សេដ្ឋកិច្ច

ការវិនិយោគក្នុងកំឡុងវិបត្តិកូវីដ-១៩

LuyBook ទទួលបានសំណូមពរជាច្រើនពីបងប្អូនអ្នកអាន ដើម្បីឱ្យ LuyBook ធ្វើការនិយាយឱ្យបានស៊ីជម្រៅអំពីឱកាសធ្វើការវិនិយោគក្នុងកំឡុងពេលមានវិបត្តិ COVID-19។ ហើយថ្ងៃនេះ ពួកយើងនឹងធ្វើការចែករំលែកគំនិត និងទស្សនៈផ្ទាល់របស់ពួកយើង ដែលវាគ្រាន់តែសម្រាប់គោលបំណងកម្សាន្ត និងគិតពិចារណាប៉ុណ្ណោះ ហើយមិនមែនជាដំបូន្មានវិនិយោគនោះទេ។ ការធ្វើប្រតិបត្ដិការជំនួញណាមួយក៏ដោយចំពេលដែលមានវិបត្តិ COVID-19​ នេះ គឺគ្មានឡើយនៅអ្វីដែលគេចាត់ទុកថាជាសភាពធម្មតា (business as usual)។ ក្រុមហ៊ុន និងអ្នកវិនិយោគឯកជនជាច្រើន ដូចជា Venture Capital, Private Equity, Angel Investors និង ធនាគារ បាននិងកំពុងបោះជំហានថយក្រោយ ដើម្បីបញ្ចៀសពីហានិភ័យ និងធានាបាននូវសុខភាពរយៈពេលវែងនៃផលប័ត្ររបស់ពួកគេ។ គ្មាននរណាម្នាក់ដឹងថាបាតក្រោមបំផុតរបស់ទីផ្សារភាគហ៊ុន និងសេដ្ឋកិច្ចនៅទីណាទេ ព្រោះថាទំហំនៃផលប៉ះពាល់មកលើសេដ្ឋកិច្ចពឹងផ្អែកយ៉ាងខ្លាំងទៅលើរយៈពេលនៃការរីករាលដាល និងការគ្រប់គ្រងស្ថានភាពជំងឺ COVID-19 នេះ។ ទោះយ៉ាងណាក៏ដោយ មេរៀនដែលអ្នកវិនិយោគិនបានរៀនពីវិបត្តិហិរញ្ញវត្ថុពិភពលោកកាលពីឆ្នាំ ២០០៨ នោះ គឺថាការបោះទុនចូលទៅក្នុងទីផ្សារក្នុងកំឡុងពេលភាគហ៊ុនធ្លាក់ចុះយ៉ាងគំហុកដល់បាត នឹងនាំឱ្យមានប្រាក់ចំណេញខ្ពស់ជាងមធ្យមភាគ។ ឧទាហរណ៍ប្រសិនបើអ្នកទិញ សន្ទស្សន៍ Dow Jones ក្នុងកំឡុងពេលបាតនៃទីផ្សារនៅថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០០៩ ហើយលក់ក្នុងកំឡុងពេលវាឡើងដល់កម្រិតខ្ពស់បំផុតនៅថ្ងៃទី […]

