សាកសួរខ្លួនឯងទៅមើលថា តើអ្នកនឹងចង់ធ្វើអ្វីប្លែកពីជីវិតរាល់ថ្ងៃ ប្រសិនបើលុយមិនមែនជាបញ្ហា? តើអ្នកនឹងចំណាយពេលវេលារបស់អ្នកយ៉ាងដូចម្តេច? មនុស្សម្នាក់ៗតែងមានជំនឿ និងដាក់កំហិតជាច្រើនទៅលើអ្វីដែលគេគិតថាអាច និងមិនអាចធ្វើបានក្នុងជីវិត។ ហើយជាលទ្ធផលពួកគេមិនអើពើនឹងសម្លេងខាងក្នុង និងវិចារណញាណ (intuition) របស់ពួកគេ។ ពួកគេព្រងើយកន្តើយចំពោះទេពកោសល្យ និងអំណោយពីធម្មជាតិដ៏មានតម្លៃរបស់ខ្លួន ហើយចាប់ផ្តើមធ្វើអ្វីដែលគេគិតថានឹងនាំផ្លូវទៅរកប្រាក់ចំណូលច្រើន បើទោះបីជាគេមិនសប្បាយចិត្តនឹងធ្វើវាក៏ដោយ។ ពួកគេហាក់គិតថានេះជាអ្វីដែលសង្គមប្រាប់ថា ជារឿងត្រឹមត្រូវដែលពួកគេគួរតែដើរតាម។ អ្នកអាចមានលុយទាំងអស់នៅលើពិភពលោក ប៉ុន្តែប្រសិនបើអ្នកមិនឱ្យតម្លៃ និងផ្តល់កិត្តិយសដល់ខ្លួនឯង និងផ្លូវជីវិតរបស់អ្នក ព្រមទាំងមិនរស់នៅស្របទៅនឹងគោលបំណងជីវិតរបស់អ្នក, អ្នកនឹងមិនមានភាពរីករាយពិតប្រាកដ ឬមានអារម្មណ៍ថាស្កប់ស្កល់នោះទេ។ អ្នកនឹងមានអារម្មណ៍ថា ជីវិតអ្នកនៅតែខ្វះអ្វីម្យ៉ាង… លុយគួរតែជាសមិទ្ធផលបន្ទាប់បន្សំ ដែលអ្នកទទួលបានបន្ទាប់ពីធ្វើអ្វីដែលអ្នកពេញចិត្ត។ ហើយដូចលោក Alan Watts បានពន្យល់ថា “ ប្រសិនបើអ្នកនិយាយថាការរកលុយគឺជាអ្វីដែលសំខាន់បំផុត អ្នកនឹងខ្ជះខ្ជាយពេលវេលាពេញមួយជីវិតដើម្បីដេញតាមវា។ សុខចិត្តរស់នៅរយៈពេលខ្លី តែពោរពេញទៅដោយអ្វីដែលអ្នកចូលចិត្តធ្វើ ប្រសើរជាងមានជីវិតដ៏យូរអង្វែង ប៉ុន្តែចំណាយដើរលើផ្លូវដ៏វេទនា។”
១ នាទីក្នុងការផ្លាស់ប្ដូរទម្លាប់គ្រប់គ្រងហិរញ្ញវត្ថុ
តើអ្នកទាំងអស់គ្នាកំពុងតែមានបញ្ហាមិនដឹងគ្រប់គ្រងលុយខ្លួនឯងយ៉ាងណាមែនទេ? រាល់ថ្ងៃមិនដឹងចាយអីខ្លះទេ? ដូចតិចតួចដែរ តែម៉េចមិនសល់លុយសោះ? #LuyBook នឹងនាំអ្នកទាំងអស់គ្នាឱ្យស្គាល់ពីវិធីសាស្ត្រមួយងាយៗ ក្នុងការផ្លាស់ប្ដូរទម្លាប់របស់អ្នកក្នុងការគ្រប់គ្រងលុយ។ វិធីសាស្ត្រនោះគឺ ចំណាយពេល ០១ នាទីដើម្បីគ្រប់គ្រងហិរញ្ញវត្ថុរបស់អ្នកជារៀងរាល់ថ្ងៃ (Money Minute)។ ជាទូទៅ ដើម្បីអនុវត្ត គឺមាន ៣ ជំហានងាយៗដូចជា៖ ជំហានទី ១. ជ្រើសរើសពេលវេលាណាមួយ ដើម្បីចំណាយពេលលើការគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួនប្រចាំថ្ងៃ។ ដោយហេតុថា អ្នកត្រូវចំណាយពេលតែ ០១ នាទីជារៀងរាល់ថ្ងៃ, អ្នកអាចអនុវត្តនៅពេលធ្វើដំណើរទៅរៀន ឬធ្វើការ, ពេលសម្រាកបាយថ្ងៃ, ឬពេលទំនេរណាមួយ។ ប៉ុន្តែត្រូវចាំថា អ្នកគួរជ្រើសរើសពេលជាក់លាក់ ដើម្បីអនុវត្តជារៀងរាល់ថ្ងៃ។ ហើយបើកាន់តែល្អគួរតែដាក់ម៉ោងរោទិ៍ ទើបអនុវត្តយូរៗក្លាយទៅជាទម្លាប់។ ជំហានទី ២. ទាញយកកម្មវិធីដែលទាក់ទងនឹងការគ្រប់គ្រងហិរញ្ញវត្ថុ ដូចជាកម្មវិធីកត់ត្រាចំណូលចំណាយ និងកម្មវិធីធនាគារ ជាដើម។ រួចដាក់កម្មវិធីទាំងនោះនៅលើទូរស័ព្ទរបស់អ្នក ដើម្បីងាយស្រួលយកមកកត់ត្រាចំណាយ ឬពិនិត្យមើលស្ថានភាពហិរញ្ញវត្ថុពេលបច្ចុប្បន្ន។ ជំហានទី ៣. ធ្វើការពិចារណាអំពីស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួនប្រចាំថ្ងៃ ថាតើអ្នកបានចាយច្រើនលើសលុប ឬត្រូវគ្រោងចំណាយអ្វីខ្លះ ជាដើម។ ឧទាហរណ៍៖ ប្រហែលជាញ៉ាំបាយថ្ងៃអស់ច្រើនតិចហើយថ្ងៃមិញ ឬអ្នកត្រូវបង់ថ្ងៃទឹកភ្លើងថ្ងៃស្អែក។ ការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន ដោយចំណាយពេលតែ […]
អ្វីទៅជំរុញឱ្យអ្នកក្រោកឡើងពីព្រលឹម?
នៅប្រទេសជប៉ុនមានទស្សនៈមួយ ហៅថា Ikigai (អ៊ិឃីហ្គាយ) ដែលបកប្រែមកថា “ហេតុផលសម្រាប់ការរស់នៅប្រចាំថ្ងៃ” ។ វាជាអ្វីមួយ ដែលជំរុញឱ្យបុគ្គលនីមួយៗមានហេតុផល និងកម្លាំងចិត្តក្នុងការក្រោកឡើងពីដំណេកជារៀងរាល់ព្រឹក ដើម្បីប្រកបរបរ និងរស់រានមានជីវិត។ អ្វីទៅជាហេតុផលសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់អ្នក? Ikigai ត្រូវបានគេមើលឃើញថាជាការរួមបញ្ចូលគ្នានៃធាតុបឋមចំនួនបួន៖ ១. អ្វីដែលអ្នកស្រឡាញ់ (ចំណង់ចំណូលចិត្តរបស់អ្នក) ២. អ្វីដែលពិភពលោកត្រូវការ (បេសកកម្មរបស់អ្នក) ៣. អ្វីដែលអ្នកពូកែ (វិជ្ជាជីវៈ ឬទេពកោសល្យរបស់អ្នក) ៤. អ្វីដែលអ្នកអាចរកលុយបាន (អាជីពរបស់អ្នក) Ikigai ត្រូវបានរកឃើញនៅចំនុចប្រសព្វ ដែលចំណង់ចំណូលចិត្ត និងទេពកោសល្យរបស់អ្នក ត្រូវគ្នានឹងអ្វីដែលពិភពលោកត្រូវការ និងហ៊ានចំណាយ ។ ហេតុអ្វី Ikigai សំខាន់? ការរកឃើញ Ikigai ផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ ត្រូវបានគេជឿថាជាកត្តានាំមកនូវភាពស្កប់ចិត្ត, សេចក្តីសុខ, ភាពសប្បាយរីករាយ, តុល្យភាពក្នុងសកម្មភាពប្រចាំថ្ងៃនៃជីវិត និងធ្វើឱ្យអ្នករស់នៅបានយូរ។ ការចង់ដឹងចង់លឺ, ការដើរតាមនូវអ្វីដែលធ្វើឱ្យអ្នកមានអារម្មណ៍រស់រវើក អាចជាគន្លឹះក្នុងការរកឃើញនូវ Ikigai របស់អ្នក។ ខិតខំរកវិធីក្នុងការបង្ហាញ និងប្រើប្រាស់ទេពកោសល្យ និងចំណង់ចំណូលចិត្តរបស់អ្នក ហើយព្យាយាមភ្ជាប់វាទៅនឹងអ្វីដែលពិភពលោកត្រូវការ, […]
ឈានទៅកាន់ជីវិតដែលយើងប្រាថ្នា
Rem ipsum dolor sit amet, Nem consectetur adipiscing elit. A tempor scelerisque mauris.
