fbpx

ហិរញ្ញវត្ថុផ្ទាល់ខ្លួន

ប្រយ័ត្នកំពុងបំប៉ោងការរស់នៅដោយមិនដឹងខ្លួន

តើបងប្អូនទាំងអស់គ្នាមានដែលចាប់អារម្មណ៍លើខ្លួនឯងទេថា សព្វថ្ងៃនេះដូចជារកចំណូលបានច្រើនដែរ តែលុយសន្សំដូចជាសល់មិនសូវច្រើនសោះ? លុយចូលកាន់តែច្រើន តែចាយវិញក៏កាន់តែធំដូចគ្នា! ប្រសិនបើអ្នកទាំងអស់គ្នាឃើញថាខ្លួនកំពុងស្ថិតក្នុងស្ថានភាពនេះ ប្រហែលជាអ្នកទាំងអស់គ្នាកំពុងបំប៉ោងរបៀបរស់នៅដោយមិនដឹងខ្លួនហើយ! ការបំប៉ោងរបៀបរស់នៅ​(Lifestyle Inflation) អាចកើតមានឡើងពេលដែលយើងបង្កើនការចាយវាយទៅតាមកំណើនចំណូល។ ទម្លាប់រស់នៅដោយមានភាពខ្ជះខ្ជាយបែបសម្ភារៈនិយម ស៊ីវីល័យ ដើម្បីដើរទាន់សង្គម និងមិត្តភក្តិជុំវិញខ្លួន សុទ្ធសឹងជាបញ្ហា ដែលអាចមានផលប៉ះពាល់ដល់ហិរញ្ញវត្ថុផ្ទាល់ខ្លួនក្នុងរយៈពេលវែងបាន។ ដើម្បីគ្រប់គ្រងការបំប៉ោងរបៀបរស់នៅ បងប្អូនអាចធ្វើតាមគន្លឺះទាំង ៦ ខាងក្រោមនេះ៖ ១. បង្កើតគណនីសន្សំលុយស្វ័យប្រវត្តិ គ្មានវិធីណាងាយស្រួលការពារលុយពីការចាយវាយផ្តេសផ្តាសជាងការបង្កើតគណនីសន្សំស្វ័យប្រវត្តិទេ។ ធនាគារជាច្រើនបានផ្តល់នៅសេវាកម្មនេះ! ប្រាក់ចំណូលរបស់អ្នកមួយភាគ នឹងត្រូវបានកាត់ចូលក្នុងគណនីនេះដោយស្វ័យប្រវត្តិ ដោយមិនចាំបាច់ភ័យថាភ្លេចដកលុយយកទៅសន្សំ ឬក៏ចាយលើសការរំពឹងទុកនោះទេ។ អ្នកក៏អាចកែប្រែភាគរយប្រាក់ចំណូលដែលត្រូវកាត់ចូលក្នុងគណនីនេះផងដែរ។ ជាទូទៅ អ្នកគួរកំណត់ការសន្សំស្វ័យប្រវត្តិនេះ ឲ្យកាត់លុយអ្នកចូលទៅក្នុងគណនីរបស់អ្នកភ្លាមៗ ពេលអ្នកបើកប្រាក់ខែ ដើម្បីចៀសវាងការចាយវាយផ្តេសផ្តាស។ ២. បង្កើតបញ្ជីចំណូលចំណាយបញ្ជីចំណូលចំណាយ ជាមូលដ្ឋានគ្រឹះនៃការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន។​ ជាធម្មតាយើងមិនសូវខ្វល់ខ្វាយពីចំណាយរបស់យើងទេពេលយើងមិនបានឃើញតួលេខជាក់ស្តែង។ ការកត់ត្រាចំណូល និងចំណាយរបស់យើងហើយកំណត់ខ្ទង់ចំណាយនីមួយៗជាក់លាក់តាមគោលដៅហិរញ្ញវត្ថុនីមួយៗអាចជួយយើងគ្រប់គ្រងការចំណាយរបស់យើងបាន។ អ្នកធ្វើបញ្ជីនេះក្នុងសៀវភៅសរសេរដៃក៏បាន ឬប្រើកម្មវិធីទូរស័ព្ទដូចជា MoneyLover និង Spendee ក៏បាន។ កុំភ្លេចមើលបញ្ជីនេះឡើងវិញ និងកែតម្រូវវាម្តងម្កាលផង តាមការឡើងចុះនៃចំណូល និងចំណាយរបស់អ្នក។ ៣. កំណត់បរិមាណទឹកប្រាក់ដើម្បីផ្តល់ជារង្វាន់ដល់ខ្លួនឯង និយាយតាមត្រង់បើទោះជាយើងពូកែកំណត់ខ្ទង់ចំណាយយ៉ាងណា ក៏មានពេលខ្លះយើងចង់ធ្វើអ្វីមួយដែលជួយឱ្យយើងមានអារម្មណ៍សប្បាយរីករាយផងដែរ។ ប្រសិនបើអ្នកចង់ឱ្យរងា្វន់ទៅខ្លួនឯង […]

