រាល់ការភ្នាល់ ឬលេងល្បែង ច្បាស់ណាស់គឺមេល្បែងតែងតែឈ្នះនៅទីបញ្ចប់។ ហើយសួរថានេះ គឺមកពីអ្វី? កាស៊ីណូ គឺជាអាជីវកម្មមួយ ហើយដូចអាជីវកម្មដទៃទៀតដែរ ម៉ូដែលអាជីវកម្មរបស់ពួកគេត្រូវបានរៀបចំឡើង ដើម្បីធានានូវប្រាក់ចំណេញ។ លើកក្រោយ ពេលអ្នកមានអារម្មណ៍ថាកំពុងតែហេង និងចង់សាកល្បងសំណាងរបស់ខ្លួននៅក្នុងកាស៊ីណូ សូមគិតម្តងទៀត! ល្បែងក្នុងកាស៊ីណូទាំងអស់ត្រូវបានរៀបចំឡើងដើម្បីឲ្យឱកាសឈ្នះរបស់កាស៊ីណូខ្ពស់ជាងអ្នកលេង។ លេងយូរៗទៅ អ្នកលេងដឹងតែចាញ់ ហើយកាស៊ីណូដឹងតែឈ្នះចំណេញលុយ។ ឥឡូវយើងសាកមកងាកមើលល្បែងល្បីមួយក្នុងកាស៊ីណូទូទៅ គឺតុរ៉ូឡែត (roulette table)។ តុរ៉ូឡែតមានសរុប ៣៨ ប្រឡោះគឺ៖ លេខពី ១ ដល់ ៣៦ បែងចែកជាព័ណ៌ក្រហម ១៨ ប្រឡោះ និងខ្មៅ ១៨ ប្រឡោះ លេខ ០ និង ០០ មិនមានព័ណ៌ទេ។ ឧបមានថាយើងចាក់ថានឹងចេញព័ណ៌ក្រហម នោះ៖ ប្រូបាបឈ្នះរបស់យើងគឺ ៤៧,៣៦% (១៨ ចែកនឹង ៣៨) ប្រូបាបចាញ់របស់យើងគឺរហូតដល់ ៥២,៦៣% (២០ ចែកនឹង ៣៨) ហើយប្រូបាបរបស់កាស៊ីណូវិញគឺបញ្ច្រាស់ពីអ្នកលេង ដែលកាស៊ីណូមានប្រូបាបឈ្នះ ៥២,៦៣% […]
ចំណូលអ្នកសព្វថ្ងៃគ្រប់គ្រាន់ឬទេ?
សព្វថ្ងៃ តើអ្នករកចំណូលបានគ្រប់គ្រាន់ឬនៅ? សាកគិតមើលពេលខ្លះ យើងគិតតែពីរវល់ធ្វើការប្រចាំថ្ងៃដើម្បីរស់ ឬគិតថាស្ថានភាពជីវិតប្រចាំថ្ងៃយើងគ្រប់គ្រាន់ហើយ (comfort zone) ដែលយើងហាក់បីដូចជាភ្លេចអំពីក្ដីស្រមៃរបស់យើ តើអ្នកទាំងអស់គ្នាធ្លាប់ឆ្ងល់ ឬបារម្ភទេថា តើខ្លួនរកប្រាក់ចំណូលគ្រប់គ្រាន់ឬអត់?ចំណុចទាំង ៧ ខាងក្រោមនេះជាសញ្ញាបង្ហាញថាអ្នកត្រូវការរកចំណូលបន្ថែម។ ១. ប្រាក់ចំណូលរាល់ខែ បានត្រឹមតែល្មមសម្រាប់ចំណាយប្រចាំខែ ឬស្ទើរតែមិនគ្រាន់ ២. អ្នកព្យាយាមកាត់បន្ថយចំណាយជារឿយៗ ៣. អ្នកមិនមានលុយសន្សំទាល់តែសោះ ឬត្រឹមបន្តិចបន្តួច ៤. អ្នកតែងមានការព្រួយបារម្ភពីរឿងលុយកាក់ ៥. ប្រាក់ចំណូលរបស់អ្នកទាមជាងកម្រិតចំណាយចាំបាច់ក្នុងការរស់នៅ (cost