fbpx

អាជីវកម្ម

មានគំនិត តែខ្វះទុន តើគួរធ្វើបែបណាទើបរកទុនមកវិនិយោគបាន?

ជំហានទី១នៅក្នុងដំណើរការបង្កើតអាជីវកម្ម គឺការបង្កើតបាននូវគំនិតដ៏អស្ចារ្យមួយ ដែលអាចយកទៅអនុវត្ដបាននៅក្នុងភាពជាក់ស្ដែង។ ចំណែក ដើមទុនក៏ជារឿងដែលមិនអាចខ្វះបានដែរសម្រាប់ដំណើរការអាជីវកម្ម។ មានទុនគ្រប់គ្រាន់អាចឲ្យអ្នករក្សាបាននូវប្រតិបត្ដិការប្រចាំថ្ងៃ ជួលបុគ្គលិកជំនាញ ជួលការិយាល័យ និងទិញឧបករណ៍ប្រើប្រាស់ចាំបាច់ ដែលធានាដល់ការអភិវឌ្ឍក្រុមហ៊ុនជាដើម។ ម្ចាស់អាជីវកម្មអាចធ្វើការអង្គាសទុនបានច្រើនប្រភព អាចជាទុនផ្ទាល់ខ្លួន ពីគ្រួសារមិត្ដភក្ដិ វិនិយោគិនដែលមានលុយច្រើន ធនាគារ ឬមីក្រូហិរញ្ញវត្ថុ និងទុនពីសាធារណជន។ សំណួរដ៏សំខាន់មួយនៅពេលនេះ គឺ តើត្រូវធ្វើដូចម្ដេចទើបអាចប្រមូលទុនបានដោយជោគជ័យ? ប្រសិនបើអ្នកមានបំណងចង់បានទុនពីវិនិយោគិនខាងក្រៅ គន្លឹះខាងក្រោមនេះអាចជួយអ្នកបាន៖ ១. ការត្រៀមខ្លួនគឺជាគន្លឹះសំខាន់ នៅមុនពេលដែលចង់ប្រមូលទុនពីប្រភពផ្សេងៗ អ្នកគួរតែរៀបចំ និងត្រៀមខ្លួនឲ្យបានច្រើនតាមដែលអាចធ្វើបាន។ ការត្រៀមខ្លួនបានល្អ វាអាចជួយអ្នកកំណត់បាននូវតួលេខច្បាស់លាស់មួយដែលអាចឲ្យវិនិយោគិនទទួលយកបាន និងអាចមានពេលធ្វើការវិភាគពីស្ថានភាពហិរញ្ញវត្ថុ រួមទាំងការសិក្សាយល់បន្ថែមអំពីវិនិយោគិនម្នាក់ៗ ដើម្បីងាយស្រួលនៅក្នុងការចរចា ឬធ្វើបទបង្ហាញ។ ការរៀបចំឯកសារជំនួយផ្សេងៗ ដូចជា ការវិភាគទីផ្សារ ឬវិភាគហិរញ្ញវត្ថុ ដើម្បីបង្ហាញដល់វិនិយោគិន និងសម្រាប់ខ្លួនអ្នកផ្ទាល់ វាគឺជារឿងសំខាន់ណាស់ដែរ។ ២. ជួលអ្នកជំនាញផ្នែកទីផ្សារមកជួយ បើអាច អ្នកគួរជួលអ្នកជំនាញការផ្នែកទីផ្សារមកជួយ ក្នុងការរៀបចំផែនការអាជីវកម្មឲ្យបានសមស្រប និងត្រូវនឹងទីផ្សារគោលដៅ ទំហំទីផ្សារ អតិថិជនគោលដៅ និងបំពេញបន្ថែមនូវព័ត៌មានចាំបាច់ពាក់ព័ន្ធមួយចំនួនទៀត។ ការសរសេរផែនការអាជីវកម្មដោយសង្ខេប ខ្លី តែមានន័យគ្រប់គ្រាន់ វានឹងជួយឲ្យវិនិយោគិនអាចមើលឃើញបានច្បាស់ពីចក្ខុវិស័យរបស់អ្នក និងអាចឲ្យពួកគេធ្វើការសម្រេចចិត្ដផ្ដល់ទុនវិនិយោគដល់អ្នក។ អ្នកទីផ្សារដ៏ជំនាញម្នាក់ […]

