វិនិយោគ

តើអ្នកត្រៀមខ្លួនរួចរាល់ដើម្បីវិនិយោគឬនៅ?

សកម្មភាពជួញដូរលើទីផ្សារមូលបត្រកម្ពុជាមានកម្រិតកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ជាពិសេសបន្ទាប់ពីការដាក់លក់ភាគហ៊ុនដំបូងរបស់ធនាគារពាណិជ្ជកម្មធំជាងគេនៅកម្ពុជា។ តើចង់ចាប់ផ្តើមវិនិយោគ ប៉ុន្តែមិនដឹងថាត្រៀមខ្លួនរួចរាល់ខ្លួនហើយឬនៅមែនទេ? #LuyBook នឹងចែករំលែកសំនួរមួយចំនួនដែលអ្នកទាំងអស់គួរសួរខ្លួនឯងដើម្បីឱ្យដឹងថាអ្នករួចរាល់ហើយឬនៅ៖ ១. តើសព្វថ្ងៃអ្នកមិនមានជំពាក់បំណុលដែរឬទេ? បើមាន តើកំពុងព្យាយាមកាត់បន្ថយបំណុលដែរឬទេ? ២. តើអ្នកមានប្រាក់គ្រប់គ្រាន់សម្រាប់ពេលមានអាសន្ន ឬបានបង្កើតគណនីសន្សំសម្រាប់ពេលមានអាសន្នដែរឬទេ? ៣. តើអ្នកយល់ពីឥទ្ធិពលនៃការវិនិយោគ និងអត្រាការប្រាក់ដែរឬទេ? ៤. តើអ្នកដឹងថាយើងអាចធ្វើការវិនិយោគលើអ្វីខ្លះ ដែរឬទេ? ៥. តើអ្នកតាមដានព័ត៌មានសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងទីផ្សារក្នុងស្រុកនិងពិភពលោកជាប្រចាំដែរឬទេ? ៦. តើអ្នកដឹងថាអ្នកអាចចាប់យកការវិនិយោគដែលមានហានិភ័យកម្រិតណាហើយឬនៅ? ៧.​ តើអ្នកមានគោលដៅហិរញ្ញវត្ថុផ្ទាល់ខ្លួនហើយឬនៅ? ប្រសិនបើអ្នកបានឆ្លើយថា “Yes​​” ទៅកាន់សំណួរទាំង ៧នេះ អ្នកអាចគិតគូរចាប់ផ្ដើមចាប់យកការវិនិយោគមួយដែលសាកសមនឹងលទ្ធភាពរបស់អ្នកហើយ។ យ៉ាងណាមិញ ប្រសិនបើអ្នកនៅឆ្លើយ “No” ទៅកាន់សំណួរណាមួយខាងលើ LuyBook នឹងជួយអ្នកទាំងអសគ្នា ឱ្យត្រៀមខ្លួនបណ្ដើរៗជាមួយគ្នាចាប់ពីពេលនេះតទៅ។

ស្គាល់ moat ឬអត់?

តាមនិយមន័យទូទៅ Moat សំដៅទៅលើប្រឡាយទឹកព័ទ្ធជុំវិញប្រាសាទ ដែលកសាងឡើងដើម្បីការពារប្រាសាទពីខ្មាំងសត្រូវឈ្លានពាន។ ស្រដៀងគ្នាដែរ ក្នុងន័យវិនិយោគ ពាក្យថា “Moat” សំដៅទៅលើសមត្ថភាពអាជីវកម្ម ក្នុងការរក្សាបាននូវភាពប្រកួតប្រជែង (competitive advantage) ដែលមានប្រៀបជាងគូប្រជែងរបស់ខ្លួន ពោលគឺអាចរក្សាបានប្រាក់ចំណេញរយៈពេលវែង និងចំណែកទីផ្សារ (market share) ពីក្រុមហ៊ុនប្រកួតប្រជែង។ #LuyBook នឹងនាំអ្នកទាំងអស់គ្នាពិភាក្សាអំពីប្រភេទនៃ moat ដែលមាន ៥ប្រភេទធំៗដូចខាងក្រោម៖ ១. Low cost moat៖ គឺមាននៅពេលដែលអាជីវកម្មមួយ អាចលក់ផលិតផលឬផ្ដល់សេវាកម្មក្នុងតម្លៃទាប ដូច្នេះអាជីវកម្មស្រដៀងគ្នាពិបាកនឹងប្រកួតប្រជែង។ ហើយមូលហេតុដែលអាជីវកម្មនោះអាចលក់ក្នុងតម្លៃទាបនោះគឺ ដោយសារតែថ្លៃដើមរបស់ពួកគេមានតម្លៃទាបស្រាប់ ព្រោះតែសេដ្ឋកិច្ចមាត្រដ្ឋាន (economies of scale) មិនមែនលក់ខាតដើមដើម្បីទាក់ទាញអតិថិជនក្នុងរយៈពេលខ្លីឡើយ។ ឧទាហរណ៍ ក្រុមហ៊ុន Wal-Mart (WMT) គឺជាអាជីវកម្មដែលលក់ផលិតផលក្នុងតម្លៃទាប ហើយលក្ខណៈនេះហើយធ្វើឱ្យអាជីវកម្មនេះមានភាពទាក់ទាញខ្លាំងសម្រាប់អតិថិជន។ ២. Brand moat៖ មានន័យថាក្រុមហ៊ុនលក់ផលិតផល ដែលជាទូទៅអតិថិជនបានចាត់ទុកប្រេនរបស់ក្រុមហ៊ុននោះជាមូលដ្ឋាននៃប្រភេទផលិតផលតែម្ដង ពោលគឺនឹកឃើញផលិតផលប្រភេទនោះគឺនឹកឃើញប្រេនតែម្ដង។ ឧទាហរណ៍ អតិថិជនភាគច្រើនពេលដែលចង់ផឹកភេសជ្ជៈកំប៉ុងប្រភេទ coke តែងតែគិតពី Coca Cola […]

