កាលពីចុងខែមីនា ធនាគារពិភពលោកបានចេញរបាយការណ៍សេដ្ឋកិច្ចថ្មីសម្រាប់ប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិច ហើយធនាគារពិភពលោកបានព្យាករណ៍ថាកំណើនសេដ្ឋកិច្ចរបស់កម្ពុជាក្នុងឆ្នាំ ២០២០ នឹងមានការថយចុះមកត្រឹម ២.៥%។ តើយើងទាំងអស់គ្នាត្រូវត្រៀមខ្លួនដូចម្ដេច ក្នុងស្ថានភាពសេដ្ឋកិច្ចធ្លាក់ចុះបែបនេះ? អញ្ចឹង #LuyBook នឹងចែករំលែកជាមួយអ្នកទាំងអស់គ្នាអំពីវិធីសាស្ត្រក្នុងការត្រៀមខ្លួនដូចជា៖ ១. ត្រៀមកញ្ចប់លុយសម្រាប់ពេលមានអាសន្ន តាមក្បួននៃការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន បុគ្គលម្នាក់ៗត្រូវធានាថាខ្លួនមានលុយសម្រាប់ការចំណាយចាំបាច់សម្រាប់រយៈពេលពី ៦ ទៅ ១២ ខែ នៅក្នុងគណនីសន្សំរបស់ខ្លួន។ មូលហេតុដែលយើងចាំបាច់ត្រូវមានប្រាក់បម្រុងទុកនៅក្នុងដៃ ព្រោះអ្វីៗក្នុងពេលអនាគតយើងមើលមិនឃើញទេ។ ប្រាក់ចំណូលដែលយើងរកបានរាល់ថ្ងៃអាចបាត់បង់ទៅវិញនៅពេលសេដ្ឋកិច្ចធ្លាក់ចុះ។ ដូច្នេះ អ្នកត្រូវមានប្រាក់គ្រប់គ្រាន់ត្រៀមពេលមានអាសន្ន សម្រាប់ចំណាយលើតម្រូវការចាំបាច់ ដូចជា អាហារ សាំងឡាន ថ្នាំឬ ថ្លៃឈ្នួលផ្ទះ។ ២. ទូទាត់បំណុលឲ្យអស់ នៅពេលសេដ្ឋកិច្ចមានវិបត្តិ កាលពីឆ្នាំ ២០០៨ ប្រជាជនជាច្រើនកំពុងជាប់បំណុល។ ពួកគេមួយចំនួនត្រូវបាត់បង់ការងារថែមទៀត។ បញ្ហាទាំងអស់នេះដាក់បន្ទុកយ៉ាងខ្លាំងទៅលើហិរញ្ញវត្ថុពួកគេ។ ដូច្នេះ យើងត្រូវរៀបចំសងបំណុលកាន់តែច្រើនកាន់តែល្អ ព្រោះវាជួយដកសម្ពាធពីយើង ប្រសិនជាមានបញ្ហាហិរញ្ញវត្ថុកើតឡើង ដូចជាត្រូវបាត់បង់ការងារមួយរយៈជាដើម។ ៣. រកវិធីកាត់បន្ថយចំណាយ មុនពេលសេដ្ឋកិច្ចធ្លាក់ចុះ វាជាគំនិតល្អក្នុងការកំណត់ការចំណាយប្រចាំខែរបស់អ្នក។ ត្រូវសួរខ្លួនឯងថា តើចំណាយណាចាំបាច់ និងចំណាយណាមិនចាំបាច់ ហើយកាត់បន្ថយចំណាយមិនចាំបាច់ដូចជា ញ៊ាំក្រៅតិចជាងមុន ឬលុបចោលគម្រោងវិស្សមកាល។ អ្នកក៏ប្រហែលជាត្រូវពន្យាពេលការចំណាយធំៗ […]
ទទួលលុយថ្ងៃនេះ ឬចាំឆ្នាំក្រោយ?
ប្រសិនបើអ្នកឈ្នះឆ្នោត ១,០០០,០០០ រៀល ហើយក្រុមហ៊ុនឆ្នោតឱ្យជម្រើស ២ រវាងទទួលលុយថ្ងៃនេះ ឬចាំមួយឆ្នាំទៀតចាំបើក។ តើអ្នកនឹងជ្រើសរើសជម្រើសមួយណា? #LuyBook គិតថាអ្នកទាំងអស់គ្នាប្រាកដជាចង់បានលុយនៅក្នុងដៃឆាប់ហើយមែនទេ? ត្រឹមត្រូវ ហើយមូលហេតុគឺថាយើងមិនអាចប្រៀបធៀបតម្លៃនៃលុយថ្ងៃនេះ ជាមួយតម្លៃលុយក្នុងឆ្នាំក្រោយបានទេ ព្រោះយើងមិនអាចដឹងពីតម្លៃលុយដែលទទួលបានក្នុងពេលផ្សេងគ្នាឡើយ បើទោះបីជាចំនួនទឹកប្រាក់ដូចគ្នាក៏ដោយ។ សួរថាហេតុអ្វី? ព្រោះលុយមានលក្ខណៈពិសេសមួយគឺឯកតាពេលវេលា (time unit)។ ជាមួយនឹងលុយនៅក្នុងដៃ យើងអាចដាក់វាឱ្យដំណើរការតាមដែលយើងពេញចិត្ត ពោលយើងអាចដាក់លុយយនៅក្នុងគណនីសន្សំ, ទិញសញ្ញាប័ណ្ណសាជីវកម្ម, ទិញភាគហ៊ុន, ទិញអចលនៈទ្រព្យ ជាដើម។ ហើយការធ្វើបែបនេះ យើងនឹងរកប្រាក់ត្រឡប់មកវិញ (ជាការប្រាក់ ឬផលចំនេញពីការកើនឡើងតម្លៃ) លើការវិនិយោគរបស់យើង។ ដូច្នេះ លុយដែលយើងមាននៅថ្ងៃនេះ នឹងមានតម្លៃដែលខុសពីពេលអនាគត ហើយជាមធ្យមគឺមានតម្លៃច្រើនជាងលុយក្នុងបរិមាណដូចគ្នានៅថ្ងៃអនាគត។ ក្នុងន័យនេះ នៅពេលដែលពិភាក្សារឿងលុយកាក់ យើងត្រូវចាំច្បាស់ថាលុយដែលទទួលបាននៅពេលវេលាផ្សេងៗគ្នា ពិតជាមានតម្លៃខុសគ្នា។ ជារួម គំនិតនេះត្រូវបានគេហៅថា “តម្លៃពេលវេលានៃប្រាក់ (Time Value of Money)” ដែលមានន័យថាលុយដែលយើងមាននៅពេលនេះ មានតម្លៃច្រើនជាងចំនួនដូចគ្នានាពេលអនាគត ដោយសារសក្តានុពលដែលលុយនោះអាចរកប្រាក់បន្ថែម។ គោលការណ៍សំខាន់នៃគំនិតនេះ គឺថាបើយើងទទួលបានប្រាក់កាន់តែឆាប់គឺកាន់តែមានតម្លៃច្រើនជាងពេលអនាគត។ ត្រឡប់មកសំនួរខាងលើរបស់យើងវិញ ប្រសិនបើអ្នកយកលុយបើកបានពីការឈ្នះឆ្នោតថ្ងៃនេះ ហើយដាក់ធនាគារក្នុងគណនីបញ្ញើមានកាលកំណត់ (fixed […]