ជីវិតជាសហគ្រិនមិនងាយស្រួលដូចការគិតទេ

ការចាប់ផ្ដើមអាជីវកម្ម Start-up និងក្លាយជាសហគ្រិនល្អម្នាក់ មិនមែនជារឿងដែលមនុស្សគ្រប់រូបសុទ្ធតែអាចធ្វើបាននោះទេ។ ធ្វើជាសហគ្រិនល្អម្នាក់ វាជារឿងដែលពិបាកណាស់ ពោលគឺទាមទារឲ្យបុគ្គលនោះ ជាមនុស្សដែលលះបង់ខ្ពស់ ហ៊ានទទួលយកហានិភ័យ មានទំនួលខុសត្រូវ មានសមត្ថភាពដែលបុគ្គលធម្មតាពិបាកមាន។ លើសពីនេះ ពួកគេត្រូវមានថាមពល មានទុន មានពេលវេលាគ្រប់គ្រាន់ មានការប្ដេជ្ញាចិត្ដខ្ពស់ រួមជាមួយនឹងក្ដីស្រមៃ និងចក្ខុវិស័យធំ។ វិថីនៃសហគ្រិនភាពគឺមិនស្រួលនោះទេ អ្នកអាចនឹងជួបរឿងជាច្រើនដូចខាងក្រោម៖ ១. អ្នកនឹងមានអារម្មណ៍ថាឯកោ បើទោះបីជាអ្នកមានសហស្ថាបនិកម្នាក់ ឬច្រើននាក់ក៏ដោយ ក៏អ្នកនៅតែអាចមានអារម្មណ៍ថាអ្នកហាក់ដូចជាប្រឈមមុខនឹងពិភពលោកនេះតែម្នាក់ឯង។ ហេតុអ្វី? ពីព្រោះថា ក្នុងនាមជាស្ថាបនិក អ្នកមានកិច្ចការជាច្រើនដែលត្រូវសម្រេច និងធ្វើដោយខ្លួនឯងផ្ទាល់ កិច្ចការខ្លះទាល់តែអ្នកចេញមុខ ឬធ្វើដោយផ្ទាល់ទើបមានប្រសិទ្ធភាព ហើយភាគច្រើននៃក្រុមហ៊ុន Start-up គឺស្ថាបនិកតែងតែចេញមុខដឹកនាំដោយផ្ទាល់។ នៅលើវិថីនៃសហគ្រិនភាព គឺមានឧបសគ្គច្រើនណាស់នៅដំណាក់កាលដំបូង ដែលមានតែអ្នក និងសហស្ថាបនិករបស់អ្នកតែប៉ុណ្ណោះដែលរួមប្រយុទ្ធ មុននឹងអ្នកអាចបង្កើតជាក្រុមការងារមួយដ៏រឹងមាំបាន។ នៅពេលដែលអ្នកមានអារម្មណ៍ថាឯកោ អ្នកគួរតែធ្វើការប្រាស្រ័យទាក់ទងជាមួយមនុស្សជុំវិញខ្លួនឲ្យបានច្រើន ឬជាមួយរៀមច្បងក្នុងវិស័យដែលធ្លាប់ឆ្លងកាត់ផ្លូវនេះ ដើម្បីទទួលបានចំណេះដឹង និងបទពិសោធថ្មីៗបន្ថែម។ ២. អ្នកនឹងមិនទទួលបានផលមកវិញភ្លាមៗនោះទេ នៅក្នុងការចាប់ផ្ដើមអាជីវកម្ម Start-up អ្នកអាចនឹងត្រូវចំណាយច្រើន ប្រសិនបើអាជីវកម្មអ្នកជោគជ័យ ក្នុងរយៈពេលមួយ។ ពេលខ្លះការរំពឹងទុកនេះ អាចនឹងមិនផ្ដល់ផលឲ្យអ្នកមកវិញតាមការគ្រោងទុកនោះទេ ព្រោះStart-up […]

Credit score ហ្នឹងអីគេ?

