ហិរញ្ញវត្ថុផ្ទាល់ខ្លួន

មានគោលដៅហិរញ្ញវត្ថុផ្ទាល់ខ្លួនឬនៅ?

អ្នកទាំងអស់គ្នាមានគោលដៅហិរញ្ញវត្ថុផ្ទាល់ខ្លួនហើយឬនៅ? បើអត់ទាន់ទេ ម៉េចក៏មិនចាប់ផ្តើមកំណត់គោលដៅហិរញ្ញវត្ថុផ្ទាល់ខ្លួនជាមួយ #LuyBook ថ្ងៃនេះម៉ងទៅ! ការកំណត់គោលដៅហិរញ្ញវត្ថុ មានសារៈសំខាន់ណាស់ក្នុងការជំរុញទឹកចិត្តយើងឱ្យខំរាល់ថ្ងៃ ដើម្បីទៅដល់អនាគតមួយដែលយើងចង់បាន និងជួយតម្រង់ទិស កុំឱ្យវិលចុៈឡើងនៅចំណុចដដែល។ កុំឱ្យធ្វើការ រកស៊ី ២ ៣ ឆ្នាំហើយមិនសល់អ្វីជាដុំកំភួន។ ក្នុងការកំណត់គោលដៅហិរញ្ញវត្ថុ អ្នកគួរកំណត់គោលដៅ ៣ប្រភេទផ្សេងគ្នា៖​ គោលដៅក្នុងរយៈពេលខ្លី គោលដៅក្នុងរយៈពេលមធ្យម និង គោលដៅក្នុងរយៈពេលវែង។ គោលដៅក្នុងរយៈពេលខ្លី (ក្នុងរយៈពេលប្រហែលជា៦ខែ)៖ សន្សំឱ្យបាន ដើម្បីសងលុយដែលជំពាក់ឱ្យអស់, បង្កើតកញ្ចប់សន្សំសម្រាប់ពេលមានអាសន្ន ដែលមានលុយ $១,០០០, សន្សំលុយទិញកុំព្យូទ័រជាដើម។ គោលដៅក្នុងរយៈពេលមធ្យម (ក្នុងរយៈពេលប្រហែលជា៦ខែ ទៅ១ឆ្នាំ)៖ ចាប់ផ្តើមបង់លុយទិញផ្ទះ ឬខុនដូតម្លៃប្រហែល $៩០,០០០, សន្សំឱ្យបាន $២,០០០ ដើម្បីចាប់ផ្តើមវិនិយោគក្នុងទីផ្សារភាគហ៊ុនជាដើម។ គោលដៅក្នុងរយៈពេលវែង (ក្នុងរយៈពេលច្រើនជាង ១ឆ្នាំ)៖ មានចំណូលអកម្មប្រចាំខែគ្រប់គ្រាន់សម្រាប់ការចាយវាយទូទៅ, ពង្រីកសាខាអាជីវកម្មបច្ចុប្បន្ន។ គោលដៅទាំងនេះគួរតែជាអ្វីដែលអាចធ្វើទៅបាន មិនខ្ពស់ហួសហេតុពេក ហើយត្រូវមានភាពជាក់លាក់អាចវាស់វែងបាន និងមានរយៈពេលកំណត់ត្រឹមត្រូវ។ ដើម្បីឱ្យការកំណត់គោលដៅនេះមានប្រសិទ្ធិភាព អ្នកគួរមានសៀវភៅមួយសរសេរទុក។ បន្ទាប់ពីមានគោលដៅ អ្នកត្រូវសរសេរផែនការសកម្មភាពតូចៗដើម្បីសម្រេចបានគោលដៅទាំងនោះ។ ថាតើត្រូវមានចំណូលប្រចាំខែប៉ុន្មាន កាត់ចំណាយប៉ុន្មាន ត្រូវចាប់ផ្ដើមរកប្រភពចំណូលបន្ថែមដែរឬទេជាដើម។ […]

