មនុស្សម្នាក់ដែលមានសុខុមាលភាពហិរញ្ញវត្ថុ គឺប្រៀបបានដូចជាមានរាងកាយមាំមួន រីករាយនឹងជីវិតប្រចាំថ្ងៃ និងមានតុល្យភាពជីវិតល្អ។ សុខុមាលភាពហិរញ្ញវត្ថុ មិនសំដៅថាតើបុគ្គលនោះមានទ្រព្យសម្បត្តិប៉ុន្មាន ឬទទួលបានសន្តិសុខហិរញ្ញវត្ថុបានពេញលេញហើយឬនៅនោះទេ។ តែអ្វីដែលសំខាន់បំផុតគឺ តើពួកគេកំពុងធ្វើអ្វីខ្លះហើយ ដើម្បីទៅដល់គោលដៅផ្ទាល់ខ្លួន? នេះគឺជា ១១ ចំនុច ដែលមនុស្សក្នុងវ័យ ៣០ អាចសួរខ្លួនឯង ដើម្បីវាយតម្លៃថាពួកគេមានសុខុមាលភាពហិរញ្ញវត្ថុដែរឬទេ៖ ១. មានផ្ទះសម្បែងផ្ទាល់ខ្លួន ២. ចំណាយតិចជាងប្រាក់ចំណូល ហើយជៀសវាងការខ្ចីបំណុលដែលមានការប្រាក់ខ្ពស់ ៣. ដឹងពីពិន្ទុឥណទាន (credit score) របស់ខ្លួន និងព្យាយាមថែរក្សាវាឱ្យស្ថិតក្នុងកម្រិតល្អ។ ហើយទូទាត់កាតឥណទាន និង បំណុលបានទៀងទាត់ល្អ។ ៤. សម្រាប់អ្នកបង់រំលស់ផ្ទះ ការចំណាយលើគេហដ្ឋានតិចជាងមួយភាគបីនៃប្រាក់ចំណូល ៥.ការចំណាយលើការធ្វើដំណើរ (ធានារ៉ាប់រង, សាំង និងថ្លៃចំណតរថយន្ត) គឺតិចជាង ៨%នៃប្រាក់ចំណូល ៦. មានប្រាក់សន្សំសម្រាប់ពេលមានអាសន្នស្មើយ៉ាងហោចណាស់ 6 ខែនៃការចំណាយប្រចាំខែ ៧. មានធានារ៉ាប់រងសុខភាព ៨. សម្រាប់អ្នកមានកូន ពួកគេដឹងពីថ្លៃចំណាយលើសាលារៀនរបស់កូន និងបានរៀបផែនការសន្សំសម្រាប់ការរៀនសូត្ររបស់ពួកគេជាប្រចាំ ៩. ការវិនិយោគមានពិពិធកម្មល្អ ហើយយល់ដឹងពីយុទ្ធសាស្ត្រវិនិយោគ ដែលស្របនឹងបុគ្គលិកលក្ខណៈរបស់ខ្លួន ១០. […]
វ័យខ្ទង់ ២០, គួរធ្វើអ្វីខ្លះទើបមានស្ថានភាពហិរញ្ញវត្ថុល្អ?