Credit score (អាចបកប្រែជាភាសាខ្មែរថា ពិន្ទុឥណទាន) គឺជាតួលេខឬ ពិន្ទុដើម្បីវាស់វែងពីលទ្ធភាពក្នុងការទទួលយកប្រាក់កម្ចីរបស់បុគ្គលឬស្ថាប័នណាមួយ។ ធនាគារ និងស្ថាប័នហិរញ្ញវត្ថុប្រើប្រាស់ពិន្ទុនេះដើម្បីមើលថាតើគួរផ្ដល់កម្ចីទៅបុគ្គល ឬស្ថាប័នមួយឬអត់ ហើយគួរផ្ដល់កម្ចីត្រឹមកម្រិតណា។ កាលអ្នកមានពិន្ទុឥណទានល្អ អ្នកមានភាពងាយស្រួលក្នុងការយកកម្ចី អាចយកទំហំកម្ចីធំ និងទទួលបានលក្ខខណ្ឌកម្ចីល្អ។ នៅប្រទេសយើង ពិន្ទុនេះមានឈ្មោះថា K-score (ខេ ស្ករ) និងត្រូវបានគណនាដោយ Credit Bureau Cambodia (CBC)។ វិធីគណនា ខេ ស្ករ មិនត្រូវបានផ្សាយជាសាធារណៈទេ ប៉ុន្តែបើយោងតាម CBC កត្តាសំខាន់ៗដែលត្រូវបានបញ្ចូលក្នុងការគណនា និងធ្វើឲ្យពិន្ទុរបស់យើងខ្ពស់ឬទាបនោះមានដូចជា ទំនោ​នៃការ​សាកសួរ​របស់​អតិថិជន​នៅ​ស្ថាប័នផ្សេងៗ ការប្រើ​ប្រាស់​ឥណទាន (ចំនួនគណនីដែល​កំពុងមាន និងគណនី​ដែលបាន​ធានាដល់អ្នកដ៏ទៃ និងចំនួនទឹកប្រាក់​សរុប​អតិថិ​ជន​នៅ​ជាប់ជំពាក់) ឥរិយាបទ​នៃការ​​បង់​ឥណទាន​ត្រលប់ និងព័ត៌​មាន​មួយ​ចំនួន​​ដូចជា ការខក​ខាន​មិនបាន​​សង​ប្រាក់​ត្រលប់​ និងកត្តាសំខាន់ៗដទៃទៀត។ ខេ ស្ករ នេះមិនមែនជាកត្តាតែមួយដែលធនាគារ និងស្ថាប័នហិរញ្ញវត្ថុប្រើប្រាស់មុននឹងសម្រេចចិត្តក្នុងការផ្តល់ឥណទាននោះទេ។ ធនាគារ និងស្ថាប័នហិរញ្ញវត្ថុនីមួយៗ មានវិធីគណនាពិន្ទុឥណទាន និងកម្រិតហានិភ័យក្នុងការផ្តល់ឥណទានដល់អតិថិជនណាមួយផ្សេងៗគ្នាបន្ថែមពីលើខេ ស្ករនេះ រួមមានការវិភាគទៅលើកត្តាសំខាន់ ៥ ដូចជាលទ្ធភាព ទំហំកម្ចី ទ្រព្យបញ្ចាំ […]