គ្រប់គ្រងស្ថានភាពហិរញ្ញវត្ថុក្នុងសម័យវិបត្តិជំងឺកូវីដ ១៩

វិបត្តិកូវីដ-១៩ នេះ ជាពេលដ៏លំបាកមួយសម្រាប់បងប្អូនប្រជាជនខ្មែរយើង ជាពិសេសលើបញ្ហាហិរញ្ញវត្ថុផ្ទាល់។ មានបងប្អូនមួយចំនួនត្រូវបាត់បង់ការងារ ខ្លះព្យួរការងារ ឬកាត់បន្ថយម៉ោងធ្វើការ ហើយខ្លះទៀតត្រូវផ្អាកការរកស៊ី ឬគ្មានអតិថិជនតែម្តង ពោលគឺប៉ះពាល់ចំណូលគ្រប់តែគ្នានឹង។ ថ្ងៃនេះ #LuyBook នឹងចែករំលែកអ្នកទាំងអស់គ្នាពីវិធីសាស្ត្រមួយចំនួនដើម្បីគ្រប់គ្រងហិរញ្ញវត្ថុ ក្នុងភាពមិនប្រកដប្រជានេះ ដូចខាងក្រោម៖ ១. កាត់បន្ថយចំណាយមិនចាំបាច់ របាយការណ៍ឥណទានគឺ ជាឧបករណ៍មួយ ដែលស្ថាប័នហិរញ្ញវត្ថុប្រើដើម្បីកំណត់នូវកម្រិតហានិភ័យ និងព្យាករណ៍លទ្ធភាពសងត្រឡប់មកវិញរបស់អ្នកខ្ចី។ នៅប្រទេសកម្ពុជា ស្ថាប័នហិរញ្ញវត្ថុទាំងអស់ពិនិត្យរបាយការណ៍ពិន្ទុឥណទានរបស់អតិថិជន តាមរយៈក្រុមហ៊ុនក្រេឌីត ប្យួរ៉ូកម្ពុជា ឬ ហៅកាត់ថា ស៊ីប៊ីស៊ី។ ប្រសិនបើរបាយការណ៍ឥណទានរបស់អតិថិជននោះ បង្ហាញពីប្រវត្តិយឺតយ៉ាវនៃការសងបំណុល ឬអតិថិជននោះមិនមានប្រវត្តិឥណទានពីមុន ពួកគេអាចនឹងត្រូវមន្ត្រីឥណទានបដិសេធចំពោះការដាក់ពាក្យស្នើប្រាក់គួរធ្វើផែនការចំណាយច្បាស់លាស់ដោយត្រូវត្រៀមលុយទុកសម្រាប់ចំណាយចាំបាច់ដូចជា ទឹក, ភ្លើង, ម្ហូប ជាដើម។ ហើយគិតឡើងវិញមុននឹងដកលុយចេញពីហោប៉ៅទិញអ្វីមួយ ក្នុងអំឡុងពេលនេះ បើទោះជានៅផ្ទះទំនេរចង់ទិញឥវ៉ាន់តាមអនឡាញ ក៏ត្រូវគិតមើលសិនថាវាចាំបាច់ឬអត់។ ២. គួរធ្វើការស្នើសុំបន្ធូរបន្ថយលក្ខខណ្ឌបង់រំលស់ផ្ទះ ឬដី មានបងប្អូនខ្មែរយើងជាច្រើនដែលកំពុងជួបបញ្ហាបង់រំលស់ផ្ទះ ឬដីយឺតយ៉ាវ ហើយរដ្ឋាភិបាលបានធ្វើការអំពាវនាវ និងលើកទឹកចិត្តដល់ក្រុមហ៊ុនអភិវឌ្ឍអចលនវត្ថុទាំងអស់ឱ្យជួយពិនិត្យលទ្ធភាពបន្ធូរបន្ថយ, លើកលែងការផាកពិន័យ ឬដាក់បន្ទុកការប្រាក់ ក្នុងករណីបង់យឺត រហូតដល់ដំណាច់ខែមីនា ឆ្នាំ ២០២២។ ដូចនេះ, គួរធ្វើការពិភាក្សាជាមួយក្រុមហ៊ុន […]