ពិភាក្សារឿងលុយកាក់ជាមួយមិត្តភក្ដិ

រាល់ថ្ងៃ ពេលជជែកគ្នាជាមួយមិត្តភក្តិ, តើអ្នកទាំងអស់គ្នានិយាយពីអ្វីខ្លះ? និយាយពីការងារ, គ្រួសារ, ស្នេហា ឬនិយាយដើមគេមែនអត់?ចុះដែលធ្លាប់និយាយពីប្រធានបទរឿងលុយកាក់ ឬហិរញ្ញវត្ថុអីអត់? មនុស្សភាគច្រើនគិតថានិយាយរឿងលុយកាក់នោះ វាហាក់បីដូចជាមិនសមស្រប ហើយដូចជាមិនចង់និយាយពីវាដែរ។ យ៉ាងណាមិញ, នេះជាប្រធានបទមួយល្អបំផុតសម្រាប់និយាយជាមួយមិត្តភក្តិជិតស្និទ្ធិរបស់អ្នក ដែលអ្នកតែងបើកចិត្តទូលាយចែករំលែកគ្នាទៅវិញទៅមក។ ការនិយាយគ្នាពីប្រធានបទនេះ អាចនាំឱ្យយើងយល់ច្បាស់ពីគ្នា ហើយអាចដឹងពីទម្លាប់ ឬវិធីសាស្ត្រល្អៗក្នុងការទុកដាក់លុយពីគ្នាទៅវិញទៅមក។ ឧទាហរណ៍៖ និយាយគ្នាលេងៗ ស្រាប់តែនឹកឃើញនាំគ្នាសន្សំលុយ បង្កើតជា challenge សន្សំលុយជុំគ្នាក៏ថាបាន។ ដូចនេះ, សម្រាប់អ្នកមិនធ្លាប់និយាយគ្នាពីរឿងនេះពីមុនមក, សាកបើកចិត្តទូលាយ និងបបួលមិត្តភក្តិអ្នកទាំងអស់គ្នាមើល។ ថ្ងៃនេះដែរ, #LuyBook សូមចែករំលែកពីសំនួរមួយចំនួនដែលអ្នកទាំងអស់គ្នាអាចយកទៅពិភាក្សាគ្នាបាន ដូចខាងក្រោម៖ ១. តើទម្លាប់ទុកដាក់លុយរបស់អ្នក តាំងពីក្មេងមកដូចម្ដេចដែរ? ២. តើធ្លាប់ចាយលើអ្វី ហើយស្ដាយក្រោយអត់? ធ្វើម៉េចទើបដោះស្រាយបញ្ហានេះបាន? ៣. តើអ្នកមានគម្រោងសម្រាប់ចូលនិវត្តន៍ឬនៅ? តើមានកញ្ចប់សន្សំសម្រាប់គ្រាមានអាសន្ននៅ? ៤. តើសៀវភៅអ្វីអំពីហិរញ្ញវត្ថុ ដែលចូលចិត្តអាន? ៥. តើគណនីសន្សំប្រាក់មួយណាសាកសម និងបានការប្រាក់ខ្ពស់? ៦. តើមានបានវិនិយោគអត់? អាចជួយចែករំលែកគ្នាតិចមក? ៧. តើដំបូន្មានរឿងហិរញ្ញវត្ថុអ្វីដែលធ្លាប់ទទួលបាន ហើយគិតថាពិតជាសំខាន់ ហើយចង់ចែករំលែក? […]

អ្វីទៅជា F.I.R.E?