ការរកស៊ីជាមួយមិត្តភក្តិ

ធ្លាប់អត់និយាយគ្នាលេងជាមួយមិត្តភក្តិពីនេះពីនោះ ស្រាប់តែមានគំនិតដូចគ្នាចង់បើកអាជីវកម្មអ្វីមួយជាមួយគ្នាទេ? ចាប់ផ្ដើមអាជីវកម្មអ្វីមួយគឺមិនមែនជារឿងងាយស្រួលទេ ប៉ុន្តែបើបានដើរផ្លូវនេះជាមួយមនុស្សដែលយើងទុកចិត្តប្រហែលជាមិនសូវពិបាកទេដឹង។ យ៉ាងណាមិញ ការធ្វើអាជីវកម្មជាមួយមិត្តភក្តិនេះ មានន័យថាទំនាក់ទំនងរបស់អ្នកទាំងអស់គ្នាអាចមានការប្រែប្រួល ពោលគឺពេលជួបគ្នាមិនមែនសម្រាប់កម្សាន្តសប្បាយដូចពីមុនឡើយ ហើយពេលម៉ោងធ្វើការគឺត្រូវម្មត់ចត់ធ្វើការទើបអាចទៅមុខបាន។ ខាងក្រោមនេះ ជាចំណុចមួយចំនួនដែលអ្នកទាំងអស់គ្នាត្រូវធ្វើ និងមិនត្រូវធ្វើ បើចង់រកស៊ីជាមួយមិត្តភក្តិ៖ ១. កុំចាប់ផ្ដើមរកស៊ីជាមួយគ្នាព្រោះតែជាមិត្តភក្ដិគ្នា អ្វីដែលមនុស្សមួយចំនួនយល់ច្រឡំនោះគឺថា ជាមិត្តភក្តិនឹងគ្នាល្អហើយ ទុកចិត្តហើយប្រហែលជាអាចរកស៊ីជាមួយគ្នាបាន។ ប៉ុន្តែជាក់ស្ដែង វាទាមទារឱ្យអ្នកទាំងអស់គ្នាមានជំនាញពាក់ព័ន្ធ មានគោលដៅដូចគ្នា និងឆន្ទៈដូចគ្នា ទើបអាចដើរផ្លូវជាមួយគ្នាបានដែរ បើមិនដូច្នោះទេ អ្នកទាំងអស់គ្នាអាចខាតពេលវេលា ការរកស៊ី ឬបាត់បង់មិត្តភាពនេះទៀតផងក៏ថាបាន។ ២. បែងចែកតួនាទីឱ្យបានច្បាស់លាស់ ការរកស៊ីនេះគឺទូលំទូលាយណាស់ ហើយចាប់ផ្ដើមដំបូងនេះ គឺមានការងារច្រើនដែលត្រូវធ្វើ ដូចនេះត្រូវចែកតួនាទីគ្នាឱ្យបានច្បាស់លាស់តាំងពីដំបូង ទើបមានការទទួលខុសត្រូវរៀងៗខ្លួន។ ជាមួយគ្នាដែរ, ការបែងចែកភាគហ៊ុនក្នុងអាជីវកម្មក៏ត្រូវធ្វើការបែងចែកឱ្យសមស្របនឹងទំហំការងារ និងការដាក់ដើមទុនចូលដូចគ្នា។ ៣. និយាយគ្នាឱ្យបានច្បាស់លាស់ ឧទាហរណ៍ គួរធ្វើការនិយាយគ្នាឱ្យច្បាស់លាស់តាំងពីដំបូង ឱ្យដឹងថាសមាជិកនីមួយៗមានគោលដៅ​ គុណតម្លៃ និងការរំពឹងទុកដូចម្ដេចខ្លះ។ ត្រូវចាំថាសមាជិកគ្រប់គ្នាសុទ្ធតែបានបញ្ចេញមតិយោបល់ពីគំនិតផ្ទាល់ខ្លួន ហើយសុទ្ធតែមានគោលដៅដូចគ្នា ទើបអាចឱ្យអាជីវកម្មដើរទៅមុខបាន។ ៤. ត្រូវសរសេរផែនការអាជីវកម្ម ចំណុចនេះគឺសំខាន់ណាស់ ព្រោះយើងត្រូវមានផែនការច្បាស់លាស់ ហើយកំណត់គោលដៅអាជីវកម្មក្នុងរយៈពេលខ្លី និងវែង។ បន្ថែមទៀត ផែនការអាជីវកម្មនេះក៏មានសារៈសំខាន់សម្រាប់ពេលដែលអ្នកទាំងអស់គ្នាចង់ដាក់ស្នើកម្ចីពីធនាគារ […]