យុទ្ធសាស្ត្រក្នុងការស្វែងរកការងារ
LuyBook នឹងចែករំលែកពីវិធីសាស្ត្រល្អៗ និងបទពិសោធន៍ផ្ទាល់ខ្លួនមួយចំនួនក្នុងការស្វែងរកការងារសម្រាប់អ្នកដែលនឹងបញ្ចប់ការសិក្សាឆាប់ៗ។ ការស្វែងរកការងារឱ្យត្រូវតាមជំនាញ និងចំណង់ចំណូលចិត្តរបស់យើងម្នាក់ៗ គឺជាដំណើរការមួយដែលលំបាក។ ដូច្នេះវាជាការសំខាន់ណាស់ ដែលយើងរៀបចំនូវផែនការទុកមុនឱ្យបានត្រឹមត្រូវ និងធ្វើការស្រាវជ្រាវឱ្យបានច្រើន ដើម្បីត្រៀមខ្លួនសម្រាប់ការចូលទីផ្សារការងារ។ LuyBook មានគន្លឹះ ៤ ដើម្បីជួយឱ្យអ្នកធ្វើការចាប់ផ្តើមបាន៖ ១. កំណត់ការរំពឹងទុក (setting expectations) សម្រាប់ការស្វែងរកការងាររបស់អ្នក អ្នកអាចឃើញថាឱកាសចូលទៅក្នុងក្រុមហ៊ុន ឬទទួលតួនាទីដែលអ្នកពេញចិត្ត មានភាពស្តួចស្តើងជាងមុន ដោយសារស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន (ឧទាហរណ៍៖ វិស័យទេសចរណ៍, បដិសណ្ឋារកិច្ច, អចលនទ្រព្យ ឬ ពាណិជ្ជកម្មជាដើម) ។ អ្នកត្រូវចេះបត់បែនក្នុងករណីនេះ! ស្វែងរកឱកាសដែលខុសគ្នាបន្តិចបន្តួចពីគោលដៅរបស់អ្នក ហើយកុំរឹតត្បិតទស្សនៈអំពីរបៀបដែលអ្នកអាចប្រើប្រាស់ជំនាញនិងបទពិសោធន៍របស់អ្នកបាន។ ឧទាហរណ៍ថា អ្នកចង់ក្លាយជា financial analyst នៅក្រុមហ៊ុនវិនិយោគមួយ ប៉ុន្តែក្រុមហ៊ុននេះមិនរើស financial analyst ទេ តែគេត្រូវការ project assistant ទៅវិញ។ អ្នកអាចសាករកវិធីទាញយកជំនាញជា financial analyst មកប្រើប្រាស់ក្នុងតួនាទីជា project assistant ទៅមើល ហើយប្រហែលជាអ្នកអាចចាប់ផ្តើមធ្វើជា project […]
រៀនចប់ពេលសេដ្ឋកិច្ចកំពុងមានវិបត្តិ?