ជាធម្មតា, មនុស្សក្នុងវ័យខុសគ្នាមានស្ថានភាពហិរញ្ញវត្ថុខុសៗគ្នាដែរ ព្រោះស្ថិតក្នុងដំណាក់កាលអាជីព និងដំណាក់កាលជីវិតខុសៗគ្នា។ វ័យខ្ទង់ ២០ឆ្នាំ ជាវ័យមួយដែលចាំបាច់ត្រូវរៀបចំមូលដ្ឋានគ្រឹះក្នុងការគ្រប់គ្រងហិរញ្ញវត្ថុខ្លួនឯងឱ្យបានល្អ ព្រោះវានឹងកំណត់ស្ថានភាពហិរញ្ញវត្ថុរបស់អ្នកក្នុងពេលអនាគតដែរ។ សំណួរចំនួន ១១ ដែលអាចវាយតម្លៃថាមនុស្សខ្ទង់ ២០ឆ្នាំ មានស្ថានភាពហិរញ្ញវត្ថុល្អ ឬយ៉ាងណា ដូចខាងក្រោម៖ ១. តើអ្នកមានចំណូលជាប្រចាំដើម្បីផ្គត់ផ្គង់ចំណាយចាំបាច់ឬនៅ? ២. តើអ្នកមានបានព្យាយាមរកប្រាក់ចំណូលបន្ថែម ឬប្រភពចំណូលបន្ថែមឬទេ? ៣. តើអ្នកមានអភិវឌ្ឍចំណេះដឹង និងសមត្ថភាពខ្លួនឯងលើផ្នែកហិរញ្ញវត្ថុឬទេ? ៤. តើអ្នកមានកញ្ចប់ប្រាក់សន្សំសម្រាប់គ្រាអាសន្នឬនៅ? ៥. តើអ្នកមានផែនការថវិកា និងគ្រប់គ្រងចំណូលចំណាយរបស់ខ្លួនជាប្រចាំឬទេ? ៦. តើអ្នកមានគោលដៅហិរញ្ញវត្ថុសម្រាប់រយៈពេលខ្លី និងវែងឬនៅ? ៧. តើអ្នកមានជាប់បំណុលឬទេ? ហើយមានបានគ្រប់គ្រងបំណុលខ្លួនល្អឬអត់? ៨. តើស្គាល់ខ្លួនឯងថាជាវិនិយោគិនប្រភេទណាឬនៅ? ហើយមានចាប់ផ្ដើមវិនិយោគដែរឬអត់? ៩. តើអ្នកមានកញ្ចប់ថវិកាសន្សំសម្រាប់ពេលចូលនិវត្តន៍ឬទេ? ១០. តើអ្នកមានធនារ៉ាប់រងគ្រប់គ្រាន់ឬនៅ? ១១. ប្រសិនបើមានគ្រួសារហើយ, តើអ្នកមានព្រមព្រៀងជាមួយដៃគូក្នុងការគ្រប់គ្រងលុយ និងរៀបចំគោលដៅហិរញ្ញវត្ថុរួមគ្នា សម្រាប់គ្រួសារហើយឬនៅ? សង្ឃឹមថាសំណួរទាំងនេះ អាចជាការដាស់តឿនឱ្យអ្នកទាំងអស់គ្នាធ្វើការពិនិត្យពីស្ថានភាពហិរញ្ញវត្ថុខ្លួនឯង ព្រោះវាពិតជាមានសារៈសំខាន់ ជាពិសេសក្នុងវ័យខ្ទង់ ២០ឆ្នាំនេះ។ យ៉ាងណាមិញ, ប្រសិនបើអ្នកទាំងអស់គ្នាខ្វះខាតនៅចំណុចណាមួយនៅឡើយ សូមកុំទាន់បារម្ភអី ព្រោះអ្នកទាំងអស់គ្នាអាចចាប់ផ្ដើមរៀបចំពីពេលនេះបាន!
ហេតុអ្វីត្រូវចេះសន្សំលុយ?