of living)។ បើយោងតាម Numbeo* កម្រិតចំណាយចាំបាច់ក្នុងការរស់នៅក្នុងក្រុងភ្នំពេញគឺ ៦០៤ដុល្លារ សម្រាប់មនុស្សម្នាក់ ក្នុង១ខែ។៦ អ្នកមានអាយុ ឬសមត្ថភាពស្របាលអ្នកអាចរកប្រាក់ចំណូលបានច្រើនជាង។៧ ជាមួយនឹងប្រាក់ចំណូលបច្ចុប្បន្ន អ្នកនឹងត្រូវចំណាយពេលយូរពេកដើម្បីសម្រេចបានគោលដៅ ហិរញ្ញវត្ថុរបស់អ្នក។ *ប្រភព: https://www.numbeo.com/cost-of-living/in/Phnom-Penh
ផ្នត់គំនិតអវិជ្ជមានអំពីលុយ
ផ្នត់គំនិតអំពីលុយ (money mindset) គឺសំដៅទៅផ្នត់គំនិតដែលជះឥទ្ធិពលលើឥរិយាបថ និងការសម្រេចចិត្តរបស់យើងទៅលើស្ថានភាពហិរញ្ញវត្ថុផ្ទាល់ខ្លួន ទាំងការចាយវាយ, ការសន្សំ, ការវិនិយោគ ជាដើម។ បើយើងមានផ្នត់គំនិតវិជ្ជមាន យើងអាចធ្វើការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុបានប្រសើរ តែបើយើងមានផ្នត់គំនិតអវិជ្ជមានវិញ វាអាចរារាំងឱ្យយើងមិនសម្រេចបានសក្ដានុពលផ្នែកហិរញ្ញវត្ថុរបស់យើង។ ផ្នត់គំនិតអវិជ្ជមានអំពីលុយទាំង ១០មានដូចខាងក្រោម៖ ១. ខ្ញុំមិនមានលុយគ្រប់គ្រាន់សម្រាប់សន្សំ ២. លុយអាចនាំឱ្យមានបញ្ហា និងទុក្ ខ៣. សព្វថ្ងៃនេះ កាន់តែពិបាករកលុយឱ្យមានបានជាងសម័យមុន ៤. មិនដឹងពេលណា ទើបអាចសងបំណុល ឬបង់រំលោះគេអស់ទេ ៥. ខ្ញុំមិនយល់ និងមិនចេះវិនិយោគអីគេនឹងទេ, ខ្ជិលខ្វល់ណាស់ ៦. ខ្ញុំគ្មានថ្ងៃនឹងអាចរកលុយបានប៉ុណ្ណឹងនោះទេ ៧. ក្នុងវិស័យដែលខ្ញុំធ្វើការឬរកស៊ី គឺរកចំណូលបានតែប៉ុណ្ណឹងទេវាខ្ពស់អស់ហើយ ៨. ខ្ញុំដូចជាចាស់ពេក ឬក្មេងពេក ដើម្បីចាប់ផ្ដើមសន្សំសម្រាប់ចូលនិវត្តន៍ ៩. ខ្ញុំត្រូវការលុយច្រើន ឬដើមទុនច្រើន ដើម្បីរកចំណូលបន្ថែម ១០. ខ្ញុំបានសាងកំហុសហិរញ្ញវត្ថុជាច្រើន ដែលយឺតពេលនឹងកែប្រែ សាករាប់លេងៗមើល តើអ្នកទាំងអស់គ្នាធ្លាប់មានគំនិតអវិជ្ជមានពីលុយប៉ុន្មានចំណុចដែរ? ជួយ comment ខាងក្រោមម្នាក់មួយផង។
វ័យខ្ទង់ ៣០, សុខុមាលភាពហិរញ្ញវត្ថុមានរូបរាងបែបណា?