បើសួរថាពេលណាទើបចូលនិវត្តន៍ មនុស្សមួយចំនួនអាចឆ្លើយថា ៦០ ឆ្នាំ ព្រោះនេះជាអាយុដែលរាជរដ្ឋាភិបាលបានកំណត់។ ចុះបើថ្ងៃនេះ LuyBook ប្រាប់ថាលទ្ធភាពក្នុងការចូលនិវត្តន៍មិនអាស្រ័យទៅលើអាយុទេ ប៉ុន្តែអាស្រ័យទៅលើរបៀបរស់នៅ និងទ្រព្យធនដែលយើងមាន តើបងប្អូនគិតយ៉ាងណាដែរ? តើបងប្អូនធ្លាប់លឺពី F.I.R.E. ដែលពាក្យពេញនោះគឺ “Financial Independence, Retire Early” ប្រែមកខ្មែរគឺ ការទទួលបានឯករាជភាពហិរញ្ញវត្ថុ និងចូលនិវត្តលឿន ដែរអត់? គោលដៅរបស់ FIRE គឺខិតខំប្រឹងសន្សំ និងវិនិយោគ រវាង ៥០ ទៅ ៧៥% នៃប្រាក់ចំណូល ដើម្បីព្យាយាមចូលនិវត្តត្រឹមអាយុ ៣០ ឬ ៤០ ឆ្នាំ។ ការរស់នៅរបៀប FIRE នេះ គឺតម្រូវឱ្យយើងរស់នៅដោយមានការសន្សំសំចៃខ្ពស់ និងត្បិតត្បៀតខ្លាំង ដែលប្រហែលជាមិនសាកសមជាមួយរបៀបរស់នៅរបស់មនុស្សគ្រប់គ្នានោះទេ។ យ៉ាងណាមិញ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គេឃើញមានការកើនឡើងនៅការគាំទ្ររបស់ក្រុម millennial (អ្នកកើតចន្លោះឆ្នាំ 1980 ដល់ឆ្នាំ 1994) ទៅលើចលនា FIRE នេះ ដើម្បីសម្រេចគោលបំណងចូលនិវត្តន៍មុនអាយុ ៦០ […]

នៅក្មេងសោះ វិនិយោគធ្វើអី?

នេះប្រហែលជាអ្វីដែលយើងបានលឺច្រើនដងពីអ្នកនៅជុំវិញ ឬជាអ្វីដែលអ្នកកំពុងប្រាប់ខ្លួនឯង នៅពេលដែលនិយាយដល់ប្រធានបទវិនិយោគ និងការគ្រប់គ្រងហិរញ្ញវត្ថុ។ ត្រឹមត្រូវណាស់ ក្នុងភាពជាយុវវ័យ យើងគួរផ្ដោតលើការសាកល្បងអ្វីដែលថ្មី ទទួលយកបទពិសោធន៍ឲ្យបានច្រើន និងរីករាយនឹងជីវិតឲ្យបានច្រើន។ ប៉ុន្តែ ក៏មិនមានន័យថាមិនចាំបាច់ត្រូវគិតគូររឿងលុយកាក់នោះដែរ។ ទាន់នៅក្មេង យើងគួរសិក្សាពីការវិនិយោគ និងចាប់ផ្តើមវិនិយោគម្ដងបន្តិចៗទៅ ព្រោះថា៖ ១. លុយឥឡូវថ្លៃជាងលុយអនាគត៖ ដូចយើងដឹងស្រាប់ហើយ ដោយសារតែអតិផរណា លុយកាន់តែចុះថ្លៃទៅបន្តិចម្ដងៗ។ បើទុកចោលយូរៗទៅ លុយយើងនឹងធ្លាក់តម្លៃ (ធ្លាក់សមត្ថភាពទិញ)។ ម្យ៉ាងទៀត បើអ្នករិនិយោគ $១០០ ក្នុងថ្ងៃនេះ ហើយបានកំណើនមធ្យម ១០%/ឆ្នាំ ដល់ឆ្នាំ ២០៥០ អ្នកនឹងបាន $១,៥៨៦។ តែបើចាំ ១០ឆ្នាំទៀតទើបវិនិយោគ$១០០ អ្នកនឹងបានត្រឹមតែ $៦១១ ប៉ុណ្ណោះ។ ២. ទាន់នៅក្មេង មិនទាន់មានបន្ទុកហិរញ្ញវត្ថុច្រើន៖ បើចាំអាយុច្រើនបន្តិចទៀតទៅ អ្នកទាំងអស់គ្នាអាចមានគ្រួសារ មានបន្ទុកហិរញ្ញវត្ថុច្រើនត្រូវផ្គត់ផ្គង់ តាំងពីថ្លៃម្ហូប សាលារៀនកូន ថ្លៃពេទ្យ សម្ភារៈចាំបាច់ផ្សេងៗក្នុងគ្រួសារជាដើម។ ទាំងអស់នេះអាចឲ្យអ្នកកាន់តែរាររែកក្នុងការវិនិយោគ ដោយសារតែខ្លាចហានិភ័យ។ ៣. ទាន់នៅក្មេង អាចមានពេលច្រើនក្នុងការរៀន និងសាកល្បង៖ ការវិនិយោគតែងមានកំហុស […]