ក្បួនចាយលុយ

តើរាល់ថ្ងៃ អ្នកមានតាមដានចំណាយប្រចាំខែរបស់អ្នកដែរឬទេ? តើពេលខ្លះអ្នកមានអារម្មណ៍ថា មិនភាពម្ចាស់ការទៅលើចំណាយរបស់ខ្លួនដែរឬទេ? ប្រសិនបើចម្លើយគឺ Yes, អ្នកមកត្រូវកន្លែងហើយ។ #LuyBook នឹងប្រាប់ពីវិធីសាស្ត្រល្អមួយ ដើម្បីជួយដោះស្រាយបញ្ហារបស់អ្នក! ដំណោះស្រាយនោះគឺ ក្បួនចំណាយ តាមវិធី Zero-Based Budgeting ។ អ្វីទៅជា Zero-Based Budgeting? Zero-Based Budgeting គឺជាវិធីនៃការរៀបចំផែនការចំណាយ (budget plan) ដែលចំណូលដកចំណាយត្រូវស្មើនឹងសូន្យ។ ទេ ទេ, កុំច្រលំថា LuyBook កំពុងប្រាប់ឱ្យអ្នកទៅទិញអីវ៉ាន៉ shopping រហូតដល់កុងធនាគាររបស់អ្នកធ្លាក់ដល់សូន្យឱ្យសោះណា! គោលដៅនៅទីនេះគឺ អ្នកត្រូវបែងចែកមុខងារទៅឱ្យ រាល់លុយមួយកាក់មួយសេន ដែលអ្នកខំរកបាន។ វាមានន័យថាអ្នកត្រូវបែងចែកចំណូលសរុប ឱ្យស្មើទៅនឹងខ្ទង់ចំណាយផ្សេងៗ ដែលមានដូចជា ចំណាយចាំបាច់, ប្រាក់សន្សំ, វិនិយោគ, ការបរិច្ចាគ និងការទូទាត់បំណុលជាដើម។ អ្នកដឹងទេថា ការរៀបចំផែនការចំណាយ គឺជាមធ្យោបាយលឿនបំផុត ដើម្បីធ្វើឱ្យគោលដៅហិរញ្ញវត្ថុរបស់អ្នកក្លាយជាការពិត? ព្យាយាមដោះបំណុល? អ្នកត្រូវការផែនការចំណាយ។ សន្សំប្រាក់សម្រាប់ទិញផ្ទះ? អ្នកត្រូវការផែនការចំណាយ។ ចង់ទុកលុយចូលនិវត្តន៍មែនទេ? អ្នកត្រូវការផែនការចំណាយ។ ក្លាយជាសេដ្ឋី […]

ឆ្ងល់អត់ តុងទីនគេលេងម៉េច?