កូវីដ១៩ និង សង្គម សេដ្ឋកិច្ចកម្ពុជា

យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល, នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ មានករណីវិជ្ជមានកូវីដ១៩ ថ្មី ចំនួន ៣៩ នាក់ទៀតហើយ។ ការរីករាលដាលនៃជំង១​កូ​វី​ដ​-១៩​ មិនត្រឹមតែជាភាពអាសន្នផ្នែកសុខភាពប៉ុណ្ណោះទេ ប៉ុន្តែវាបាន​ជះ​ឥទ្ធិពល​យ៉ាងខ្លាំងដល់​សេដ្ឋកិច្ច​ពិភពលោក​ និងថែម​ទាំង​បាន​បំផ្លាញ​ដល់​ការ​អភិវឌ្ឍ​សង្គម​ និង​សេដ្ឋកិច្ច​ដល់​ប្រទេសនានា រួមទាំងប្រទេសកម្ពុជាយើងផងដែរ​។ អ៊ីចឹង តើកូវីដ-១៩ បានប៉ះពាល់អ្វីខ្លះដល់សង្គម-សេដ្ឋកិច្ចកម្ពុជា? ១. ផ្នែកសេដ្ឋកិច្ចដោយសារកម្ពុជាជាប្រទេសមានសេដ្ឋកិច្ចបើកចំហ ដែលពឹងផ្អែកលើវិស័យខាងក្រៅ និងកំណើនសេដ្ឋកិច្ចប្រទេសដៃគូ ក្នុងតំបន់ និងសកល, សេដ្ឋកិច្ចកម្ពុជាត្រូវបានរងផលប៉ះពាល់ដោយសារវិបត្តិនេះ។ យោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងវេទិការសាធារណៈស្តីពី ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាជាតិឆ្នាំ២០២១, សេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ ២០២០ ត្រូបានវាយតម្លៃថាមានការធ្លាក់ចុះក្នុងអត្រា -៣,១%។ ក្នុងនោះ វិស័យសំខាន់ៗដែលរងផលប៉ះពាល់ខ្លាំង មានដូចជាវិស័យទេសចរណ៍, កាត់ដេរ, និងវិស័យសំណង់។ វិស័យទេសចរណ៍៖ ត្រូវបានវាយតម្លៃថាធ្លាក់ចុះក្នុងរង្វង់ -៣៦% ក្នុងឆ្នាំ ២០២០។ ជាក់ស្ដែង, ចំនួនភ្ញៀវទេសចរណ៍អន្តរជាតិរយៈពេល ១១ ខែ ឆ្នាំ ២០២០ បានធ្លាក់ចុះ -៧៨.២% ពោលគឺចំនួនថយចុះមកត្រឹម ១.៣ […]

គ្រួសារក្រីក្រ និងជនងាយរងគ្រោះក្នុងវិបត្តិជំងឺកូវីដ ១៩

អស់រយៈពេលជាងមួយឆ្នាំមកហើយ ដែលជំងឺកូវីដ-១៩ ដ៏កាចសាហាវបានរីករាលដាលលើពិភពលោក និង ជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរ ដែលមិនត្រឹមតែទៅលើផ្នែកសុខាភិបាល តែថែមទាំងលើវិស័យសេដ្ឋកិច្ច និងសង្គមទាំងមូល។ ជាក់ស្តែង ដូចដែរបងប្អូនបានដឹងហើយ នាពេលថ្មីៗនេះ ព្រឹត្តការណ៍ ២០ កុម្ភៈត្រូវបានគេរកឃើញចំនួនអ្នកធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ ជាបន្តបន្ទាប់។ ហេតុនេះហើយ ក្រុមការងារ #LuyBook ចង់ដាស់តឿនរំលឹកអ្នកទាំងអស់គ្នា កុំភ្លេចអនុវត្តអនាម័យ និងរក្សាគម្លាតសង្គមឱ្យបានល្អ ដើម្បីការពារខ្លួន ក្រុមគ្រួសារ និងសង្គម! ឥឡូវចូលមកប្រធានបទវិញ សួរថាគ្រួសារក្រីក្រ និងជនងាយរងគ្រោះ ទទួលបានការឧបត្ថម្ភអ្វីខ្លះពីរដ្ឋក្នុងកំឡុងពេលដ៏លំបាកនេះ? ដូចយើងបានដឹងស្រាប់ហើយ ជំងឺកូវីដ-១៩ បានគម្រាមកំហែងយ៉ាងខ្លាំងទៅលើសកម្មភាពសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ខណៈដែលវិស័យទេសចរណ៏ វិស័យកាត់ដេរ និងវិស័យសំណង់ត្រូវបានគេមើលឃើញថាជាវិស័យដែលបានរងផលប៉ះពាល់ខ្លាំងបំផុត។ វិស័យទាំងបីខាងលើនេះបានចូលរួមចំណែកច្រើនជាង ៧០ ភាគរយនៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា និងបង្កើតការងារប្រហែលជា ៤០% នៃការងារសរុប។ អញ្ចឹងហើយ វាបានផ្តល់ផលប៉ះពាល់យ៉ាងខ្លាំងទៅលើបងប្អូនដែលពឹងផ្អែកជីវភាពទៅលើវិស័យនេះ ដូចជាការបាត់បង់ការងារ ការថយចុះនៃប្រាក់ចំណូល និងរបរអាជីវកម្មជាដើម។ យ៉ាងណាមិញ ក្នុងគោលបំណងជួយឧបត្ថម្ភជ្រោមជ្រែងដល់គ្រួសារក្រីក្រ និងជនងាយរងគ្រោះ មិនឱ្យអ្នកណាម្នាក់អត់បាយ, រាជរដ្ឋាភិបាល ចាប់តាំងពីខែមិថុនា ឆ្នាំ ២០២០ បានរៀបចំកម្មវិធីឧបត្ថម្ភសាច់ប្រាក់ពិសេស ទៅដល់គ្រួសារក្រីក្រ […]