សុខចិត្តចំណាយពេល ៥នាទីក្នុងករណីណា?

បងប្អូនទាំងអស់គ្នា អាចនឹងសុខចិត្តចំណាយពេល ៥នាទីក្នុងករណីមួយណាជាង? ករណី ក៖ ឧទាហរណ៍ បងប្អូនទាំងអស់គ្នានៅហាងមួយ ចង់ទិញសំបកទូរស័ព្ទតម្លៃ $២០។ តែ បងប្អូនទាំងអស់គ្នាស្រាប់តែ ដឹងថានៅហាងមួយទៀតចម្ងាយ ៥នាទីពីនេះ មានលក់សំបកទូរស័ព្ទដូចគ្នាបេះបិត តម្លៃតែ $១០ប៉ុណ្ណោះ។ តើបងប្អូនទាំងអស់គ្នា នឹងទៅហាងមួយទៀតដែលមានតម្លៃថោកជាងឬទេ? ករណី ខ៖ ឧទាហរណ៍ បងប្អូនទាំងអស់គ្នានៅហាងមួយ ចង់ទិញកុំព្យូទ័រតម្លៃ $១,២០០។ តែ បងប្អូនទាំងអស់គ្នាស្រាប់តែ ដឹងថានៅហាងមួយទៀតចម្ងាយ ៥នាទីពីនេះ មានលក់កុំព្យូទ័រដូចគ្នាបេះបិត តម្លៃ$១,១៩០។ តើបងប្អូនទាំងអស់គ្នា នឹងទៅហាងមួយទៀតដែលមានតម្លៃថោកជាងឬទេ? ឆ្លើយហើយ សឹមអានបន្ត! បើតាមការសិក្សារបស់សេដ្ឋវិទូ Richard Thaler មនុស្សភាគច្រើនសុខចិត្តចំណាយ ៥នាទីដើម្បីទៅទិញសំបកទូរស័ព្ទតម្លៃ $១០ តែមិនសុខចិត្តចំណាយពេល ៥នាទី ទៅហាងមួយទៀតដើម្បីទិញកុំព្យូទ័រតម្លៃ $១,១៩០ ព្រោះពួកគេមានអារម្មណ៍ថា សម្រាប់សំបកទូរស័ព្ទ ពួកគេអាចសន្សំបាន ៥០% ឯចំពោះករណីកុំព្យូទ័រ តម្លៃខុសគ្នា $១០ សន្សំបានតែ ១%​ ប៉ុណ្ណោះ។ ការយល់បែបនេះគឺខុសព្រោះថាក្នុងករណីទាំង២ […]

