វិនិយោគ

មេរៀនជីវិតពីការលេង Monopoly

មាននរណាខ្លះដែលលេងហ្គេមលើក្ដារដែលហៅថា Monopoly នេះ? បើធ្លាប់ ឬមិនធ្លាប់ចាំជួយ comment ប្រាប់ម្នាក់មួយផង។ សម្រាប់អ្នកមិនធ្លាប់, ឥឡូវ សុំពន្យល់របៀបលេងបន្តិចចុះ! មុនដំបូង យើងមាន គ្រាប់ឡុកឡាក់ ២, ធនាគារ ១ និងក្ដារ Monopoly ១ ដែលលើនោះមានដីចំនួន ២៨ មានតម្លៃខុសៗគ្នា, និងផ្ទះ ឬសណ្ឋាគារដែលអ្នកលេងអាចសង់បានប្រសិនបើខ្លួនបានទិញដីហើយ។ រៀបលេងនោះគឺ គេចែកលុយឱ្យអ្នកលេងទាំងអស់ ហើយម្នាក់ៗត្រូវបោះគ្រាប់ឡុកឡាក់ហើយដើរនៅលើក្ដារ បើដើរចំអចលនទ្រព្យណាគឺអាចទិញបាន ហើយអាចសង់ផ្ទះ ឬសណ្ឋាគារនៅលើដីនោះបាន។ ប៉ុន្តែ បើដីនោះមានគេទិញរួច, យើងត្រូវបង់ថ្លៃជួលទៅតាមតម្លៃដែលមានតែដី, ឬមានផ្ទះ ឬមានសណ្ឋាគារហើយ។ ដើម្បីឈ្នះនោះ គឺនៅពេលដែលអ្នកលេងដទៃទៀតក្ស័យធុនអស់លុយ អស់ដីទាំងអស់។ ស្ដាប់ទៅដូចយល់បន្តិចនៅ?​ បើយល់ហើយ,​ យើងចូលអត្ថបទយើងថ្ងៃនេះម្ដង។ ជាបទពិសោធន៍ គឺថាឱ្យតែលេងគឺលេងយូរណាស់មិនងាយចប់ ហើយប្រកែកគ្នាជាមួយមិត្តភក្តិពេញនឹងតែម្ដង។ យ៉ាងណាមិញ ការលេង Monopoly នេះមិនត្រឹមតែសប្បាយទេ តែវាក៏បានបង្រៀនជាមេរៀនជីវិតមួយចំនួនដល់យើងទាំងអស់គ្នា ដូចខាងក្រោម៖ ១. កុំទុកលុយច្រើនក្នុងខ្លួនចោលយូរពេក ពេលយើងលេង គឺដំបូងគឺយើងចែកលុយស្មើៗគ្នា ហើយបានលុយបន្ថែមពេលដើរបាន […]