៥ ជំហាន ទទួលបានកម្ចីអាជីវកម្មឆាប់រហ័ស

៥ ជំហាន ទទួលបានកម្ចីអាជីវកម្មឆាប់រហ័ស ដើម្បីងាយស្រួលនៅក្នុងការទទួលបានកម្ចីឆាប់ មកចាប់ផ្ដើមអាជីវកម្ម ឬពង្រីកអាជីវកម្ម អ្នកគួរតែស្វែងយល់ពីលក្ខខណ្ឌមួយចំនួនដែលខាងស្ថាប័នហិរញ្ញវត្ថុតែងតែពិនិត្យ និងត្រូវការដូចខាងក្រោម៖ ១. ពិនិត្យមើលថា តើអ្នកមានលក្ខណៈសម្បត្ដិគ្រប់គ្រាន់ដើម្បីអាចទទួលកម្ចីបានដែរឬទេ? ជាធម្មតាមុននឹងធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុសម្រេចផ្ដល់កម្ចីឲ្យនរណាម្នាក់ គេតែងតែសិក្សាពីស្ថានភាពទូទៅ និងហិរញ្ញវត្ថុរបស់បុគ្គលនោះ ដូចជា Capacity (លទ្ធភាពសង), Capital(ទ្រព្យសម្បត្ដិ), Character (ប្រវត្ដិសង), Collateral (វត្ថុបញ្ចាំ), Conditions (លក្ខខណ្ឌ), និងCash Flow(លំហូរសាច់ប្រាក់) ដែលត្រូវបានគេហៅ6Cs ឬគេពិនិត្យមើលពីពិន្ទុក្រេឌីតរបស់អ្នក ឬពិន្ទុ ខេ ស្ករ ដែលជា​លេខ​​បក​ស្រាយ​​អំពី​​ព័ត៌មាន​​ទាំង​អស់​នៃ​​របាយការណ៍​​ឥណទាន​​ទៅ​ជា​​ពិន្ទុមួយ។ វា​វាយ​​តម្លៃ​​ទៅលើ​កម្រិត​​ហានិភ័យ​នៃការ​ស្នើ​សុំ​​ឥណទាន​របស់បុគ្គល​ម្នាក់ៗ​ តាមរយៈទិន្នន័យ​​​នីមួយៗ​​ក្នុង​ទម្រង់​នៃការស្នើសុំ​ និង​ព្យាករ​លទ្ធភាព​ដែល​អាច​សងត្រលប់​មក​វិញ។ អ្នកអាចពិនិត្យមើលពីពិន្ទុនេះបាន ឬព័ត៌មានលម្អិតពីរបាយការណ៍ហិរញ្ញវត្ថុរបស់អ្នកដោយស្នើទៅ CBC (https://www.creditbureau.com.kh/)។ ២. តើប្រភេទកម្ចីអ្វីដែលអ្នកត្រូវការ? ជាទូទៅ សម្រាប់កម្ចីអាជីវកម្មមានច្រើនទម្រង់ដែលអ្នកអាចសម្រេចចិត្តនៅក្នុងការជ្រើសរើស ដើម្បីស្នើសុំកម្ចីពីធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដូចជា៖ កម្ចីសម្រាប់បើកអាជីវកម្មថ្មី៖ ជាទូទៅកម្ចីនេះគឺពិបាកនៅក្នុងទទួលបាន ដោយសារតែអាជីវកម្មនៅឆ្នាំដំបូងគឹតែងតែមិនអាចខ្ចីប្រាក់ពីធនាគារបាន ដោយសារតែធនាគារត្រូវការសាច់ប្រាក់ត្រលប់មកវិញទៀងទាត់ ម៉្យាងដោយសារតែអាជីវកម្មអ្នកមិនទាន់រឹងមាំ និងប្រាកដប្រជា។ ប៉ុន្ដែអ្នកអាចខ្ចីប្រាក់នៅក្នុងទម្រង់ផ្សេងបាន ដូចជា កម្ចីផ្ទាល់ខ្លួន។  […]