តើ SMEs និង startups អាចរកប្រភពហិរញ្ញប្បទានពីណាខ្លះ?

#LuyBook នឹងធ្វើការចែករំលែកពីប្រភពហិរញ្ញប្បទាន ដែលធុរកិច្ចបង្កើតថ្មី (startup) និងសហគ្រាសធុនតូច និងមធ្យម (SMEs) អាចទទួលបាន ក្រៅពីការប្រើប្រាស់ថវិកាផ្ទាល់ខ្លួន ឬហិរញ្ញប្បទានពីក្រុមគ្រួសារ និងមិត្តភក្ដិ ដើម្បីចាប់ផ្តើម ឬទ្រទ្រង់អាជីវកម្ម។ ប្រភពទាំងនោះមានដូចខាងក្រោម៖ ១. ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ៖ ស្ថាប័នទាំងនេះភាគច្រើនមានផ្ដល់ទាំងឥណទានជាទុនវិនិយោគ និងឥណទានជាទុនបង្វិល ទៅដល់ SMEs ដែលមានគោលបំណងចង់ទ្រទ្រង់ ឬពង្រីកអាជីវកម្មរបស់ខ្លួន។ ចំពោះតម្រូវការ និងអត្ថប្រយោជន៍គឺខុសៗគ្នាពីស្ថាប័នមួយទៅស្ថាប័នមួយ។ ២. រដ្ឋាភិបាល៖ បច្ចុប្បន្ន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បាននឹងកំពុងផ្ដល់ជូនឥណទានដល់ SMEs ក្នុងវិស័យកែច្នៃផលិតកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម។ លើសពីនេះ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ក៏បាននិងកំពុងផ្ដល់ឥណទាន តាមកម្មវិធីសហហិរញ្ញប្បទានជាមួយធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុដែលជាដៃគូ (ដូចជា ធនាគារ Prince, Vattanac និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ជាដើម) ដើម្បីឱ្យ SMEs អាចធ្វើការស្នើសុំកម្ចីក្នុងអត្រាការប្រាក់ទាបជាងទីផ្សារ ជាពិសេសក្នុងអំឡុងពេលមានវិបត្តិកូវីដ-១៩នេះផ្ទាល់។ ក្រៅពីនេះ ក៏មាន Entrepreneurship Development […]