១០ សំណួរ ត្រូវសួរខ្លួនឯងមុនពេលទិញផ្ទះដំបូង

សម្រាប់មនុស្សជាច្រើន ការទិញផ្ទះដំបូង គឺជាព្រឹត្តិការណ៍ធំមួយនៅក្នុងជីវិត។ ជាពិសេស បុគ្គលដែលនៅក្នុងវ័យ ២០ ជាង ឬ ៣០ ស្តើង តែងមានអារម្មណ៍ភ័យ និងមិនដឹងថាគួរចាប់ផ្តើម ពីចំណុចណាក្នុងដំណើរការទិញផ្ទះរបស់ពួកគេ។ ការទិញផ្ទះ គឺមិនងាយស្រួលដូចជាការទិញរបស់ ប្រើប្រាស់ប្រចាំថ្ងៃទេ ព្រោះអ្នកកំពុងតែទិញអនាគតរបស់អ្នក ក៏ដូចជាកន្លែងដែលក្រុមគ្រួសារ និងកូន ៗ របស់អ្នកនឹងធំឡើង និងបង្កើតអនុស្សាវរីយ៍ពេញមួយជីវិត។ ដើម្បីជួយផ្តល់ការតម្រង់ទិស និង កាត់បន្ថយសម្ពាធរបស់អ្នកដែលកំពុងពិចារណាក្នុងការទិញផ្ទះដំបូង ខាងក្រោមនេះគឺជាសំណួរចំនួន ១០ ដែលអ្នកគួរសួរខ្លួនឯងមុនពេលទិញផ្ទះដំបូង ៖ ១. តើខ្ញុំទិញ ដើម្បីស្នាក់នៅ ឬវិនិយោគ? ២. តើខ្ញុំមានកញ្ចប់លុយត្រៀមប៉ុន្មានសម្រាប់ទិញផ្ទះ? ៣. តើខ្ញុំអាចខ្ចីប្រាក់បានប៉ុន្មាន (សម្រាប់អ្នកបង់រំលួស)? ៤. តើខ្ញុំត្រូវសន្សំប៉ុន្មានសម្រាប់លុយកក់? ៥. តើខ្ញុំត្រូវការសន្សំសម្រាប់ចំណាយក្នុងការរើចូលទៅនៅក្នុងផ្ទះទេ? ៦. តើគ្រឿងសង្ហារិម និងការតុបតែងមានតម្លៃប៉ុន្មាន? ៧. តើខ្ញុំអាចមានលទ្ធភាពបង់រំលស់ប្រចាំខែបានទេ? ៨. ក្រៅពីថ្លៃផ្ទះ នៅមានថ្លៃអ្វីទៀតដែលខ្ញុំត្រូវចំណាយជាប្រចាំ (ឧទា៖ ពន្ធ ថ្លៃជួសជុលផ្ទះ) ៩. តើខ្ញុំមានពិន្ទុឥណទាន […]

ផ្លូវទៅកាន់សេរីភាពហិរញ្ញវត្ថុ

ធ្លាប់លឺគេនិយាយច្រើនណាស់អំពីសេរីភាពហិរញ្ញវត្ថុ ដែលជាដំណាក់កាលមួយដែលយើងមានទ្រព្យសម្បត្តិស្ដុកស្ដម្ភគ្រប់គ្រាន់ក្នុងការរស់នៅសុខស្រួលរហូតដោយមិនចាំបាច់ធ្វើការ រកស៊ីអ្វីទេដោយសារតែមានប្រាក់ចំណូលអកម្មគ្រប់គ្រាន់។ ធ្វើម៉េចទើបអាចបានសេរីភាពហិរញ្ញវត្ថុទៅ? អញ្ចឹងថ្ងៃនេះ នឹងចែករំលែកផ្លូវទៅកាន់សេរីភាពហិរញ្ញវត្ថុ​ដែលយើងអាចដើរតាមទាំងអស់គ្នា។ ១. កំណត់គោលដៅ៖ ​យើងត្រូវកំណត់ថាតើត្រូវមានទ្រព្យសរុបប៉ុន្មានទើបអាចមានសេរីភាពហិរញ្ញវត្ថុ​បាន។ ហើយចង់ទទួលបានសេរីភាពហិរញ្ញវត្ថុពេលណា។ ចំឡើយគឺអាស្រ័យលើថាការចំណាយប្រចាំខែរបស់យើង និងទ្រព្យសម្បត្តិដែលយើងមានបច្ចុប្បន្ន។ ប្រសិនជាអ្នកចំណាយ $១,០០០ ក្នុងមួយខែ ឬ $១២,០០០ ក្នុងមួយឆ្នាំ មានន័យថា អ្នកត្រូវមានទ្រព្យដាក់វិនិយោគ $២៤០,០០០ បានផលចំណេញ ៥% ក្នុងមួយឆ្នាំ។ បន្ទាប់មកត្រូវកំណត់គោលដៅថាត្រូវរកលុយបានប៉ុន្មានក្នុងឆ្នាំនីមួយៗដើម្បីទៅដល់គោលដៅនោះ។ ២. ធ្វើបញ្ជីចំណូលចំណាយ៖ ចំពោះអ្នកតាមដាន LuyBook កន្លងមក ប្រាកដជាដឹងហើយថាការ មានបញ្ជីចំណូលចំណាយប្រចាំថ្ងៃនោះសំខាន់កម្រិតណាដើម្បីដើរទៅរកគោលដៅហិរញ្ញវត្ថុណាមួយ។ បើយើងមិនទាន់ដឹងថារាល់ថ្ងៃលុយចូលប៉ុន្មាន ចេញប៉ុន្មាន ធ្វើម៉េចយើងដឹងថាយើងចាប់ផ្ដើមពីចំណុចណាទៅ ហើយនៅឆ្ងាយពីគោលដៅប៉ុន្មាន។ កុំថាគ្មានពេលកត់ឬពិបាកទៀតទៅ។ ទាញយក កម្មវិធីទូរស័ព្ទដៃមក ហើយលុយចេញឬលុយចូលភ្លាម កត់ភ្លាម។ ៣. សងបំណុលឱ្យអស់៖ ការសងបំណុលនេះគឺចង់សំដៅលើបំណុលដែលមានអត្រាការប្រាក់ខ្ពស់ ដូចជាបង់រំលោះឡាន ទូរស័ព្ទជាដើម។ ៤. ចាយតិចជាងលទ្ធភាព៖ គ្នាយើងភាគច្រើនពេលបានចំណូលច្រើនជាងមុន ចំណាយក៏ចេះតែឡើងដូចគ្នា។ បើឡើងរហូតអញ្ចឹង ទោះបីមានចំណូលច្រើនក៏មិនសូវសល់លុយប៉ុន្មានដែរ។ មិនមែនថាមិនឱ្យហ៊ឺហានោះទេ ប៉ុន្តែត្រូវមើលថាចំនាយនោះផ្ដល់តម្លៃដ៏សាកសមមួយដល់អ្នកឬអត់។ ៥. វិនិយោគ៖ ការវិនិយោគគឺជាចំណុចសំខាន់ណាស់ក្នុងការ […]