ជួយគាំទ្រការរកស៊ីរបស់មិត្តភក្តិអ្នក

ធ្លាប់អត់ ពេល Idol របស់អ្នកបង្កើតប្រេនផលិតផល ឬបើកអាជីវកម្មអ្វីមួយ ឬ influencer ធ្វើការណែនាំពីផលិតផលអ្វីមួយ, អ្នកទាំងអស់គ្នាមានចំណាប់អារម្មណ៍ទិញ ហើយជួនកាលធ្វើការកម្មង់ ទំលាក់លេខភ្លាមៗម៉ង។ ហើយចុះពេលដែលមិត្តភក្ដិរបស់អ្នក ចាប់ផ្ដើមបើកហាងតូចមួយ ឬលក់ផលិតផលអ្វីមួយ, មានជួយគាំទ្រអត់? ឬក៏សុំ Free ឬ discount មក គ្នាឯងសោះ? បើមិនចឹង, មិនទិញទេ ផលិតផលថ្មីមិនដឹងល្អឬអត់ផង។ របស់ប្រេនធំៗ មានគុណភាព និងជាពិសេសគេមានកេរ្តិ៍ឈ្មោះមកយូរ ទើបលក់បានថ្លៃ, ហើយចុះផលិតផល ឬអាជីវកម្មថ្មីវិញមានគុណភាពខុសគ្នាប៉ុន្មានទៅ? បើគិតពីការប្រើប្រាស់បាន មានមុខងារដូចតែគ្នា ហើយថោកជាងផង។ ដូចនេះ គួរជួយគាំទ្រមិត្តភក្តិអ្នកបើទោះរកស៊ីតូចតាចក៏ដោយ ព្រោះយើងនឹងហើយដឹងច្បាស់ថាស្ថានភាពពួកគេយ៉ាងម៉េច គេត្រូវការរកលុយចិញ្ចឹមក្រពះ, ផ្គត់ផ្គង់គ្រួសារ និងដើម្បីអនាគតពួកគេម៉េចខ្លះ។ ការរកស៊ីនេះមិនងាយស្រួលទេ ជាពិសេសពេលរកស៊ីតូចតាចដំបូងៗនេះ ហើយពួកគេឆ្លងកាត់ភាពលំបាកជាច្រើន, បើយើងជាមិត្តភក្តិជួយគាំទ្រ មានន័យថាយើងជួយពួកគេក្នុងគ្រាលំបាកនេះ ឱ្យរីកចម្រើនទៅមុខទៀត។ អ្នកទាំងអស់គ្នាអាចជួយគាំទ្រការរកស៊ីរបស់មិត្តភក្តិអ្នកទាំងអស់គ្នាតាមរយៈវិធីមួយចំនួនដូចខាងក្រោម៖ ១. ជួយទិញ ២. មិនចាំបាច់តែទិញក៏បាន, ជួយផ្សព្វផ្សាយតាមការណែនាំដោយផ្ទាល់ ឬក៏ផុសតាមបណ្ដាញសង្គមរបស់អ្នកផ្ទាល់ ៣. បើធ្លាប់ទិញហើយ, អាចជួយនិយាយល្អ […]

Fintech Startup ល្បីៗនៅស្រុកខ្មែរ

តើនៅស្រុកខ្មែរយើង មាន startup ល្បីៗណាខ្លះនៅក្នុងវិស័យបច្ចកវិទ្យាហិរញ្ញវត្ថុ (Fintech)? #LuyBook នឹងនាំអ្នកទាំងអស់គ្នាឱ្យស្គាល់ Fintech Startup នៅប្រទេសយើងចំនួន ៥ ដូចខាងក្រោម៖ ១. Clik បានបង្កើតឡើងនៅឆ្នាំ ២០១៦ ដែលជាក្រុមហ៊ុនដែលអាចឱ្យអ្នកប្រើប្រាស់ទូទាត់ប្រាក់តាមកាបូបអេឡិចត្រូនិច (mobile wallet) តាមទូរស័ព្ទដៃ, ឬ debit និង credit card ទៅតាមការទិញឥវ៉ាន់ ឬប្រើប្រាស់សេវាកម្មនានាបាន។ មិនតែប៉ុណ្ណោះ, Clik ក៏មានមុខងារដែលអនុញ្ញាតឱ្យម្ចាស់ហាងអាចមើលទិន្នន័យ ដើម្បីសិក្សាឥរិយាបថរបស់អតិថិជនពួកគេផងដែរ។ ២. Digicro បានបង្កើតឡើងនៅឆ្នាំ ២០១៨ ជាក្រុមហ៊ុនដែលផ្ដល់សេវាកម្ចីខ្នាតតូច ពី ១០០ ដុល្លារ ដល់ ១,០០០ ដុល្លារ តាមរយៈកម្មវិធីទូរស័ព្ទ “Spean Loan” ក្នុងរយៈពេល ១០នាទី ដោយមិនចាំបាច់មានឯកសារ ឬត្រូវទៅដល់ទីតាំងក្រុមហ៊ុនឡើយ។ ក្រុមហ៊ុនផ្ដល់កម្ចី ដោយវិភាគទិន្នន័យក្នុងទូរស័ព្ទរបស់អតិថិជន និងមានប្រព័ន្ធដាក់ពិន្ទុឥណទាន (credit scoring system) […]

