ហិរញ្ញវត្ថុផ្ទាល់ខ្លួន

មេរៀនជីវិតពីការលេង Monopoly

មាននរណាខ្លះដែលលេងហ្គេមលើក្ដារដែលហៅថា Monopoly នេះ? បើធ្លាប់ ឬមិនធ្លាប់ចាំជួយ comment ប្រាប់ម្នាក់មួយផង។ សម្រាប់អ្នកមិនធ្លាប់, ឥឡូវ សុំពន្យល់របៀបលេងបន្តិចចុះ! មុនដំបូង យើងមាន គ្រាប់ឡុកឡាក់ ២, ធនាគារ ១ និងក្ដារ Monopoly ១ ដែលលើនោះមានដីចំនួន ២៨ មានតម្លៃខុសៗគ្នា, និងផ្ទះ ឬសណ្ឋាគារដែលអ្នកលេងអាចសង់បានប្រសិនបើខ្លួនបានទិញដីហើយ។ រៀបលេងនោះគឺ គេចែកលុយឱ្យអ្នកលេងទាំងអស់ ហើយម្នាក់ៗត្រូវបោះគ្រាប់ឡុកឡាក់ហើយដើរនៅលើក្ដារ បើដើរចំអចលនទ្រព្យណាគឺអាចទិញបាន ហើយអាចសង់ផ្ទះ ឬសណ្ឋាគារនៅលើដីនោះបាន។ ប៉ុន្តែ បើដីនោះមានគេទិញរួច, យើងត្រូវបង់ថ្លៃជួលទៅតាមតម្លៃដែលមានតែដី, ឬមានផ្ទះ ឬមានសណ្ឋាគារហើយ។ ដើម្បីឈ្នះនោះ គឺនៅពេលដែលអ្នកលេងដទៃទៀតក្ស័យធុនអស់លុយ អស់ដីទាំងអស់។ ស្ដាប់ទៅដូចយល់បន្តិចនៅ?​ បើយល់ហើយ,​ យើងចូលអត្ថបទយើងថ្ងៃនេះម្ដង។ ជាបទពិសោធន៍ គឺថាឱ្យតែលេងគឺលេងយូរណាស់មិនងាយចប់ ហើយប្រកែកគ្នាជាមួយមិត្តភក្តិពេញនឹងតែម្ដង។ យ៉ាងណាមិញ ការលេង Monopoly នេះមិនត្រឹមតែសប្បាយទេ តែវាក៏បានបង្រៀនជាមេរៀនជីវិតមួយចំនួនដល់យើងទាំងអស់គ្នា ដូចខាងក្រោម៖ ១. កុំទុកលុយច្រើនក្នុងខ្លួនចោលយូរពេក ពេលយើងលេង គឺដំបូងគឺយើងចែកលុយស្មើៗគ្នា ហើយបានលុយបន្ថែមពេលដើរបាន […]

ទិញខុនដូ គួរយក GRR ឬអត់?