វិធីទុកដាក់លុយកាក់ប្លែកៗរបស់ប្រទេសផ្សេងៗលើពិភពលោក

ការស្នើរាល់ថ្ងៃ, តើអ្នកទុកដាក់លុយកាក់របៀបណា? ការទុកដាក់លុយគឺជាបំណិនជីវិតមួយដ៏មានសារៈសំខាន់ ហើយមានវិធីសាស្ត្រជាច្រើនដែលយើងអាចអនុវត្តបាន។ វិធីសាស្ត្រទាំងនោះមានភាពខុសគ្នាទៅតាមការអប់រំ និងបរិយាកាសក្នុងគ្រួសារផ្សេងៗ និងសង្គមវប្បធម៌ដែលយើងរស់នៅ។ ខាងក្រោមនេះ ជាវិធីសាស្ត្រមួយចំនួនដែលប្រទេសផ្សេងៗអនុវត្តនៅទូទាំងពិភពលោក៖ ១. ភីលីពីន របាយការណ៍ឥណទានគឺ ជាឧបករណ៍មួយ ដែលស្ថាប័នហិរញ្ញវត្ថុប្រើដើម្បីកំណត់នូវកម្រិតហានិភ័យ និងព្យាករណ៍លទ្ធភាពសងត្រឡប់មកវិញរបស់អ្នកខ្ចី។ នៅប្រទេសកម្ពុជា វិធីសាស្ត្រ Alkansya៖ ជាការសន្សំលុយខ្លួនឯងនៅផ្ទះ ដោយដាក់ក្នុងកូនជ្រូក ឬប្រអប់។ Admin គិតថាវិធីសាស្ត្រនេះ ក៏ត្រូវបងប្អូនខ្មែរយើងអនុវត្តច្រើនដែរ។ ២. ម៉ិចស៊ិចកូ វិធីសាស្ត្រ Tanda៖ ជាការសន្សំលុយជុំគ្នាជាក្រុម ក្នុងរង្វង់គ្រួសារ និងមិត្តភក្តិដែលទុកចិត្តគ្នា។ ពួកគេដាក់លុយសន្សំស្មើៗគ្នាជាប្រចាំ ហើយនឹងដកលុយម្នាក់ម្ដងក្នុងទឹកលុយស្មើៗគ្នា។ ការគិតបែបនេះគឺដូចជាការខ្ចីលុយគ្មានការប្រាក់ពីមនុស្សជិតដិត សម្រាប់អ្នកដកលុយមុន។ ហើយសម្រាប់អ្នកដកលុយក្រោយៗ គឺដូចសន្សំដើម្បីគោលដៅហិរញ្ញវត្ថុណាមួយ។ Admin គិតថាវាស្រដៀងនឹងការលេងតុងទីនរបស់បងប្អូនខ្មែរដែរ តែគ្រាន់វិធីសាស្ត្រនេះគ្មានការប្រាក់ឡើយ។ ៣. អាមេរិក ប្រជាជនអាមេរិកមួយចំនួន ផ្ដល់រង្វាន់ដល់កូនៗពួកគេជាប្រាក់ខែ (Allowance) នៅពេលដែលកូនៗបានធ្វើកិច្ចការងារក្នុងផ្ទះហើយ។ នេះជាការអប់រំមួយពីតម្លៃនៃការរកលុយ។ ៤. ចិន ប្រជាជនចិនត្រូវបានគេស្គាល់ថាថាពូកែទុកដាក់លុយសល់ច្រើន ដោយសារពួកគេតែងដកយ៉ាងតិច ៣០ភាគរយនៃចំណូលប្រចាំខែ ដើម្បីសន្សំ។ ៥. ជប៉ុន […]

