អាជីវកម្ម

ដឹងពីប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមអនឡាញឬនៅ?

តើអ្នកទាំងអស់គ្នាកំពុងតែចង់ចុះបញ្ជីអាជីវកម្មរបស់ខ្លួនមែនទេ? មានដឹងអត់ថាថ្មីៗនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានដាក់ចេញឱ្យប្រើប្រាស់នូវថ្នាលចុះបញ្ជីអនឡាញ ដើម្បីជួយសម្រួលដំណើរការនៃការចុះបញ្ជី?ថ្ងៃនេះ #LuyBook នឹងលើកណែនាំពីដំណើរការប្រើប្រាស់ និងអត្ថប្រយោជន៍នៃការចុះបញ្ជីអាជីវកម្មតាមអនឡាញ។ ជាទូទៅ ដើម្បីចុះបញ្ជី ម្ចាស់អាជីវកម្មត្រូវឆ្លងកាត់ដំណាក់កាលជាច្រើន ដើម្បីទទួលបានអាជ្ញាប័ណ្ណ/វិញ្ញាបនបត្រ។ ដំបូង អ្នកត្រូវបំពេញឯកសារនិងបែបបទផ្សេងៗនៅក្រសួងពាណិជ្ជកម្ម ហើយត្រូវធ្វើការរងចាំ ដើម្បីចុះបញ្ជីពាណិជ្ជកម្ម។ បន្ទាប់មក អ្នកត្រូវទៅដាក់ពាក្យស្នើសុំចុះបញ្ជីពន្ធដារ នៅអគ្គនាយកដ្ឋានពន្ធដារម្ដង ហើយក៏ត្រូវរងចាំបន្ថែមទៀត ទើបទទួលបានការអនុញ្ញាត។ ហើយបន្ទាប់មក អ្នកត្រូវទៅបំពេញព័ត៌មាន និងដាក់ពាក្យស្នើសុំនៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មួយទៀត។ បន្ថែមទៀត ប្រសិនបើអាជីវកម្មរបស់អ្នកស្ថិតក្នុងវិស័យ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ អ្នកត្រូវធ្វើការស្នើសុំអាជ្ញាប័ណ្ណជំនាញ ពីក្រសួងសាមីនោះទៀត។ ឧទាហរណ៍ ប្រសិនបើអ្នកចង់បើកក្រុមហ៊ុនទេសចរណ៍ អ្នកត្រូវធ្វើការស្នើសុំអាជ្ញាប័ណ្ណពីក្រសួងទេសចរណ៍បន្ថែម។ ដោយហេតុថាការអនុវត្តបែបនេះមានបញ្ហាប្រឈម ជាពិសេសចំណាយពេលវេលា និងថ្លៃសេវាច្រើន ទើបកាលពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២០, រាជរដ្ឋាភិបាលបាន ដាក់ឱ្យដំណើរការនូវប្រព័ន្ធចុះបញ្ជីអាជីវកម្មថ្មីជាកញ្ចប់តាមអនឡាញ ឈ្មោះថា CamDX ឬហៅពេញថា Cambodia Data Exchangeដែលអនុញ្ញាតឱ្យធុរជន អាចធ្វើការចុះបញ្ជីជាមួយក្រសួងពាណិជ្ជកម្ម និង អគ្គនាយកដ្ឋានពន្ធដារ និង ធ្វើសេចក្តីប្រកាសផ្តល់ដំណឹងបើកសហគ្រាស […]

