តើបងប្អូនមិនសូវពេលពេញមួយថ្ងៃ ប៉ុន្តែចង់រកប្រាក់ចំណូលបន្ថែមមែនទេ? ក្រៅពីការងារឯករាជ្យ ក៏មានការងារក្រៅម៉ោងដែលបងប្អូនអាចពិចារណា ឬសាកល្បងផងដែរ។ មានបងប្អូនមួយចំនួនយល់ច្រឡំថាការងារក្រៅម៉ោង និងការងារឯករាជ្យដូចគ្នា តែការពិតមិនមែនដូច្នោះទេការងារឯករាជ្យមិនស្ថិតនៅក្នុងស្ថាប័នណាមួយនោះទេ រីឯការងារក្រៅម៉ោងទោះបីមិនធ្វើការពី ៨ព្រឹកដល់៥ល្ងាចមែន តែគឺស្ថិតនៅក្នុងនាមជាបុគ្គលិកស្ថាប័ន។ នៅក្នុងអត្ថបទមុនៗ លុយប៊ុកបាននិយាយពីការងារឯករាជ្យរួចមកហើយ ថ្ងៃនេះសុំ លើកយកការងារក្រៅ ម៉ោងមកបកស្រាយម្តង។ ការងារក្រៅម៉ោង ជាការងារមួយសមស្របសម្រាប់អ្នកដែលមិនចង់ចំណាយពេលពេញមួយថ្ងៃក្នុងធ្វើការតែមួយ មុខអាចថាធ្វើការផងរកស៊ីផងឬអ្នកដែលមិនមានពេលវេលាទំនេរពេញលេញសម្រាប់បំពេញការងារដូចជា សិស្សនិស្សិតជាដើម។ ការងារក្រៅម៉ោងអាចនឹងពិបាករកបន្តិចព្រោះ ក្រុមហ៊ុនភាគច្រើនសុទ្ធតែចង់បានអ្នកអាច បំពេញការងារពេញម៉ោងបាន តែទោះជាយ៉ាងណាការងារប្រភេទនេះនៅតែមានតម្រូវការនៅក្នុងទីផ្សារដែរដោយ អ្នកអាចរកបាននៅក្នុងវេបសាយស្វែងរកការងារដូចជា Bongthom Cambojob និងការផុសស្វែងរកបុគ្គលិកនៅលើ ហ្វេសប៊ុកជាដើម។ ការងារក្រៅម៉ោងដែលពេញនិយម និងមានតម្រូវការខ្ពស់មានដូចជា៖ – ផ្នែកបម្រើសេវាកម្មអតិថិជនតាមហាងដូចជា អ្នករត់តុ អ្នកទទួលភ្ញៀវ (Receptionist) អ្នកគិតលុយ ។ល។ – អ្នកឆុងកាហ្វេ – បង្រៀនគួរតាមផ្ទះ – អ្នកបកប្រែ ឬសរសេរអត្ថបទផ្សេងៗ – ផ្នែកលក់ (Sales) – អ្នកដឹកជញ្ជូន – អ្នកបើកតាក់ស៊ីឡាន ឬ Tuk-Tuk ក្នុងក្រុង […]
វិធីរកលុយពីផ្ទះ
ការងារពាខ្លះអាចរកប្រាក់ចំណូលពីផ្ទះបាន? ឱកាសទីផ្សារសម័យនេះសម្បូរបែបណាស់មានទាំងការងារពេញម៉ោង ក្រៅម៉ោង និងការងារដែលអាច ធ្វើបាននៅគ្រប់ទីកន្លែង។ ការងារដែលមិនកំណត់ពេលវេលា និងទីតាំងច្បាស់លាស់មានការបត់បែនស័ក្តិសម បំផុតជាមួយអ្នកដែលចង់ឆ្លៀតពេលវេលារកប្រាក់បន្ថែម (Side Hustle) ដូចជាបងៗមេផ្ទះ សិស្សនិស្សិត ឬក៏ សម្រាប់អ្នកដែលមិនចង់ធ្វើការនៅការិយាល័យបែប ៨ព្រឹក-៥ល្ងាច ទាំងស្រុងតែម្ដង។ ខាងក្រោមនេះជាការងារ មួយចំនួនដែលអ្នកអាចធ្វើបានពីផ្ទះ ៖ លក់អនឡាញ ការលក់នៅតាមប្រព័ន្ធអ៊ីនធឺណេតកំពុងតែមានសន្ទុះខ្លាំង