តើអ្នកជាបុគ្គលពូកែសន្សំលុយ ឬ ឱ្យតែដល់ចុងខែមិនទាន់ដាច់លុយប៉ិត? តែឥឡូវ LuyBook សុំសួរសិនថា អ្នកធ្លាប់មានអារម្មណ៍ថាទោះរកលុយបានប៉ុណ្ណាក៏ចាយមិនចេះគ្រប់ដែរត្រូវអត់? បើធ្លាប់ នេះគឺជាសញ្ញាដែលអ្នកមិនមានលទ្ធភាពក្នុងការគ្រប់គ្រងរបៀបរស់នៅរបស់អ្នកសព្វថ្ងៃហើយ ហើយអ្នកត្រូវចាប់ផ្តើមគិតឡើងវិញទៅលើការចាប់ផ្តើមសន្សំលុយ។ អត្ថបទថ្ងៃនេះ នឹងនិយាយពីមូលហេតុសំខាន់ ៤ នៃការសន្សំលុយ៖ ១. សេរីភាពហិរញ្ញវត្ថុ ការសន្សំលុយជួយយើងឲ្យទទួលបាននូវសេរីភាពហិរញ្ញវត្ថុ។ មិនមានន័យថាទាល់តែអ្នកក្លាយជាអ្នកមានលុយរាប់លានដុល្លារទើបទទួលបានសេរីភាពហិរញ្ញវត្ថុ។ ប៉ុន្តែ នៅពេលអ្នកមានសេរីភាពហិរញ្ញវត្ថុ អ្នកមិនចាំបាច់ពឹងផ្អែកទៅលើប្រាក់ខែតែមួយមុខដើម្បីរស់។ អ្នកអាចឈប់សម្រាកវិស្សមកាលពេលណាក៏បាន, អ្នកចង់ប្តូរអាជីព, ចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន ឬវិនិយោគក៏បាន, អ្នកចង់ត្រឡប់ទៅរៀនបន្តក៏បាន, អ្នកចង់ជួយផ្គត់ផ្គង់សមាជិកគ្រួសារ ឬឧបត្ថម្ភទៅអង្គការណាមួយក៏បាន, ហើយបើមិនអញ្ចឹងអ្នកមានលទ្ធភាពចូលនិវត្តន៍នៅថ្ងៃណាក៏បាន។ នេះហើយដែលគេហៅថាសេរីភាពហិរញ្ញវត្ថុ។ តាមអ្នកជំនាញហិរញ្ញវត្ថុ យើងអាចមានលទ្ធភាពទទួលបានសេរីភាពហិរញ្ញវត្ថុ នៅពេលដែលទ្រព្យរបស់យើងស្មើនឹង ២៥ ដងនៃកម្រិតចំណាយប្រចាំឆ្នាំរបស់យើង។ ២. ទប់ទល់នឹងចំណាយក្នុងពេលអាសន្ន យើងមិនអាចគ្រប់គ្រងព្រឹត្តិការណ៍នាពេលអនាគតនោះទេ ហើយក្នុងជីវិតរមែងមានព្រឹត្តិការណ៍ណាមួយដែលយើងអាចនឹងមិននឹកស្មានដល់កើតឡើង។ ឧទាហរណ៍ យើងអាចធ្លាក់ខ្លួនឈឺ ឬ គ្រួសារជួបនឹងបញ្ហាបន្ទាន់អ្វីមួយ ដែលតម្រូវឲ្យអ្នកមានកញ្ចប់លុយត្រៀមទុក ដើម្បីទប់ទល់នឹងព្រឹត្តិការណ៍ទាំងនោះ។ ជាទូទៅ កញ្ចប់លុយសម្រាប់ពេលអាសន្នគួរស្មើនឹង ៦ ខែនៃការចំណាយរបស់អ្នក។ ៣. កាត់បន្ថយភាពតានតឹង និងបង្កើនសុខភាពផ្លូវចិត្ត ប្រសិនបើអ្នកធ្លាប់មានបទពិសោធន៍ទើបដឹងថា មិនមានអ្វីតានតឹងដូចជាការខ្វល់ខ្វាយរឿងលុយរហូតដល់ដេកមិនលក់នៅពេលយប់នោះទេ។ ធ្លាប់មានពាក្យស្លោកនិយាយថា […]
ផ្លូវទៅកាន់សេរីភាពហិរញ្ញវត្ថុ
ធ្លាប់លឺគេនិយាយច្រើនណាស់អំពីសេរីភាពហិរញ្ញវត្ថុ ដែលជាដំណាក់កាលមួយដែលយើងមានទ្រព្យសម្បត្តិស្ដុកស្ដម្ភគ្រប់គ្រាន់ក្នុងការរស់នៅសុខស្រួលរហូតដោយមិនចាំបាច់ធ្វើការ រកស៊ីអ្វីទេដោយសារតែមានប្រាក់ចំណូលអកម្មគ្រប់គ្រាន់។ ធ្វើម៉េចទើបអាចបានសេរីភាពហិរញ្ញវត្ថុទៅ? អញ្ចឹងថ្ងៃនេះ នឹងចែករំលែកផ្លូវទៅកាន់សេរីភាពហិរញ្ញវត្ថុដែលយើងអាចដើរតាមទាំងអស់គ្នា។ ១. កំណត់គោលដៅ៖ យើងត្រូវកំណត់ថាតើត្រូវមានទ្រព្យសរុបប៉ុន្មានទើបអាចមានសេរីភាពហិរញ្ញវត្ថុបាន។ ហើយចង់ទទួលបានសេរីភាពហិរញ្ញវត្ថុពេលណា។ ចំឡើយគឺអាស្រ័យលើថាការចំណាយប្រចាំខែរបស់យើង និងទ្រព្យសម្បត្តិដែលយើងមានបច្ចុប្បន្ន។ ប្រសិនជាអ្នកចំណាយ $1,000 ក្នុង 1ខែ ឬ $12,000 ក្នុងមួយឆ្នាំ មានន័យថា អ្នកត្រូវមានទ្រព្យដាក់វិនិយោគ $240,000 បានផលចំណេញ5% ក្នុងមួយឆ្នាំ។ បន្ទាប់មកត្រូវកំណត់គោលដៅថាត្រូវរកលុយបានប៉ុន្មានក្នុងឆ្នាំនីមួយៗដើម្បីទៅដល់គោលដៅនោះ។ ២. ធ្វើបញ្ជីចំណូលចំណាយ៖ ការមានបញ្ជីចំណូលចំណាយប្រចាំថ្ងៃ ពិតជាសំខាន់ណាស់ ដើម្បីដើរទៅរកគោលដៅហិរញ្ញវត្ថុណាមួយ។ បើយើងមិនទាន់ដឹងថារាល់ថ្ងៃលុយចូលប៉ុន្មាន ចេញប៉ុន្មាន ធ្វើម៉េចយើងដឹងថាយើងចាប់ផ្ដើមពីចំណុចណាទៅ ហើយនៅឆ្ងាយពីគោលដៅប៉ុន្មាន។ កុំថាគ្មានពេលកត់ឬពិបាកទៀតទៅ។ ទាញយក កម្មវិធីទូរស័ព្ទដៃមក ហើយលុយចេញឬលុយចូលភ្លាម កត់ភ្លាម។ ៣. សងបំណុលឱ្យអស់៖ ការសងបំណុលនេះគឺចង់សំដៅលើបំណុលដែលមានអត្រាការប្រាក់ខ្ពស់ ដូចជាបង់រំលោះឡាន ទូរស័ព្ទជាដើម។ ៤. ចាយតិចជាងលទ្ធភាព៖ គ្នាយើងភាគច្រើនពេលបានចំណូលច្រើនជាងមុន ចំណាយក៏ចេះតែឡើងដូចគ្នា។ បើឡើងរហូតអញ្ចឹង ទោះបីមានចំណូលច្រើនក៏មិនសូវសល់លុយប៉ុន្មានដែរ។ មិនមែនថាមិនឱ្យហ៊ឺហានោះទេ […]
មូលហេតុដែលមនុស្សមួយចំនួនមិនអាចក្លាយជាអ្នកមាន
មូលហេតុដែលមនុស្សមួយចំនួនជួបនឹងឧបសគ្គក្នុងការធ្វើឱ្យប្រសើរនូវជីវភាពរបស់ខ្លួន ៖ ១. ចាយច្រើនជាងចំណូល គិតតែពីរឿងហ៊ឺហាចង់បង្អួតអ្នកដទៃ ២. ព្យាយាមសន្សំលុយ ប៉ុន្តែមិនចេះវិនិយោគ ឬរកវិធីបង្កើនប្រាក់ចំណូលរបស់ខ្លួន ៣. ខ្លាចហានិភ័យ និងភាពបរាជ័យពេក រហូតមិនហ៊ានធ្វើអ្វីទាល់តែសោះ ៤. ស្តាប់យោបល់ពីអ្នកដែលមិនជោគជ័យ និងខ្វល់ខ្វាយពីការគិតរបស់អ្នកដទៃជ្រុល ៥. ខ្ចិលច្រអូស, មិនខំប្រឹង, មិនមានវិន័យផ្ទាល់ខ្លួន និងបង្កើតលេសឱ្យខ្លួនឯងជាប្រចាំ ៦. មិនព្យាយាមរៀនជំនាញថ្មីៗជាប្រចាំ ៧. មិនកំណត់គោលដៅហិរញ្ញវត្ថុសម្រាប់ការប្រឹងប្រែងសម្រេចឱ្យបាន
មានលុយប៉ុន្មានទើបចូលនិវត្តន៍បាន?