មនុស្សម្នាក់ដែលមានសុខុមាលភាពហិរញ្ញវត្ថុ គឺប្រៀបបានដូចជាមានរាងកាយមាំមួន រីករាយនឹងជីវិតប្រចាំថ្ងៃ និងមានតុល្យភាពជីវិតល្អ។ សុខុមាលភាពហិរញ្ញវត្ថុ មិនសំដៅថាតើបុគ្គលនោះមានទ្រព្យសម្បត្តិប៉ុន្មាន ឬទទួលបានសន្តិសុខហិរញ្ញវត្ថុបានពេញលេញហើយឬនៅនោះទេ។ តែអ្វីដែលសំខាន់បំផុតគឺ តើពួកគេកំពុងធ្វើអ្វីខ្លះហើយ ដើម្បីទៅដល់គោលដៅផ្ទាល់ខ្លួន? នេះគឺជា ១១ ចំនុច ដែលមនុស្សក្នុងវ័យ ៣០ អាចសួរខ្លួនឯង ដើម្បីវាយតម្លៃថាពួកគេមានសុខុមាលភាពហិរញ្ញវត្ថុដែរឬទេ៖ ១. មានផ្ទះសម្បែងផ្ទាល់ខ្លួន ២. ចំណាយតិចជាងប្រាក់ចំណូល ហើយជៀសវាងការខ្ចីបំណុលដែលមានការប្រាក់ខ្ពស់ ៣. ដឹងពីពិន្ទុឥណទាន (credit score) របស់ខ្លួន និងព្យាយាមថែរក្សាវាឱ្យស្ថិតក្នុងកម្រិតល្អ។ ហើយទូទាត់កាតឥណទាន និង បំណុលបានទៀងទាត់ល្អ។ ៤. សម្រាប់អ្នកបង់រំលស់ផ្ទះ ការចំណាយលើគេហដ្ឋានតិចជាងមួយភាគបីនៃប្រាក់ចំណូល ៥.ការចំណាយលើការធ្វើដំណើរ (ធានារ៉ាប់រង, សាំង និងថ្លៃចំណតរថយន្ត) គឺតិចជាង ៨%នៃប្រាក់ចំណូល ៦. មានប្រាក់សន្សំសម្រាប់ពេលមានអាសន្នស្មើយ៉ាងហោចណាស់ 6 ខែនៃការចំណាយប្រចាំខែ ៧. មានធានារ៉ាប់រងសុខភាព ៨. សម្រាប់អ្នកមានកូន ពួកគេដឹងពីថ្លៃចំណាយលើសាលារៀនរបស់កូន និងបានរៀបផែនការសន្សំសម្រាប់ការរៀនសូត្ររបស់ពួកគេជាប្រចាំ ៩. ការវិនិយោគមានពិពិធកម្មល្អ ហើយយល់ដឹងពីយុទ្ធសាស្ត្រវិនិយោគ ដែលស្របនឹងបុគ្គលិកលក្ខណៈរបស់ខ្លួន ១០. […]
គ្រួសារក្រីក្រ និងជនងាយរងគ្រោះក្នុងវិបត្តិជំងឺកូវីដ ១៩
អស់រយៈពេលជាងមួយឆ្នាំមកហើយ ដែលជំងឺកូវីដ-១៩ ដ៏កាចសាហាវបានរីករាលដាលលើពិភពលោក និង ជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរ ដែលមិនត្រឹមតែទៅលើផ្នែកសុខាភិបាល តែថែមទាំងលើវិស័យសេដ្ឋកិច្ច និងសង្គមទាំងមូល។ ជាក់ស្តែង ដូចដែរបងប្អូនបានដឹងហើយ នាពេលថ្មីៗនេះ ព្រឹត្តការណ៍ ២០ កុម្ភៈត្រូវបានគេរកឃើញចំនួនអ្នកធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ ជាបន្តបន្ទាប់។ ហេតុនេះហើយ ក្រុមការងារ #LuyBook ចង់ដាស់តឿនរំលឹកអ្នកទាំងអស់គ្នា កុំភ្លេចអនុវត្តអនាម័យ និងរក្សាគម្លាតសង្គមឱ្យបានល្អ ដើម្បីការពារខ្លួន ក្រុមគ្រួសារ និងសង្គម! ឥឡូវចូលមកប្រធានបទវិញ សួរថាគ្រួសារក្រីក្រ និងជនងាយរងគ្រោះ ទទួលបានការឧបត្ថម្ភអ្វីខ្លះពីរដ្ឋក្នុងកំឡុងពេលដ៏លំបាកនេះ? ដូចយើងបានដឹងស្រាប់ហើយ ជំងឺកូវីដ-១៩ បានគម្រាមកំហែងយ៉ាងខ្លាំងទៅលើសកម្មភាពសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ខណៈដែលវិស័យទេសចរណ៏ វិស័យកាត់ដេរ និងវិស័យសំណង់ត្រូវបានគេមើលឃើញថាជាវិស័យដែលបានរងផលប៉ះពាល់ខ្លាំងបំផុត។ វិស័យទាំងបីខាងលើនេះបានចូលរួមចំណែកច្រើនជាង ៧០ ភាគរយនៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា និងបង្កើតការងារប្រហែលជា ៤០% នៃការងារសរុប។ អញ្ចឹងហើយ វាបានផ្តល់ផលប៉ះពាល់យ៉ាងខ្លាំងទៅលើបងប្អូនដែលពឹងផ្អែកជីវភាពទៅលើវិស័យនេះ ដូចជាការបាត់បង់ការងារ ការថយចុះនៃប្រាក់ចំណូល និងរបរអាជីវកម្មជាដើម។ យ៉ាងណាមិញ ក្នុងគោលបំណងជួយឧបត្ថម្ភជ្រោមជ្រែងដល់គ្រួសារក្រីក្រ និងជនងាយរងគ្រោះ មិនឱ្យអ្នកណាម្នាក់អត់បាយ, រាជរដ្ឋាភិបាល ចាប់តាំងពីខែមិថុនា ឆ្នាំ ២០២០ បានរៀបចំកម្មវិធីឧបត្ថម្ភសាច់ប្រាក់ពិសេស ទៅដល់គ្រួសារក្រីក្រ […]
វ័យខ្ទង់ ២០, គួរធ្វើអ្វីខ្លះទើបមានស្ថានភាពហិរញ្ញវត្ថុល្អ?
ជាធម្មតា, មនុស្សក្នុងវ័យខុសគ្នាមានស្ថានភាពហិរញ្ញវត្ថុខុសៗគ្នាដែរ ព្រោះស្ថិតក្នុងដំណាក់កាលអាជីព និងដំណាក់កាលជីវិតខុសៗគ្នា។ វ័យខ្ទង់ ២០ឆ្នាំ ជាវ័យមួយដែលចាំបាច់ត្រូវរៀបចំមូលដ្ឋានគ្រឹះក្នុងការគ្រប់គ្រងហិរញ្ញវត្ថុខ្លួនឯងឱ្យបានល្អ ព្រោះវានឹងកំណត់ស្ថានភាពហិរញ្ញវត្ថុរបស់អ្នកក្នុងពេលអនាគតដែរ។ សំណួរចំនួន ១១ ដែលអាចវាយតម្លៃថាមនុស្សខ្ទង់ ២០ឆ្នាំ មានស្ថានភាពហិរញ្ញវត្ថុល្អ ឬយ៉ាងណា ដូចខាងក្រោម៖ ១. តើអ្នកមានចំណូលជាប្រចាំដើម្បីផ្គត់ផ្គង់ចំណាយចាំបាច់ឬនៅ? ២. តើអ្នកមានបានព្យាយាមរកប្រាក់ចំណូលបន្ថែម ឬប្រភពចំណូលបន្ថែមឬទេ? ៣. តើអ្នកមានអភិវឌ្ឍចំណេះដឹង និងសមត្ថភាពខ្លួនឯងលើផ្នែកហិរញ្ញវត្ថុឬទេ? ៤. តើអ្នកមានកញ្ចប់ប្រាក់សន្សំសម្រាប់គ្រាអាសន្នឬនៅ? ៥. តើអ្នកមានផែនការថវិកា និងគ្រប់គ្រងចំណូលចំណាយរបស់ខ្លួនជាប្រចាំឬទេ? ៦. តើអ្នកមានគោលដៅហិរញ្ញវត្ថុសម្រាប់រយៈពេលខ្លី និងវែងឬនៅ? ៧. តើអ្នកមានជាប់បំណុលឬទេ? ហើយមានបានគ្រប់គ្រងបំណុលខ្លួនល្អឬអត់? ៨. តើស្គាល់ខ្លួនឯងថាជាវិនិយោគិនប្រភេទណាឬនៅ? ហើយមានចាប់ផ្ដើមវិនិយោគដែរឬអត់? ៩. តើអ្នកមានកញ្ចប់ថវិកាសន្សំសម្រាប់ពេលចូលនិវត្តន៍ឬទេ? ១០. តើអ្នកមានធនារ៉ាប់រងគ្រប់គ្រាន់ឬនៅ? ១១. ប្រសិនបើមានគ្រួសារហើយ, តើអ្នកមានព្រមព្រៀងជាមួយដៃគូក្នុងការគ្រប់គ្រងលុយ និងរៀបចំគោលដៅហិរញ្ញវត្ថុរួមគ្នា សម្រាប់គ្រួសារហើយឬនៅ? សង្ឃឹមថាសំណួរទាំងនេះ អាចជាការដាស់តឿនឱ្យអ្នកទាំងអស់គ្នាធ្វើការពិនិត្យពីស្ថានភាពហិរញ្ញវត្ថុខ្លួនឯង ព្រោះវាពិតជាមានសារៈសំខាន់ ជាពិសេសក្នុងវ័យខ្ទង់ ២០ឆ្នាំនេះ។ យ៉ាងណាមិញ, ប្រសិនបើអ្នកទាំងអស់គ្នាខ្វះខាតនៅចំណុចណាមួយនៅឡើយ សូមកុំទាន់បារម្ភអី ព្រោះអ្នកទាំងអស់គ្នាអាចចាប់ផ្ដើមរៀបចំពីពេលនេះបាន!