ទិញខុនដូទទួលបាន GRR ៨% រយៈពេល ៣ឆ្នាំ!ធ្លាប់លឺការផ្សាយលក់ខុនដូបែបនេះទេ? តើអ្នកទាំងអស់គ្នាយល់ថា GRR នេះជាអ្វីទេ? ហើយក្នុងការទិញខុនដូដែលមានការផ្ដល់ជូន GRRនេះ តើយើងគួរយក GRR នេះឬអត់? GRR គឺជាពាក្យកាត់នៃ Guaranteed Rental Return ដែលមានន័យថា ការធានាជួលត្រឡប់មកវិញ។ ការទិញខុនដូដែលមាន GRR រយៈពេលប៉ុន្មានឆ្នាំដំបូងមានន័យថា ម្ចាស់គម្រោងធានាជួលខុនដូនោះពីអ្នកទិញមកវិញក្នុងតម្លៃជួលដែលបានកំណត់មួយ។ ឧទាហរណ៍៖ ខុនដូមួយតម្លៃ ១០០,០០០ ដុល្លារ ហើយអ្នកទិញនឹងទទួលបាន GRR ៨% ក្នុងរយៈពេល ៣ឆ្នាំដំបូង។ នោះអ្នកទិញនឹងទទួលបានប្រាក់ឈ្នួលពីម្ចាស់គម្រោងក្នុងតម្លៃ ៨% x ១០០,០០០ ដុល្លារ ឬ ៨,០០០ ដុល្លារក្នុង១ឆ្នាំៗ រយៈពេល ៣ឆ្នាំ។ GRR គឺជាយុទ្ធសាស្រ្តលក់ខុនដូរបស់អ្នកអភិវឌ្ឍខុនដួជាច្រើន ហើយត្រូវបានចាប់ផ្ដើមអនុវត្តនៅប្រទេសសឹង្ហបុរី និងម៉ាឡេស៊ីក្នុងកំឡុងឆ្នាំ២០១៥មក។ គោលដៅរបស់ GRR នេះគឺដើម្បីធានានូវប្រាក់ចំណូលក្នុងរយៈពេលប៉ុន្មានឆ្នាំដំបូងដល់អ្នកវិនិយោគទិញខុនដូ។ សូមបញ្ជាក់ថា អ្នកទិញមានសិទ្ធិជ្រើសយកការផ្ដល់ជូន GRRនេះឬក៏អត់បាន ហើយតម្លៃខុនដូដែលភ្ជាប់ជាមួយ GRR […]

ស្វែងយល់អំពីបាគង

ឆ្ងល់អត់ធនាគារជាតិនៃកម្ពុជាបង្កើតបាគងមក ដើម្បីអ្វី? ឧបមាថាអ្នកចង់ផ្ទេរលុយ ១ម៉ឺនដុល្លារទៅមិត្តម្នាក់ តើរាល់ដងអ្នកធ្វើដោយរបៀបណាដែរ? វិធីដែលយើងទាំងអស់គ្នារមែងតែងធ្វើ គឺយើងអាចឱ្យលុយជាសាច់ប្រាក់សុទ្ធ ១ម៉ឺនដុល្លារទៅមិត្តភក្តិនោះតែម្តង។ ប្រសិនបើមិត្តនោះ ប្រើធនាគារដូចគ្នានឹងយើងដែរ យើងអាចផ្ទេរប្រាក់ទៅកុងរបស់មិត្តនោះតាមរយៈ app របស់ធនាគារ ដោយមិនមានគិតថ្លៃសេវា។ តែបើមិនចឹងទេ អាចប្រើ Wing ក៏បាន។   ចុះប្រសិនបើយើងអត់មានសាច់ប្រាក់លើខ្លួន ហើយមិត្តភក្តិអត់ប្រើគណនីធនាគារដូចគ្នាទៀត, ធ្វើយ៉ាងទៅ?   វិធីទី ១៖ ជិះទៅធនាគារ ដើម្បីដកប្រាក់ឱ្យមិត្តនោះ។ វិធីទី ២៖ អាចទៅការិយាល័យធនាគារ ដើម្បីស្នើសុំឱ្យមានការផ្ទេររវាងធនាគារ ឬ ប្រើតាម app របស់ធនាគារ ហើយបង់ថ្លៃសេវាផ្ទេរប្រាក់។   ប៉ុន្តែឥឡូវនេះ អ្នកដឹងទេថា ជាមួយនឹងបាគង ដែលជាប្រព័ន្ធទូទាត់លុយបង្កើតដោយធនាគារជាតិនៃកម្ពុជា អ្នកអាចប្រើកាបូបលុយអេឡិចត្រូនិច (national e-wallet) សម្រាប់ជួយអ្នកក្នុងការផ្ទេរប្រាក់ ឬ ទូទាត់ប្រាក់រវាងធនាគារ និងស្ថាប័នហិរញ្ញវត្ថុភ្លាមៗ ដោយមិនគិតថ្លៃសេវា!   ជាមួយនឹងកម្មវិធី appបាគង អ្នកអាចផ្ទេរ និងទទួលសាច់ប្រាក់ ទាំងប្រាក់រៀល […]

គួរទិញឡានតម្លៃប៉ុន្មាន?

ធ្លាប់ឃើញមិត្តភក្តិ បងប្អូនទិញឡានថ្មី ហើយចង់ទិញឡាននឹងគេដែរទេ? ការទិញឡានគឺជាចំណាយដ៏ធំមួយសម្រាប់មនុស្សភាគច្រើន បន្ទាប់ពីការទិញផ្ទះ និងការចំណាយលើការសិក្សា។ ប៉ុន្តែ ការទិញឡានមិនមែនជាការវិនិយោគដែលផ្ដល់ប្រាក់ចំណូលមកអ្នកវិញនោះទេ គឺនាំតែឱ្យមានចំណាយ (លុះត្រាតែអ្នកទិញឡានសម្រាប់ធ្វើអាជីវកម្ម)។ ដូច្នេះអ្នកមិនត្រូវចំណាយលុយលើសលទ្ធភាពក្នុងការទិញរថយន្តរបស់អ្នកនោះទេ។ សំខាន់បំផុត មិនត្រូវបង់រំលួសជាដាច់ខាត ព្រោះឡានធ្លាក់ថ្លៃរហូត នាំឱ្យអ្នកមានបំណុលអាក្រក់ (bad debt)។ ចំពោះតម្លៃរបស់ឡានដែលអ្នកគួរទិញវិញ គឺអាស្រ័យលើកម្រិតចំណូលរបស់អ្នក។ បើតាមក្បួនគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនទូទៅ អ្នកគួរទិញឡានដែលមានតម្លៃមិនលើសពី ៥០%នៃចំណូលប្រចាំឆ្នាំរបស់អ្នកបានហើយ។ ឧទាហរណ៍៖​ បើអ្នករកបាន $២០,០០០ ក្នុងមួយឆ្នាំអ្នកអាចទិញឡានតម្លៃត្រឹម $១០,០០០។ ស្ដាប់ទៅដូចជាតិចណាស់ មិនគ្រប់គ្រាន់សម្រាប់ទិញឡានថ្មីដែលអ្នកស្រឡាញ់ចង់បានទេមើលទៅ។ ប៉ុន្តែ ក្នុងវ័យក្មេង ទើបចាប់ផ្ដើមមានការងារប៉ុន្មានឆ្នាំដំបូង ហើយមានគោលដៅហិរញ្ញវត្ថុ និងគោលដៅជីវិតច្រើនទៀតដែលត្រូវសម្រេច អ្នកមិនចាំបាច់ជិះឡានឡូយ ថ្មីគាស់ពីកេសទេ។ ទិញឡានមួយទឹកដែលនៅល្អតម្លៃសមល្មម គឺគ្រប់គ្រាន់ហើយ ណាមួយឡានមួយទឹកមិនសូវធ្លាក់ថ្លៃលឿនដូចឡានថ្មីផង។ សាកគណនាមើលៗ អ្នកអាចទិញឡានម៉ាកអីដែរ?

គួរមានគណនីធនាគារប៉ុន្មាន?