ឆ្ងល់អត់ថាខំធ្វើការងារ ឬរកស៊ីរាល់ថ្ងៃ តើមានលុយបានប៉ុន្មានទើបចូលនិវត្តន៍បាន? ហើយសួរថាតើមានស្តង់ដាររួមណាមួយដែលកំណត់ថា មានលុយចាប់ពីកម្រិតណាមួយឡើង ទើបមនុស្សគ្រប់គ្នាអាចចូលនិវត្តន៍បានទេ? ដោយសារមនុស្សម្នាក់ៗ មានមានប្រាក់ចំណូល ចំណាយ និងរបៀបរស់នៅផ្សេងៗគ្នា, ថ្ងៃនេះ #LuyBook នឹងនាំអ្នកទាំងអស់គ្នាឱ្យស្គាល់ពីវិធីសាស្ត្រងាយមួយ ដែលអាចដឹងថាមានលុយប៉ុន្មានទើបអាចចូលនិវត្តន៍បាន។ វិធីសាស្ត្រនោះគឺ៖ ទី ១ យកចំណាយប្រចាំឆ្នាំគុណនឹង ២៥ (Multiply by 25 Rule)៖ ដោយសារតែចំណាយរបស់យើងម្នាក់ៗខុសគ្នា យើងត្រូវដឹងថាចំណាយរបស់យើងប្រចាំឆ្នាំប៉ុន្មានជាមុនសិន ហើយយកចំណាយប្រចាំឆ្នាំនេះគុណនឹង ២៥ នោះយើងនឹងដឹងថាត្រូវការលុយប៉ុន្មានដើម្បីចូលនិវត្តន៍ហើយ។ ឧទាហរណ៍ សុភីចំណាយ ១០,០០០ ដុល្លារក្នុងមួយឆ្នាំ នោះសុភីត្រូវការ ២៥០,០០០ដុល្លារ (បានមកពី ១០,០០០ x ២៥) ដើម្បីចូលនិវត្តន៍។ ទី២ បន្ទាប់ពីចូលនិវត្តន៍ហើយ មិនមែនយកលុយនោះទៅចាយឱ្យអស់ចោលទេណាបងប្អូន សូមកុំច្រឡំ។ យើងអាចយកលុយនោះទៅដាក់សន្សំការប្រាក់ថេរ (fixed deposit) ឬវិនិយោគក្នុង mutual fund ដែលមានហានិភ័យទាប ដែលយើងអាចរំពឹងថានឹងផ្តល់ប្រាក់ចំនេញក្នុងអត្រាប្រហែល ៧% ក្នុងមួយឆ្នាំ ហើយពេលដែលដកអត្រាអតិផរណាប្រមាណ ៣% […]
មានគោលដៅហិរញ្ញវត្ថុផ្ទាល់ខ្លួនឬនៅ?
អ្នកទាំងអស់គ្នាមានគោលដៅហិរញ្ញវត្ថុផ្ទាល់ខ្លួនហើយឬនៅ? បើអត់ទាន់ទេ ម៉េចក៏មិនចាប់ផ្តើមកំណត់គោលដៅហិរញ្ញវត្ថុផ្ទាល់ខ្លួនជាមួយ #LuyBook ថ្ងៃនេះម៉ងទៅ! ការកំណត់គោលដៅហិរញ្ញវត្ថុ មានសារៈសំខាន់ណាស់ក្នុងការជំរុញទឹកចិត្តយើងឱ្យខំរាល់ថ្ងៃ ដើម្បីទៅដល់អនាគតមួយដែលយើងចង់បាន និងជួយតម្រង់ទិស កុំឱ្យវិលចុៈឡើងនៅចំណុចដដែល។ កុំឱ្យធ្វើការ រកស៊ី ២ ៣ ឆ្នាំហើយមិនសល់អ្វីជាដុំកំភួន។ ក្នុងការកំណត់គោលដៅហិរញ្ញវត្ថុ អ្នកគួរកំណត់គោលដៅ ៣ប្រភេទផ្សេងគ្នា៖ គោលដៅក្នុងរយៈពេលខ្លី គោលដៅក្នុងរយៈពេលមធ្យម និង គោលដៅក្នុងរយៈពេលវែង។ គោលដៅក្នុងរយៈពេលខ្លី (ក្នុងរយៈពេលប្រហែលជា៦ខែ)៖ សន្សំឱ្យបាន