តើអ្នកទើបរៀបការថ្មីថ្មោងមែនទេ? តើគួរទុកដាក់លុយបែបណា? និយាយទៅ គ្មានវិធីទុកដាក់លុយណាមួយដែលសាកសមសម្រាប់ ភរិយា និងស្វាមីគ្រប់គូនោះទេ។ សំខាន់ គឺត្រូវពិភាក្សាគ្នាថាតើទុកដាក់ចំណូល និងបែកចែកចំណាយណាដែលមានភាពស្មើគ្នា ហើយអ្នកទាំងពីរយល់ស្របជាមួយគ្នា។ អញ្ចឹង LuyBook នឺងចែករំលែកពីរបៀបនៃការទុកលុយ ៣ប្រភេទ និងគុណសម្បត្តិ និងគុណវិបត្តិរបស់ប្រភេទនីមួយៗ ហើយអ្នកទាំងអស់គ្នាអាចយកទៅថ្លឹងថ្លែងបាន៖ ១. ទុកលុយដាច់គ្នា គុណសម្បត្តិ៖ ភាគីម្នាក់ៗទទួលខុសត្រូវចំពោះទម្លាប់នៃចំណាយផ្ទាល់ខ្លួន និងការសងបំណុលដែលអ្នកខ្ចីពេលមុនរៀបការ។ ប្រសិនបើ ភាគីទាំងសងខាងរីករាយជាមួយនឹងការបែកចែកចំណាយផ្សេងៗ វិធីសាស្រ្តនៃការគ្រប់គ្រងប្រាក់នេះគឺ“ យុត្តិធម៌បំផុត” ហើយអ្នកទំនងជាមិនប្រកែកនឹងការចាយវាយរបស់ប្តី ឬប្រពន្ធរបស់អ្នកឡើយ។ គុណវិបត្តិ៖ វិធីសាស្រ្តនៃទុកលុយនេះនឹងមានភាពពិបាកប្រសិនបើអ្នកមានកូន ដែលធ្វើឲ្យការបែកចែកចំណាយឲ្យស្មើគ្នាមានភាពស៊ាំញ៊ាំ។ ម្យ៉ាងទៀត ប្រសិនបើអ្នក ឬដៃគូអ្នកចង់ផ្លាស់ប្តូរអាជីព ឬត្រឡប់ទៅរៀនវិញ ហើយមិនមានចំណូល ឬរកចំណូលបានតិចជាងមុន អ្នកនឹងអាចមានភាពពិបាកក្នុងការបែកចែកចំណាយឱ្យស្មើគ្នា ២. ទុកលុយរួមគ្នា គុណសម្បត្តិ៖ វិធីនេះ មានភាពងាយស្រួលក្នុងការតាមដានចំណូល និងចំណាយ ហើយមិនបាច់បែងចែកថាអ្នកណាត្រូវចេញចំណាយមួយណា នោះទេ។ គុណវិបត្តិ៖ បើមានអ្នកណាម្នាក់ទម្លាប់ចាយច្រើនជាង វាអាចនាំឱ្យមានការអាក់អន់ចិត្តរវាងគ្នានឹងគ្នា ជាពិសេសប្រសិនបើដៃគូម្នាក់រកចំណូលបានច្រើនជាង។ ម្យ៉ាងទៀត ពេលខ្លះ ក៏ពិបាកដែរបើអ្នកចង់ទិញកាដូ surprise ដល់ដៃគូអ្នក។ […]
គោលដៅហិរញ្ញវត្ថុទាំង ៨ របស់មនុស្សខ្ទង់ ២០ឆ្នាំ
សម្រាប់អ្នកដែលមានវ័យត្រឹមខ្ទង់ ២០, ការគ្រប់គ្រងលុយអាចជាកិច្ចការមួយដែលគួរឱ្យខ្លាច ដោយសារតែអ្នកគិតថាខ្លួនឯងនៅក្មេង នឹងមានតម្រូវការដើរលេង ចាយវាយឡូយឆាយច្រើន។ យ៉ាងណាមិញ ប្រាក់ខែដំបូងរបស់អ្នកនេះហើយ ដែលជាគន្លឹះសម្រាប់ចាប់ផ្តើមទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអភិវឌ្ឍទម្លាប់ក្នុងការគ្រប់គ្រងលុយឱ្យបានល្អ ។ វ័យ ២០ ឆ្នាំគឺជាទសវត្សដ៏សំខាន់បំផុតក្នុងជីវិតរបស់អ្នក ព្រោះថាអ្នកនៅក្មេង អ្នកអាចហ៊ានទទួលយកហានិភ័យច្រើន (take risk) ហើយចំណុចផ្លាស់ប្ដូរជីវិតរបស់អ្នកអាចនឹងចាប់ផ្ដើមក្នុងវ័យនេះ ។ ប្រសិនបើអ្នករៀនគ្រប់គ្រងហិរញ្ញវត្ថុរបស់អ្នកឱ្យបានឆាប់បំផុត អ្នកនឹងជោគជ័យនៅក្នុងជីវិត។ ថ្ងៃនេះ LuyBook នឹងណែនាំពីគោលដៅហិរញ្ញវត្ថុចំនួន ៨ ដើម្បីសម្រេចបាននៅវ័យខ្ទង់ ២០ ឆ្នាំ។ ១. គ្រោងចំណាយ វិធានការងាយៗគឺ កែប្រែទម្លាប់របស់អ្នកឱ្យចេះសន្សំលុយ ហើយការបង្កើតទម្លាប់នៃការសន្សំនេះ នឹងនាំអ្នកឱ្យចេះគ្រប់គ្រងចំណាយកាន់តែប្រសើរឡើង។ អ្នកត្រូវរៀនគ្រោងការចំណាយដោយឈ្លាសវៃ និងលុបបំបាត់អាកប្បកិរិយានៃការចំណាយលើរបស់ដែលមិនសំខាន់ឱ្យបានច្រើន។ វិធីសាស្ត្រមួយដែលអ្នកអាចប្រើប្រាសក្នុងការគ្រប់គ្រងចំណាយគឺ ច្បាប់ថវិកា ៥០/៣០/២០ ដោយអ្នកគួរចំណាយ ៥០ ភាគរយនៃចំណូលរបស់អ្នកទៅលើតម្រូវការចាំបាច់, ៣០ ភាគរយលើតម្រូវការចំណង់ និង២០ ភាគរយដែលនៅសល់សម្រាប់សន្សំ។ ២. រកចំណូលបន្ថែម (side hustle) តើអ្នកមានពេលទំនេរដែរឬទេ ក្នុងមួយសប្តាហ៍? ចម្លើយគឺប្រហែលជាមាន។ ដូចនេះ […]
ទទួលលុយថ្ងៃនេះ ឬចាំឆ្នាំក្រោយ?
ប្រសិនបើអ្នកឈ្នះឆ្នោត ១,០០០,០០០ រៀល ហើយក្រុមហ៊ុនឆ្នោតឱ្យជម្រើស ២ រវាងទទួលលុយថ្ងៃនេះ ឬចាំមួយឆ្នាំទៀតចាំបើក។ តើអ្នកនឹងជ្រើសរើសជម្រើសមួយណា? #LuyBook គិតថាអ្នកទាំងអស់គ្នាប្រាកដជាចង់បានលុយនៅក្នុងដៃឆាប់ហើយមែនទេ? ត្រឹមត្រូវ ហើយមូលហេតុគឺថាយើងមិនអាចប្រៀបធៀបតម្លៃនៃលុយថ្ងៃនេះ ជាមួយតម្លៃលុយក្នុងឆ្នាំក្រោយបានទេ ព្រោះយើងមិនអាចដឹងពីតម្លៃលុយដែលទទួលបានក្នុងពេលផ្សេងគ្នាឡើយ បើទោះបីជាចំនួនទឹកប្រាក់ដូចគ្នាក៏ដោយ។ សួរថាហេតុអ្វី? ព្រោះលុយមានលក្ខណៈពិសេសមួយគឺឯកតាពេលវេលា (time unit)។ ជាមួយនឹងលុយនៅក្នុងដៃ យើងអាចដាក់វាឱ្យដំណើរការតាមដែលយើងពេញចិត្ត ពោលយើងអាចដាក់លុយយនៅក្នុងគណនីសន្សំ, ទិញសញ្ញាប័ណ្ណសាជីវកម្ម, ទិញភាគហ៊ុន, ទិញអចលនៈទ្រព្យ ជាដើម។ ហើយការធ្វើបែបនេះ យើងនឹងរកប្រាក់ត្រឡប់មកវិញ (ជាការប្រាក់ ឬផលចំនេញពីការកើនឡើងតម្លៃ) លើការវិនិយោគរបស់យើង។ ដូច្នេះ លុយដែលយើងមាននៅថ្ងៃនេះ នឹងមានតម្លៃដែលខុសពីពេលអនាគត ហើយជាមធ្យមគឺមានតម្លៃច្រើនជាងលុយក្នុងបរិមាណដូចគ្នានៅថ្ងៃអនាគត។ ក្នុងន័យនេះ នៅពេលដែលពិភាក្សារឿងលុយកាក់ យើងត្រូវចាំច្បាស់ថាលុយដែលទទួលបាននៅពេលវេលាផ្សេងៗគ្នា ពិតជាមានតម្លៃខុសគ្នា។ ជារួម គំនិតនេះត្រូវបានគេហៅថា “តម្លៃពេលវេលានៃប្រាក់ (Time Value of Money)” ដែលមានន័យថាលុយដែលយើងមាននៅពេលនេះ មានតម្លៃច្រើនជាងចំនួនដូចគ្នានាពេលអនាគត ដោយសារសក្តានុពលដែលលុយនោះអាចរកប្រាក់បន្ថែម។ គោលការណ៍សំខាន់នៃគំនិតនេះ គឺថាបើយើងទទួលបានប្រាក់កាន់តែឆាប់គឺកាន់តែមានតម្លៃច្រើនជាងពេលអនាគត។ ត្រឡប់មកសំនួរខាងលើរបស់យើងវិញ ប្រសិនបើអ្នកយកលុយបើកបានពីការឈ្នះឆ្នោតថ្ងៃនេះ ហើយដាក់ធនាគារក្នុងគណនីបញ្ញើមានកាលកំណត់ (fixed […]