ហេតុអ្វីរដ្ឋាភិបាលបោះផ្សាយមូលបត្ររដ្ឋ?

មានដឹងអត់ថា រាជរដ្ឋាភិបាលកម្ពុជានឹងបោះផ្សាយ ជួញដូរមូលបត្ររដ្ឋនៅពេលឆាប់ៗនេះ! ស្គាល់ថា មូលបត្ររដ្ឋ (government bond) ហ្នឹងជាអីហើយឬនៅ? ហើយរាជរដ្ឋាភិបាលធ្វើការបោះផ្សាយមូលបត្រនេះធ្វើអ្វី? មូលបត្ររបស់រដ្ឋាភិបាលគឺជាមូលបត្រដែលចេញលក់ដោយរដ្ឋាភិបាលដើម្បីគាំទ្រដល់ការចំណាយនិងកាតព្វកិច្ចរបស់រដ្ឋាភិបាល។ មូលបត្ររដ្ឋនឹងត្រូវដាក់លក់ជាសាធារណៈ នៅទីផ្សារដំបូងតាមដេញថ្លៃ។ អ្នកទិញនឹងទទួលបានការប្រាក់ពីរដ្ឋ និងបានលុយដើមត្រឡប់មកវិញនៅពេលមូលបត្រនោះហួសកំណត់។ និយាយឱ្យសាមញ្ញទៅគឺដូចរដ្ឋខ្ចីលុយវិស័យឯកជនអញ្ចឹង។ ចំណែកឯតម្លៃរបស់មូលបត្រនេះប៉ុន្មាន ឬបានការប្រាក់ប៉ុន្មាននោះ គឺគេពុំទាន់បានកំណត់ទេ។ រដ្ឋបោះផ្សាយមូលបត្រនេះ ដោយសារមូលហេតុឬដើម្បីទទួលបានអត្ថប្រយោជន៍ដូចខាងក្រោម៖ លើកកម្ពស់ទីផ្សារមូលបត្រ និងទីផ្សារហិរញ្ញវត្ថុក្នុងស្រុក ទទួលបានអំណាយគ្រប់គ្រងគោលនយោបាយរូបិយវត្ថុ និងអតិផរណាក្នុងប្រទេស តាមរយៈការបោះផ្សាយមូលបត្រ ដល់វិស័យឯកជន(កាត់បន្ថយបរិមាណលុយ ក្នុងទីផ្សារដើម្បីកុំឱ្យលុយធ្លាក់ថ្លៃពេក) ឬទិញយកមូលបត្រពីវិស័យឯកជនវិញ កៀរគរប្រាក់សម្រាប់ផ្គត់ផ្គង់ចំណាយរបស់រដ្ឋដូចជាការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍផ្សេងៗ ដើម្បីជៀសវាងការតំឡើងពន្ធប្រមូលពីផ្នែកឯកជន ឬជៀសវាងការពឹងផ្អែកទៅលើប្រាក់ឥណទាន ឬកម្ចីពីបរទេស ជាពិសេសនៅពេលប្រទេសយើងមានការអភិវឌ្ឍជាងមុន (ពីប្រទេលមានចំណូលមធ្យមកម្រិតទាបទៅប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់) ប្រាក់ឥណទានពីបរទេស ក៏មានការថយចុះទៅតាមទៅតាមហ្នឹងដែរ ផ្ដល់ពិពិធកម្ម (diversity) ដល់អ្នកវិនិយោគ ព្រោះថាមូលបត្ររដ្ឋ គឺជាមូលបត្រដែលមានហានិភ័យទាបជាងគេ ធ្វើពិពិធកម្មប្រភពហិរញ្ញវត្ថុរបស់រដ្ឋ។ − ជាមូលដ្ឋានគ្រឹះក្នុងការកំណត់ការប្រាក់ក្នុងប្រទេស