តើអ្នកណាគេខ្លះត្រូវរៀនចប់ ហើយចេញធ្វើការក្នុងឆ្នាំ ២០២០ នេះ? ស្របពេលដែលសេដ្ឋកិច្ចកំពុងរងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ-១៩, ក្រុមហ៊ុន និងអាជីវកម្មជាច្រើនកំពុងប្រឈមនឹងបញ្ហាខាតបង់ចំណូល និងលំហូរសាច់ប្រាក់, ការសម្ភាសន៍ការងារ និងការចុះកម្មសិក្សា (internship) ត្រូវបានពន្យារពេល ឬលុបចោល និស្សិតដែលត្រៀមនឹងបញ្ចប់ការសិក្សាក្នុងឆ្នាំ ២០២០ មានការព្រួយបារម្ភយ៉ាងខ្លាំងទៅលើទីផ្សារការងារនារយៈពេលខ្លីខាងមុខ។ និស្សិតរៀនឆ្នាំចុងក្រោយនៅមហាវិទ្យាល័យមានការភ័យខ្លាចថា អនាគតរបស់ពួកគេអាចដូចទៅនឹងអ្វីដែលអ្នករៀនចប់កាលពីសម័យវិបត្តិហិរញ្ញវត្ថុក្នុងឆ្នាំ ២០០៨ និង ២០០៩ បានជួបប្រទះ។ ជាក់ស្តែង ពេលនោះគឺ ពួកគេបានចូលប្រឡូកក្នុងទីផ្សារការងារចំពេលវិបត្តិសេដ្ឋកិច្ច ដែលគ្រានោះក្រុមហ៊ុនជាច្រើនបានកំពុងបញ្ឈប់ការងារក្នុងទ្រង់ទ្រាយធំ និងមិនធ្វើការរើសបុគ្គលិកបន្ថែម។ តាមការសង្កេតមើលលើនិន្នាការនាពេលកន្លង និស្សិតមហាវិទ្យាល័យដែលបានបញ្ចប់ការសិក្សាក្នុងឆ្នាំ សេដ្ឋកិច្ចមានវិបត្តិទទួលបានការងារដែលមានប្រាក់ខែទាបជាងអ្នកដែលរៀនចប់មុនពួកគេ (សូម្បីតែមួយឆ្នាំមុនក៏ដោយ) ហើយការងារទាំងនោះគឺធ្វើនៅក្រុមហ៊ុនដែលមិនមែនជាគោលដៅរបស់ពួកគេ។ សេដ្ឋវិទូបានរកឃើញថាផលប៉ះពាល់នេះ នាំឱ្យអត្រាគ្មានការងារធ្វើកើនឡើងខ្ពស់ ហើយប្រាក់ខែស្ថិតក្នុងកម្រិតទាបជាងពេលសេដ្ឋកិច្ចនៅក្នុងស្ថានភាពធម្មតា និងព្រមទាំងអាចជះឥទ្ធិពលទៅលើអាជីពរបស់និស្សិតទាំងនេះក្នុងរយៈពេលវែងរហូតដល់ ១០ ឬ ១៥ ឆ្នាំ។ ថាតើនិស្សិតដែលនឹងបញ្ចប់ការសិក្សាក្នុងឆ្នាំ ២០២០ នឹងប្រឈមមុខនឹងផលវិបាកក្នុងរយៈពេលវែងយ៉ាងណា គឺអាស្រ័យលើកត្តាមួយចំនួន រួមមាន៖ រយៈពេលនៃការរាតត្បាតរបស់ជំងឺកូវីដ-១៩ និង ទំហំនៃវិបត្តិសេដ្ឋកិច្ចដែលនឹងកើតឡើងបន្ទាប់នេះ ដែលមើលទៅហាក់ដូចជាមានសភាពធ្ងន់ធ្ងរ ព្រមទាំងអាចប៉ះពាល់ដល់ល្បឿននៃការអភិវឌ្ឍរបស់ប្រទេសជាតិផងដែរ។
ហេតុអ្វីបានជាការវិនិយោគលើខ្លួនឯងមានសារៈសំខាន់?