វិស័យក្ដៅៗក្នុងឆ្នាំ ២០២០

ការវិវត្តន៍ផ្នែកវិទ្យាសាស្រ្តនៅលើពិភពលោកមានដំណើរការលឿនខ្លាំងណាស់ ជាពិសេសនៅក្នុងឆ្នាំនេះតែម្ដងនៅពេល ដែលមានការរីករាលដាលនៃជំងឺកូវីដ១៩។ ក្នុងរយៈពេល១០ឆ្នាំទៀតក្នុងឆ្នាំ២០៣០ ប្រាកដណាស់នឹងមានវិស័យ ក៏ដូចជាការងារមួយចំនួនដែលនឹងបាត់បង់។   ចុះក្នុងឆ្នាំ២០៣០ នឹងមានវិស័យណាខ្លះដែលនឹងត្រូវប៉ាន់?   វិស័យវិភាគទិន្នន័យនិង big data*៖ វិស័យនេះកំពុងរីកលូតលាស់យ៉ាងខ្លាំងនៅគ្រប់ផ្នែកទាំងអស់នៃអាជីវកម្ម ចាប់ពីការលក់, ផ្នែកទីផ្សារ រហូតដល់ផ្នែកធនធានមនុស្ស។ ក្រុមហ៊ុនធំៗជាច្រើនចំណាយទៅលើវិស័យវិភាគនិងសិក្សាទិន្នន័យនេះដើម្បីឱ្យពួកគេ អាចដើរទាន់ការវិវត្តន៍នៃតម្រូវការទីផ្សារ។ *big data គឺសំដៅទៅលើទិន្នន័យធំៗដែលអាចយកមកវិភាគចេញលទ្ធផល សម្រាប់ឱ្យអាជីវកម្មរៀបចំយុទ្ធសាស្រ្តធ្វើអាជីវកម្មរបស់គេ។   វិស័យសុខាភិបាល៖​ ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ​ ការច្នៃប្រឌិតធំ ៗ ជាច្រើនគឺផ្តោតសំខាន់លើវិស័យ សុខាភិបាល។ បន្ទាប់ពីឆ្លងកាត់បទពិសោធន៍នៃវិបត្តិជំងឺកូវីដ១៩ នេះហើយប្រទេសមហាអំណាច ក៏ដូចជាក្រុមហ៊ុនវិនិយោគធំៗ នឹងផ្តោតលើវិស័យនេះកាន់តែខ្លាំងជាងមុន។ ការផ្លាស់ប្តូរដ៏ធំមួយដែលយើងអាចមើលឃើញឆាប់ៗនេះគឺ ឧបករណ៍ពាក់លើខ្លួនមនុស្ស ដើម្បីជួយតាមដានដំណើរការ របស់សរីរាង្គសំខាន់ៗក្នុងខ្លួនរបស់យើង និង ស្ថានភាពជាច្រើនទៀត ដូចជាអាច តាមដានចង្វាក់បេះដូង ឬពិនិត្យមើលកម្រិតជាតិស្ករក្នុងឈាមរជាដើម។ មិនតែប៉ុណ្ណោះ នៅមានរបកគំហើញនៃបច្ចេកវិទ្យា និងការព្យាបាលថ្មីៗជាច្រើនទៀត ដែលអាចនឹងជួយឱ្យមនុស្សក្នុងសកលលោក មានសុខភាពល្អជាងមុន។   វិស័យរថយន្តអគ្គិសនី៖ ក្នុងឆ្នាំ២០១៩ ការលក់រថយន្តអគ្គិសនីកើនដល់ទៅ ២.១លានគ្រឿង ឬស្មើនឹងកំណើន […]

IPO ក្ដៅៗប្រចាំឆ្នាំ ២០២០

ក្នុងឆ្នាំនេះនៅលើទីផ្សារមូលបត្រកម្ពុជា មានក្រុមហ៊ុន២ដែលបានធ្វើ IPO (ដាក់លក់ភាគហ៊ុនដំបូង) គឺ ធនាគារពាណិជ្ជ ACLEDA និង ក្រុមហ៊ុន PESTECH។ ចុះនៅលើទីផ្សារអន្តរជាតិវិញមាន IPO ថ្មីៗក្ដៅៗអីខ្លះ?   Airbnb – គឺជា website និង mobile app សម្រាប់ជួលកន្លែងស្នាក់នៅពេលយើងទៅដើរលេង។ កន្លែងស្នាក់នៅហ្នឹងមានលក្ខណៈខុសពីសណ្ឋាគារទូទៅព្រោះថាភាគច្រើនគឺជាផ្ទះរបស់អ្នកស្រុកនៅក្នុងទីក្រុងឬស្រុកភូមិដែលយើងទៅហ្នឹងតែម្ដង។ មានន័យថាអ្នកដែលមានផ្ទះទំនេរគាត់អាចដាក់ជួលឱ្យទេសចរ ស្នាក់នៅក្នុងរយៈពេលបានដូចសណ្ឋាគារអញ្ចឹង។ អ្នកស្នាក់នៅអាចទទួលបាននូវបទពិសោធន៍ក្នុងស្រុក ហើយជាទូទៅមានតម្លៃថោកជាងការជួលសណ្ឋាគារ។ ទោះបីដំណើរកំសាន្តក្នុងឆ្នាំនេះបានធ្លាក់ចុះយ៉ាងគំហុក ហើយប្រាក់ចំណូលរបស់ក្រុមហ៊ុននេះធ្លាក់ចុះ 67% ក៏ដោយក៏ក្រុមហ៊ុននេះនៅតែបន្តតាមគម្រោងក្នុងការធ្វើ IPO ក្នុងខែធ្នូ ឆ្នាំនេះដែរ។ តម្លៃក្រុមហ៊ុន៖​ $១៨ ពាន់លានដុល្លារអាមេរិក។   Asana – គឺជា website និង mobile app សម្រាប់ជួយឱ្យក្រុមការងារទាំងឡាយរៀបចំ តាមដាន និង គ្រប់គ្រងការងាររបស់សមាជិកក្រុមទាំងអស់។ Asana មាន features ច្រើនណាស់ដែលជួយឱ្យការធ្វើការងារក្រុមស្រួលជាងមុន។ តាមពិតទៅ Co-founder […]