ដើម្បីសងលុយដែលជំពាក់ឱ្យអស់, បង្កើតកញ្ចប់សន្សំសម្រាប់ពេលមានអាសន្ន ដែលមានលុយ $១,០០០, សន្សំលុយទិញកុំព្យូទ័រជាដើម។ គោលដៅក្នុងរយៈពេលមធ្យម (ក្នុងរយៈពេលប្រហែលជា៦ខែ ទៅ១ឆ្នាំ)៖ ចាប់ផ្តើមបង់លុយទិញផ្ទះ ឬខុនដូតម្លៃប្រហែល $៩០,០០០, សន្សំឱ្យបាន $២,០០០ ដើម្បីចាប់ផ្តើមវិនិយោគក្នុងទីផ្សារភាគហ៊ុនជាដើម។ គោលដៅក្នុងរយៈពេលវែង (ក្នុងរយៈពេលច្រើនជាង ១ឆ្នាំ)៖ មានចំណូលអកម្មប្រចាំខែគ្រប់គ្រាន់សម្រាប់ការចាយវាយទូទៅ, ពង្រីកសាខាអាជីវកម្មបច្ចុប្បន្ន។ គោលដៅទាំងនេះគួរតែជាអ្វីដែលអាចធ្វើទៅបាន មិនខ្ពស់ហួសហេតុពេក ហើយត្រូវមានភាពជាក់លាក់អាចវាស់វែងបាន និងមានរយៈពេលកំណត់ត្រឹមត្រូវ។ ដើម្បីឱ្យការកំណត់គោលដៅនេះមានប្រសិទ្ធិភាព អ្នកគួរមានសៀវភៅមួយសរសេរទុក។ បន្ទាប់ពីមានគោលដៅ អ្នកត្រូវសរសេរផែនការសកម្មភាពតូចៗដើម្បីសម្រេចបានគោលដៅទាំងនោះ។ ថាតើត្រូវមានចំណូលប្រចាំខែប៉ុន្មាន កាត់ចំណាយប៉ុន្មាន ត្រូវចាប់ផ្ដើមរកប្រភពចំណូលបន្ថែមដែរឬទេជាដើម។ […]
ស្គាល់ចំណូលទាំង ៣ប្រភេទឬនៅ?
ដឹងអត់ថាចំណូល ដែលអ្នកទាំងអស់គ្នាកំពុងទទួលបានរាល់ថ្ងៃជាចំណូលអ្វី? ហើយមានចំណូលប្រភេទអ្វីខ្លះទៀតដែលអ្នកអាចរកបាន? អញ្ចឹង ថ្ងៃនេះយើងធ្វើការស្វែងយល់ពីចំណូលទាំង ៣ ប្រភេទ ជាមួយ LuyBook ទាំងអស់គ្នា! ១. ប្រាក់ចំណូលសកម្ម៖ ប្រសិនបើអ្នកមានការងារធ្វើ ហើយទទួលបានប្រាក់ខែ, លុយធីប ឬប្រាក់កម្រៃជើងសារ (commission) នេះមានន័យថា អ្នកអាចរកប្រាក់បានតាមប្រភេទចំណូលសកម្ម។ បន្ថែមពីនេះ ប្រាក់ចំណូលពីការងារផ្ទាល់ខ្លួន ដូចជា អ្នកម៉ៅការឯករាជ្យ និង ប្រាក់ចំណូលពីអាជីវកម្ម ក៏ត្រូវបានរាប់បញ្ចូលថាជាប្រាក់ចំណូលសកម្មផងដែរ។ ចំណូលប្រភេទនេះ តម្រូវឱ្យអ្នកផ្លាស់ប្តូរពេលវេលា និងសេវាកម្មរបស់អ្នក ដើម្បីទទួលបាននូវប្រាក់កម្រៃ។ មនុស្សជាច្រើន ដែលពឹងផ្អែកជីវភាពទៅលើប្រាក់ខែតែមួយមុខ ច្រើនមានថវិកាគ្រប់គ្រាន់សម្រាប់តែការចំណាយចាំបាច់ប្រចាំខែតែប៉ុណ្ណោះ ដែលធ្វើឱ្យខ្លួនសល់តែប្រាក់បន្តិចបន្តួច និងគ្មានប្រាក់សម្រាប់ការវិនិយោគ។ ដូច្នេះ ហើយទើបគេតែងតែលឺឃ្លាថា “រស់នៅពីប្រាក់ខែមួយទៅប្រាក់ខែមួយ” ឬ “Living from paycheck to paycheck”។ ២. ប្រាក់ចំណូលអកម្ម៖ ចំណូលប្រភេទនេះ គឺមានន័យថាទ្រព្យសម្បត្តិ (asset) ដែលអ្នកមានបង្កើតនូវចំណូលជាប្រចាំសម្រាប់អ្នក ដោយពុំតម្រូវឱ្យអ្នកធ្វើការងារ ឬចំណាយកម្លាំងបន្ថែម ដូចយើងឧស្សាហ៍លឺពាក្យថាគេងលក់ក៏លុយហូរចូល។ ប៉ុន្តែមុននឹងមនុស្សជាច្រើនអាចឈានទៅដល់កម្រិតនេះ គឺគេត្រូវការបង្កើនជំនាញ […]
ទម្លាប់អាក្រក់ទាំង ៩ រារាំងអ្នកមិនឱ្យសម្រេចគោលដៅហិរញ្ញវត្ថុ
ខណៈពេលដែលមនុស្សចាប់ផ្តើមមានចិត្តចង់ផ្តោតលើការសម្រេចគោលដៅហិរញ្ញវត្ថុផ្សេងៗ មនុស្សជាច្រើនមិនបានសម្រេចគោលដៅរបស់ខ្លួននោះទេ។ ហើយនេះគឺជាទម្លាប់អាក្រក់ ៩ យ៉ាងដែលនឹងរារាំងអ្នកពីការឈានដល់ភាពជោគជ័យផ្នែកហិរញ្ញវត្ថុ។ ១.មិនមានផែនការច្បាស់លាស់៖ ខ្វះផែនការហិរញ្ញវត្ថុមានន័យថា អ្នកមិនមានការផ្តោតអារម្មណ៍ ហើយអ្នកអាចងាយនឹងធ្វើអ្វីមិនខុសពីការគ្រោងទុក។ ការសិក្សាស្រាវជ្រាវរបស់សាកលវិទ្យាល័យ Scranton បានបង្ហាញថាមនុស្ស ៩២ ភាគរយ ដែលមិនបានសម្រេចគោលដៅរបស់ពួកគេប គឺដោយសារមិនមានផែនការច្បាស់លាស់តែម្ដង។ ២.កំណត់គោលដៅមិនសមស្រប៖ មនុស្សភាគច្រើនមានគោលដៅមិនសមស្របសម្រាប់គោលដៅហិរញ្ញវត្ថុរបស់ខ្លួន មានន័យថាគោលដៅនោះទូលំទូលាយពេក ឬបំផ្លើសដោយគ្មានពេលវេលា និងកាលវិភាគច្បាស់លាស់សម្រាប់ឈានទៅរកភាពជោគជ័យ។ ដូច្នេះ អ្នកគួរកំណត់គោលដៅរយៈពេលខ្លី ដើម្បីឈានដល់ការសម្រេចគោលដៅរយៈពេលវែង។ អ្នកអាចកំណត់ជាជំហានតូចៗ សម្រាប់ការអនុវត្តជាក់ស្តែង ហើយពេលដែលសម្រេចបានជំហាននីមួយៗ អ្នកនឹងមានទឹកចិត្តព្យាយាមបន្តសម្រេចដល់គោលដៅចុងក្រោយ។ ៣.កង្វះចំណេះដឹងផ្នែកហិរញ្ញវត្ថុ៖ មនុស្សមួយចំនួនធំ ខ្វះខាតចំណេះដឹងផ្នែកហិរញ្ញវត្ថុ។ អ្នកគួរបើកចិត្តឱ្យទូលាយ ដើម្បីទទួលបានបទពិសោធន៍ល្អៗពីមនុស្សជុំវិញខ្លួន ទាំងការទំនាក់ទំនង, ភាពច្នៃប្រឌិត និងបុគ្គលិកលក្ខណៈ ជាពិសេសពីបុគ្គលដែលមានចំណូលចិត្ត ឬគោលដៅដូចអ្នកផ្ទាល់។ អ្នកគួរអានសៀវភៅ មើលព័ត៌មាន និងតាមដានបញ្ហាផ្សេងៗ ដែលកំពុងកើតមាននៅក្នុងវិស័យហិរញ្ញវត្ថុ។ ៤.