ហាងឆេងអាំងប៉ាវឆ្នាំ ២០២១
ជិតដល់ចូលឆ្នាំចិនហើយ មានបានត្រៀមអាំងប៉ាវនៅ? បើមិនទាន់ទេ ហើយមិនដឹងថាគួរដាក់ប៉ុន្មាន, តោះមកមើលតម្លៃរបស់អាំងប៉ាវសម្រាប់ឆ្នាំ ២០២១! ប៉ាម៉ាក់, កុងម៉ា ($250 – $800+) ប្ដីប្រពន្ធ ($200 – $500+) បងប្អូនដែលនៅលីវ ($50 – $200) កូន, ចៅ ($50 – $200) ជីដូនមួយ, ក្មួយ ($10 – $50) កូនមិត្តភក្តិ ($10 – $20) យ៉ាងណាមិញ នេះគ្រាន់ជាតម្លៃត្រួសៗរបស់អាំងប៉ាវទេ ប៉ុន្តែតាមជាក់ស្ដែង, អ្នកទាំងអស់គ្នាអាចដាក់តាមទឹកចិត្ត និងស្របតាមប្រាក់ចំណូលរៀងៗខ្លួន។ សម្រាប់បងប្អូនណាដែលចង់ឱ្យអាំងប៉ាវ Admin, LuyBook មានទទួលអាំងប៉ាវតាមរយៈ ABA: 002 697 473។ អរគុណធំៗ! ហេងៗ រកស៊ីមានបានទាំងអស់គ្នា!
ហេតុអ្វីត្រូវចេះសន្សំលុយ?
តើអ្នកជាបុគ្គលពូកែសន្សំលុយ ឬ ឱ្យតែដល់ចុងខែមិនទាន់ដាច់លុយប៉ិត? តែឥឡូវ LuyBook សុំសួរសិនថា អ្នកធ្លាប់មានអារម្មណ៍ថាទោះរកលុយបានប៉ុណ្ណាក៏ចាយមិនចេះគ្រប់ដែរត្រូវអត់? បើធ្លាប់ នេះគឺជាសញ្ញាដែលអ្នកមិនមានលទ្ធភាពក្នុងការគ្រប់គ្រងរបៀបរស់នៅរបស់អ្នកសព្វថ្ងៃហើយ ហើយអ្នកត្រូវចាប់ផ្តើមគិតឡើងវិញទៅលើការចាប់ផ្តើមសន្សំលុយ។ អត្ថបទថ្ងៃនេះ នឹងនិយាយពីមូលហេតុសំខាន់ ៤ នៃការសន្សំលុយ៖ ១. សេរីភាពហិរញ្ញវត្ថុ ការសន្សំលុយជួយយើងឲ្យទទួលបាននូវសេរីភាពហិរញ្ញវត្ថុ។ មិនមានន័យថាទាល់តែអ្នកក្លាយជាអ្នកមានលុយរាប់លានដុល្លារទើបទទួលបានសេរីភាពហិរញ្ញវត្ថុ។ ប៉ុន្តែ នៅពេលអ្នកមានសេរីភាពហិរញ្ញវត្ថុ អ្នកមិនចាំបាច់ពឹងផ្អែកទៅលើប្រាក់ខែតែមួយមុខដើម្បីរស់។ អ្នកអាចឈប់សម្រាកវិស្សមកាលពេលណាក៏បាន, អ្នកចង់ប្តូរអាជីព, ចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន ឬវិនិយោគក៏បាន, អ្នកចង់ត្រឡប់ទៅរៀនបន្តក៏បាន, អ្នកចង់ជួយផ្គត់ផ្គង់សមាជិកគ្រួសារ ឬឧបត្ថម្ភទៅអង្គការណាមួយក៏បាន, ហើយបើមិនអញ្ចឹងអ្នកមានលទ្ធភាពចូលនិវត្តន៍នៅថ្ងៃណាក៏បាន។ នេះហើយដែលគេហៅថាសេរីភាពហិរញ្ញវត្ថុ។ តាមអ្នកជំនាញហិរញ្ញវត្ថុ យើងអាចមានលទ្ធភាពទទួលបានសេរីភាពហិរញ្ញវត្ថុ នៅពេលដែលទ្រព្យរបស់យើងស្មើនឹង ២៥ ដងនៃកម្រិតចំណាយប្រចាំឆ្នាំរបស់យើង។ ២. ទប់ទល់នឹងចំណាយក្នុងពេលអាសន្ន យើងមិនអាចគ្រប់គ្រងព្រឹត្តិការណ៍នាពេលអនាគតនោះទេ ហើយក្នុងជីវិតរមែងមានព្រឹត្តិការណ៍ណាមួយដែលយើងអាចនឹងមិននឹកស្មានដល់កើតឡើង។ ឧទាហរណ៍ យើងអាចធ្លាក់ខ្លួនឈឺ ឬ គ្រួសារជួបនឹងបញ្ហាបន្ទាន់អ្វីមួយ ដែលតម្រូវឲ្យអ្នកមានកញ្ចប់លុយត្រៀមទុក ដើម្បីទប់ទល់នឹងព្រឹត្តិការណ៍ទាំងនោះ។ ជាទូទៅ កញ្ចប់លុយសម្រាប់ពេលអាសន្នគួរស្មើនឹង ៦ ខែនៃការចំណាយរបស់អ្នក។ ៣. កាត់បន្ថយភាពតានតឹង និងបង្កើនសុខភាពផ្លូវចិត្ត ប្រសិនបើអ្នកធ្លាប់មានបទពិសោធន៍ទើបដឹងថា មិនមានអ្វីតានតឹងដូចជាការខ្វល់ខ្វាយរឿងលុយរហូតដល់ដេកមិនលក់នៅពេលយប់នោះទេ។ ធ្លាប់មានពាក្យស្លោកនិយាយថា […]
លុយមានន័យដូចម្ដេច សម្រាប់អ្នក?
រាល់ថ្ងៃ យើងគ្រប់គ្នាសុទ្ធសឹងតែខំចំណាយពេលវេលារបស់យើង សម្រាប់ធ្វើការ ឬរកស៊ី ដើម្បីរកលុយ។ ប៉ុន្ដែ យើងដែលធ្លាប់សួរខ្លួនឯងទេថា តើលុយនឹងវាមានន័យដូចម្ដេចសម្រាប់យើងគ្រប់គ្នា? ជាការពិតណាស់ មនុស្សម្នាក់ៗ មានគំនិតខុសៗគ្នា ដូចនេះអត្ថន័យរបស់លុយសម្រាប់ពួកគេក៏ខុសៗគ្នាដែរ ដែលមានដូចខាងក្រោម៖ ១. សេរីភាព ពេលខ្ញុំមានសេរីភាពផ្នែកហិរញ្ញវត្ថុហើយ គឺខ្ញុំអាចធ្វើអ្វីដែលខ្ញុំស្រឡាញ់ ឬចង់ធ្វើ ដោយមិនមានក្ដីបារម្ភពីរឿងលុយកាក់។ ឧទាហរណ៍៖ ដើរលេងកន្លែងថ្មីៗ, ធ្វើអ្វីដែលខ្លួនស្រឡាញ់បើទោះមិនបានចំណូលពីវាក៏ដោយ។ ២. សេចក្ដីសុខ ពេលខ្ញុំមានលុយច្រើន គឺខ្ញុំអាចដោះស្រាយបញ្ហាជាច្រើនដែលតែងតែបង្កើតជាក្ដីបារម្ភក្នុងជីវិតខ្ញុំប្រចាំថ្ងៃ។ ឧទាហរណ៍៖ អស់ក្ដីបារម្ភពីការខ្វះខាតជីវភាព