ជាពិសេសទៅលើការលក់ផលិតផលជាជាង ការលក់សេវាកម្ម។ ការប្រកបរបរនេះអាចនឹងពិបាកក្នុងការចាប់ផ្តើមដោយសារតែទីផ្សារចង្អៀត ប៉ុន្តែប្រសិនបើអ្នក មានគំនិតដែលប្លែក ឬផលិតផលណាថ្មីប្រាកដជាមានឱកាសជោគជ័យកាន់តែច្រើន។ ការងារឯករាជ្យ ការងារឯករាជ្យ ឬ Freelance នេះមានច្រើនប្រភេទណាស់ ហើយថ្មីៗនេះក៏មានការរើស Freelancer ច្រើន ផងដែរ។ ការងារឯករាជ្យដែលពេញនិយមជាងគេគឺ អ្នកសរសេរមាតិកា អ្នកឌីស្សាញក្រាហ្វិក កាត់តវីដេអូ និងអ្នក សរសេរកូដវេបសាយ។ ការងារបែបនេះមិនមានពេលវេលាត្រូវចូល ឬចេញពីធ្វើការនោះទេ សំខាន់អ្នកត្រូវលៃពេល ឲ្យទាន់ពេលគេកំណត់ឲ្យ។ អ្នកអាចស្វែងរកការងារនេះបានតាមរយៈវេបសាយរបស់បរទេសដូចជា upwork ឬក៏ តាមរយៈវេបសាយខ្មែរ Tovban ហ្វេសប៊ុកគ្រុប Kampuwork by Zell […]
ប្រាក់ខែដំបូង គួរចាយរបៀបណា?
ណាគេខ្លះ ទើបបញ្ចប់ការសិក្សាពីវិទ្យាល័យ ឬសាកលវិទ្យាល័យ? បងប្អូនទាំងអស់គ្នាប្រហែលជារំភើបក្នុងការចាប់ផ្តើមការងារដំបូង ទទួលប្រាក់ខែផ្ទាល់ខ្លួន និងឈប់ចាយលុយឪពុកម្តាយទៀតហើយមែនអត់? បងប្អូនក៏ប្រហែលជាកំពុងសម្លឹងឃើញឱកាសនានា ក៏ដូចជាទំនួលខុសត្រូវ និងបញ្ហាផ្សេងៗដែលបងប្អូនមិនដែលគិតដល់ពីមុន ដូចជារឿងហិរញ្ញវត្ថុផ្ទាល់ខ្លួន និងការគ្រប់គ្រងលុយកាក់ពេលបើកប្រាក់ខែដំបូងជាដើម។ តើយើងគួរទុកដាក់ និងចាត់ចែងប្រាក់ខែដំបូងរបស់យើងដូចម្តេច? ១. ឲ្យរង្វាន់លើកទឹកចិត្តខ្លួនឯង និង ទិញកាដូជូនឪពុកម្តាយ ទម្រាំតែអ្នកបានបញ្ចប់ការសិក្សា ហើយទទួលបានការងារមួយនេះ មិនមែនជារឿងងាយនោះទេ។ បន្ទាប់ពីការធ្វើបញ្ជីចំណូលចំណាយរួច កុំភ្លេចទុកខ្ទង់ចំណាយតូចមួយសម្រាប់ខ្លួនឯង ឬមនុស្សជាទីស្រឡាញ់ផង។ លុយដែលអ្នករកបាន គឺបានមកពីញើសឈាម និងការខិតខំប្រឹងបែងរបស់អ្នកក្នុងការបំពេញការងារ ក៏ដូចជាការគ្រប់គ្រងលុយកាក់បានល្អ។ អ្នកសាកសមនឹងទទួលបានរង្វាន់លើកទឹកចិត្តខ្លួនឯងខ្លះ និងទិញកាដូជូនឪពុកម្តាយរបស់អ្នក ដើម្បីដឹងគុណពួកគាត់។ យកលុយនេះទៅដើរលេងលំហែកាយ ជួបជុំមិត្តភក្តិ ឬទិញរបស់ស្បែកជើងដែលអ្នកចង់បាន ហើយជូនលុយ ឬកាដូទៅប៉ាម៉ាកខ្លះផងនោះទៅ។ ២. វិនិយោគលើចំណេះដឹង និងក្តីស្រមៃរបស់អ្នក ពេលដែលអ្នកទាំងអស់គ្នានៅរៀន