អ្វីទៅជា Market Cap?

នរណាគេខ្លះដែលចាប់អារម្មណ៍ចង់ដឹងពីផ្សារភាគហ៊ុន? ហើយមានស្គាល់ថាអ្វីជាជាមូលធននូបនីយកម្មទីផ្សារ (Market Capitalization)នៅ?    មូលធននូបនីយកម្មទីផ្សារ (Market Cap) គឺសំដៅទៅលើតម្លៃទីផ្សារសរុបរបស់ភាគហ៊ុននៃក្រុមហ៊ុនមួយ។ គេអាចគណនា Market Cap បានដោយយកតម្លៃភាគហ៊ុនក្នុងមួយហ៊ុន គុណនឹងចំនួនភាគហ៊ុនសរុបរបស់ក្រុមហ៊ុននោះ។ ឧទាហរណ៍ ក្រុមហ៊ុន Apple Inc. បច្ចុប្បន្នភាគហ៊ុនគាត់មានតម្លៃ ១១៥ ដុល្លារក្នុងមួយភាគហ៊ុន ហើយចំនួនភាគហ៊ុនសរុបចំនួនប្រមាណ ១៧.១ ប៊ីលានហ៊ុន នោះ Market Cap របស់ក្រុមហ៊ុនគឺប្រមាណជិត ២ ទ្រីលានដុល្លារ (ស្មើ ១១៥ x ១៧.១ ប៊ីលាន)។   តើការដឹងពី Market Cap មានសារៈសំខាន់អ្វី? វាអាចឱ្យយើងដឹងពីទំហំរបស់ក្រុមហ៊ុននោះ ក៏ដូចជាកំណត់ប្រភេទភាគហ៊ុនបាន ពោលគឺយើងអាចបែងចែកប្រភេទភាគហ៊ុនទៅតាមទំហំបាន។ ជាទូទៅ ការកំណត់ប្រភេទភាគហ៊ុនបែបនេះមាន ៤ប្រភេទ៖ Large-Cap: ជាប្រភេទក្រុមហ៊ុនដែលមាន Market Cap ចាប់ពី ១០ ប៊ីលានដុល្លារឡើងទៅ, Mid-Cap: ជាប្រភេទក្រុមហ៊ុនដែលមាន […]