រឿងរ៉ាវក្រោយភាពល្បីល្បាញរបស់ Tik Tok

TikTok គឺជាកម្មវិធីបណ្ដាញសង្គមមួយដែលល្បីទូទាំងពិភពលោក។ បច្ចុប្បន្ន កម្មវិធីនេះមានអ្នកប្រើប្រាស់សកម្ម ១ ពាន់លានអ្នក ជារៀងរាល់ខែ និងត្រូវបាន download ២,៦ ពាន់លានដង។ ត្រឹមតែរយៈពេលប៉ុន្មានឆ្នាំប៉ុណ្ណោះ កម្មវិធីនេះបានក្លាយជាដៃគូប្រកួតប្រជែងមួយ ជាមួយបណ្ដាញសង្គមយក្សដូចជា Instagram, Youtube និង Facebook ជាដើម។ សួរថាកម្មវិធីល្បីនេះ ជាអ្វី? TikTok ជាកម្មវិធីដែលផ្តោតលើការចែករំលែងវីដេអូខ្លីៗ។ វាមានមុខងារមួយចំនួនដូចជាការដាក់ភ្លេង, ការដាក់ effect និង filter មួយចំនួនដែលអ្នកប្រើប្រាស់អាចយកទៅបង្កើតជា Challenge និងវីដេអូដោយភាពច្នៃប្រឌិត។ អ្នកដែលមិនទាន់ប្រើប្រាស់ TikTok ភាគច្រើនគិតថាគ្រាន់តែជាកម្មវិធីរាំ និងធ្វើមាត់ច្រៀងលេងប៉ុណ្ណោះ ប៉ុន្តែតាមពិតទៅកម្មវិធីនេះមានមាតិកាជាច្រើនទៀត ដូចជាវីដេអូកំប្លែង, meme, ការធ្វើពិសោធន៍វិទ្យាសាស្ត្រ, ការចែករំលែកពីវិធីសាស្ត្រផ្សេងៗ និងវីដេអូល្អៗជាច្រើនទៀត។ តើ TikTok មានប្រវត្តិដូចម្ដេច? ដំបូងឡើយ សហគ្រិនជនជាតិចិន ឈ្មោះ Zhang Yi Ming បានបង្កើតក្រុមហ៊ុន Bytedance នៅឆ្នាំ ២០១២។ នៅឆ្នាំ […]

ដំណាក់កាលហិរញ្ញប្បទានរបស់អាជីវកម្ម

មាននរណាខ្លះកំពុងតែចង់បង្កើតអាជីវកម្មថ្មី? តើដើម្បីឱ្យអាជីវកម្មថ្មីនេះរីកលូតលាស់, ម្ចាស់អាជីវកម្មគួររកហិរញ្ញប្បទានពីការវិនិយោគប៉ុន្មានដំណាក់កាល និងសម្រាប់ចំណាយលើអ្វីខ្លះ? សម្រាប់ម្ចាស់អាជីវកម្មថ្មី ឬអ្នកដែលគ្រោងបើកអាជីវកម្មថ្មី, ទាំងនេះគឺដំណាក់កាលនៃហិរញ្ញប្បទានដែលយើងអាចរកពីវិនិយោគិន ដូចខាងក្រោម៖ ១. Pre-seed Funding បន្ទាប់ពីមានគំនិតអាជីវកម្មថ្មីហើយ, នៅដំណាក់កាលដំបូងបំផុតដើម្បីឱ្យលេចចេញជារូបរាង នោះប្រភពហិរញ្ញប្បទានដំបូងគឺមកពីម្ចាស់អាជីវកម្មខ្លួនឯងផ្ទាល់ ឬក្រុមគ្រួសារ និងមិត្តភក្តិ។ ដូចនេះ អ្នកផ្ដល់ហិរញ្ញប្បទាននៅដំណាក់កាលដំបូងនេះ ភាគច្រើនមិនមែនដើម្បីយកភាគហ៊ុនរបស់ក្រុមហ៊ុននោះទេ តែជាការគាំទ្រច្រើនជាង។ ២. Seed Funding នេះជាដំណាក់កាលដំបូង ដែលម្ចាស់អាជីវកម្មទទួលបានការវិនិយោគ ដើម្បីអភិវឌ្ឍអាជីវកម្មខ្លួនទៅមុខ ដោយចំណាយលើការស្រាវជ្រាវទីផ្សារ, ស្វែងរកអតិថិជន, និងផលិតចេញជាផលិតផលសម្រេចដើម្បីដាក់លក់ ជាដើម។ វិនិយោគិននៅក្នុងដំណាក់កាលនេះ អាចជា incubators, venture capital, ឬ angel investor ជាដើម។ ៣. Series A Funding នៅដំណាក់កាលនេះ អាជីវកម្មចាប់ផ្ដើមមានអតិថិជន និងរកចំណូលបានហើយ តែមិនសូវទាន់ដឹងពីការរកប្រាក់ចំណេញ ដូចនេះត្រូវការហិរញ្ញប្បទានបន្ថែម ដើម្បីរៀបចំយុទ្ធសាស្ត្រច្បាស់លាស់ និងវិធីសាស្ត្រដើម្បីរកប្រាក់ចំណេញក្នុងរយៈពេលវែង។ វិនិយោគិនក្នុងដំណាក់កាលនេះ ភាគច្រើននៅតែជា venture capital និង […]