អ្នកទាំងអស់គ្នាប្រហែលជាមានគោលដៅការងារ ឬក្តីស្រមៃអ្វីមួយដែលអ្នកចង់សម្រេចក្នុងជីវិតរបស់អ្នកទាំងអស់គ្នា។ គោលដៅទាំងនេះ មិនមែនអាចសម្រេចបានក្នុងពេលមួយប៉ព្រិចភ្នែកនោះទេ។ អ្នកត្រូវការពេលវេលា និងការអភិវឌ្ឍខ្លួនអ្នកដើម្បីឈោងចាប់វា។ អ្នកខ្លះពេលនៅរៀន ពុំមានលទ្ធភាព ដើម្បីចាប់យកឱកាសសម្រេចក្តីស្រមៃទាំងនេះទេ ដោយសារកាតព្វកិច្ចគ្រួសារ ឬលទ្ធភាពហិរញ្ញវត្ថុជាដើម។ ដូចនេះ ប្រាក់ខែដំបូងរបស់អ្នក គឺជាលុយដែលអ្នកអាចចាយតាមចិត្តចង់ ដែលអ្នកអាចយកទៅវិនិយោគលើជំនាញ ឬចំណេះដឹងដើម្បីអភិវឌ្ឍខ្លួនអ្នក […]
លុយគួរសន្សំតាមអាយុ
ការសន្សំប្រាក់ជារឿងមូយដែលចាំបាច់ក្នុងការរៀបចំហិរញ្ញវត្ថុផ្ទាល់ខ្លួន និងជាខ្នងបង្អែកនៅពេលគ្រា អាសន្នត្រូវការប្រាក់ចំាបាច់។ ការពិតទៅការសន្សំនេះអាចចាប់ផ្តើមបានមិនថាអាយុតិច ឬច្រើននោះ ទេ បើចាប់ផ្តើមបានកាន់តែលឿនកាន់តែល្អ ហើយការសន្សំនេះក៏គេមានចំនួនកំណត់ទៅតាមអាយុ ដែលភាគច្រើនសន្សំសម្រាប់ពេលចូលនិវត្តន៏។ ខាងក្រោមនេះជាចំនួនប្រាក់ដែលអ្នកគួរសន្សំទៅតាមក្រុមអាយុនីមួយៗ៖ ចន្លោះពី២០ ទៅ ៣០ឆ្នាំ ៖ ១ x ប្រាក់ខែក្នុងមួយឆ្នាំ ប្រសិនបើអ្នកស្ថិតនៅក្នុងចន្លោះក្រុមអាយុនេះ អ្នកគួរតែមានប្រាក់សន្សំសម្រាប់ការចូលនិវត្តន៍ស្មើនឹង ប្រាក់ខែបច្ចុប្បន្នរបស់អ្នកមួយឆ្នាំ និងមានប្រាក់សន្សំសម្រាប់គ្រាអាសន្នយ៉ាងហោចណាស់ស្មើនឹង មួយខែនៃការចំណាយរបស់អ្នក។ ឧទាហរណ៏ថាក្នុងមួយឆ្នាំប្រាក់ខែរបស់អ្នកមានចំនួន ៤០,០០០ ដុល្លារ ចឹងនៅពេលដែលអ្នកមានអាយុ ៣០ឆ្នាំ អ្នកគួរមានប្រាក់សន្សំ ៤០,០០០ ដុល្លារ ហើយប្រាក់នេះអាចនិយាយបានថាជាប្រាក់ សន្សំរយៈពេល ១០ឆ្នាំ (ចាប់ពីអាយុ ២០ ដល់៣០ឆ្នាំ)។ ចន្លោះពី៣០ ទៅ ៤០ឆ្នាំ ៖ ៣ x ប្រាក់ខែក្នុងមួយឆ្នាំ នៅពេលដែលអ្នកឈានដល់អាយុ ៤០ឆ្នាំ ប្រាក់សន្សំសម្រាប់ការចូលនិវត្តន៏របស់អ្នកត្រូវមានស្មើនឹង ចំនួនប្រាក់ខែ ៣ឆ្នាំរបស់អ្នក ហើយប្រាក់សម្រាប់គ្រាអាសន្នរបស់អ្នកត្រូវត្រៀមសម្រាប់ពី៣ ទៅ៦ខែ។ សម្រាប់អ្នកដែលនៅក្នុងចន្លោះអាយុនេះ មានការចំណាយច្រើនព្រោះជាវ័យមួយដែលកំពុងតែចាប់ ផ្តើមជីវិតដោយចំណាយទៅលើការទិញផ្ទះ បង្កើតគ្រួសារជាដើម។ ចន្លោះពី៤០ […]
ចង់ដឹងហេតុអ្វី អ្នកមិនអាចយកឈ្នះកាស៊ីណូ?
រាល់ការភ្នាល់ ឬលេងល្បែង ច្បាស់ណាស់គឺមេល្បែងតែងតែឈ្នះនៅទីបញ្ចប់។ ហើយសួរថានេះ គឺមកពីអ្វី? កាស៊ីណូ គឺជាអាជីវកម្មមួយ ហើយដូចអាជីវកម្មដទៃទៀតដែរ ម៉ូដែលអាជីវកម្មរបស់ពួកគេត្រូវបានរៀបចំឡើង ដើម្បីធានានូវប្រាក់ចំណេញ។ លើកក្រោយ ពេលអ្នកមានអារម្មណ៍ថាកំពុងតែហេង និងចង់សាកល្បងសំណាងរបស់ខ្លួននៅក្នុងកាស៊ីណូ សូមគិតម្តងទៀត! ល្បែងក្នុងកាស៊ីណូទាំងអស់ត្រូវបានរៀបចំឡើងដើម្បីឲ្យឱកាសឈ្នះរបស់កាស៊ីណូខ្ពស់ជាងអ្នកលេង។ លេងយូរៗទៅ អ្នកលេងដឹងតែចាញ់ ហើយកាស៊ីណូដឹងតែឈ្នះចំណេញលុយ។ ឥឡូវយើងសាកមកងាកមើលល្បែងល្បីមួយក្នុងកាស៊ីណូទូទៅ គឺតុរ៉ូឡែត (roulette table)។ តុរ៉ូឡែតមានសរុប ៣៨ ប្រឡោះគឺ៖ • លេខពី ១ ដល់ ៣៦ បែងចែកជាព័ណ៌ក្រហម ១៨ ប្រឡោះ និងខ្មៅ ១៨ ប្រឡោះ • លេខ ០ និង ០០ មិនមានព័ណ៌ទេ។ ឧបមានថាយើងចាក់ថានឹងចេញព័ណ៌ក្រហម នោះ៖ • ប្រូបាបឈ្នះរបស់យើងគឺ ៤៧,៣៦% (១៨ ចែកនឹង ៣៨) • ប្រូបាបចាញ់របស់យើងគឺរហូតដល់ ៥២,៦៣% (២០ ចែកនឹង […]
ពិភាក្សារឿងលុយកាក់ជាមួយមិត្តភក្ដិ
រាល់ថ្ងៃ ពេលជជែកគ្នាជាមួយមិត្តភក្តិ, តើអ្នកទាំងអស់គ្នានិយាយពីអ្វីខ្លះ? និយាយពីការងារ, គ្រួសារ, ស្នេហា ឬនិយាយដើមគេមែនអត់?ចុះដែលធ្លាប់និយាយពីប្រធានបទរឿងលុយកាក់ ឬហិរញ្ញវត្ថុអីអត់? មនុស្សភាគច្រើនគិតថានិយាយរឿងលុយកាក់នោះ វាហាក់បីដូចជាមិនសមស្រប ហើយដូចជាមិនចង់និយាយពីវាដែរ។ យ៉ាងណាមិញ, នេះជាប្រធានបទមួយល្អបំផុតសម្រាប់និយាយជាមួយមិត្តភក្តិជិតស្និទ្ធិរបស់អ្នក ដែលអ្នកតែងបើកចិត្តទូលាយចែករំលែកគ្នាទៅវិញទៅមក។ ការនិយាយគ្នាពីប្រធានបទនេះ អាចនាំឱ្យយើងយល់ច្បាស់ពីគ្នា ហើយអាចដឹងពីទម្លាប់ ឬវិធីសាស្ត្រល្អៗក្នុងការទុកដាក់លុយពីគ្នាទៅវិញទៅមក។ ឧទាហរណ៍៖ និយាយគ្នាលេងៗ ស្រាប់តែនឹកឃើញនាំគ្នាសន្សំលុយ បង្កើតជា challenge សន្សំលុយជុំគ្នាក៏ថាបាន។ ដូចនេះ, សម្រាប់អ្នកមិនធ្លាប់និយាយគ្នាពីរឿងនេះពីមុនមក, សាកបើកចិត្តទូលាយ និងបបួលមិត្តភក្តិអ្នកទាំងអស់គ្នាមើល។ ថ្ងៃនេះដែរ, #LuyBook សូមចែករំលែកពីសំនួរមួយចំនួនដែលអ្នកទាំងអស់គ្នាអាចយកទៅពិភាក្សាគ្នាបាន ដូចខាងក្រោម៖ ១. តើទម្លាប់ទុកដាក់លុយរបស់អ្នក តាំងពីក្មេងមកដូចម្ដេចដែរ? ២. តើធ្លាប់ចាយលើអ្វី ហើយស្ដាយក្រោយអត់? ធ្វើម៉េចទើបដោះស្រាយបញ្ហានេះបាន? ៣. តើអ្នកមានគម្រោងសម្រាប់ចូលនិវត្តន៍ឬនៅ? តើមានកញ្ចប់សន្សំសម្រាប់គ្រាមានអាសន្ននៅ? ៤. តើសៀវភៅអ្វីអំពីហិរញ្ញវត្ថុ ដែលចូលចិត្តអាន? ៥. តើគណនីសន្សំប្រាក់មួយណាសាកសម និងបានការប្រាក់ខ្ពស់? ៦. តើមានបានវិនិយោគអត់? អាចជួយចែករំលែកគ្នាតិចមក? ៧. តើដំបូន្មានរឿងហិរញ្ញវត្ថុអ្វីដែលធ្លាប់ទទួលបាន ហើយគិតថាពិតជាសំខាន់ ហើយចង់ចែករំលែក? […]
ផ្លូវទៅកាន់សេរីភាពហិរញ្ញវត្ថុ
ធ្លាប់លឺគេនិយាយច្រើនណាស់អំពីសេរីភាពហិរញ្ញវត្ថុ ដែលជាដំណាក់កាលមួយដែលយើងមានទ្រព្យសម្បត្តិស្ដុកស្ដម្ភគ្រប់គ្រាន់ក្នុងការរស់នៅសុខស្រួលរហូតដោយមិនចាំបាច់ធ្វើការ រកស៊ីអ្វីទេដោយសារតែមានប្រាក់ចំណូលអកម្មគ្រប់គ្រាន់។ ធ្វើម៉េចទើបអាចបានសេរីភាពហិរញ្ញវត្ថុទៅ? អញ្ចឹងថ្ងៃនេះ នឹងចែករំលែកផ្លូវទៅកាន់សេរីភាពហិរញ្ញវត្ថុដែលយើងអាចដើរតាមទាំងអស់គ្នា។ ១. កំណត់គោលដៅ៖ យើងត្រូវកំណត់ថាតើត្រូវមានទ្រព្យសរុបប៉ុន្មានទើបអាចមានសេរីភាពហិរញ្ញវត្ថុបាន។ ហើយចង់ទទួលបានសេរីភាពហិរញ្ញវត្ថុពេលណា។ ចំឡើយគឺអាស្រ័យលើថាការចំណាយប្រចាំខែរបស់យើង និងទ្រព្យសម្បត្តិដែលយើងមានបច្ចុប្បន្ន។ ប្រសិនជាអ្នកចំណាយ $1,000 ក្នុង 1ខែ ឬ $12,000 ក្នុងមួយឆ្នាំ មានន័យថា អ្នកត្រូវមានទ្រព្យដាក់វិនិយោគ $240,000 បានផលចំណេញ5% ក្នុងមួយឆ្នាំ។ បន្ទាប់មកត្រូវកំណត់គោលដៅថាត្រូវរកលុយបានប៉ុន្មានក្នុងឆ្នាំនីមួយៗដើម្បីទៅដល់គោលដៅនោះ។ ២. ធ្វើបញ្ជីចំណូលចំណាយ៖ ការមានបញ្ជីចំណូលចំណាយប្រចាំថ្ងៃ ពិតជាសំខាន់ណាស់ ដើម្បីដើរទៅរកគោលដៅហិរញ្ញវត្ថុណាមួយ។ បើយើងមិនទាន់ដឹងថារាល់ថ្ងៃលុយចូលប៉ុន្មាន ចេញប៉ុន្មាន