អាជីវកម្ម

Financial Hacks សម្រាប់អាជីវកម្មថ្មី

មានអ្នកចាប់អារម្មណ៍ចង់បង្កើតអាជីវកម្មថ្មី ឬក៏កំពុងតែបង្កើតអាជីវកម្មថ្មីអត់? ការបង្កើតអាជីវកម្មថ្មីពិតជាលំបាក ហើយសហគ្រិនពិតជាជួបប្រទះនូវបញ្ហាប្រឈមជាច្រើន។ ក្នុងនោះដែរ ស្ថានភាពហិរញ្ញវត្ថុគឺពិតជាដើរតួសំខាន់ក្នុងការទ្រទ្រង់អាជីវកម្មឱ្យដើរទៅមុខ និងរីកចម្រើនទៅមុខ។   ខាងក្រោមនេះជា financial hacks ទាំង ១០ សម្រាប់សហគ្រិនដែលកំពុងបង្កើតអាជីវកម្មថ្មី ដូចខាងក្រោម៖   ១. ដឹងពីជម្រើសហរិញ្ញប្បទាន៖ ដើម្បីឱ្យអាជីវកម្មថ្មីដើរទៅមុខបានល្អ ភាគច្រើនសហគ្រិនមានតម្រូវការផ្នែកហិរញ្ញវត្ថុផ្សេងៗ ក្នុងទម្រង់ជាការវិនិយោគក្ដី ឬកម្ចីអាជីវកម្មផ្ទាល់។ សម្រាប់ការជ្រើសរើសជម្រើសណាមួយ សហគ្រិនទាំងអស់គួរសិក្សាឱ្យបានច្បាស់លាស់ពីជម្រើសទាំងអស់។ឧទាហរណ៍ ការយកកម្ចីដើម្បីធ្វើអាជីវកម្មពីធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុ, អ្នកទាំងអស់គ្នាត្រូវសិក្សាឱ្យបានច្បាស់លាស់អំពីប្រភេទកម្ចី, រយៈពេលខ្ចី, របៀបនៃការសងត្រឡប់ និងជាពិសេសគឺការប្រាក់។   ២. ត្រូវគ្រប់គ្រងលំហូរសាច់ប្រាក់ឱ្យបានល្អ៖ បញ្ហាលំហូរសាច់ប្រាក់គឺពិតជាមានសារៈសំខាន់ សម្រាប់អាជីវកម្មទូទៅ ហើយជាពិសេសសម្រាប់អាជីវកម្មថ្មីផ្ទាល់។ សហគ្រិនត្រូវដឹងថាសាច់ប្រាក់របស់អាជីវកម្មខ្លួនបានហូរចូល និងចេញទៅណាខ្លះ។ ធ្វើដូចនេះ អ្នកទាំងអស់គ្នាអាចដឹងច្បាស់ពីស្ថានភាពហិរញ្ញវត្ថុខ្លួន និងបង្ការពីបញ្ហាប្រឈមនានាពាក់ព័ន្ធនឹងហិរញ្ញវត្ថុ។   ៣. មានបញ្ជីចំណូល-ចំណាយត្រឹមត្រូវ៖ បើទោះបីជាអាជីវកម្មថ្មីក៏ដោយ, អ្នកទាំងអស់គ្នាត្រូវតាមដានរាល់ចំណាយរបស់ខ្លួនឱ្យបានច្បាស់លាស់។ គួរចាប់ផ្ដើមពីបញ្ជីសាមញ្ញពីតូចឱ្យហើយ ព្រោះពេលដែលអាជីវកម្មកាន់តែធំ, បញ្ជីនោះកាន់តែស្មុគស្មាញ ហើយអ្នកទាំងអស់គ្នានឹងស្ត្រេសជាមួយបញ្ហានេះផ្ទាល់ ដូចជាការរៀបចំបង់ពន្ធដារជាដើម។   ៤. កាត់បន្ថយចំណាយថេរ (fixed […]

តោះមកស្គាល់ unicorn startup នៅអាស៊ាន

ដែលស្គាល់អត់, អ្វីទៅជា Unicorn start-up?   Unicorn គឺជាពាក្យក្នុងពិភពជំនួញ ដែលគេសំដៅទៅលើក្រុមហ៊ុន startup ឯកជនដែលមានតម្លៃលើសពី ១ ពាន់លានដុល្លារ។ ថ្ងៃនេះដែរ LuyBook ចង់មកចែករំលែកពីបណ្តុំ unicorn ដែលកំពុងតែរីកលូតលាស់យ៉ាងរហ័សនៅក្នុងតំបន់អាស៊ានយើងផ្ទាល់តែម្តង។   អាស៊ាន គឺជាទីផ្សារវិនិយោគមួយដែលមានភាពទាក់ទាញខ្ពស់សម្រាប់វិនិយោគិន និងអ្នកជំនួញ ដោយមូលហេតុប្រជាជនមានអាយុក្មេង (មេដ្យានអាយុ ២៨,៩ ឆ្នាំ), ទំហំទីផ្សារធំ (សរុបប្រជាជនលើសពី ៦០០លាននាក់) និង រួមជាមួយបរិយាកាសឌីជីថលដ៏អំណោយផល ដែលបានបង្កើតនូវប្រព័ន្ធអេកូឡូស៊ីយ៉ាងរស់រវើកនៅក្នុងតំបន់ សម្រាប់ការបង្កើតជំនួញថ្មីៗនៅក្នុងវិស័យ fintech, ពាណិជ្ជកម្មអេឡិចត្រូនិច និងអនឡាញ (e-commerce) និង សេវាកម្មតាមតម្រូវការជាដើម។ មកទល់ពេលនេះ អាស៊ានមាន unicorn សរុបជាង ១០ ក្រុមហ៊ុន ដែលប្រទេសសិង្ហបុរី និងឥណ្ឌូនេស៊ីជាអ្នកនាំមុខ ក្នុងការបង្កើតអាជីវកម្ម unicorn នេះ ហើយក្នុងនោះក៏មានលេចមុខនូវក្រុមហ៊ុនមួយរបស់វៀតណាម ដែលឈ្មោះ VinaGame ផងដែរ។   ឥឡូវយើងនាំគ្នាមកស្វែងយល់ពីក្រុមហ៊ុននីមួយៗទៅមើលថាពួកគាត់ជាប្រតិបត្តិករក្នុងវិស័យអ្វីខ្លះ? […]

យុទ្ធសាស្ត្រសមុទ្រក្រហម Vs. យុទ្ធសាស្ត្រសមុទ្រខៀវ

នរណាគេកំពុងតែមានអាជីវកម្ម ឬក៏ជាប្រធានក្រុមហ៊ុនណាមួយ? ហើយរាល់ថ្ងៃមានយុទ្ធសាស្ត្រសម្រាប់អាជីវកម្មនៅ? យុទ្ធសាស្ត្រ ២ ប្រភេទធំៗដូចខាងក្រោម៖ ១. យុទ្ធសាស្ត្រសមុទ្រក្រហម (Red Ocean Strategy)៖ គឺជាយុទ្ធសាស្ត្រដែលអាជីវកម្មធ្វើការប្រកួតប្រជែងជាមួយអាជីវកម្មដទៃជាច្រើននៅក្នុងទីផ្សារតែមួយដែលមានស្រាប់ ប្រៀបបាននឹងសមុទ្រដែលមានត្រីច្រើនដែលខាំគ្នាដណ្ដើមចំណី ធ្វើឱ្យសមុទ្រនោះមានពណ៌ក្រហម។ អាជីវកម្មដែលប្រើយុទ្ធសាស្ត្រនេះ ត្រូវធ្វើការប្រកួតប្រជែងជាមួយដៃគូប្រកួតក្នុងទីផ្សារជាច្រើន ដើម្បីដណ្ដើមយកចំណែកទីផ្សារ(Market Share)របស់ខ្លួនឱ្យបានធំ។ ២. យុទ្ធសាស្ត្រសមុទ្រខៀវ (Blue Ocean Strategy)៖ គឺជាយុទ្ធសាស្ត្រដែលអាជីវកម្មផ្ដោតលើការបង្កើតជាតម្រូវការទីផ្សារថ្មី ជាជាងការប្រកួតប្រជែងនៅក្នុងទីផ្សារដែលមានស្រាប់ ប្រៀបបាននឹងសមុទ្រដែលមានត្រីតិច មិនដណ្ដើមចំណីគ្នា និងមានភាពស្ងប់ស្ងាត់ ទើបសមុទ្រមានពណ៌ខៀវ។ ដូចនេះ អាជីវកម្មដែលប្រើយុទ្ធសាស្រ្តនេះ មិនរកស៊ីតាមគេ ឬទៅព្យាយាមប្រកួតយកចំណែកទីផ្សារឡើយ ផ្ទុយទៅវិញគេតែងតែស្វែងរកសក្ដានុពល ឬឱកាសទីផ្សារថ្មីដែលមិនទាន់មាន ហើយបង្កើតជាទីផ្សារមួយដែលមិនមានគូប្រកួតប្រជែង។ ឥលូវ អ្នកទាំងអស់គ្នាបានដឹងពីយុទ្ធសាស្ត្រទាំងពីរខាងលើហើយ! សាកយកទៅពិចារណាមើល តើយុទ្ធសាស្ត្រមួយណាសាកសមនឹងអាជីវកម្មរបស់អ្នកទាំងអស់គ្នាជាង? ជួយ comment ប្រាប់ម្នាក់មួយផង។