របៀបសរសេរផែនការអាជីវកម្ម

តើអ្នកមានគំនិតចាប់ផ្តើមរកស៊ីហើយ ប៉ុន្តែមិនទាន់មានផែនការច្បាស់លាស់មែនឬទេ? #LuyBook នឹងចែករំលែកពីរបៀបមួយក្នុងការសរសេរផែនការអាជីវកម្មទៅអ្នកទាំងអស់គ្នា៖ ១. ធ្វើសេចក្តីសង្ខេប ១ ទំព័រ (Executive Summary) ២. តើគោលដៅអតិថិជន និងទីផ្សាររបស់អ្នកជាអ្នកណា? ៣. តើអ្នកណាជាអ្នកផ្គត់ផ្គង់សម្ភារៈ (supplier) របស់អ្នក? ៤. តើអ្នកណាជាគូប្រកួតប្រជែងរបស់អ្នក? ៥. តើអ្នកនឹងធ្វើប្រតិបត្តិការអាជីវកម្មយ៉ាងដូចម្តេច? ៦. តើក្រុមការងាររបស់អ្នកជាអ្នកណាខ្លះ? តើអ្នកត្រូវការបុគ្គលិកទេ? ប៉ុន្មាននាក់? ៧. សរសេរផែនការម៉ាឃេតធីង (marketing plan) ៨. គ្រោង និងព្យាករហិរញ្ញវត្ថុរបស់អាជីវកម្មអ្នក (financial planning and project) ៩. តើហានិភ័យរបស់អ្នកមានអ្វីខ្លះ?

ប្រភេទពន្ធសំខាន់ៗ ដែលអ្នកបើកអាជីវកម្មត្រូវដឹង

តើអ្នកធ្លាប់មានក្តីស្រមៃចង់ចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួននៅថ្ងៃណាមួយទេ? ហើយធ្លាប់ឆ្ងល់ពីប្រភេទពន្ធផ្សេងៗ ដែលអាជីវកម្មមានកាតព្វកិច្ចត្រូវបង់ ដែរឬទេ? បើធ្លាប់ ថ្ងៃនេះ #LuyBook នឹងលើកយករឿងឈឺក្បាលមួយនេះ មកសង្ខេប ហើយចែករំលែកជាមួយអ្នកទាំងអស់គ្នា។ មុនពេលចាប់ផ្តើម យើងត្រូវយល់អំពីការបែងចែកអ្នកជាប់ពន្ធទាំងបីចំណាត់ថ្នាក់នៅក្នុងប្រព័ន្ធពន្ធរបស់កម្ពុជាជាមុនសិន។ ១. អ្នកជាប់ពន្ធតូច៖ អាជីវកម្មដែលមានចំណូលប្រចាំឆ្នាំពី 250 លានរៀលដល់ 700 លានរៀល (ប្រមាណ 62,500 ដុល្លារដល់ 175,000 ដុល្លារ) ២- អ្នកជាប់ពន្ធមធ្យម៖ អាជីវកម្មដែលមានចំណូលប្រចាំឆ្នាំពី 700 លានរៀលទៅ 4 ពាន់លានរៀល (ប្រមាណ 175,000 ដុល្លារទៅ 1,000,000 ដុល្លារ) ៣- អ្នកជាប់ពន្ធធំ៖ អាជីវកម្មដែលមានចំណូលប្រចាំឆ្នាំលើសពី 4 ពាន់លានរៀល (ប្រមាណជា 1,000,000 ដុល្លារឡើងទៅ)។ អាជីវកម្មក្នុងស្រុក និងអាជីវកម្មគ្រួសារតូចតាច ដែលមានចំណូលប្រចាំឆ្នាំក្រោម 62,500 ដុល្លារត្រូវបានរួចផុតពីកាតព្វកិច្ចពន្ធ។ ឥឡូវយើងចូលដល់ផ្នែកសំខាន់ – ប្រភេទពន្ធចម្បង ដែលអាជីវកម្មមានកាតព្វកិច្ចត្រូវបង់។ ពន្ធប៉ាតង់ (Patent […]

ស្គាល់ moat ឬអត់?