ឃើញគេរកស៊ី គួររកស៊ីតាមគេអត់?

អ្នកទាំងអស់គ្នាធ្លាប់លឺ ឬឃើញគេរកស៊ីតាមគ្នាអត់? ឧទាហរណ៍ដូចជា នៅក្នុងភូមិមួយមានគេចាប់ផ្ដើមបើកហាងកាហ្វេមួយ ហើយមានដំណើរការល្អប្រសើរ ស្រាប់តែអ្នកនៅក្នុងភូមិនោះចាប់ផ្ដើមរកស៊ីបើកហាងកាហ្វេដែរនៅជិតៗគ្នា, ដណ្ដើមម៉ូយគ្នា, អ្នកលក់ច្រើនជាងអ្នកទិញ, និងធ្វើឱ្យការរកស៊ីមានដំណើរការថមថយជាងមុន។ នេះហើយ គេថារកស៊ីតាមគ្នា ដែលឃើញគេរកស៊ីចំណេញ មិនប្រាកដថាយើងរកស៊ីតាមគេ អាចចំណេញច្រើនដែរនោះទេ។   ការរកស៊ីតាមគេ សំដៅទៅលើការដែលឃើញគេរកស៊ីផ្គត់ផ្គង់ផលិតផល ឬសេវាកម្មមួយ ហើយយើងចាប់ផ្ដើមលក់ផលិតផល ឬសេវាកម្មដូចគ្នា ឬស្រដៀងគ្នា ក្នុងទីផ្សារដែលមានស្រាប់តែមួយ ដោយធ្វើការប្រកួតប្រជែងជាមួយអ្នករកស៊ីមុន។ ការរកស៊ីតាមគេនេះមានគុណសម្បត្តិ និងគុណវិបត្តិដូចខាងក្រោម៖   គុណសម្បត្តិ៖ អាចដឹងពីកំហុស ឬចំណុចខ្សោយរបស់អ្នករកស៊ីមុនដែលជាគូប្រកួតប្រជែង ប្រសិនបើធ្វើការសិក្សាស្រាវជ្រាវច្បាស់លាស់, ការចំណាយលើការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍តិចជាង, ហើយការវិនិយោគលើចំណាយថេរ (fixed costs) ក៏អាចតិចជាងអ្នករកស៊ីមុនដែរ។   គុណវិបត្តិ៖ អតិថិជនតែងយកទៅប្រៀបធៀបជាមួយអ្នករកស៊ីមុន, ពិបាកដណ្ដើមចំណែកទីផ្សារ ដោយសារអ្នករកស៊ីមុនមានម៉ូយច្រើនហើយ, មិនមានភាពច្នៃប្រឌិត និងនវានុវត្តភាព ដោយសារតែមិនព្យាយាមបង្កើតអាជីវកម្មថ្មី ដើម្បីដោះស្រាយបញ្ហាផ្សេងរបស់អតិថិជន ឬបង្កើតតម្រូវការថ្មី។ មិនតែប៉ុណ្ណោះ ក្នុងករណីមួយចំនួនទៀត អ្នករកស៊ីតាមគេនេះ អាចធ្វើឱ្យខូចទីផ្សារ តាមរយៈការប្រកួតប្រជែងថ្លៃហួសហេតុ ឬពង្រីកអាជីវកម្មជ្រុលលើសពីលទ្ធភាព ជាហេតុធ្វើឱ្យខាតបង់ទាំងអ្នករកស៊ីមុន នឹងអ្នករកស៊ីតាមគេតែម្ដង។ ការរកស៊ីផ្អើលតាមគេតែមួយឆាវ […]

Scroll to top