សន្ទស្សន៍ផ្សារហ៊ុនអាមេរិកបានឡើងដល់ចំណុចកំពូលវិញហើយ

តើអ្នកដឹងទេថាសន្ទស្សន៍ផ្សារហ៊ុនអាមេរិកឡើងដល់ចំណុចកំពូលវិញហើយ? ក្នុងកំឡុងខែ កុម្ភៈ និង មីនា សន្ទស្សន៍ផ្សារហ៊ុនអាមេរិកដូចជា S&P500, Dow Jones, Nasdaq បានធ្លាក់ចុះប្រមាណ ៣០% ពីចំណុចខ្ពស់បំផុត ស្របពេលកូវីដ-១៩ បានកំពុងរីករាលដាលដំបូងនៅសហរដ្ឋអាមេរិក។ យ៉ាងណាមិញ គេសង្កេតឃើញថា មកត្រឹមខែសីហាប៉ុណ្ណោះសន្ទស្សន៍ផ្សារហ៊ុនបានឡើងដល់ចំណុចកំពូលវិញហើយ ដែល S&P500 បច្ចុប្បន្ននេះ បានត្រលប់មកពិន្ទុប្រហែល ៣,៣៧៤ ខណៈដែលសូចនាករសេដ្ឋកិច្ចផ្សេងៗដូចជា ចំនួនអ្នកឥតការងារធ្វើស្ថិតនៅក្នុងកម្រិតមួយដែលខ្ពស់នៅឡើយ (១០%)។ នេះគឺដោយសាររដ្ឋាភិបាលអាមេរិកបានបោះពុម្ពលុយ និងដាក់ចេញនូវកញ្ចប់អន្តរាគមន៍សេដ្ឋកិច្ច ដែលមានទឹកប្រាក់ប្រមាណ ៦ ទ្រីលានដុល្លារ ឬប្រហែល ២៨% នៃ ផសសឆ្នាំ ២០១៩ ដើម្បីស្រោចស្រង់ទៅដល់សកម្មភាពអាជីវកម្ម, លំនឹងជីវភាពប្រជាជន តាមរយៈការផ្តល់ជំនួយ និងកម្ចីដល់អាជីវកម្ម, ទិញមូលបត្របំណុលរបស់រដ្ឋាភិបាលខ្លួន និងក្រុមហ៊ុនអាមេរិកផ្សេងៗ ព្រមទាំងចែកលុយផ្ទាល់ទៅដល់ប្រជាជន។ ក្នុងកំឡុងពេលប៉ុន្មានខែនេះ គេសង្កេតឃើញថាមនុស្សជាច្រើនបាននាំគ្នាចាក់លុយចូលទៅក្នុងផ្សារភាគហ៊ុន ដោយសារខ្លួនទទួលបានលុយពីរាជរដ្ឋាភិបាល (ទាំងដែលខ្លួននៅមានលទ្ធភាពរកប្រាក់ចំណូលធម្មតា) ក៏ដូចជាភាពភ័យខ្លាចទៅលើអតិផរណា ដែលបណ្តាលមកពីការបោះពុម្ពលុយ ។ លើសពីនេះទៅទៀត ប្រាក់ចំណូលនៃក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ដូចជា Apple, Amazon, […]

ក្បួនវិនិយោគសម្រាប់វិនិយោគិនសកម្ម

បានគិតហើយឬនៅថាខ្លួនឯងជាអ្នកវិនិយោគប្រភេទណា? វិនិយោគិនអកម្ម ឬសកម្ម? បើមិនទាន់ដឹងទេអាចមើលផុសពីរ មុនបាន។ បើអ្នកគិតថាអ្នកជាវិនិយោគិនសកម្ម (active investor) មានពេលវេលា ដើម្បីតាមដានទីផ្សារជាប្រចាំហើយចង់បានប្រាក់ចំណេញខ្ពស់គ្រាន់បើ តោះមើលពីវិធីសាស្រ្ត វិនិយោគដ៏ល្បីរបស់ Benjamin Graham ទាំងអស់គ្នា! បើតាមដំបូន្មានរបស់ Benjamin Graham វិនិយោគិនសកម្ម គួរវិនិយោគក្នុងភាគហ៊ុនក្រុមហ៊ុនណាដែល៖ ១. មាន current assets យ៉ាងហោចណាស់ ១.៥ ដងនៃ current liabilities ២. មានបំណុលមិនលើសពី ១១០% នៃ current assets ៣. មានប្រាក់ចំណូលថេរ មិនមានការខាតក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ ៤. ធ្លាប់ផ្ដល់ភាគលាភ (Dividend) ខ្លះ ៥. មានតម្លៃថោក៖ ថោកនេះគឺមានន័យថាតម្លៃលក់លើទីផ្សារទាបជាង គុណតម្លៃពិតប្រាកដរបស់វា(intrinsic value) ប្រហែលជាពាក់កណ្តាល ៦. តម្លៃលក់តិចជាង ១២០% នៃ net tangible […]