តើរាល់ថ្ងៃ អ្នកទាំងអស់គ្នាមានគណនីធនាគារចំនួនប៉ុន្មាន? ដែលឆ្ងល់អត់ថា គួរតែមានប៉ុន្មានទើបសាកសម ហើយត្រូវនឹងតម្រូវការ និងស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួន? ជាទូទៅ អ្នកទាំងអស់គ្នាគួរតែមានគណនីធនាគារយ៉ាងតិច ២ សម្រាប់គោលបំណងទាំងពីរធំៗខាងក្រោម៖ ១. គណនីសម្រាប់ប្រើប្រាស់ប្រចាំ (Checking Account)៖ អ្នកត្រូវតែមានគណនីមួយសម្រាប់ប្រើប្រាស់ជាចំណាយប្រចាំខែ ដូច្នេះអ្នកគួរតែដាក់ប្រាក់ចូលគណនីនេះឱ្យបានគ្រប់ចំនួនសមស្របនឹងចំណាយរបស់អ្នកប្រចាំខែ ។ គណនីប្រភេទនេះ គឺជាប្រភេទគណនីសន្សំ ឬគណនីចរន្ត ដែលជាទូទៅមិនមានការប្រាក់ច្រើនទេ ហើយក៏មិនគិតថ្លៃសេវាដកប្រាក់ ឬផ្ទេរប្រាក់ឡើយ ។ ក្នុងនេះដែរ អ្នកអាចធ្វើការកំណត់ចំណាយប្រចាំថ្ងៃរបស់អ្នកផងដែរ នៅពេលដែលបើកគណនី ប្រសិនបើមិនចង់ចាយច្រើនលើសផែនការ ។ ឧទាហរណ៍ អ្នកអាចកំណត់ថាគណនីនេះមិនអាចដកប្រាក់លើសពី ១០០ ដុល្លារ ក្នុងមួយថ្ងៃបាន ។ ២. គណនីសម្រាប់សន្សំ (Saving Account)៖ បន្ទាប់ពីមានប្រាក់គ្រប់គ្រាន់សម្រាប់ចំណាយជាប្រចាំរួចហើយ អ្នកគួរបង្កើតគណនីសន្សំដែលមានការប្រាក់ច្រើនជាងគណនីសម្រាប់ប្រើប្រាស់ប្រចាំ ។ ក្នុងនេះ អ្នកអាចបង្កើតគណនីបញ្ញើមានកាលកំណត់ (Fixed Deposit) ដែលតម្រូវឱ្យអ្នកដាក់ប្រាក់បញ្ញើដោយមិនដកប្រាក់ចេញមកប្រើប្រាស់ឡើយ បើមិនទាន់ដល់ពេលកំណត់ ។ ក្នុងចំណុចនេះដែរ អ្នកអាចធ្វើការសិក្សាអំពីការប្រាក់ ព្រោះជាធម្មតាធនាគារភាគច្រើនផ្ដល់អត្រាការប្រាក់ប្រមាណ ៣% ទៅ៤% សម្រាប់ការដាក់ប្រាក់បញ្ញើរយៈពេល […]