មានពីណាគេខ្លះអត់ទាន់យល់ថា តុនទីន ហ្នឹងគេលេងម៉េចដូច Admin កាលមុនដែរ? បើអត់ទាន់យល់ទេ ចាំ #LuyBook ពន្យល់‌! ក្នុងតុងទីនមានភាគីពីរគឺ មេតុងទីន និងកូនតុងទីន។ តុងទីនមួយគេហៅ តុងទីនមួយក្បាល។ ក្នុងតុងទីនមួយមានមេតែម្នាក់ប៉ុណ្ណោះ តែកូនមានច្រើនអាចឡើងដល់ ៦០ ឬ ៧០នាក់ក៏មាន។ កូនតុងទីនជាអ្នកបង់ ហើយនិងដេញតុងទីន។ មេជាអ្នកតំណាងកូនតុងទីនទាំងអស់ក្នុងការសម្របសម្រួលការបង់ និងដេញតុងទីន។ ក្នុងមួយខែម្ដង កូនម្នាក់ៗត្រូវបង់លុយក្នុងបរិមាណថេរមួយដែលបានកំណត់ទៅឱ្យមេដែលជាអ្នកដើរប្រមូល។ ការបង់នេះអាចប្រៀបបាននឹងការដាក់លុយផ្ញើរក្នុងធនាគារដែរ។ ធ្វើបែបនេះរហូតដល់តុងទីនដាច់ឬបញ្ចប់។ នៅក្នុងខែនោះដែរ កូនតុងទីនមានសិទ្ធិដេញតុងទីនម្ដង។ ការដេញតុងទីនអាចប្រៀបបាននឹងការខ្ចីលុយធនាគារដែរ ខុសត្រង់ថាក្នុងការលេងតុងទីន កូនជាអ្នកដេញថ្លៃការប្រាក់។ ដូច្នេះនៅពេលដល់ថ្ងៃដេញតុងទីន កូនតុងទីនត្រូវដេញថ្លៃការ។ បើកូនតុងទីនណាម្នាក់ឱ្យថ្លៃការប្រាក់ខ្ពស់ជាងគេ កូនតុងទីននោះនឹងដេញបាន ហើយទទួលបានលុយក្នុងកញ្ចប់ដែលទើបប្រមូលបាននោះ ប៉ុន្តែត្រូវដកថ្លៃការប្រាក់ ដើម្បី បង់ឱ្យកូនដទៃទៀតដែលដេញមិនបាន ឬគេហៅថានៅរស់ និងត្រូវដកថ្លៃកាត់ទឹកថេរមួយទុកឱ្យមេតុងទីនដែរ។ តុងទីនខ្លះខែទីមួយ មេតុងទីនដាអ្នកដេញស្វ័យប្រវត្តិហើយគ្មានការប្រាក់ទេ។ ក្នុងករណីនេះ មេត្រូបង់តុងទីនតាមខែដូចកូនតុងទីនដែរ ហើយមិនមានការកាត់ទឹកឱ្យមេតុងទីនរាល់ពេលដេញទេ។ តោះមើលឧទាហរណ៍ជាក់ស្ដែងមួយ ដើម្បីស្រួលយល់៖ ឧទាហរណ៍៖ស្រីណែត វល័ក្ខ និងពិសិដ្ធនាំគ្នាលេងតុងទីនមួយក្បាល $‌100 ដេញមួយខែម្ដង មេតុងទីនកាត់ទឹក$100រាល់ពេលដេញ។ […]

ស្គាល់ចំណូលទាំង ៣ប្រភេទឬនៅ?

ដឹងអត់ថាចំណូល ដែលអ្នកទាំងអស់គ្នាកំពុងទទួលបានរាល់ថ្ងៃជាចំណូលអ្វី? ហើយមានចំណូលប្រភេទអ្វីខ្លះទៀតដែលអ្នកអាចរកបាន? អញ្ចឹង ថ្ងៃនេះយើងធ្វើការស្វែងយល់ពីចំណូលទាំង ៣ ប្រភេទ ជាមួយ LuyBook ទាំងអស់គ្នា! ១. ប្រាក់ចំណូលសកម្ម៖ ប្រសិនបើអ្នកមានការងារធ្វើ ហើយទទួលបានប្រាក់ខែ, លុយធីប ឬប្រាក់កម្រៃជើងសារ (commission) នេះមានន័យថា អ្នកអាចរកប្រាក់បានតាមប្រភេទចំណូលសកម្ម។ បន្ថែមពីនេះ ប្រាក់ចំណូលពីការងារផ្ទាល់ខ្លួន ដូចជា អ្នកម៉ៅការឯករាជ្យ និង ប្រាក់ចំណូលពីអាជីវកម្ម ក៏ត្រូវបានរាប់បញ្ចូលថាជាប្រាក់ចំណូលសកម្មផងដែរ។ ចំណូលប្រភេទនេះ តម្រូវឱ្យអ្នកផ្លាស់ប្តូរពេលវេលា និងសេវាកម្មរបស់អ្នក ដើម្បីទទួលបាននូវប្រាក់កម្រៃ។ មនុស្សជាច្រើន ដែលពឹងផ្អែកជីវភាពទៅលើប្រាក់ខែតែមួយមុខ ច្រើនមានថវិកាគ្រប់គ្រាន់សម្រាប់តែការចំណាយចាំបាច់ប្រចាំខែតែប៉ុណ្ណោះ ដែលធ្វើឱ្យខ្លួនសល់តែប្រាក់បន្តិចបន្តួច និងគ្មានប្រាក់សម្រាប់ការវិនិយោគ។ ដូច្នេះ ហើយទើបគេតែងតែលឺឃ្លាថា “រស់នៅពីប្រាក់ខែមួយទៅប្រាក់ខែមួយ” ឬ “Living from paycheck to paycheck”។ ២. ប្រាក់ចំណូលអកម្ម៖ ចំណូលប្រភេទនេះ គឺមានន័យថាទ្រព្យសម្បត្តិ (asset) ដែលអ្នកមានបង្កើតនូវចំណូលជាប្រចាំសម្រាប់អ្នក ដោយពុំតម្រូវឱ្យអ្នកធ្វើការងារ ឬចំណាយកម្លាំងបន្ថែម ដូចយើងឧស្សាហ៍លឺពាក្យថាគេងលក់ក៏លុយហូរចូល។ ប៉ុន្តែមុននឹងមនុស្សជាច្រើនអាចឈានទៅដល់កម្រិតនេះ គឺគេត្រូវការបង្កើនជំនាញ […]

