក្ខខណ្ឌ ២ ធំៗ គឺ ១.) ចំនួនបុគ្គលិក និង ២.) ទំហំផលរបរប្រចាំឆ្នាំ ឬទំហំទ្រព្យសកម្មរបស់អាជីវកម្ម ហើយត្រូវបានបែងចែកជា ៣ វិស័យទៀត គឺវិស័យកសិកម្ម ឧស្សាហកម្ម និងវិស័យសេវាកម្ម ឬពាណិជ្ជកម្ម។ សម្គាល់៖ ចំពោះលក្ខខណ្ឌទំហំផលរបរប្រចាំឆ្នាំ ឬទំហំទ្រព្យសកម្ម ត្រូវកំណត់យកលក្ខខណ្ឌមួយណាដែលមានកម្រិតខ្ពស់ជាគេ។ ខាងក្រោមនេះ គឺជាលក្ខខណ្ឌលម្អិត៖ ១. អ្នកជាប់ពន្ធខ្នាតតូច ម្ចាស់អាជីវកម្មដែលស្ថិតក្នុងប្រភេទពន្ធខ្នាតតូចនេះ រាប់បញ្ចូលសហគ្រាសឯកបុគ្គល (sole proprietorships) ឬសហគ្រាសមានដៃគូសហការ (partnerships) ដែលមានចំនួនបុគ្គលិកចាប់ពី ៥ ទៅ ៤៩ នាក់ ហើយត្រូវចូលក្នុងលក្ខខណ្ឌមួយក្នុងចំណោមលក្ខខណ្ឌខាងក្រោម៖ មានផលរបរប្រចាំឆ្នាំចាប់ពី ២៤៩ លានរៀល […]
ការលើកទឹកចិត្តពន្ធសម្រាប់សហគ្រាសធុនតូច និងមធ្យម
មានដឹងអត់ថាសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា អាចស្នើសុំការលើកទឹកចិត្តពន្ធបាន? #LuyBook នឹងលើកយកពីរបៀបនៃការទទួលបានការលើកទឹកចិត្តសម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា លើផ្នែកពន្ធដារ មកចែករំលែក ហើយផ្នែកពន្ធគយទុកសម្រាប់អត្ថបទក្រោយ។ ១. តើសហគ្រាសធុនតូច និងមធ្យមត្រូវបានកំណត់និយមន័យដូចម្ដេច? សម្រាប់និយមន័យថ្មីឆ្នាំ ២០២១, មានដូចខាងក្រោម៖ សហគ្រាសធុនតូច គឺជាសហគ្រាសឯកបុគ្គល ឬសហគ្រាសសហកម្មសិទ្ធិដែលមានផលរបរប្រចាំឆ្នាំចាប់ពី ២៥០លានរៀល ដល់១០០០លានរៀល សម្រាប់វិស័យកសិកម្ម សេវាកម្ម និងពាណិជ្ជកម្ម ឬមានផលរបរប្រចាំឆ្នាំចាប់ពី២៥០លានរៀល ដល់១៦០០លានរៀល សម្រាប់វិស័យឧស្សាហកម្ម ឬសហគ្រាសដទៃទៀតដែលជាកម្មវត្ថុនៃការចុះបញ្ជីពន្ធដារអ្នកជាប់ពន្ធតូច ស្របតាមច្បាប់ និងបទប្បញ្ញត្ដិស្ដីពីពន្ធដារ។ សហគ្រាសធុនមធ្យម សំដៅសហគ្រាសដែលមានផលរបរប្រចាំឆ្នាំលើសពី១០០០លានរៀល ដល់៤០០០លានរៀលសម្រាប់វិស័យកសិកម្ម ឬមានផលរបរប្រចាំឆ្នាំលើសពី១០០០លានរៀល ដល់៦០០០លានរៀលសម្រាប់វិស័យសេវាកម្ម និងពាណិជ្ជកម្ម ឬ មានផលរបរប្រចាំឆ្នាំលើសពី១៦០០លានរៀល ដល់៨០០០លានរៀលសម្រាប់វិស័យឧស្សាហកម្ម ឬសហគ្រាសដទៃទៀតដែលជាកម្មវត្ថុនៃការចុះបញ្ជីពន្ធដារអ្នកជាប់ពន្ធមធ្យម ស្របតាមច្បាប់ និងបទប្បញ្ញត្ដិស្ដីពីពន្ធដារ។ ២. តើមានលក្ខខណ្ឌអ្វីខ្លះដើម្បីទទួលបានការលើកទឹកចិត្តផ្នែកពន្ធដារ? សហគ្រាសធុនតូច និងមធ្យមដែលអាចទទួលបានការលើកទឹកចិត្ដផ្នែកពន្ធដារ ត្រូវមានលក្ខខណ្ឌ ២ ដូចខាងក្រោម៖ ក. ចុះបញ្ជីពន្ធដារ ឬធ្វើបច្ចុប្បន្នភាពព័ត៌មានសហគ្រាស នៅរដ្ឋបាលសារពើពន្ធ ស្របតាមច្បាប់ និងបទប្បញ្ញត្ដិជាធរមាន។ ខ. […]
តើ Blockchain និង Cryptocurrency ដូចគ្នាដែរឬទេ?