៣ជំហាន ដើម្បីបង្កើតគណនីជួញដូរលើផ្សារមូលបត្រកម្ពុជា

នៅអត្ថបទមុន ដែលនិយាយពីប្រភេទនៃភាគហ៊ុន, LuyBook ទទួលបានសំណូមពរជាច្រើនពីអ្នកទាំងអស់គ្នា ដើម្បីប្រាប់ពីវិធីក្នុងការបើកគណនីជួញដូរលើផ្សារមូលបត្រកម្ពុជា CSX។ អញ្ចឹងថ្ងៃនេះ LuyBook នឹងជូនតាមសំណូមពរ។ វិធីនោះ គឺមាន ៣ ជំហានងាយៗ៖ ជំហានទី ១. ជ្រើសរើសក្រុមហ៊ុនមូលបត្រណាមួយ (securities firms) ដែលជាសមាជិករបស់ CSX ហើយបើកគណនីជួញដូរ។ ដំបូង អ្នកត្រូវទាក់ទងទៅក្រុមហ៊ុនមូលបត្រណាមួយក្នុងចំណោមក្រុមហ៊ុន ៩ ដែលជាសមាជិករបស់ CSX ហើយពួកគេនឹងជួយអ្នកក្នុងការបើកគណនី។ ក្រុមហ៊ុនទាំងនោះរួមមាន៖ Phnom Penh Securities Plc. ; RHB Securities (Cambodia) PLC. ; ACLEDA Securities Plc. ; Cana Securities Ltd ; Campu Securities Plc. ; Yuanta Securities (Cambodia) Plc ; […]

តើភាគហ៊ុន មានប៉ុន្មានប្រភេទ? អ្វីខ្លះ?

១. Blue Chip៖ Cryptocurrency គឺជា ទ្រព្យឌីជីថលដែលផ្អែកលើបច្ចេកវិទ្យាមួយហៅថា blockchain ។ Blockchain គឺជាបច្ចេកវិទ្យាវិមជ្ឈការ (decentralized) ភាគហ៊ុនប្រភេទនេះ ជាភាគហ៊ុនរបស់ក្រុមហ៊ុនធំ ដែលឈរជើងរឹងមាំ ហើយវាមានតម្លៃខ្ពស់ និងមានភាគលាភថេរ (stable dividend) ផងដែរ។ ក្រុមហ៊ុនប្រភេទនេះ ភាគច្រើននាំមុខនៅក្នុងឧស្សាហកម្ម ឬវិស័យរបស់ខ្លួន ហើយភាគច្រើន ត្រូវបានគេចាត់ទុកថាជាប្រភេទភាគហ៊ុនដែលមានមូលធននូបនីយកម្មទីផ្សារ (market capitalization) ចាប់ពី ១០ ប៊ីលានដុល្លារ ឬច្រើនជាងនេះ ។ គុណវិបត្តិចម្បង គឺថាដោយសារតែក្រុមហ៊ុនទាំងនេះមានទំហំធំ ដូច្នេះតម្លៃភាគហ៊ុនមិនមានការកើនឡើងលឿនទេ បើប្រៀបធៀបទៅនឹងភាគហ៊ុនដ៏ទៃទៀត ដែលនាំឪ្យភាគហ៊ុនប្រភេទនេះសាកសមនឹងវិនិយោគគិនបែបអភិរក្ស (conservative investor) និងចូលចិត្តការវិនិយោគរយៈពេលវែង។ ក្រុមហ៊ុនដែលគេចាត់ទុកជា Blue Chip រួមមានក្រុមហ៊ុន Apple, កូកាកូឡា, General Electric និង McDonald ជាដើម ។ ២. Penny៖ ជាភាគហ៊ុនដែលមានតម្លៃទាប និងងាយប្រែប្រួលខ្លាំង […]

ហេតុអ្វីបានជាមាសឡើងថ្លៃ?