ធ្វើការ នឹងរកស៊ី, មួយណាសាកសមនឹងអ្នកជាង?

ដែលសួរខ្លួនឯងអត់ថា ធ្វើការឱ្យគេ ឬ រកស៊ី មួយណាសាកសមនឹងអ្នកជាង? អត្ថបទនេះ នឹងធ្វើការប្រៀបធៀបកត្តាមួយចំនួន ដែលជាភាពខុសគ្នារវាងការធ្វើការ និងការប្រកបអាជីវកម្ម ដើម្បីអាចជួយដល់អ្នកទាំងអស់គ្នាក្នុងការពិចារណា។ ១. សក្ដានុពលចំណូល ចំពោះការធ្វើអាជីវកម្ម គឺមិនមានដែនកំណត់ថាតើអ្នកអាចរកប្រាក់ចំណូលបានប៉ុន្មានទេ។ វាអាស្រ័យទៅលើការខិតខំប្រឹងប្រែង គំនិត និងផែនការអាជីវកម្មរបស់អ្នក និងការគាំទ្រពីអតិថិជន។ សម្រាប់ឯអ្នកធ្វើការវិញ គឺមានពិដានកំណត់ចំពោះកម្រិតប្រាក់ខែដែលអ្នកអាចទទួលបាន ហើយក៏មាននៅរយៈពេលកំណត់មួយ មុននឹងអ្នកអាចឡើងកាំប្រាក់ខែ ឬទទួលបានការដំឡើងតំណែងការងារ។ ដូច្នេះ នៅចំណុចនេះអាជីវកម្មប្រសើរជាងការងារ។ ២. ហានិភ័យ ហានិភ័យចំពោះអ្នកប្រកបអាជីវកម្មគឺខ្ពស់ជាងអ្នកធ្វើការច្រើនដង ជាពិសេសនៅដំណាក់កាលទើបចាប់ផ្តើម ដែលម្ចាស់អាជីវកម្មមិនទាន់ដឹងច្បាស់ថាអាជីវកម្មរបស់ខ្លួននឹងទទួលបានការគាំទ្រពីមហាជនឬអត់។ ខណៈដែលអ្នកធ្វើការមានស្ថេរភាពការងារ និងប្រាក់ចំណូល ដោយមិនមានការភ័យខ្លាចចំពោះការបរាជ័យ។ ៣.​ ទំនួលខុសត្រូវ ម្ចាស់អាជីវកម្មមានទំនួលខុសត្រូវ និងសម្ពាធច្រើន ដូចជាគ្រប់គ្រងបុគ្គលិក ចំណាយ-ចំណូល ប្រតិបត្តិការអាជីវកម្ម និងទំនាក់ទំនងជាមួយអតិថិជនជាដើម។ ការបង្កើតអាជីវកម្មមួយដែលជោគជ័យត្រូវចំណាយពេលរាប់ឆ្នាំ និងក្រុមការងារល្អមួយ។ ដើម្បីទទួលបានភាពជោគជ័យក្នុងការងារ និងឡើងដល់កម្រិតនាយកប្រតិបត្តិ និយោកជិតក៏ត្រូវចំណាយពេលរាប់ឆ្នាំដែរ ប៉ុន្តែទំនួលខុសត្រូវ និងការលះបង់មានកម្រិតទាបជាងម្ចាស់អាជីវកម្ម។ ៤. សេរីភាព នៅដំណាក់កាលទើបចាប់ផ្តើម ម្ចាស់អាជីវកម្មនឹងត្រូវជាប់ជើងនឹងអាជីវកម្ម ដកខ្លួនមិនរួចទាំងថ្ងៃសៅរ៍-អាទិត្យ។ បន្ទាប់ពីអាជីវកម្មដំណើរការបានល្អប្រសើរ ម្ចាស់អាជីវកម្មនឹងអាចធូរស្រាលពេលវេលាបន្តិចក្រោយពីខ្លួនបង្កើតបានក្រុមការងារដ៏ល្អមួយដែលអាចទុកចិត្តបាន […]