ហានិភ័យ និងការឆបោកក្នុងវិស័យជួញដូររូបិយប័ណ្ណ

“ បណ្តាក់ទុនជាមួយក្រុមហ៊ុនយើងខ្ញុំ អ្នកនឹងចំណេញបានរាប់ពាន់ដុល្លារក្នុងមួយខែ” របាយការណ៍ឥណទានគឺ ជាឧបករណ៍មួយ ដែលស្ថាប័នហិរញ្ញវត្ថុប្រើដើម្បីកំណត់នូវកម្រិតហានិភ័យ និងព្យាករណ៍លទ្ធភាពសងត្រឡប់មកវិញរបស់អ្នកខ្ចី។ នៅប្រទេសកម្ពុជា ស្ថាប័នហិរញ្ញវត្ថុទាំងអស់ពិនិត្យរបាយការណ៍ពិន្ទុឥណទានរបស់អតិថិជន តាមរយៈក្រុមហ៊ុនក្រេឌីត ប្យួរ៉ូកម្ពុជា ឬ ហៅកាត់ថា ស៊ីប៊ីស៊ី។ ប្រសិនបើរបាយការណ៍ឥណទានរបស់អតិថិជនក្រុមហ៊ុនជួញដូររូបិយប័ណ្ណ Forex និង derivatives បានរីកសាយនៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ២០០០ ជាង។ ក្បួនទីផ្សាររបស់ពួកគេភាគច្រើន គឺផ្តោតទៅលើការផ្តល់ឱកាសឱ្យវិនិយោគិនធ្វើការជួញដូររូបិយប័ណ្ណ តាមរយៈ Trader (អ្នកជួញដូរ) ដែលមានជំនាញខ្ពស់ ព្រមទាំងធានាថាអ្នកជួញដូរទាំងនោះនឹងជួយរកប្រាក់ចំណេញខ្ពស់ជាងទីផ្សារទៅដល់វិនិយោគិន។ ក្រុមហ៊ុនខ្លះថាអាចនឹងរកប្រាក់ចំនេញលើស ១០០% ក្នុងមួយឆ្នាំ ខណៈលោក Warren Buffet ដែលជាវិនិយោគិនជើងចាស់ ដែលមានភាពល្បីល្បាញជាងគេលើពិភពលោក ទទួលបានអត្រាចំនេញប្រចាំឆ្នាំជាមធ្យមត្រឹម ២០% ប៉ុណ្ណោះ ក្នុងរយៈពេល ៦០ឆ្នាំជាងនៃការវិនិយោគរបស់លោក។ បញ្ហាដែលត្រូវបានគេកត់សម្គាល់ចំពោះប្រតិបត្តិការរបស់ក្រុមហ៊ុនជួញដូររូបិយប័ណ្ណ គឺពួកគេទាមទារឱ្យវិនិយោគិនប្រគល់សិទ្ធិគ្រប់គ្រងនៃប្រាក់របស់ខ្លួនទាំងស្រុងទៅឱ្យក្រុមហ៊ុន និង អ្នកជួញដូររបស់ក្រុមហ៊ុន។ បើទោះជាប្រាក់របស់វិនិយោគិនត្រូវបានចំនេញ ឬខាតក្នុងការជួញដូរក៏ដោយ ក្រុមហ៊ុននៅតែកាត់កម្រៃជើងសារ (commission) ពី ៣០ ទៅ ៦០ ដុល្លារក្នុង ១ […]