មិនមានភាពអត់ធ្មត់៖ មនុស្សភាគច្រើនចាប់ផ្តើមស្វែងរកគោលដៅហិរញ្ញវត្ថុរបស់ពួកគេ ដោយមានទំនុកចិត្តខ្ពស់ ប៉ុន្តែបន្ទាប់ពីមួយរយៈពេលមក ពួកគេអាចជួបប្រទះនូវឧបសគ្គដែលខុសពីការរំពឹងទុក និងការលំបាកផ្សេងទៀតដែលតម្រូវឱ្យមានភាពអត់ធ្មត់ និងតស៊ូព្យាយាម។ ដើម្បីឈានដល់គោលដៅផ្នែកហិរញ្ញវត្ថុ វាត្រូវការពេលវេលា ដូចនេះ ត្រូវប្រាកដថា អ្នកមានភាពអត់ធ្មត់ជានិច្ច។ ៥.កង្វះការប្រកាន់ខ្ជាប់វិន័យ៖ […]
គោលដៅហិរញ្ញវត្ថុទាំង ៨ របស់មនុស្សខ្ទង់ ២០ឆ្នាំ
សម្រាប់អ្នកដែលមានវ័យត្រឹមខ្ទង់ ២០, ការគ្រប់គ្រងលុយអាចជាកិច្ចការមួយដែលគួរឱ្យខ្លាច ដោយសារតែអ្នកគិតថាខ្លួនឯងនៅក្មេង នឹងមានតម្រូវការដើរលេង ចាយវាយឡូយឆាយច្រើន។ យ៉ាងណាមិញ ប្រាក់ខែដំបូងរបស់អ្នកនេះហើយ ដែលជាគន្លឹះសម្រាប់ចាប់ផ្តើមទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអភិវឌ្ឍទម្លាប់ក្នុងការគ្រប់គ្រងលុយឱ្យបានល្អ ។ វ័យ ២០ ឆ្នាំគឺជាទសវត្សដ៏សំខាន់បំផុតក្នុងជីវិតរបស់អ្នក ព្រោះថាអ្នកនៅក្មេង អ្នកអាចហ៊ានទទួលយកហានិភ័យច្រើន (take risk) ហើយចំណុចផ្លាស់ប្ដូរជីវិតរបស់អ្នកអាចនឹងចាប់ផ្ដើមក្នុងវ័យនេះ ។ ប្រសិនបើអ្នករៀនគ្រប់គ្រងហិរញ្ញវត្ថុរបស់អ្នកឱ្យបានឆាប់បំផុត អ្នកនឹងជោគជ័យនៅក្នុងជីវិត។ ថ្ងៃនេះ LuyBook នឹងណែនាំពីគោលដៅហិរញ្ញវត្ថុចំនួន ៨ ដើម្បីសម្រេចបាននៅវ័យខ្ទង់ ២០ ឆ្នាំ។ ១. គ្រោងចំណាយ វិធានការងាយៗគឺ កែប្រែទម្លាប់របស់អ្នកឱ្យចេះសន្សំលុយ ហើយការបង្កើតទម្លាប់នៃការសន្សំនេះ នឹងនាំអ្នកឱ្យចេះគ្រប់គ្រងចំណាយកាន់តែប្រសើរឡើង។ អ្នកត្រូវរៀនគ្រោងការចំណាយដោយឈ្លាសវៃ និងលុបបំបាត់អាកប្បកិរិយានៃការចំណាយលើរបស់ដែលមិនសំខាន់ឱ្យបានច្រើន។ វិធីសាស្ត្រមួយដែលអ្នកអាចប្រើប្រាសក្នុងការគ្រប់គ្រងចំណាយគឺ ច្បាប់ថវិកា ៥០/៣០/២០ ដោយអ្នកគួរចំណាយ ៥០ ភាគរយនៃចំណូលរបស់អ្នកទៅលើតម្រូវការចាំបាច់, ៣០ ភាគរយលើតម្រូវការចំណង់ និង២០ ភាគរយដែលនៅសល់សម្រាប់សន្សំ។ ២. រកចំណូលបន្ថែម (side hustle) តើអ្នកមានពេលទំនេរដែរឬទេ ក្នុងមួយសប្តាហ៍? ចម្លើយគឺប្រហែលជាមាន។ ដូចនេះ […]