ដំណាក់កាលនៃវដ្តអាជីវកម្ម

ធ្លាប់ឆ្ងល់អត់ថាហេតុអ្វីក្រុមហ៊ុនខ្លះ ឬអាជីវកម្មខ្លះបង្កើតចេញមកហើយ ល្បីល្បាញបានមួយរយៈ ក៏រលាយបាត់ទៅវិញ? ហើយក្រុមហ៊ុនខ្លះម៉េចក៏អាចឈរជើងក្នុងទីផ្សារបានយូរម្ល៉េះ? វិនិយោគិនទាំងអស់គួរដឹងពីវដ្ដជីវិតអាជីវកម្មរបស់ក្រុមហ៊ុនដែលខ្លួនចង់វិនិយោគ ព្រោះវាពាក់ព័ន្ធនឹងប្រាក់ចំណេញនិងកម្រិតហានិភ័យដែលអ្នកទាំងអស់គ្នាអាចទទួលបានមកវិញ។ សំខាន់ជាងនេះទៀត ម្ចាស់អាជីវកម្មទាំងអស់ត្រូវយល់ឱ្យច្បាស់ពីអាជីវកម្មរបស់ខ្លួនថាស្ថិតនៅក្នុងវដ្ដជីវិតអាជីវកម្មណា ដើម្បីរៀបចំគោលដៅយុទ្ធសាស្ត្រឱ្យសមស្របទៅនឹងស្ថានភាពទីផ្សារ។ ជាទូទៅ អាជីវកម្មទាំងអស់សុទ្ធតែត្រូវឆ្លងកាត់ដំណាក់កាលសំខាន់ៗទាំង ៤ ដូចខាងក្រោម៖ ១. ដំណាក់កាលចាប់ផ្ដើម (startup/launching) នេះគឺជាដំណាក់កាលដំបូងបំផុតនៃការចាប់ផ្ដើមរៀបចំអាជីវកម្ម, គម្រោងក្នុងការរៀបចំប្រតិបត្តិការ, ផែនការទីផ្សារ, និងការសម្ភោធផលិតផល ឬសេវាកម្មដំបូង។ ក្នុងដំណាក់កាលនេះ ក្រុមហ៊ុនមានបុគ្គលិកតិច តែសុទ្ធតែត្រូវធ្វើការច្រើនមុខ ហើយអាជីវកម្មមិនទាន់មានប្រាក់ចំណេញនៅឡើយ។ ក្នុងដំណាក់កាលនេះ ម្ចាស់អាជីវកម្មត្រូវផ្ដោតលើការផ្សព្វផ្សាយ និងបង្កើតបណ្ដាញអតិថិជនឱ្យបានទូលំទូលាយ។ ២. ដំណាក់កាលកំណើន (Growth) មានអតិថិជនចាប់ផ្ដើមស្គាល់ច្រើន ហើយអាជីវកម្មក៏រកបានប្រាក់ចំណូលច្រើនជាបន្ដបន្ទាប់ ហើយក៏ចាប់ផ្ដើមមានប្រាក់ចំណេញដែរ។ បុគ្គលិកក៏មានច្រើនគួរសម ហើយនេះជាដំណាក់កាលដែលម្ចាស់អាជីវកម្មត្រូវផ្ដោតលើការពង្រីកអាជីវកម្មបន្ថែម និងពង្រឹងគុណភាពផងដែរដោយរក្សាទំនាក់ទំនងល្អជាមួយអតិថិជន និងព្យាយាមរក្សាបុគ្គលិកល្អៗផងដែរ។ ៣. ដំណាក់កាលចំណាស់ (Maturity) នៅពេលដែលអាចជីវកម្មឈរជើងយូរដែរហើយ អាជីវកម្មនេះនឹងមិនមានកំណើនខ្ពស់ទៀតទេ តែមានលំហូរសាច់ប្រាក់ច្រើនដែលអាចទ្រាំទ្រនឹងឈរជើងបាន នៅក្នុងទីផ្សារ។ ប្រាក់ចំណូល និងប្រាក់ចំណេញក៏មានការថមថយបន្តិច ដោយសារតែមានគូប្រកួតប្រជែងច្រើនជាងមុន តែយ៉ាងណាមិញ អាជីវកម្មនេះមានលំនឹង និងស្ថិរភាពហើយ។ ៤. ដំណាក់កាលធ្លាក់ចុះ/ចាប់ផ្ដើមថ្មី (Decline/Renewal) […]