តើគួរជំពាក់បំណុលយ៉ាងច្រើនប៉ុន្មាន?

LuyBook នឹងចែករំលែកពីវិធីសាស្ត្រដែលអាចឱ្យដឹងថាយើងគួរមានបំណុលប៉ុន្មាន។ វិធីងាយៗ និងសាមញ្ញបំផុតដែលអ្នកអាចដឹងថាអ្នកមានបំណុលកម្រិតណាហើយ និងកំពុងមានបញ្ហាសងបំណុលរបស់ខ្លួននោះគឺ សមាមាត្របំណុលនឹងប្រាក់ចំណូល (debt-to-income ratio)។ ដើម្បីគណនាសមាមាត្របំណុលនឹងប្រាក់ចំណូល អ្នកត្រូវបូកសរុបចំនួនទឹកប្រាក់ដែលអ្នកត្រូវទូទាត់បំណុលរៀងរាល់ខែរបស់អ្នក ហើយចែកវាជាមួយនឹងប្រាក់ចំណូលប្រចាំខែសរុបរបស់អ្នក។ ឧទាហរណ៍៖ ប្រសិនបើអ្នកបង់ ៥០០ ដុល្លារក្នុងមួយខែសម្រាប់រំលោះផ្ទះ, ៣០០ ដុល្លារទៀតក្នុងមួយខែសម្រាប់បង់រំលោះរថយន្ត, និង ១០០ ដុល្លារក្នុងមួយខែសម្រាប់បំណុលផ្សេងៗរបស់អ្នក នោះការទូទាត់បំណុលប្រចាំខែរបស់អ្នកគឺ ៩០០ ដុល្លារ (៥០០ ដុល្លារ + ៣០០ ដុល្លារ + ១០០ ដុល្លារ = ៩០០ ដុល្លារ)។ ប្រសិនបើចំណូលសរុបប្រចាំខែរបស់អ្នកមានចំនួន ២,៥០០ ដុល្លារ ដូចនេះសមាមាត្របំណុលនឹងប្រាក់ចំណូលគឺមានចំនួន ៣៦ ភាគរយ (៩០០ ដុល្លារគឺ ៣៦% នៃ ២,៥០០ ដុល្លារ។ )។ ជាទូទៅ ប្រសិនបើអ្នកអាចរក្សាសមាមាត្របំណុលនឹងប្រាក់ចំណូលនេះឱ្យនៅក្រោម ១៥%គឺល្អបំផុត ហើយអ្នកមិនត្រូវឱ្យសមាមាត្របំណុលនឹងប្រាក់ចំណូលនេះខ្ពស់លើសពី ៤០%ឡើយ បើមិនដូច្នេះទេអ្នកនឹងជួបប្រទេះបញ្ហាក្នុងការសងបំណុលរបស់អ្នកជាក់ជាមិនខាន។