ឬខ្វះលទ្ធភាពបង់ថ្លៃព្យាបាលពេលមានជំងឺជាដើម។ ៣. ភាពសុខស្រួល ពេលមានលុយ អាចឱ្យខ្ញុំរស់នៅសុខស្រួល ទិញរបស់ប្រើល្អៗសម្រាប់ខ្លួនឯង។ ឧទាហរណ៍៖ ទិញពូកល្អឱ្យដេកលក់ស្រួល, អង្គុយ First Class ពេលជិះយន្តហោះ។ ៤. អំពើល្អ ខ្ញុំអាចធ្វើកម្មវិធីសប្បុរសធម៌ និងធ្វើអំពើល្អដោយជួយអ្នកដទៃបានច្រើន ប្រសិនបើខ្ញុំមានធនធានច្រើន។ ឧទាហរណ៍៖ ធ្វើបុណ្យ, ការចែករំលែក។ ៥. អំណាច ខ្ញុំមានលុយ ដូចនេះខ្ញុំមានម្ចាស់ការក្នុងជីវិតរបស់ខ្លួនខ្ញុំ និងមានភាពរឹងមាំជាងមុន។ ឧទាហរណ៍៖ ខ្ញុំជាអ្នកសម្រេចចិត្ត […]
គួរបង់ថេរ ឬបង់ថយ?
សម្រាប់អ្នកដែលចង់ខ្ចីលុយធនាគារ ឬបង់រំលោះ, តើគួរជ្រើសរើសជម្រើសបង់សងថេរ ឬបង់ថយ? តើជម្រើសមួយណាសម្រួលលទ្ធភាពក្នុងការបង់ប្រចាំខែរបស់យើង? ហើយជម្រើសមួយណាចំណេញជាង? ខាងក្រោមនេះជាការរៀបរាប់ និងប្រៀបធៀបអំពីជម្រើសទាំងពីរនេះឱ្យអ្នកទាំងអស់គ្នា។ មុនដំបូង, យើងត្រូវដឹងសិនថា ការបង់សងប្រចាំខែនេះ គឺយើងសងទាំងដើម ទាំងការប្រាក់ ដែលការបង់ប្រចាំខែ = ចំណែកបង់ដើម + ចំណែកបង់ការប្រាក់។ ១. ការបង់ថេរ (annuity mortgage) ជាការបង់ប្រចាំខែនៅក្នុងតម្លៃថេរមួយ រហូតដល់ពេលដែលសងអស់លុយដែលខ្ចី។ សម្រាប់ការបង់ប្រភេទនេះ, ចំណែកបង់ដើម គឺតិចជាងចំណែកបង់ការប្រាក់ នៅក្នុងឆ្នាំដំបូងៗ តែយូរៗទៅ ចំណែកបង់ដើមក៏កើនឡើង ច្រើនជាងចំណែកបង់ការប្រាក់វិញ នៅឆ្នាំក្រោយៗ។ ឧទាហរណ៍៖ ខ្ញុំខ្ចីលុយពីធនាគារ ដើម្បីទិញផ្ទះតម្លៃ ១០០.០០០ ដុល្លារ ក្នុងរយៈពេល ១០ឆ្នាំ ជាមួយការប្រាក់ ៨% ក្នុងមួយឆ្នាំ។ បើខ្ញុំជ្រើសរើសបង់ថេរនោះ គឺត្រូវបង់ប្រចាំខែ ១.២១៣ ដុល្លារថេររហូតតែម្ដង។ ក្នុងនោះ, ខ្ញុំបង់ដើមបានតែ ៥៤៦ ដុល្លារក្នុងខែទី១ តែបង់ការប្រាក់ដល់ ៦៦៦ ដុល្លារ ប៉ុន្តែយូរៗទៅគឺខ្ញុំត្រូវបង់ដើមច្រើនទៅៗ រហូតដល់ខែចុងក្រោយគឺត្រូវបង់ដើម […]