វិធីសាស្ត្រ Pitch ឱ្យបានជោគជ័យ

នរណាខ្លះដែលកំពុងមានអាជីវកម្ម ឬមានគម្រោងបើកអាជីវកម្ម? ហើយមានគម្រោងចង់បានការផ្គត់ផ្គង់ផ្នែកហិរញ្ញវត្ថុ ឬការវិនិយោគ ពីវិនិយោគិនអត់? ដើម្បីទទួលបានការវិនិយោគពីវិនិយោគិនណាម្នាក់ ម្ចាស់អាជីវកម្មទាំងអស់ត្រូវធ្វើបទបង្ហាញពីអាជីវកម្មរបស់ខ្លួន ដែលនេះហើយគេហៅថា pitch។ ជាទូទៅ មានតែអាជីវកម្ម ១ ក្នុងចំណោមអាជីវកម្ម ១០ ប៉ុណ្ណោះ ដែលវិនិយោគិនស្ដាប់ pitch ហើយយល់ព្រមធ្វើការវិនិយោគ។ គិតមើលទៅដូចជាមិនស្រួលទេ? យ៉ាងណាមិញ ខាងក្រោមនេះជាវិធីសាស្ត្រគន្លឹះចំនួន ១០ ដែលអាចឱ្យអ្នកទាំងអស់គ្នា pitch បានជោគជ័យ ដូចជា៖ ១. ដឹងពីពេលវេលា គោលដៅធំបំផុតរបស់ pitch គឺការធ្វើបទបង្ហាញពីអាជីវកម្មរបស់យើងក្នុងពេលមួយដ៏ខ្លី ដូចនេះយើងត្រូវដឹងពីពេលវេលាឱ្យបានច្បាស់ ប្រសិនបើយើងសុំពេលវិនិយោគិន ១០នាទី គួរបញ្ចប់ក្នុងរយៈពេលនោះ ឬខ្លីជាងនោះបន្តិច។ ពេលវេលារបស់វិនិយោគិនពិតជាមានតម្លៃ ដូចនេះយើងត្រូវគោរពពេលវេលារបស់គេ។ ២. ត្រៀមខ្លួនឱ្យបានដិតដល់ ដើម្បីឱ្យការធ្វើបទបង្ហាញឱ្យទាន់ពេលវេលា និងមានភាពរលូន មានតែវិធីសាស្ត្រមួយទេ គឺធ្វើការវឹកហាត់ឱ្យបានច្រើន កាន់តែល្អ។ ពេលត្រៀមខ្លួន យើងអាចធ្វើការប៉ាន់ស្មានមើលថាតើវិនិយោគិននឹងចង់ដឹងពីអ្វី បន្ថែមពីលើបទបង្ហាញរបស់យើង? ដូចនេះ ការត្រៀមចម្លើយរួចជាស្រេច នឹងអាចឱ្យយើងឆ្លើយបានល្អ និងមានភាពជឿជាក់ខ្ពស់។ ៣. ធ្វើសាមញ្ញកម្ម និងនិទានរឿង […]

សម្រាប់អ្នករកស៊ីជាមួយចិន, ហេតុអ្វី Guan Xi សំខាន់?