ធ្វើម៉េចយើងដឹងថាយើងចាប់ផ្ដើមពីចំណុចណាទៅ ហើយនៅឆ្ងាយពីគោលដៅប៉ុន្មាន។ កុំថាគ្មានពេលកត់ឬពិបាកទៀតទៅ។ ទាញយក កម្មវិធីទូរស័ព្ទដៃមក ហើយលុយចេញឬលុយចូលភ្លាម កត់ភ្លាម។ ៣. សងបំណុលឱ្យអស់៖ ការសងបំណុលនេះគឺចង់សំដៅលើបំណុលដែលមានអត្រាការប្រាក់ខ្ពស់ ដូចជាបង់រំលោះឡាន ទូរស័ព្ទជាដើម។ ៤. ចាយតិចជាងលទ្ធភាព៖ គ្នាយើងភាគច្រើនពេលបានចំណូលច្រើនជាងមុន ចំណាយក៏ចេះតែឡើងដូចគ្នា។ បើឡើងរហូតអញ្ចឹង ទោះបីមានចំណូលច្រើនក៏មិនសូវសល់លុយប៉ុន្មានដែរ។ មិនមែនថាមិនឱ្យហ៊ឺហានោះទេ […]
អ្វីទៅជា Market Cap?
នរណាគេខ្លះដែលចាប់អារម្មណ៍ចង់ដឹងពីផ្សារភាគហ៊ុន? ហើយមានស្គាល់ថាអ្វីជាជាមូលធននូបនីយកម្មទីផ្សារ (Market Capitalization)នៅ? មូលធននូបនីយកម្មទីផ្សារ (Market Cap) គឺសំដៅទៅលើតម្លៃទីផ្សារសរុបរបស់ភាគហ៊ុននៃក្រុមហ៊ុនមួយ។ គេអាចគណនា Market Cap បានដោយយកតម្លៃភាគហ៊ុនក្នុងមួយហ៊ុន គុណនឹងចំនួនភាគហ៊ុនសរុបរបស់ក្រុមហ៊ុននោះ។ ឧទាហរណ៍ ក្រុមហ៊ុន Apple Inc. បច្ចុប្បន្នភាគហ៊ុនគាត់មានតម្លៃ ១១៥ ដុល្លារក្នុងមួយភាគហ៊ុន ហើយចំនួនភាគហ៊ុនសរុបចំនួនប្រមាណ ១៧.១ ប៊ីលានហ៊ុន នោះ Market Cap របស់ក្រុមហ៊ុនគឺប្រមាណជិត ២ ទ្រីលានដុល្លារ (ស្មើ ១១៥ x ១៧.១ ប៊ីលាន)។ តើការដឹងពី Market Cap មានសារៈសំខាន់អ្វី? វាអាចឱ្យយើងដឹងពីទំហំរបស់ក្រុមហ៊ុននោះ ក៏ដូចជាកំណត់ប្រភេទភាគហ៊ុនបាន ពោលគឺយើងអាចបែងចែកប្រភេទភាគហ៊ុនទៅតាមទំហំបាន។ ជាទូទៅ ការកំណត់ប្រភេទភាគហ៊ុនបែបនេះមាន ៤ប្រភេទ៖ Large-Cap: ជាប្រភេទក្រុមហ៊ុនដែលមាន Market Cap ចាប់ពី ១០ ប៊ីលានដុល្លារឡើងទៅ, Mid-Cap: ជាប្រភេទក្រុមហ៊ុនដែលមាន […]
មូលហេតុដែលមនុស្សមួយចំនួនមិនអាចក្លាយជាអ្នកមាន