មេរៀនទាំង ៤ ពីវិបត្តិកូវីដ-១៩

ការឆ្លងកាត់វិបត្តិ COVID-19 ពិតជាអាចបង្រៀនយើងនូវមេរៀនដ៏មានតម្លៃជាច្រើន។ ជាមួយនឹងវិបត្តិនេះ ព្រមទាំងការនៅដោយឡែក (ចត្តាឡីស័ក្ដិ)ឬធ្វើការពីផ្ទះ យើង មានឱកាសច្រើនដើម្បីធ្វើការវាយតម្លៃពីហិរញ្ញវត្ថុផ្ទាល់ខ្លួនឱ្យកាន់តែប្រសើរឡើង។ #LuyBook នឹងលើកយកមេរៀនចំនួន ៤ ដែលយើងទាំងអស់គ្នាបានរៀនពីវិបត្តិ COVID-19 ដូចខាងក្រោម៖ ១. ការងារក្រុមហ៊ុនដែលយើងធ្វើប្រចាំថ្ងៃ និងប្រាក់ចំណូលពីប្រាក់ខែរបស់យើងមិនមែនស្ថិតស្ថេរដូចដែលយើងគិតនោះទេ៖ ជាក់ស្ដែង ពេលវិបត្តិ COVID-19 នេះកើតឡើង មានបុគ្គលិកមួយចំនួនត្រូវបានកាត់បន្ថយម៉ោងធ្វើការ, មួយចំនួនត្រូវបានកាត់ប្រាក់ខែ, មួយចំនួនត្រូវបានឱ្យផ្អាកការងារបណ្ដោះអាសន្ន ហើយមួយចំនួនទៀតត្រូវបានបញ្ឈប់ពីការងារតែម្ដង ដែលទាំងអស់នេះគឺធ្វើឱ្យមានផលប៉ះពាល់លើចំណូល និងជីវភាពប្រចាំថ្ងៃយ៉ាងខ្លាំង។ ២. ការមានប្រភពចំណូលច្រើន ជាពិសេសចំណូលអកម្មពិតជាមានសារៈសំខាន់៖ ភ្ជាប់ជាមួយចំណុចខាងលើ ការដែលមានប្រភពចំណូលផ្សេងទៀត ជាពិសេសចំណូលអកម្ម អាចនឹងជួយសម្រួលជីវភាពរបស់យើងឱ្យប្រសើរឡើង ជាពិសេសក្នុងគ្រាលំបាកនេះ។ ៣. ការមានប្រាក់សន្សំសម្រាប់គ្រាអាសន្នពិតជាមានការចាំបាច់៖ ប្រសិនបើមានការកាត់ប្រាក់ខែ ឬការបាត់បង់ការងារ ប្រាក់សន្សំសម្រាប់គ្រាអាសន្នរបស់អ្នកពិតជាជំនួយមួយសម្រាប់អ្នកក្នុងគ្រាដ៏លំបាក។ ជាទូទៅអ្នកគួរតែមានប្រាក់សន្សំនេះយ៉ាងតិចយ៉ាងហោចណាស់ ៣-៦ ខែនៃការចំណាយអប្បបរមាប្រចាំខែរបស់អ្នក។ ៤. ការគ្រប់គ្រងចំណូល-ចំណាយពិតជាសំខាន់៖ វិបត្តិហិរញ្ញវត្ថុកើតមានឡើងបែបនេះ តើអ្នកអាចទ្រាំទ្របានយូរប៉ុនណា? ៦ខែនៃប្រាក់សន្សំរបស់អ្នក? ហើយប្រសិនបើវិបត្តិនេះអូសបន្លាយកាន់តែយូរ តើអ្នកគិតយ៉ាងណា? វិធីតែមួយដែលជាមូលដ្ឋានគ្រឹះនិងមានប្រសិទ្ធភាពបំផុត គឺធ្វើការគ្រប់គ្រងចំណូល-ចំណាយរបស់អ្នកឱ្យបានទៀងទាត់។ ពិតជាពិសេសណាស់ ក្នុងពេលវិបត្តិនេះ ដែលអ្នកធ្វើការនៅដោយឡែក […]

ហេតុអ្វីត្រូវគាំទ្រលុយរៀល?