វិធីដើរលេងឱ្យអស់លុយតិច

តោះនរណាគេចូលចិត្តដើរលេងខ្លះ? ហើយឈប់សម្រាកប៉ុន្មានថ្ងៃនេះ មានគម្រោងទៅណាខ្លះ? ជាទូទៅ យើងដើរលេងអាចត្រូវចំណាយច្រើន តែប្រសិនបើមានវិធីសាស្ត្រក្នុងការចាយឱ្យបានល្អ នឹងអាចអស់លុយតិចហើយសប្បាយដូចតែគ្នា។ ថ្ងៃនេះ #LuyBook នឹងនាំអ្នកទាំងអស់គ្នាឱ្យស្គាល់ពីវិធីសាស្ត្រងាយៗចំនួន ០៥ ដើម្បីជួយសន្សំសំចៃលុយខ្លះពេលដើរលេង ដូចខាងក្រោម៖ ១. ទៅលេងរមណីយដ្ឋាន ឬធ្វើសកម្មភាពណាដែល Free ៖ មុនទៅដើរលេងកន្លែងណាមួយ គួរធ្វើការស្រាវជ្រាវមើលតាមអ៊ីនធឺណេតឱ្យបានច្រើនថា កន្លែងណាត្រូវការសំបុត្រចូល ហើយថ្លៃប៉ុន្មាន? បើអាចគួរទៅកន្លែងណាដែលទំនង និងមិនចំណាយលុយលើសំបុត្រចូលច្រើន។ ថាមិនត្រូវ ទៅដើរលេងចំពេលគេរៀបចំពិធីបុណ្យ ឬកម្មវិធីណាមួយ ដែលសប្បាយហើយ មិនអស់លុយទៀត។ ២. មុនកក់បន្ទប់ គួរមើលទីតាំងផង៖ ប្រសិនបើអ្នកមានមធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួនហើយ ស្នាក់នៅក្រៅក្រុង ឬតំបន់ទេសចរណ៍បន្តិចក៏មិនជាបញ្ហាដែរ ហើយស្នាក់នៅឆ្ងាយអាចចំណាយតិចជាងផង។ យ៉ាងណាមិញ ប្រសិនបើមិនមានមធ្យោបាយធ្វើដំណើរទេ គួរស្នាក់នៅក្នុងទីក្រុងទើបល្អ ព្រោះចំណាយជិះតាក់ស៊ី, តុកតុក ឬយានជំនិះសាធារណៈផ្សេងៗទៅមកអាចអស់លុយច្រើនគួរសមដែរ។ ៣.កក់អាផាតមិន ឬ Airbnb ប្រសិនបើទៅគ្នាច្រើន៖ ជាទូទៅប្រសិនបើស្នាក់នៅសណ្ឋាគារអាចត្រូវចំណាយលុយច្រើន ព្រោះមានតម្រូវការបន្ទប់ច្រើន។ កក់អាផាតមិន ឬ Airbnb ជាទូទៅអស់តិចជាង ហើយ អ្នកបានកន្លែងដាច់ពីអ្នកដំណើរផ្សេងៗ ពោលគឺឡូឡាយ៉ាងម៉េចក៏មិនសូវខ្លាចចិត្តគេដែរ។ […]

៣ ជំហានក្នុងការទិញផ្ទះ

មានលុយប៉ុន្មាន ទើបអាចចាប់ផ្តើមទិញផ្ទះបាន? គួរចំណាយប៉ុន្មានដើម្បីកុំឱ្យទិញផ្ទះហើយ អស់លុយពីខ្លួន? ការទិញផ្ទះ គឺជាការវិនិយោគ ឬចំណាយដ៏ធំបំផុតក្នុងជីវិតរបស់មនុស្សភាគច្រើន។ ហើយការមានកម្មសិទ្ធិជាម្ចាស់ផ្ទះ ក៏ជាមោទនភាពធំមួយដែរសម្រាប់មនុស្សទាំងអស់គ្នា ជាពិសេសអ្នកដែលមានគម្រោង ឬទើបតែចាប់ផ្ដើមជីវិតគ្រួសារថ្មី។ ដូច្នេះហើយការសម្រេចចិត្តក្នុងការទិញផ្ទះ ក៏ដូចជាទំហំកញ្ចប់លុយដែលត្រូវចំណាយមិនមែនជាការសម្រេចចិត្តស្រួលៗនោះទេ។ ដូច្នេះហើយថ្ងៃនេះ #LuyBook នឹងចែករំលែក ជំហាន ៣ ក្នុងការទិញផ្ទះ ដែលជាដំបូន្មានរបស់ Dave Ramsey ដែលជាអ្នកវិនិយោគផ្នែកអចលនទ្រព្យ និងអ្នកប្រឹក្សាជើងចាស់ម្នាក់៖ ១. មុននឹងទិញផ្ទះ ត្រូវសងបំណុលគេឱ្យអស់សិន ហើយមានប្រាក់សន្សំគ្រប់គ្រាន់សម្រាប់ការចំណាយក្នុងគ្រាមានអាសន្ន (Emergency fund) ដែលមានចំនួនស្មើនឹងចំណាយចាំបាច់របស់អ្នកពី ៣ ទៅ ៦ខែ។ ២. គម្រោងបង់ប្រាក់ដែលល្អបំផុតគឺ បង់ប្រាក់សុទ្ធ ១០០% ដោយមិនបង់រំលួសមានការប្រាក់។ ប៉ុន្តែបើអ្នកមិនមានលទ្ធភាព អ្នកអាចជ្រើសយកគម្រោងបង់រំលួស តែយ៉ាងច្រើនបំផុតត្រឹមរយៈពេល១៥ឆ្នាំ ក្នុងលក្ខខណ្ឌការប្រាក់ថេរ។ សំខាន់បំផុត ការចំណាយក្នុងការបង់រំលួសនេះមិនត្រូវឱ្យលើស ២៥%នៃចំណូលរបស់អ្នកឡើយ។ នេះគឺដើម្បីឱ្យអ្នកមានប្រាក់គ្រប់គ្រាន់ក្នុងការចាយវាយប្រចាំថ្ងៃ និងសន្សំលុយវិនិយោគផ្សេងៗ ក៏ដូចជាសន្សីដើម្បីបង់ផ្ដាច់ការបង់រំលួស នៅពេលមានលុយគ្រាប់គ្រាន់។ ៣. គួរពិភាក្សាជាមួយអ្នកជំនាញ។ អ្នកជំនាញ ជាភ្នាក់ងារទិញផ្ទះ មានបទពិសោធន៍ទិញផ្ទះច្រើន […]