មូលហេតុដែលមនុស្សមួយចំនួនជួបនឹងឧបសគ្គក្នុងការធ្វើឱ្យប្រសើរនូវជីវភាពរបស់ខ្លួន ៖ ១. ចាយច្រើនជាងចំណូល គិតតែពីរឿងហ៊ឺហាចង់បង្អួតអ្នកដទៃ ២. ព្យាយាមសន្សំលុយ ប៉ុន្តែមិនចេះវិនិយោគ ឬរកវិធីបង្កើនប្រាក់ចំណូលរបស់ខ្លួន ៣. ខ្លាចហានិភ័យ និងភាពបរាជ័យពេក រហូតមិនហ៊ានធ្វើអ្វីទាល់តែសោះ ៤. ស្តាប់យោបល់ពីអ្នកដែលមិនជោគជ័យ និងខ្វល់ខ្វាយពីការគិតរបស់អ្នកដទៃជ្រុល ៥. ខ្ចិលច្រអូស, មិនខំប្រឹង, មិនមានវិន័យផ្ទាល់ខ្លួន និងបង្កើតលេសឱ្យខ្លួនឯងជាប្រចាំ ៦. មិនព្យាយាមរៀនជំនាញថ្មីៗជាប្រចាំ ៧. មិនកំណត់គោលដៅហិរញ្ញវត្ថុសម្រាប់ការប្រឹងប្រែងសម្រេចឱ្យបាន
យុទ្ធសាស្ត្រសមុទ្រក្រហម Vs. យុទ្ធសាស្ត្រសមុទ្រខៀវ
នរណាគេកំពុងតែមានអាជីវកម្ម ឬក៏ជាប្រធានក្រុមហ៊ុនណាមួយ? ហើយរាល់ថ្ងៃមានយុទ្ធសាស្ត្រសម្រាប់អាជីវកម្មនៅ? យុទ្ធសាស្ត្រ ២ ប្រភេទធំៗដូចខាងក្រោម៖ ១. យុទ្ធសាស្ត្រសមុទ្រក្រហម (Red Ocean Strategy)៖ គឺជាយុទ្ធសាស្ត្រដែលអាជីវកម្មធ្វើការប្រកួតប្រជែងជាមួយអាជីវកម្មដទៃជាច្រើននៅក្នុងទីផ្សារតែមួយដែលមានស្រាប់ ប្រៀបបាននឹងសមុទ្រដែលមានត្រីច្រើនដែលខាំគ្នាដណ្ដើមចំណី ធ្វើឱ្យសមុទ្រនោះមានពណ៌ក្រហម។ អាជីវកម្មដែលប្រើយុទ្ធសាស្ត្រនេះ ត្រូវធ្វើការប្រកួតប្រជែងជាមួយដៃគូប្រកួតក្នុងទីផ្សារជាច្រើន ដើម្បីដណ្ដើមយកចំណែកទីផ្សារ(Market Share)របស់ខ្លួនឱ្យបានធំ។ ២. យុទ្ធសាស្ត្រសមុទ្រខៀវ (Blue Ocean Strategy)៖ គឺជាយុទ្ធសាស្ត្រដែលអាជីវកម្មផ្ដោតលើការបង្កើតជាតម្រូវការទីផ្សារថ្មី ជាជាងការប្រកួតប្រជែងនៅក្នុងទីផ្សារដែលមានស្រាប់ ប្រៀបបាននឹងសមុទ្រដែលមានត្រីតិច មិនដណ្ដើមចំណីគ្នា និងមានភាពស្ងប់ស្ងាត់ ទើបសមុទ្រមានពណ៌ខៀវ។ ដូចនេះ អាជីវកម្មដែលប្រើយុទ្ធសាស្រ្តនេះ មិនរកស៊ីតាមគេ ឬទៅព្យាយាមប្រកួតយកចំណែកទីផ្សារឡើយ ផ្ទុយទៅវិញគេតែងតែស្វែងរកសក្ដានុពល ឬឱកាសទីផ្សារថ្មីដែលមិនទាន់មាន ហើយបង្កើតជាទីផ្សារមួយដែលមិនមានគូប្រកួតប្រជែង។ ឥលូវ អ្នកទាំងអស់គ្នាបានដឹងពីយុទ្ធសាស្ត្រទាំងពីរខាងលើហើយ! សាកយកទៅពិចារណាមើល តើយុទ្ធសាស្ត្រមួយណាសាកសមនឹងអាជីវកម្មរបស់អ្នកទាំងអស់គ្នាជាង? ជួយ comment ប្រាប់ម្នាក់មួយផង។