តើអ្នកធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជាធនាគារជាតិខិតខំប្រឹងប្រែងយ៉ាងសកម្ម ដើម្បីជំរុញការប្រើប្រាស់ប្រាក់រៀលនៅកម្ពុជា? ថ្ងៃនេះ #LuyBook នឹងពិភាក្សាអំពីសារៈសំខាន់នៃការគាំទ្ររូបិយប័ណ្ណរបស់ជាតិយើង។ #LuyBook យល់ឃើញថាមានសារៈសំខាន់ពីរធំៗសម្រាប់ប្រជាជាតិ ក្នុងការប្រើប្រាស់ឱ្យបានទូលំទូលាយនូវរូបិយប័ណ្ណជាតិរបស់ខ្លួន៖ ១. ការទទួលបាននូវសិទ្ធិអំណាចនៃអាជ្ញាធររូបិយវត្ថុ (monetary Authority) – រូបិយប័ណ្ណជាតិផ្តល់ឱ្យរដ្ឋាភិបាលនូវឯករាជ្យភាពហិរញ្ញវត្ថុពីប្រទេសដទៃ។ កាលណាធនាគារជាតិមានអាជ្ញាធររូបិយវត្ថុ និងគោលនយោបាយរូបិយវត្ថុ (monetary policy) នៅក្នុងដៃ ធនាគារជាតិអាចគ្រប់គ្រងការផ្គត់ផ្គង់លំហូរសាច់ប្រាក់, ស្ថេរភាពតម្លៃ, អតិផរណា និងអត្រាការប្រាក់ជាដើម ដែលជំរុញឱ្យសេដ្ឋកិច្ចក្នុងស្រុកមានភាពធន់ក្នុងកំឡុងពេលសេដ្ឋកិច្ចមានចលាចល ឬអស្ថេរភាព។ ឧទាហរណ៍ក្នុងកំឡុងពេលសេដ្ឋកិច្ចជួបប្រទះនឹងបញ្ហា ដូចជា វិបត្តិជំងឺ Covid-19, ប្រសិនបើប្រាក់រៀលចរាចរទូលំទូលាយនៅកម្ពុជា ធនាគារជាតិនឹងមានអំណាច និង ឥទ្ធិពលក្នុងការលើកទឹកចិត្តដល់ការចាយវាយ និងប្រើប្រាស់ក្នុងស្រុកតាមរយៈការបញ្ចុះអត្រាការប្រាក់ជាដើម ដើម្បីជំរុញដល់សកម្មភាពសេដ្ឋកិច្ច។ ប៉ុន្តែតាមជាក់ស្តែង ប្រាក់រៀលចរាចរតិចជាង ២០% នៅក្នុងទីផ្សារ ខណៈប្រាក់ដុល្លារចរាចរជាង ៨០% ហើយធនាគារជាតិគ្មានសិទ្ធិអំណាចលើការកែប្រែអត្រាការប្រាក់នៃប្រាក់ដុល្លារឡើយ។ ក្នុងករណីនេះ យើងសឹងអាចនិយាយបានថាកម្ពុជាមានពិការភាពនូវគោលនយោបាយរូបិយវត្ថុ ដែលជាដៃសំខាន់មួយរបស់សេដ្ឋកិច្ច ហើយយើងនៅសល់តែគោលនយោបាយសារពើពន្ធ (fiscal policy) ដើម្បីដោះស្រាយបញ្ហាប្រឈមផ្សេងៗរបស់សេដ្ឋកិច្ច។ ២. អធិបតេយ្យភាពជាតិ និងមោទនភាពជាតិ៖ រូបិយប័ណ្ណគ្រប់ប្រភេទតំណាងឱ្យមនុស្សជាតិ និងព្រឹត្តិការណ៍សំខាន់ៗនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស។ […]