តោះមកស្គាល់ពីពាក្យមួយដែលសំខាន់ក្នុងការរកស៊ី ជាពិសេសបើពីណាគេចង់រកស៊ីជាមួយជនជាតិចិន គួរយល់ដឹងពីពាក្យនេះឱ្យហើយទៅ។ Guan Xi (关系) គឺជាពាក្យក្នុងភាសាចិន សំដៅទៅលើមូលធនសង្គម (social capital) ឬបណ្ដាញទំនាក់ទំនង (social network or connection) ក្នុងសង្គម ដែលបង្កើតឡើងដោយពឹងផ្អែកលើការជឿទុកចិត្ត និងការជួយគ្នាទៅវិញទៅមក។ ពាក្យនេះ គឺមានឬសគល់នៅក្នុងវប្បធម៌ប្រទេសចិន តាំងពីរាប់រយពាន់ឆ្នាំមកម្ល៉េះ ហើយនៅតែបន្តដើរតួសំខាន់ជាពិសេសក្នុងចំណោមអ្នករកស៊ីជនជាតិចិន នាពេលបច្ចុប្បន្ន។ ហើយវប្បធម៌មួយនេះត្រូវបានគេយកទៅសិក្សានៅបស្ចឹមប្រទេសផងដែរ ដោយសារតែ Guan Xi មានសារៈសំខាន់ក្នុងការធ្វើអាជីវកម្ម។ មនុស្សគ្រប់គ្នាតែងតែចូលចិត្តរាប់អានមនុស្សដែលចេះជួយយកអាសារ ហើយជាអ្នកដែលគួរឱ្យទុកចិត្ត និងពឹងពាក់បាន។ ដូចគ្នាដែរ នៅក្នុងការធ្វើអាជីវកម្ម Guan Xi ដើរតួនាទីនៅពេលដែលភាគីទាំងពីរផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ ឧទាហរណ៍៖ នៅពេលដែលភាគី A ធ្លាប់ជួយរឿងផ្ទាល់ខ្លួនដល់ភាគី B ហើយនៅពេលដែលភាគី A មានតម្រូវការឱ្យជួយក្នុងរឿងរកស៊ីវិញ ភាគី B គឺនឹងជួយវិញដូចគ្នា។ ត្រង់ចំណុចនេះដែរ គឺវាហាក់បីដូចជាខុសពីបស្ចឹមប្រទេស ដោយវប្បធម៌គេគឺមិនឡូកឡំរឿងរកស៊ី និងរឿងផ្ទាល់ខ្លួនឡើយ។ តែបើចង់រកស៊ីជាមួយជនជាតិចិន គួរសិក្សាពីចំណុចនេះឱ្យច្បាស់។ ត្រឡប់មកវិញ អ្វីដែលយើងអាចរៀនសូត្រពី […]

ចង់ចាប់ផ្ដើមអាជីវកម្ម តែខ្លាចបរាជ័យ

តើអ្នកធ្លាប់គិតចង់ចាប់ផ្តើមធ្វើអាជីវកម្មទេ? ចុះអញ្ចឹង តើមានអ្វីរារាំងអ្នកក្នុងការចាប់ផ្តើម? “ខ្ញុំខ្លាចថាខ្ញុំអាចនឹងបរាជ័យ ” គឺជាអ្វីដែលយើងតែងតែលឺ។ ឧបសគ្គធំបំផុតក្នុងការចាប់ផ្តើមធ្វើអាជីវកម្មគឺមិនមែនកង្វះខាតដើមទុន, ចំណេះដឹង, បច្ចេកទេស, ឬ គំនិតអាជីវកម្មនោះទេ។ ឧបសគ្គធំបំផុតគឺខ្លួនយើងផ្ទាល់។ ហេតុអ្វីមនុស្សដែលតែងសុបិន្តថាចង់ចាប់ផ្តើមអាជីវកម្ម បែរក្លាយជាឧបសគ្គធំបំផុតរបស់ខ្លួនឯងទៅវិញ? គឺដោយសារតែពួកគាត់ខ្លាចភាពមិនច្បាស់លាស់, ភាពមិនប្រាកដប្រជា, ខ្លាចនឹងអនាគត។ ជាញឹកញាប់ ពួកគាត់តែងគិតអំពី៖ ចុះបើខ្ញុំបរាជ័យ វានឹងទៅជាយ៉ាងណា? តើមនុស្សនៅជុំវិញខ្ញុំនឹងគិតដូចម្តេចមកលើខ្ញុំ? ខ្ញុំខ្លាចខ្មាស់គេណាស់។ ខ្ញុំខ្លាចខាតបង់ប្រាក់។ ការចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន = ការទទួលយកហានិភ័យ។ អ្នកណាៗក៏មានការភ័យខ្លាចដែរ។ ប៉ុន្តែអ្វីដែលសំខាន់គឺយើងត្រូវយកឈ្នះភាពភ័យខ្លាចនោះ តាមរយៈការខិតខំសិក្សាស្រាវជ្រាវពីទីផ្សារ តម្រូវការអតិថិជន គូរប្រកួតប្រជែងឱ្យបានច្រើន និងរៀបចំផែនការឱ្យអស់ពីលទ្ធភាពតាមដែលអ្នកអាចធ្វើបាន។ រឿងចំបង មុនការប្រឡូកក្នុងអាជីវកម្ម គឺការមានព័ត៌មានឱ្យបានច្រើនជាមុន ដើម្បីកាត់បន្ថយនូវព្រឹត្តិការណ៍ឥតគ្រោងទុកណាមួយ ឬហានិភ័យផ្សេងៗ ដែលកើតមានជាយថាហេតុ។ ជួបឧបសគ្គអ្វីក៏ដោយ ត្រូវរកវិធីដោះស្រាយ។ ម៉្យាងទៀត កុំឃើញគេធ្វើអ្វីមួយបានជោគជ័យ ព្យាយាមធ្វើត្រាប់តាមគេទាំងងងឹតងងល់។ គួរផ្លាស់ប្តូរឥរិយាបថចំពោះពាក្យបរាជ័យ ហើយជំនួសវាដោយពាក្យរៀនសូត្រ, ការវិវត្ត និងការរីកចម្រើន។ ចាត់ទុកវាដូចជាដំណើរមួយដែលនឹងពោរពេញទៅដោយការពិសោធន៍ ដែលអ្នកនឹងរៀនសូត្របានច្រើនពីអ្វីដែលដំណើរការ និងអ្វីដែលមិនដំណើរការ។ អ្នកនឹងមិនដឹងទេថាគំនិតមួយអាចជោគជ័យ ឬបរាជ័យ ប្រសិនបើអ្នកមិនបានសាកល្បង ឬព្យាយាម។