ដោយសារតែអ្នកអាចអភិវឌ្ឍខ្លួនក្លាយជា Best Version of yourself។ ការវិនិយោគលើខ្លួនឯង នឹងជួយអ្នកឱ្យគិត និងផ្តោតលើអ្វីដែលពិតជាសំខាន់សម្រាប់អ្នក ឬធ្វើអោយគុណភាពជីវិតរបស់អ្នកប្រសើរឡើង។ ហើយអ្វីដែលពិសេសបំផុតនោះ ការវិនិយោគនេះមិនត្រូវការចំណាយច្រើនពេកទេ!មូលហេតុដែលការវិនិយោគលើខ្លួនឯងគឺជាការវិនិយោគដ៏ល្អបំផុត មានដូចជា៖ ១.អ្នកគឺជាប្រភពនៃទ្រព្យសម្បត្តិដ៏សំខាន់បំផុតសម្រាប់ខ្លួនឯង៖ ការវិនិយោគលើខ្លួនឯង ដើម្បីអភិវឌ្ឍចំណេះដឹងនិងជំនាញរបស់អ្នក គឺជាការវិនិយោគសំខាន់បំផុតសម្រាប់អនាគតផ្នែកហិរញ្ញវត្ថុរបស់អ្នក។ នេះមានន័យថា ចំណេះដឹងនិងជំនាញរបស់អ្នក ពាក់ព័ន្ធនឹងសក្តានុពលនៃប្រាក់ចំណូល ថាតើអ្នកអាចបានចំណូលខ្ពស់ ឬទាប។ បន្ថែមទៀត អ្នកគួរបន្តអភិវឌ្ឍចំណេះដឹង និងជំនាញរបស់អ្នកជាប្រចាំ ពីព្រោះថាអ្វីដែលអ្នករៀនកាលពី ៥ឆ្នាំមុននៅសាលាប្រហែលជាហួសសម័យបាត់ទៅហើយ។ ដើម្បីទទួលបានភាពជោគជ័យប្រកបដោយនិរន្តរភាព អ្នកគួរចាប់ផ្ដើមចាប់យកជំនាញថ្មីៗ បន្ថែមលើអ្វីដែលអ្នកមាន ជាពិសេសជំនាញដែលសមស្របនឹងបរិបទសង្គមផងដែរ។ ឧទាហរណ៍ សកលលោកបានឈានដល់បដិវត្តន៍ឧស្សាហកម្ម ៤.០ ដូចនេះអ្នកគួរតែចាប់ជំនាញថ្មីៗទាក់ទងនឹងបច្ចេកវិទ្យាដើម្បីបន្ថែមតម្លៃលើការងារ ឬការរកស៊ីរបស់អ្នក។ ២.ចំណេះដឹងនិងជំនាញរបស់អ្នកនឹងឋិតឋេរបើទោះជាមានអ្វីកើតឡើងក៏ដោយ៖ ចំណេះដឹង, ជំនាញ, និងបទពិសោធន៍របស់អ្នក នៅតែឋិតឋេរជាមួយអ្នក បើទោះជាពេលដែលអ្នកបាត់បង់អ្វីៗទាំងអស់។ ប្រសិនបើអ្នកបាត់បង់ការងារ ឬជួបវិបត្តិណាមួយដែលធ្វើឱ្យអ្នកបាត់បង់អ្វីទាំងអស់ នោះចំណេះដឹងនិងជំនាញរបស់អ្នកមិនបាត់បង់ទេ ហើយចំណេះដឹងនិងជំនាញដែលអ្នកមាន អាចឱ្យអ្នកចាប់ផ្ដើមពីចំណុចសូន្យឡើងវិញ ឈានទៅរកភាពជោគជ័យបាន។ ក្នុងអំឡុងពេលការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលយើងកំពុងតែរក្សាគម្លាតសង្គមផងដែរ អ្នកមានពេលវេលាច្រើនដើម្បីផ្តោតលើការអភិវឌ្ឍខ្លួនច្រើនជាងមុន។ អ្នកអាចចាប់យកជំនាញថ្មីៗដែលអ្នកចង់រៀន, អានសៀវភៅដែលអ្នកចង់អាន, ចូលរួមសិក្ខាសាលាតាមអនឡាញ ឬរៀនអនឡាញដែលអ្នកចូលចិត្ត ជាដើម។ […]