លទ្ធផលកិច្ចប្រជុំអំពីចរាចរណ៍ក្រដាសប្រាក់ដុល្លារ ១$, ២$ និង ៥$

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ ២០២០ ធនាគារជាតិនៃកម្ពុជាបានជួបពិភាក្សាជាមួយតំណាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ស្ដីពីបញ្ហាប្រឈមនៃចរាចរណ៍ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១$ ២$ និង ៥$ និងផលវិបាករបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជាក្នុងការគ្រប់គ្រងប្រភេទក្រដាសប្រាក់ទាំងនេះ។ អង្គប្រជុំបានពិភាក្សាលើបញ្ហាប្រឈមមួយចំនួនទាំងទិដ្ឋភាពគោលនយោបាយ និងទិដ្ឋភាពបច្ចេកទេស។ ជារួម ដោយពិនិត្យឃើញថាតម្រូវការនៃក្រដាសប្រាក់ប្រភេទទាំងនេះមានកម្រិតទាបក្នុងទីផ្សារ អង្គប្រជុំបានឯកភាពដាក់ចេញនូវវិធានការមួយចំនួនដូចខាងក្រោម៖ ធនាគារជាតិនៃកម្ពុជានឹងផ្ដល់ពេលវេលាចំនួន ៣ខែ ចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដើម្បីនាំយកក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១$ ២$ និង ៥$ មកធនាគារជាតិនៃកម្ពុជា ដើម្បីដឹកជញ្ជូនចេញទៅក្រៅប្រទេស ដោយឥតគិតកម្រៃសេវា បន្ទាប់ពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ធនាគារជាតិនៃកម្ពុជានឹងផ្ទេរការចំណាយដឹកជញ្ជូនចេញទៅក្រៅប្រទេសលើក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១$ ២$ និង ៥$ ឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ជាអ្នករ៉ាប់រងវិញ។ ចំពោះការទទួលក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១០$ ឡើងទៅ គឺមិនមានកម្រៃសេវាទេ និង ធនាគារជាតិនៃកម្ពុជានឹងបន្តពិភាក្សាជាមួយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដើម្បីឈានទៅកំណត់ពេលវេលាណាមួយសមស្រប ដើម្បីផ្អាកការទទួលក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទតូចទាំងស្រុងពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។ […]

ហេតុអ្វីបានជាមាសឡើងថ្លៃ?

តម្លៃមាស បានឡើងថ្លៃចាប់តាំងពីថ្ងៃទី ២០ ខែមីនា ពី ១,៤៦៩ ដុល្លារក្នុងមួយអោន ដល់ ១,៦៨២ ដុល្លារក្នុងមួយអោន គិតត្រឹមថ្ងៃសុក្រទី ១៧ ខែមេសា។ ហេតុអ្វីបានជាតម្លៃមាសឡើងថ្លៃនៅពេលការព្យាករណ៍កំណើនសេដ្ឋកិច្ច តម្លៃភាគហ៊ុន និងតម្លៃអចលនទ្រព្យ កំពុងតែធ្លាក់ចុះ? ជាទូទៅនៅពេលដែលទីផ្សារហិរញ្ញវត្ថុមានភាពមិនច្បាស់លាស់ អ្នកវិនិយោគ ងាកមកវិនិយោគលើមាស ដែលបណ្តាលឱ្យតម្លៃមាសឡើងថ្លៃ។ ហេតុអ្វីបានជាពួកគេងាកមកវិនិយោគលើមាស? មាសត្រូវបានគេចាត់ទុកថាជា ប្រភេទទ្រព្យដែលមានសុវត្ថិភាពជាងគេនៅពេលសេដ្ឋកិច្ចមានវិបត្តិ។ តម្លៃមាសជាទូទៅ មានទំនាក់ទំនងបញ្ច្រាសទៅនឹងតម្លៃប្រាក់ដុល្លារអាមេរិក។ មានន័យថា នៅពេលសេដ្ឋកិច្ចមានវិបត្តិ អតិផរណាខ្ពស់ ហើយដុល្លារអាមេរិកចុះថាក អ្នកវិនិយោគគេចចេញពីការទុកលុយដុល្លារអាមេរិក ហើយទៅទិញមាសវិញ ដើម្បីកុំឱ្យទ្រព្យសម្បត្តិរបស់គេធ្លាក់ថ្លៃតាមដុល្លារអាមេរិក។ ទំនោរបែបនេះធ្វើឱ្យតម្រូវការមាសកើនឡើង ហើយតម្លៃមាសឡើងថ្លៃ។ ក្នុងរយៈកាលថ្មីៗនេះ ដោយសារតែវិធានការបញ្ចេញកញ្ចប់លុយជំនួយយ៉ាងគំហុក (quantitative easing) របស់ធនាគារកណ្តាលអាមេរិក ទិន្នផលប្រាក់កម្ចីរដ្ឋាភិបាលអាមេរិក (government bond) ធ្លាក់ជិតពាក់កណ្ដាលបើធៀបនឹងកាលខែមីនា (មកត្រឹម ០.៦៤២%) ហើយអត្រាការប្រាក់បានធ្លាក់នៅសល់ជិតសូន្យ (០.២៥%) ធ្វើឱ្យតម្លៃលុយដុល្លារអាមេរិកធ្លាក់ចុះ។ ដូច្នេះហើយ អ្នកវិនិយោគម្នាក់ៗងាកមកដាក់លុយវិនិយោគជាមួយមាសវិញ ដែលធ្វើឱ្យតម្លៃមាសឡើងថ្លៃ។ ប៉ុន្តែ #LuyBook មិនមានន័យថា […]