គ្រប់គ្រងស្ថានភាពហិរញ្ញវត្ថុក្នុងសម័យវិបត្តិជំងឺកូវីដ ១៩

វិបត្តិកូវីដ-១៩ នេះ ជាពេលដ៏លំបាកមួយសម្រាប់បងប្អូនប្រជាជនខ្មែរយើង ជាពិសេសលើបញ្ហាហិរញ្ញវត្ថុផ្ទាល់។ មានបងប្អូនមួយចំនួនត្រូវបាត់បង់ការងារ ខ្លះព្យួរការងារ ឬកាត់បន្ថយម៉ោងធ្វើការ ហើយខ្លះទៀតត្រូវផ្អាកការរកស៊ី ឬគ្មានអតិថិជនតែម្តង ពោលគឺប៉ះពាល់ចំណូលគ្រប់តែគ្នានឹង។ ថ្ងៃនេះ #LuyBook នឹងចែករំលែកអ្នកទាំងអស់គ្នាពីវិធីសាស្ត្រមួយចំនួនដើម្បីគ្រប់គ្រងហិរញ្ញវត្ថុ ក្នុងភាពមិនប្រកដប្រជានេះ ដូចខាងក្រោម៖ ១. កាត់បន្ថយចំណាយមិនចាំបាច់ របាយការណ៍ឥណទានគឺ ជាឧបករណ៍មួយ ដែលស្ថាប័នហិរញ្ញវត្ថុប្រើដើម្បីកំណត់នូវកម្រិតហានិភ័យ និងព្យាករណ៍លទ្ធភាពសងត្រឡប់មកវិញរបស់អ្នកខ្ចី។ នៅប្រទេសកម្ពុជា ស្ថាប័នហិរញ្ញវត្ថុទាំងអស់ពិនិត្យរបាយការណ៍ពិន្ទុឥណទានរបស់អតិថិជន តាមរយៈក្រុមហ៊ុនក្រេឌីត ប្យួរ៉ូកម្ពុជា ឬ ហៅកាត់ថា ស៊ីប៊ីស៊ី។ ប្រសិនបើរបាយការណ៍ឥណទានរបស់អតិថិជននោះ បង្ហាញពីប្រវត្តិយឺតយ៉ាវនៃការសងបំណុល ឬអតិថិជននោះមិនមានប្រវត្តិឥណទានពីមុន ពួកគេអាចនឹងត្រូវមន្ត្រីឥណទានបដិសេធចំពោះការដាក់ពាក្យស្នើប្រាក់គួរធ្វើផែនការចំណាយច្បាស់លាស់ដោយត្រូវត្រៀមលុយទុកសម្រាប់ចំណាយចាំបាច់ដូចជា ទឹក, ភ្លើង, ម្ហូប ជាដើម។ ហើយគិតឡើងវិញមុននឹងដកលុយចេញពីហោប៉ៅទិញអ្វីមួយ ក្នុងអំឡុងពេលនេះ បើទោះជានៅផ្ទះទំនេរចង់ទិញឥវ៉ាន់តាមអនឡាញ ក៏ត្រូវគិតមើលសិនថាវាចាំបាច់ឬអត់។ ២. គួរធ្វើការស្នើសុំបន្ធូរបន្ថយលក្ខខណ្ឌបង់រំលស់ផ្ទះ ឬដី មានបងប្អូនខ្មែរយើងជាច្រើនដែលកំពុងជួបបញ្ហាបង់រំលស់ផ្ទះ ឬដីយឺតយ៉ាវ ហើយរដ្ឋាភិបាលបានធ្វើការអំពាវនាវ និងលើកទឹកចិត្តដល់ក្រុមហ៊ុនអភិវឌ្ឍអចលនវត្ថុទាំងអស់ឱ្យជួយពិនិត្យលទ្ធភាពបន្ធូរបន្ថយ, លើកលែងការផាកពិន័យ ឬដាក់បន្ទុកការប្រាក់ ក្នុងករណីបង់យឺត រហូតដល់ដំណាច់ខែមីនា ឆ្នាំ ២០២២។ ដូចនេះ, គួរធ្វើការពិភាក្សាជាមួយក្រុមហ៊ុន […]

Scroll to top