ក្បួនវិនិយោគភាគហ៊ុន សម្រាប់វិនិយោគិនអកម្ម

នៅក្នុង post មុន #LuyBook បានប្រាប់អ្នកទាំងអស់គ្នាពីរបៀប ដើម្បីកំណត់ថាតើអ្នកជាវិនិយោគិនប្រភេទណា? សម្រាប់អ្នកដែលកំណត់ថាខ្លួនជាវិនិយោគិនអកម្ម (defensive investors) និងមិនមានពេលវេលា ដើម្បីតាមដានទីផ្សារជាប្រចាំ ដូចជាអ្នកវិនិយោគសកម្ម (active investors) ហើយគ្រាន់តែចង់ឱ្យសាច់ប្រាក់របស់អ្នកកើនលឿនជាងអតិផរណា និងទទួលហានិភ័យទាប តើអ្នកគួរធ្វើដូចម្តេច? ថ្ងៃនេះ LuyBookនឹងចែករំលែកអំពីវិធីវិនិយោគសម្រាប់ defensive investorsដោយផ្អែកលើការសង្ខេបពីចំណុចសំខាន់ៗក្នុងសៀវភៅ Intelligent Investors របស់លោក Benjamin Graham ដែលសូម្បីតែលោក Warren Buffet ក៏បានរៀនសូត្រពីវិធីសាស្ត្រនេះដែរ។ ១. ពិពិធកម្មនៃផលបត្រវិនិយោគ (portfolio diversification)៖ portfolio របស់អ្នកគួរមានពី ១០ ទៅ ៣០ ក្រុមហ៊ុន គឺគ្រប់គ្រាន់ហើយ។ ហើយអ្នកមិនត្រូវផ្តោតខ្លាំងពេកទៅលើតែវិស័យមួយទេ។ ២.ក្រុមហ៊ុនធំ ៗ ៖ ក្រុមហ៊ុននោះគួររកប្រាក់ចំណូលប្រចាំឆ្នាំយ៉ាងតិចជាង ៧០០ លានដុល្លារ។ ៣. ក្រុមហ៊ុនប្រើប្រាស់ហិរញ្ញប្បទាន ដោយអភិរក្ស៖ current ratioយ៉ាងតិច ២០០% (current […]

តើអ្នកជាវិនិយោគិនប្រភេទណា?

ដំណាក់កាលដំបូងនៅពេលដែលអ្នកចង់ធ្វើការវិនិយោគនោះគឺ អ្នកត្រូវដឹងថាអ្នកជាវិនិយោគិនប្រភេទណាសិន ទើបអាចសិក្សាបន្ថែមពីយុទ្ធសាស្ត្រក្នុងការវិនិយោគដែលសាកសមនឹងខ្លួនឯងបាន។ ថ្ងៃនេះដែរ #LuyBook នឹងនាំអ្នកទាំងអស់គ្នាឱ្យស្គាល់ពីវិនិយោគិន ០២ ប្រភេទដូចខាងក្រោម៖ ១. វិនិយោគិនសកម្ម (Enterprising or Active Investor)៖ វិនិយោគិនប្រភេទនេះ មានការរំពឹងទុកខ្ពស់សម្រាប់ការវិនិយោគរបស់ពួកគេ ហើយដោយសារតែចង់បានប្រាក់ចំនេញខ្ពស់ (ខ្ពស់ជាងប្រាក់ចំនេញជាមធ្យមប្រចាំឆ្នាំរបស់ទីផ្សារ) ពួកគេព្យាយាមចំណាយពេលវេលាច្រើន ដើម្បីធ្វើការសិក្សាស្រាវជ្រាវ និងវិភាគ ព្រមទាំងភាពអត់ធ្មត់ខ្លាំង ។ ហេតុដូចនេះ ពួកគេចូលចិត្តចំណាយពេលវេលាច្រើនក្នុងការគ្រប់គ្រង និងតាមដានផលប័ត្រវិនិយោគ (portfolio) របស់ពួកគេ ដោយធ្វើការស្វែងរកភាគហ៊ុន និងសញ្ញាប័ណ្ណរបស់ក្រុមហ៊ុនណាដែលអាចនឹងផ្ដល់ប្រាក់ចំនេញខ្ពស់ ។ ២. វិនិយោគិនអកម្ម (Defensive or Passive Investor)៖ វិនិយោគិនប្រភេទនេះភាគច្រើនមិនសូវហ៊ានទទួលយកហានិភ័យខ្ពស់ ហើយមិនចង់ចំណាយពេលច្រើនក្នុងការធ្វើការវិនិយោគ ឬតាមដានទីផ្សារជាប្រចាំជាប់លាប់ឡើយ ។ នេះមានន័យថាពួកគេព្យាយាមបង្កើតផលប័ត្រវិនិយោគមួយ ដែលមិនទាមទារការគ្រប់គ្រង និងតាមដានច្រើន ។ ហេតុដូចនេះ ពួកគេចូលចិត្តវិនិយោគលើសន្ទស្សន៍ទីផ្សារ ឬ Exchange Traded Fund ដើម្បីចំណេញពេលវេលា ។ មិនតែប៉ុណ្ណោះ ពួកគេចូលចិត្តវិនិយោគទៅលើភាគហ៊ុន […]