តើរាជរដ្ឋាភិបាលបានចេញវិធានការអ្វីខ្លះជួយ SMEs ក្នុងវិបត្តិកូវីដ-១៩?

តើសហគ្រាសធុនតូច និងមធ្យមមានតួនាទីសំខាន់អ្វឺខ្លះក្នុងសេដ្ឋកិច្ចកម្ពុជា? សហគ្រាសធុនតូច និងមធ្យម (SMEs) ជាផ្នែកមួយចូលរួមចំណែកក្នុងការអភិវឌ្ឍទាំងសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសកម្ពុជាផ្ទាល់។ SMEs បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច, រក្សាស្ថេរភាពសង្គម, ពង្រឹងកំណើននៃវិស័យឯកជន, និងជាពិសេសបង្កើតការងារ និងប្រាក់ចំណូលសម្រាប់ប្រជាជន ដែលមានប្រាក់ចំណូលទាប និងប្រជាជនដែលងាយរងគ្រោះបំផុត (vulnerable population)។ យោងតាមក្រសួងឧស្សាហកម្ម និងសិប្បកម្ម កម្ពុជាមាន SMEsប្រមាណ 500,000 នៅក្នុងប្រទេស ប៉ុន្តែមានតែ 52,154 តែប៉ុណ្ណោះដែលបានចុះបញ្ជីជាផ្លូវការ និងផ្តល់ការងារដល់កម្មករនិយោជិតសរុបចំនួន 824,245នាក់ នៅទូទាំងប្រទេស។ នេះមានន័យថា SMEs នៅកម្ពុជាភាគច្រើន ស្ថិតនៅក្នុងវិស័យក្រៅផ្លូវការ និងទ្រទ្រង់កម្មករដែលមានប្រាក់ចំណូលទាប។ តើរាជរដ្ឋាភិបាលបានដាក់ចេញវិធានការអ្វីខ្លះ ដើម្បីជួយទ្រទ្រង់ SMEsក្នុងវិបត្តិ COVID-19? ក្នុងបរិការណ៍ដែលមានវិបត្តិ COVID-19 បណ្ដា SMEs ទាំងនេះកំពុងតែជួបបញ្ហាទាំងការលក់, សកម្មភាពប្រតិបត្តិការអាជីវកម្ម, និងហិរញ្ញវត្ថុ ដែលអាចបណ្ដាលឱ្យមានការកាត់បន្ថយការងារ ឬផ្អាកអាជីវកម្មតែម្ដង។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានដាក់ចេញវិធានការមួយចំនួនដូចជា៖ ធនាគារសហគ្រាសធុនតូច និងមធ្យម (SME Bank)៖ ថ្មីៗនេះ […]

Scroll to top