ក្រមសីលធម៌អាជីវកម្មជាអ្វី?

តើក្រមសីលធម៌អាជីវកម្ម (Business Ethics) ជាអ្វី? ក្រមសីលធម៌អាជីវកម្មមិនខុសពីក្រមសីលធម៌ជាទូទៅទេ ព្រោះសកម្មភាពអាជីវកម្មនឹងត្រូវវាយតម្លៃដោយមនុស្សនៅក្នុងសង្គមដូចគ្នា។ ដូច្នេះ ក្រមសីលធម៌អាជីវកម្មគឺពាក់ព័ន្ធនឹងការអនុវត្តគោលការណ៍ក្រមសីលធម៌ទូទៅ ចំពោះការសម្រេចចិត្ត, ដំណើរការអាជីវកម្ម និងប្រតិបត្តិការរបស់បុគ្គលិក។ ជាទូទៅ ក្រមសីលធម៌អាជីវកម្មក្ដោបបញ្ចូលនូវទិដ្ឋភាពជាច្រើនដូចជា៖ ការសូកប៉ាន់, អំពើពុករលួយ, ភាពឯកជន (privacy), ការរើសអើង, ការទទួលខុសត្រូវសង្គម (corporate social responsibility), ការគេចពន្ធ, សហជីពកម្មករ, និងកម្មសិទ្ធិបញ្ញា ជាដើម។ លក្ខណៈនិងគុណតម្លៃដែលមនុស្សមានក្រមសីលធម៌ប្រតិបត្តិមានដូចជា៖ ១. ភាពស្មោះត្រង់៖ មិនកុហក ឬបោកបញ្ឆោត ២. ភាពសុចរិត៖ មិនធ្វើខុសពីមនសិការខ្លួន ឬខុសសីលធម៌វិជ្ជាជីវៈ, ការមិនលួចភាពឯកជន និងកម្មសិទ្ធិបញ្ញាអ្នកដទៃ ៣. រក្សាពាក្យសន្យា៖ មិនយកលេសគេចវេសពីពាក្យសន្យារបស់ខ្លួន ឬការប្ដេជ្ញាចិត្តណាមួយ ៤. ភាពស្មោះត្រង់៖ មិនបែកធ្លាយព័ត៌មានសម្ងាត់របស់អ្នកដទៃ ដើម្បីផលប្រយោជន៍ខ្លួនឯង ៥. ភាពយុត្តិធម៌៖ មិនទាញយកផលប្រយោជន៍ពីអ្នកដែលងាយរងគ្រោះ ឬអ្នកមានឋានៈតូចជាង ៦. គិតពីអ្នកដទៃ៖ មិនធ្វើបាបអ្នកដទៃ ៧. គោរពអ្នកដទៃ៖ មិនរើសអើងអ្នកដទៃ […]

ចង់បើកអាជីវកម្មគួរគិតពីអ្វីខ្លះ?