តើការជួញដូរភាគហ៊ុន ជាការលេងល្បែងមែនទេ?

មានមតិជាច្រើន ដែលនិយាយថាការវិនិយោគលើភាគហ៊ុនគឺដូចជាការលេងល្បែង ព្រោះថាហានិភ័យខ្ពស់ ផលចំណេញ ឬការខាតបង់ទុនរបស់អ្នកវិនិយោគ គឺអាស្រ័យទៅលើប្រាក់ចំណូលរបស់ក្រុមហ៊ុន ឬដោយសារសកម្មភាពឡើងចុះនៃទីផ្សារជាដើម។ តាមពិតទៅ ការវិនិយោគនៅក្នុងផ្សារភាគហ៊ុនអាចមានហានិភ័យទាំងទាប និងខ្ពស់ ដែលវាអាស្រ័យសុទ្ធសាធទៅលើចំណេះដឹង និងវិធីសាស្រ្ដវិនិយោគរបស់ វិនិយោគិន។ ការវិនិយោគក្នុងផ្សារភាគហ៊ុនអាចមានហានិភ័យទាប ប្រសិនបើអ្នកវិនិយោគចេះធ្វើការវិភាគទៅលើតម្លៃពិត (fundamental analysisនិង intrinsic value) របស់ក្រុមហ៊ុន ឬ ឧបករណ៍វិនិយោគ និងមានផែនការគ្រប់គ្រងហានិភ័យច្បាស់លាស់ ហើយមិនមែនចេះតែទិញភាគហ៊ុនដោយគ្រាន់តែលឺល្បីតាមគ្នា។ ក្នុងការលេងល្បែង អ្នកលេងគ្មានឥទ្ធិពលទាល់តែសស់ក្នុងការសម្រេចថាពួកគេអាចចំណេញ ឬខាត ដោយសារតែលទ្ធផលគឺពឹងផ្អែកទាំងស្រុង ទៅលើព្រេងសំណាង និងលទ្ធផលចៃដន្យ (random outcome) របស់បៀរឬគ្រាប់ឡុកឡាក់ជាដើម។ ម្យ៉ាងទៀត បើនិយាយពីការលេងល្បែងក្នុងកាស៊ីណូវិញ ភាគរយក្នុងការចាញ់ ឬខាតតែងតែខ្ពស់ជាងការឈ្នះ ព្រោះប្រូបាបត្រូវបានកំណត់ឱ្យខាងមេជាអ្នកមានប្រៀបជាងរួចស្រេច។ ជាទូទៅ អ្នកលេងល្បែងធ្វើការសម្រេចចិត្តតាមអារម្មណ៍ងប់ងល់ និងលោភលន់ រំពឹងចង់ឈ្នះមួយក្តារធំ ទោះបីចាញ់ច្រើនដងយ៉ាងណាក៏ដោយ។ ចំពោះការវិនិយោគក្នុងផ្សារភាគហ៊ុនវិញ អ្នកវិនិយោគអាចជ្រើសរើសថា តើពួកគេគួរវិនិយោគក្នុងក្រមហ៊ុនតែមួយ ឬportfolio យ៉ាងដូចម្ត៉េចខ្លះ តើគួរទិញទុកក្នុងរយៈពេលប៉ុន្មាន ហើយគ្រោងលក់វិញក្នុងតម្លៃប៉ុន្មាន ជាដើម។ មុននឹងធ្វើការវិនិយោគ ពួកគេអាចសិក្សាពីទីផ្សារ និងលទ្ធផលអាជីវកម្មរបស់ក្រុមហ៊ុននីមួយៗ, ក៏ដូចជាធ្វើការវាយតម្លៃថា […]