១ នាទីក្នុងការផ្លាស់ប្ដូរទម្លាប់គ្រប់គ្រងហិរញ្ញវត្ថុ

តើអ្នកទាំងអស់គ្នាកំពុងតែមានបញ្ហាមិនដឹងគ្រប់គ្រងលុយខ្លួនឯងយ៉ាងណាមែនទេ? រាល់ថ្ងៃមិនដឹងចាយអីខ្លះទេ? ដូចតិចតួចដែរ តែម៉េចមិនសល់លុយសោះ? #LuyBook នឹងនាំអ្នកទាំងអស់គ្នាឱ្យស្គាល់ពីវិធីសាស្ត្រមួយងាយៗ ក្នុងការផ្លាស់ប្ដូរទម្លាប់របស់អ្នកក្នុងការគ្រប់គ្រងលុយ។ វិធីសាស្ត្រនោះគឺ ចំណាយពេល ០១ នាទីដើម្បីគ្រប់គ្រងហិរញ្ញវត្ថុរបស់អ្នកជារៀងរាល់ថ្ងៃ (Money Minute)។ ជាទូទៅ ដើម្បីអនុវត្ត គឺមាន ៣ ជំហានងាយៗដូចជា៖ ជំហានទី ១. ជ្រើសរើសពេលវេលាណាមួយ ដើម្បីចំណាយពេលលើការគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួនប្រចាំថ្ងៃ។ ដោយហេតុថា អ្នកត្រូវចំណាយពេលតែ ០១ នាទីជារៀងរាល់ថ្ងៃ, អ្នកអាចអនុវត្តនៅពេលធ្វើដំណើរទៅរៀន ឬធ្វើការ, ពេលសម្រាកបាយថ្ងៃ, ឬពេលទំនេរណាមួយ។ ប៉ុន្តែត្រូវចាំថា អ្នកគួរជ្រើសរើសពេលជាក់លាក់ ដើម្បីអនុវត្តជារៀងរាល់ថ្ងៃ។ ហើយបើកាន់តែល្អគួរតែដាក់ម៉ោងរោទិ៍ ទើបអនុវត្តយូរៗក្លាយទៅជាទម្លាប់។ ជំហានទី ២. ទាញយកកម្មវិធីដែលទាក់ទងនឹងការគ្រប់គ្រងហិរញ្ញវត្ថុ ដូចជាកម្មវិធីកត់ត្រាចំណូលចំណាយ និងកម្មវិធីធនាគារ ជាដើម។ រួចដាក់កម្មវិធីទាំងនោះនៅលើទូរស័ព្ទរបស់អ្នក ដើម្បីងាយស្រួលយកមកកត់ត្រាចំណាយ ឬពិនិត្យមើលស្ថានភាពហិរញ្ញវត្ថុពេលបច្ចុប្បន្ន។ ជំហានទី ៣. ធ្វើការពិចារណាអំពីស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួនប្រចាំថ្ងៃ ថាតើអ្នកបានចាយច្រើនលើសលុប ឬត្រូវគ្រោងចំណាយអ្វីខ្លះ ជាដើម។ ឧទាហរណ៍៖ ប្រហែលជាញ៉ាំបាយថ្ងៃអស់ច្រើនតិចហើយថ្ងៃមិញ ឬអ្នកត្រូវបង់ថ្ងៃទឹកភ្លើងថ្ងៃស្អែក។ ការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន ដោយចំណាយពេលតែ […]