រឿងរ៉ាវក្រោយភាពល្បីល្បាញរបស់ Tik Tok

តើអ្នកធ្លាប់មាន ឬកំពុងតែមានបញ្ហាក្នុងការគ្រប់គ្រងបំណុលមែនទេ? តើអ្នកគួរធ្វើដូចម្ដេចដើម្បីដោះស្រាយបំណុលរបស់ខ្លួនឱ្យបានឆាប់? មិនថាបំណុលរបស់អ្នកតិច ឬក៏ច្រើន អ្នកត្រូវតែដោះស្រាយវា ហើយ #LuyBook នឹងនាំយកវិធីសាស្រ្តសាមញ្ញ ៤យ៉ាងក្នុងការគ្រប់គ្រងបំណុលរបស់អ្នក ដូចខាងក្រោម៖ ១. យល់ច្បាស់ពីចំណាយប្រចាំខែរបស់អ្នក៖ អ្នកគួរយល់ច្បាស់ថា ជាប្រចាំអ្នកត្រូវចំណាយលើអ្វីខ្លះដែលចាំបាច់ ហើយអាចទុកប្រាក់មួយចំណែកសម្រាប់សងបំណុលដែលខ្លួនមាន។ ២. បង់លើសពីអ្វីដែលអ្នកត្រូវសងអប្បបរមាជាប្រចាំ៖ ប្រសិនបើអាច អ្នកគួរតែបង់លើសពីអ្វីដែលអ្នកត្រូវសងអប្បបរមាជាប្រចាំ ទើបអ្នកអាចឆាប់សងបំណុលអស់។ ឧទាហរណ៍ ប្រសិនបើអ្នកត្រូវបង់រំលោះផ្ទះ ប្រចាំខែអ្នកត្រូវបង់ ១០០ ដុល្លារទាំងការប្រាក់ ដូចនេះអ្នកគួរបង់លើសបន្តិចសម្រាប់ថ្លៃដើមជាប្រចាំ។ ធ្វើដូចនេះ អ្នកអាចបង់បានលឿន ហើយមិនខាតការប្រាក់ច្រើន។ ៣. ដឹងពីទំហំបំណុលរបស់អ្នក៖ ដំបូងបំផុត អ្នកត្រូវដឹងថាអ្នកមានបំណុលណាខ្លះ, ជំពាក់នរណាខ្លះ, និងមានទំហំប៉ុន្មាន។ ហើយ អ្នកអាចរៀបចំជាតារាងមួយ ដើម្បីឱ្យដឹងពីបំណុលនៅសល់ និងថ្ងៃដែលត្រូវបង់ជាប្រចាំ ទើបអាចគ្រោងការបង់បានទាន់ពេលវេលា។ ៤. ដឹងថាតើអ្នកមានបំណុលច្រើនពេកឬអត់៖ ដើម្បីដឹងថាអ្នកមានបំណុលច្រើន ឬតិច អ្នកអាចយកទំហំបំណុលរបស់អ្នក ទៅចែកនឹងទំហំចំណូលរបស់អ្នក។ ជាទូទៅ អ្នកមិនគួរមានបំណុល/ចំណូល ច្រើនជាង ៤០% នៃចំណូលនោះឡើយ។ ៥. ពិចារណាថាបំណុលមួយណាអ្នកត្រូវសងមុន៖ បន្ទាប់ពីមានតារាងនៃបំណុលទាំងអស់ […]