សន្ទស្សន៍ទីផ្សារជាអ្វី?

សន្ទស្សន៍ទីផ្សារគឺជាផលប័ត្រសម្មតិកម្ម (hypothetical portfolio) នៃការវិនិយោគដែលតំណាងឱ្យចំណែកនៃទីផ្សារហិរញ្ញវត្ថុណាមួយ។ វិនិយោគិនតាមដានសន្ទស្សន៍ទីផ្សារផ្សេងៗគ្នាដើម្បីវាស់ស្ទង់សកម្មភាព និងនិនាការណ៍ទីផ្សារ។ សន្ទស្សន៍ភាគហ៊ុនដែលធំបំផុតទាំងបីសម្រាប់តាមដានសកម្មភាពទីផ្សារអាមេរិកគឺ Dow Jones Industrial Average, S&P 500 និង Nasdaq Composite។ សន្ទស្សន៍ទាំងបីនេះរួមមានភាគហ៊ុនធំជាងគេចំនួន ៣០ នៅសហរដ្ឋអាមេរិក (សន្ទស្សន៍ទីផ្សារ Dow Jones Industrial Average) ភាគហ៊ុនធំជាងគេចំនួន ៥០០ (សន្ទស្សន៍ទីផ្សារ S&P 500) និងភាគហ៊ុនទាំងអស់នៅលើផ្សារហ៊ុន Nasdaq (សន្ទស្សន៍ទីផ្សារ Nasdaq Composite) ។ ដោយហេតុថាទីផ្សារទាំងនេះរួមបញ្ចូលនូវភាគហ៊ុនសំខាន់ៗរបស់សហរដ្ឋអាមេរិក ការឡើងចុះតម្លៃនៃសន្ទស្សន៍ទាំងនេះអាចជាសូចនាករដ៏ល្អបំផុតដើម្បីឆ្លុះបញ្ចាំងពីទីផ្សារភាគហ៊ុនអាមេរិកទាំងមូល។ អ្នកវិនិយោគអន្តរជាតិទាំងឡាយក៏តាមដានសន្ទស្សន៍ទាំងបីនេះដែរ ទោះបីជាពួកគេមិនវិនិយោគផ្ទាល់ក្នុងទីផ្សារសហរដ្ឋអាមេរិកក៏ដោយ ព្រោះថាសកម្មភាពទីផ្សារអាមេរិកមានឥទ្ធិពលទៅលើទីផ្សារប្រទេសជាច្រើនទៀត ក៏ដូចជាសេដ្ឋកិច្ចសកលទាំងមូល។ ជាក់ស្ដែង ជាឧទាហរណ៍ ក្នុងខែមីនា ឆ្នាំ២០២០ នេះសន្ទស្សន៍ទីផ្សារ Dow Jones S&P 500 និង Nasdaq ធ្លាក់ចុះយ៉ាងគំហុកដោយសារតែការផ្ទុះឡើងនែជំងឺកូវីដ-១៩ ជាពិសេសការរាតត្បាតយ៉ាងលឿននៅសហរដ្ឋអាមេរិក។ តែក្រោយមក […]

Scroll to top