តើអ្នកមានលទ្ធភាពរស់នៅបែកពីគ្រួសារឬនៅ?

អ្នកដែលមានអាយុខ្ទង់ ២០ ដែលទើបចេញធ្វើការដំបូង ប្រាកដជាធ្លាប់គិតហើយមើលទៅ ថាចង់រស់នៅបែកពីគ្រួសារ ដើម្បីទទួលបានសេរីភាព ឯករាជ្យភាព បទពិសោធន៍ ឬចង់រ៉ើមកនៅជិតកន្លែងធ្វើការជាដើម។ ក្នុងការសម្រេចចិត្តនេះអ្នកត្រូវពិចារណាលើសំណួរមួយចំនួនដូចជា៖ តើអ្នកត្រូវចំណាយប៉ុន្មានលើការរស់នៅបែកពីគ្រួសារ? ចំណាយនេះមិនមែនមានតែថ្លៃផ្ទះឈ្នួលប៉ុណ្ណោះទេ តែមានចំណាយផ្សេងទៀតក្នុងការរស់នៅដែលកាលពីមុន គ្រួសារអ្នកជាអ្នកផ្គត់ផ្គង់ ដូចជា ថ្លៃទឹកភ្លើងហ្គាស ថ្លៃចំណតជាដើម។ ជាទូទៅ ចំណាយដែលសមរម្យទៅតាមលទ្ធភាពរបស់អ្នកត្រូវកំណត់ត្រឹម ៣០% នៃប្រាក់ចំណូលសរុបរបស់អ្នក។ ការកំណត់ត្រឹម៣០% នេះគឺដើម្បីឲអ្នកមានប្រាក់គ្រប់គ្រាន់សម្រាប់សន្សំ និងការចាយវាយលើម្ហូបផ្សេងទៀត។ តើអ្នកមានលុយសន្សំគ្រប់គ្រាន់សម្រាប់ចំណាយលើប្រាក់កក់ និងថ្លៃទិញសម្ភារៈទូតាំងក្នុងផ្ទះថ្មីឬអត់? ប្រាក់កក់ជាទូទៅស្មើនឹង ថ្លៃផ្ទះឈ្នួល ១ ទៅ ៣ខែ។ ថ្លៃទិញសម្ភារៈទូតាំង អាស្រ័យទៅលើការចំណាយរៀងខ្លួនថាតើផ្ទះជូលមានសម្ភារៈស្រាប់ ឬអ្នកអាចរ៉ើសម្ភារៈពីផ្ទះចាស់មកប្រើដើម្បីកាត់បន្ថយចំណាយ។ លុយសន្សំនេះគឺត្រូវដាច់ផ្សេងពីលុយសន្សំសម្រាប់គ្រាមានអាសន្ន និងសម្រាប់គម្រោងវិនិយោគពេលអនាគត ព្រោះថាអ្នកមិនគួរចំណាយលុយសន្សំស្ទើរទាំងអស់លោការរ៉ើផ្ទះនោះទេ។ តើអ្នកមានគម្រោងរស់នៅបែកពីគ្រូសារយ៉ាងហោចណាស់រយៈពេល ១ឆ្នាំដែរ ឬអត់? ព្រោះថាកុងត្រាជួលផ្ទះភាគច្រើនមានរយៈពេលយ៉ាងហោចណាស់មួយឆ្នាំ។ បើអ្នកផ្តាច់កុងត្រាមុន នោះអ្នកនឹងត្រូវខាតលុយកក់។ ប្រសិនជាចំណាយទាំងអស់នេះហួសពីលទ្ធភាពរបស់អ្នក ហើយអ្នកចាំបាច់ត្រូវតែរ៉ើផ្ទះ អ្នកអាចរកមិត្តភ័ក្តណាម្នាក់ដែលអ្នកទុកចិត្តហើយត្រូវ រ៉ើមកនៅម្នាក់ឯងដែរ មកនៅជាមួយគ្នាដើម្បីអាចចែករំលែកចំណាយខ្លះ។