តម្លៃមាស បានឡើងថ្លៃចាប់តាំងពីថ្ងៃទី ២០ ខែមីនា ពី ១,៤៦៩ ដុល្លារក្នុងមួយអោន ដល់ ១,៦៨២ ដុល្លារក្នុងមួយអោន គិតត្រឹមថ្ងៃសុក្រទី ១៧ ខែមេសា។ ហេតុអ្វីបានជាតម្លៃមាសឡើងថ្លៃនៅពេលការព្យាករណ៍កំណើនសេដ្ឋកិច្ច តម្លៃភាគហ៊ុន និងតម្លៃអចលនទ្រព្យ កំពុងតែធ្លាក់ចុះ? ជាទូទៅនៅពេលដែលទីផ្សារហិរញ្ញវត្ថុមានភាពមិនច្បាស់លាស់ អ្នកវិនិយោគ ងាកមកវិនិយោគលើមាស ដែលបណ្តាលឱ្យតម្លៃមាសឡើងថ្លៃ។ ហេតុអ្វីបានជាពួកគេងាកមកវិនិយោគលើមាស? មាសត្រូវបានគេចាត់ទុកថាជា ប្រភេទទ្រព្យដែលមានសុវត្ថិភាពជាងគេនៅពេលសេដ្ឋកិច្ចមានវិបត្តិ។ តម្លៃមាសជាទូទៅ មានទំនាក់ទំនងបញ្ច្រាសទៅនឹងតម្លៃប្រាក់ដុល្លារអាមេរិក។ មានន័យថា នៅពេលសេដ្ឋកិច្ចមានវិបត្តិ អតិផរណាខ្ពស់ ហើយដុល្លារអាមេរិកចុះថាក អ្នកវិនិយោគគេចចេញពីការទុកលុយដុល្លារអាមេរិក ហើយទៅទិញមាសវិញ ដើម្បីកុំឱ្យទ្រព្យសម្បត្តិរបស់គេធ្លាក់ថ្លៃតាមដុល្លារអាមេរិក។ ទំនោរបែបនេះធ្វើឱ្យតម្រូវការមាសកើនឡើង ហើយតម្លៃមាសឡើងថ្លៃ។ ក្នុងរយៈកាលថ្មីៗនេះ ដោយសារតែវិធានការបញ្ចេញកញ្ចប់លុយជំនួយយ៉ាងគំហុក (quantitative easing) របស់ធនាគារកណ្តាលអាមេរិក ទិន្នផលប្រាក់កម្ចីរដ្ឋាភិបាលអាមេរិក (government bond) ធ្លាក់ជិតពាក់កណ្ដាលបើធៀបនឹងកាលខែមីនា (មកត្រឹម ០.៦៤២%) ហើយអត្រាការប្រាក់បានធ្លាក់នៅសល់ជិតសូន្យ (០.២៥%) ធ្វើឱ្យតម្លៃលុយដុល្លារអាមេរិកធ្លាក់ចុះ។ ដូច្នេះហើយ អ្នកវិនិយោគម្នាក់ៗងាកមកដាក់លុយវិនិយោគជាមួយមាសវិញ ដែលធ្វើឱ្យតម្លៃមាសឡើងថ្លៃ។ ប៉ុន្តែ #LuyBook មិនមានន័យថា […]

អ្វីទៅជា ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈ (IPO)?

ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈ (IPO) មានន័យថាក្រុមហ៊ុនឯកជន នឹងប្រែក្លាយជាក្រុមហ៊ុនដែលសាធារណៈជនអាចក្លាយជាម្ចាស់កម្មសិទ្ធិរបស់ក្រុមហ៊ុនបាន។ នេះមានន័យថា គឺជាលើកដំបូងដែលក្រុមហ៊ុននឹងលក់ភាគហ៊ុនរបស់ខ្លួនទៅវិនិយោគិនជាសាធារណៈ។ លើទីផ្សារមូលបត្រនានា ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈជូនប្រជាពលរដ្ឋ បានផ្តល់ភាពងាយស្រួលយ៉ាងច្រើនដល់វិនិយោគិនរូបវន្តបុគ្គល ក្នុងការទិញភាគហ៊ុនទៅតាមលទ្ធភាពរបស់ខ្លួន ។ តើការការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈ (IPO) មានគុណសម្បត្តិ និងគុណវិបត្តិអ្វីខ្លះដល់ក្រុមហ៊ុនផ្ទាល់? គុណសម្បត្តិ៖ បង្កើនដើមទុន, ធ្វើឱ្យការទិញ (acquisition) មានភាពងាយស្រួល, ធ្វើពិពិធកម្មម្ចាស់កម្មសិទ្ធិ (diversifies ownership), និងបង្កើនការផ្សព្វផ្សាយជាសាធារណៈ។ គុណវិបត្តិ៖ ដាក់សម្ពាធលើកំណើនក្នុងរយៈពេលខ្លីដើម្បីផ្គាប់ចិត្តវិនិយោគិន, ដាក់សម្ពាធលើការគ្រប់គ្រង, ត្រូវផ្សព្វផ្សាយព័ត៌មានជាសាធារណៈដើម្បីបង្កើនតម្លាភាព, និងធ្វើឱ្យម្ចាស់អាជីវកម្មបាត់បង់សម្លេងភាគច្រើនក្នុងការសម្រេចចិត្ត (majority control of decision making)ផ្សេងៗទាក់ទងនឹងដំណើរការអាជីវកម្ម។ គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ មានតែក្រុមហ៊ុនចំនួន ៥ ប៉ុណ្ណោះដែលបានធ្វើការការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈ (IPO) នៅផ្សារមូលបត្រកម្ពុជា។ ក្នុងនោះ រួមមាន រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ, ក្រុមហ៊ុន ហ្រ្គេន ធ្វីន អ៊ិនធើណេសិនណល (ខេមបូឌា) ភីអិលស៊ី, កំពង់ផែស្វយ័តភ្នំពេញ, ភ្នំពេញអេសអ៊ីហ្សិត ភីអិលស៊ី (ភីភីអេសភី), និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ […]

Scroll to top