ធ្លាប់គិតថាចង់បង្កើតអាជីវកម្មមួយខ្លួនឯងទេ? ចង់បង្កើតអាជីវកម្មមួយ តែមិនមានបទពិសោធន៍ និងមិនដឹងចាប់ផ្ដើមពីណាមែនទេ? ថ្ងៃនេះ #LuyBook នឹងនាំអ្នកទាំងអស់គ្នាឱ្យស្គាល់ពីគន្លឹះទាំង ៤ យ៉ាងដែលអ្នកគួរដឹង មុននឹងចង់ចាប់ផ្ដើមបង្កើតអាជីវកម្មណាមួយ ដូចខាងក្រោម៖ ១. មានគំនិត៖ ដំបូងបំផុត អ្នកត្រូវមានគំនិតសិនថាចង់លក់អ្វី ឬចង់ផ្ដល់សេវាកម្មអ្វី? ហើយអ្នកត្រូវដឹងថា អាជីវកម្មនេះគួរចូលក្នុងទីផ្សារណាដែរ។ បន្ទាប់មក អ្នកត្រូវធ្វើការស្រាវជ្រាវបន្ថែមថា បច្ចុប្បន្ន តើមានក្រុមហ៊ុន ឬម៉ាកណាខ្លះនៅក្នុងទីផ្សារ? ប្រសិនបើគំនិតអាជីវកម្មអ្នក អាចផ្តល់អ្វីមួយដែលអាជីវកម្មផ្សេងទៀតនៅក្នុងទីផ្សារបច្ចុប្បន្នមិនមាន នោះគំនិតអាជីវកម្មរបស់អ្នកអាចផ្តល់តម្លៃថ្មីមួយ។ ២. មានផែនការអាជីវកម្ម៖ បន្ទាប់ពីមានគំនិតហើយ អ្នកត្រូវសួរខ្លួនឯងនូវសំណួរមួយចំនួន៖ ក).តើអាជីវកម្មរបស់អ្នកមានគោលបំណង និងចក្ខុវិស័យអ្វី? ខ).តើនរណាជាអតិថិជនអ្នក? គ).តើគោលដៅធំបំផុតរបស់អ្នកជាអ្វី? ឃ). តើអ្នករកប្រភពហិរញ្ញវត្ថុដើម្បីផ្គត់ផ្គង់អាជីវកម្មយ៉ាងដូចម្តេច? ដើម្បីឆ្លើយសំណួរទាំងនេះ អ្នកគួរសរសេរផែនការអាជីវកម្ម។ ហើយនៅពេលសរសេរផែនការអាជីវកម្មនោះ អ្នកត្រូវធ្វើការស្រាវជ្រាវអំពីទីផ្សារ(Market Research) ដើម្បីឱ្យយល់ច្បាស់ពីអតិថិជនរបស់អ្នក ពោលគឺអំពីតម្រូវការ,ចំណង់ចំណូលចិត្ត និងអាកប្បកិរិយារបស់ពួកគេ។ ទន្ទឹមនេះ អ្នកក៏ត្រូវសិក្សាអំពី ដៃគូប្រកួតប្រជែងនៅក្នុងទីផ្សារ ដើម្បីឱ្យអ្នកដឹងពីរបៀបធ្វើឱ្យអាជីវកម្មខ្លួនមានលក្ខណៈខុសប្លែកពីគូប្រជែង។ ៣. មានផែនការហិរញ្ញវត្ថុសម្រាប់អាជីវកម្ម៖ ការចាប់ផ្តើមអាជីវកម្មគឺត្រូវចំណាយលុយ ដូច្នេះអ្នកត្រូវដឹងពីហិរញ្ញវត្ថុដើម្បីទ្រទ្រង់ការចំណាយ ពោលគឺរកហិរញ្ញប្បទានពីវិនិយោគិន ឬខ្ចីប្រាក់ជាដើម។ ជាមួយគ្នាដែរ […]

Scroll to top