មានលុយប៉ុន្មានទើបចូលនិវត្តន៍បាន?

ឆ្ងល់អត់ថាខំធ្វើការងារ ឬរកស៊ីរាល់ថ្ងៃ តើមានលុយបានប៉ុន្មានទើបចូលនិវត្តន៍បាន? ហើយសួរថាតើមានស្តង់ដាររួមណាមួយដែលកំណត់ថា មានលុយចាប់ពីកម្រិតណាមួយឡើង ទើបមនុស្សគ្រប់គ្នាអាចចូលនិវត្តន៍បានទេ? ដោយសារមនុស្សម្នាក់ៗ មានមានប្រាក់ចំណូល ចំណាយ និងរបៀបរស់នៅផ្សេងៗគ្នា, ថ្ងៃនេះ #LuyBook នឹងនាំអ្នកទាំងអស់គ្នាឱ្យស្គាល់ពីវិធីសាស្ត្រងាយមួយ ដែលអាចដឹងថាមានលុយប៉ុន្មានទើបអាចចូលនិវត្តន៍បាន។ វិធីសាស្ត្រនោះគឺ៖ ទី ១ យកចំណាយប្រចាំឆ្នាំគុណនឹង ២៥ (Multiply by 25 Rule)៖ ដោយសារតែចំណាយរបស់យើងម្នាក់ៗខុសគ្នា យើងត្រូវដឹងថាចំណាយរបស់យើងប្រចាំឆ្នាំប៉ុន្មានជាមុនសិន ហើយយកចំណាយប្រចាំឆ្នាំនេះគុណនឹង ២៥ នោះយើងនឹងដឹងថាត្រូវការលុយប៉ុន្មានដើម្បីចូលនិវត្តន៍ហើយ។ ឧទាហរណ៍ សុភីចំណាយ ១០,០០០ ដុល្លារក្នុងមួយឆ្នាំ នោះសុភីត្រូវការ ២៥០,០០០ដុល្លារ (បានមកពី ១០,០០០ x ២៥) ដើម្បីចូលនិវត្តន៍។ ទី២ បន្ទាប់ពីចូលនិវត្តន៍ហើយ មិនមែនយកលុយនោះទៅចាយឱ្យអស់ចោលទេណាបងប្អូន សូមកុំច្រឡំ។ យើងអាចយកលុយនោះទៅដាក់សន្សំការប្រាក់ថេរ (fixed deposit) ឬវិនិយោគក្នុង mutual fund ដែលមានហានិភ័យទាប ដែលយើងអាចរំពឹងថានឹងផ្តល់ប្រាក់ចំនេញក្នុងអត្រាប្រហែល ៧% ក្នុងមួយឆ្នាំ ហើយពេលដែលដកអត្រាអតិផរណាប្រមាណ ៣% […]

Scroll to top