ទម្លាប់អាក្រក់ទាំង ៩ រារាំងអ្នកមិនឱ្យសម្រេចគោលដៅហិរញ្ញវត្ថុ

ខណៈពេលដែលមនុស្សចាប់ផ្តើមមានចិត្តចង់ផ្តោតលើការសម្រេចគោលដៅហិរញ្ញវត្ថុផ្សេងៗ មនុស្សជាច្រើនមិនបានសម្រេចគោលដៅរបស់ខ្លួននោះទេ។ ហើយនេះគឺជាទម្លាប់អាក្រក់ ៩ យ៉ាងដែលនឹងរារាំងអ្នកពីការឈានដល់ភាពជោគជ័យផ្នែកហិរញ្ញវត្ថុ។ ១.មិនមានផែនការច្បាស់លាស់៖ ខ្វះផែនការហិរញ្ញវត្ថុមានន័យថា អ្នកមិនមានការផ្តោតអារម្មណ៍ ហើយអ្នកអាចងាយនឹងធ្វើអ្វីមិនខុសពីការគ្រោងទុក។ ការសិក្សាស្រាវជ្រាវរបស់សាកលវិទ្យាល័យ Scranton បានបង្ហាញថាមនុស្ស ៩២ ភាគរយ ដែលមិនបានសម្រេចគោលដៅរបស់ពួកគេប គឺដោយសារមិនមានផែនការច្បាស់លាស់តែម្ដង។ ២.កំណត់គោលដៅមិនសមស្រប៖ មនុស្សភាគច្រើនមានគោលដៅមិនសមស្របសម្រាប់គោលដៅហិរញ្ញវត្ថុរបស់ខ្លួន មានន័យថាគោលដៅនោះទូលំទូលាយពេក ឬបំផ្លើសដោយគ្មានពេលវេលា និងកាលវិភាគច្បាស់លាស់សម្រាប់ឈានទៅរកភាពជោគជ័យ។ ដូច្នេះ អ្នកគួរកំណត់គោលដៅរយៈពេលខ្លី ដើម្បីឈានដល់ការសម្រេចគោលដៅរយៈពេលវែង។ អ្នកអាចកំណត់ជាជំហានតូចៗ សម្រាប់ការអនុវត្តជាក់ស្តែង ហើយពេលដែលសម្រេចបានជំហាននីមួយៗ អ្នកនឹងមានទឹកចិត្តព្យាយាមបន្តសម្រេចដល់គោលដៅចុងក្រោយ។ ៣.កង្វះចំណេះដឹងផ្នែកហិរញ្ញវត្ថុ៖ មនុស្សមួយចំនួនធំ ខ្វះខាតចំណេះដឹងផ្នែកហិរញ្ញវត្ថុ។ អ្នកគួរបើកចិត្តឱ្យទូលាយ ដើម្បីទទួលបានបទពិសោធន៍ល្អៗពីមនុស្សជុំវិញខ្លួន ទាំងការទំនាក់ទំនង, ភាពច្នៃប្រឌិត និងបុគ្គលិកលក្ខណៈ ជាពិសេសពីបុគ្គលដែលមានចំណូលចិត្ត ឬគោលដៅដូចអ្នកផ្ទាល់។ អ្នកគួរអានសៀវភៅ មើលព័ត៌មាន និងតាមដានបញ្ហាផ្សេងៗ ដែលកំពុងកើតមាននៅក្នុងវិស័យហិរញ្ញវត្ថុ។ ៤.មិនមានភាពអត់ធ្មត់៖ មនុស្សភាគច្រើនចាប់ផ្តើមស្វែងរកគោលដៅហិរញ្ញវត្ថុរបស់ពួកគេ ដោយមានទំនុកចិត្តខ្ពស់ ប៉ុន្តែបន្ទាប់ពីមួយរយៈពេលមក ពួកគេអាចជួបប្រទះនូវឧបសគ្គដែលខុសពីការរំពឹងទុក និងការលំបាកផ្សេងទៀតដែលតម្រូវឱ្យមានភាពអត់ធ្មត់ និងតស៊ូព្យាយាម។ ដើម្បីឈានដល់គោលដៅផ្នែកហិរញ្ញវត្ថុ វាត្រូវការពេលវេលា ដូចនេះ ត្រូវប្រាកដថា អ្នកមានភាពអត់ធ្មត់ជានិច្ច។ ៥.កង្វះការប្រកាន់ខ្ជាប់វិន័យ៖ […]

Scroll to top