នៅក្នុងវិស័យប្រាក់គ្រីបតូ ឬរូបិយបណ្ណឌីជីថល (Cryptocurrency) មានការប្រើប្រាស់ពាក្យ ថ្មីៗជាច្រើន ហើយគេសង្កេតឃើញថាពាក្យ Blockchain ឆ្លាស់គ្នាជាមួយ Bitcoin ជារឿយៗ តើពាក្យ ទាំងពីរនេះមាន ន័យដូចគ្នាដែរ ឬទេ? ចម្លើយគឺ មិនដូចគ្នាទេ។ តោះមកស្វែងយល់ពីអត្ថន័យនៃពាក្យ ទាំងពីរនេះទាំងអស់គ្នា! តើអ្វីទៅជាប្រាក់គ្រីបតូឲ្យពិតប្រាកដ? និយាយឲ្យងាយយល់ប្រាក់គ្រីបតូ ជារូបិយបណ្ណឌី ជីថលដែលប្រើសម្រាប់ការជួញដូរ ទិញលក់ទំនិញ ឬសេវាកម្មក្នុងប្រព័ន្ធអនឡាញ។ ប្រាក់គ្រីបតូនេះ ប្រតិបត្តិការបានដោយប្រើប្រាស់ប្រព័ន្ធប្លុកឆេន (Blockchain) ដែលមិនស្ថិតក្រោមការគ្រប់គ្រងរបស់ ធនាគារកណ្តាលនោះទេ។ បច្ចុប្បន្ននេះមានក្រុមហ៊ុនមួយចំនួនដែលទទួលស្គាល់ការប្រើប្រាស់រូបិយ បណ្ណប្រភេទនេះដូចជាក្រុមហ៊ុន Paypal ដែលអនុញ្ញាតឱ្យមានការប្រើប្រាស់ Bitcoin ដើម្បីទូទាត់សម្រាប់ការទិញទំនិញ។ ដូចដែលបានលើកឡើងមុននេះ ប្រាក់គ្រីបតូប្រើប្រាស់ប្រព័ន្ធប្លុកឆេន (Blockchain) ដែលជា បច្ចេកវិទ្យាមួយផ្ទុកព័ត៌មានទាក់ទងនឹងប្រតិបត្តិការនីមួយៗ ដែលអាចចែកចាយទិន្នន័យទាំងនោះទៅ កាន់ទូរស័ព្ទដៃ ឬកុំព្យូទ័រដទៃទៀតដែលនៅក្នុងប្រព័ន្ធ ដើម្បីធ្វើការផ្ទៀងផ្ទាត់ និងទទួលស្គាល់ថាជាប្រតិបត្តិការពិតប្រាកដ។ ប្រព័ន្ធនេះកត់ត្រារាល់ការទិញលក់ ជួញដូរ ដំណើរការសាច់ប្រាក់ និងទ្រព្យសម្បត្តិឌីជីថលរបស់អ្នកប្រើប្រាស់ ហើយទិន្នន័យទាំងអស់ដែលបានកត់ត្រា ក្នុងប្រព័ន្ធនេះមានសុវត្ថិភាពខ្ពស់ដោយមិនអាចមានជនណាមកកែប្រែ ឬប៉ះពាល់ទិន្នន័យទាំងនេះ បានទេ។ ការប្រើប្រាស់ប្លុកឆេនធ្វើឲ្យអ្នកប្រើប្រាស់ប្រាក់ឌីជីថលមានទំនុកចិត្ត និងកាត់បន្ថយហានិ […]