តាមនិយមន័យទូទៅ Moat សំដៅទៅលើប្រឡាយទឹកព័ទ្ធជុំវិញប្រាសាទ ដែលកសាងឡើងដើម្បីការពារប្រាសាទពីខ្មាំងសត្រូវឈ្លានពាន។ ស្រដៀងគ្នាដែរ ក្នុងន័យវិនិយោគ ពាក្យថា “Moat” សំដៅទៅលើសមត្ថភាពអាជីវកម្ម ក្នុងការរក្សាបាននូវភាពប្រកួតប្រជែង (competitive advantage) ដែលមានប្រៀបជាងគូប្រជែងរបស់ខ្លួន ពោលគឺអាចរក្សាបានប្រាក់ចំណេញរយៈពេលវែង និងចំណែកទីផ្សារ (market share) ពីក្រុមហ៊ុនប្រកួតប្រជែង។ #LuyBook នឹងនាំអ្នកទាំងអស់គ្នាពិភាក្សាអំពីប្រភេទនៃ moat ដែលមាន ៥ប្រភេទធំៗដូចខាងក្រោម៖ ១. Low cost moat៖ គឺមាននៅពេលដែលអាជីវកម្មមួយ អាចលក់ផលិតផលឬផ្ដល់សេវាកម្មក្នុងតម្លៃទាប ដូច្នេះអាជីវកម្មស្រដៀងគ្នាពិបាកនឹងប្រកួតប្រជែង។ ហើយមូលហេតុដែលអាជីវកម្មនោះអាចលក់ក្នុងតម្លៃទាបនោះគឺ ដោយសារតែថ្លៃដើមរបស់ពួកគេមានតម្លៃទាបស្រាប់ ព្រោះតែសេដ្ឋកិច្ចមាត្រដ្ឋាន (economies of scale) មិនមែនលក់ខាតដើមដើម្បីទាក់ទាញអតិថិជនក្នុងរយៈពេលខ្លីឡើយ។ ឧទាហរណ៍ ក្រុមហ៊ុន Wal-Mart (WMT) គឺជាអាជីវកម្មដែលលក់ផលិតផលក្នុងតម្លៃទាប ហើយលក្ខណៈនេះហើយធ្វើឱ្យអាជីវកម្មនេះមានភាពទាក់ទាញខ្លាំងសម្រាប់អតិថិជន។ ២. Brand moat៖ មានន័យថាក្រុមហ៊ុនលក់ផលិតផល ដែលជាទូទៅអតិថិជនបានចាត់ទុកប្រេនរបស់ក្រុមហ៊ុននោះជាមូលដ្ឋាននៃប្រភេទផលិតផលតែម្ដង ពោលគឺនឹកឃើញផលិតផលប្រភេទនោះគឺនឹកឃើញប្រេនតែម្ដង។ ឧទាហរណ៍ អតិថិជនភាគច្រើនពេលដែលចង់ផឹកភេសជ្ជៈកំប៉ុងប្រភេទ coke តែងតែគិតពី Coca Cola […]

ធ្វើដូចម្ដេចកុំឱ្យមានបញ្ហារំហូសាច់ប្រាក់?

ក្នុងអាជីវកម្ម លំហូរសាច់ប្រាក់អាចប្រៀបបានទៅនឹងលំហូរឈាមក្នុងខ្លួនមនុស្សយើងដែរ។ ៨២% នៃអាជីវកម្មខ្នាតតូចដែលបរាជ័យទាំងអស់ គឺដោយសារតែបញ្ហាលំហូរសាច់ប្រាក់នេះឯង។ តើកត្តាអ្វីខ្លះដែលបណ្ដាលឱ្យមានបញ្ហាលំហូរសាច់ប្រាក់ក្នុងអាជីវកម្មខ្នាតតូច ហើយធ្វើដូចម្តេចទើបអ្នកទាំងអស់គ្នាក្នុងនាមជាម្ចាស់អាជីវកម្មអាចជៀសវាងបញ្ហាទាំងអស់នេះ? ១. គ្មានប្រព័ន្ធគណនេយ្យតាមកុំព្យូទ័រ គ្មានព្យាករណ៍លំហូរសាច់ប្រាក់ការរក្សាទុកគណនីតាមកុំព្យូទ័រដែលមានភាពត្រឹមត្រូវនិងទាន់សម័យ នឹងជួយឱ្យអ្នកយល់ពីស្ថានភាពសាច់ប្រាក់របស់អ្នកជារៀងរាល់ថ្ងៃ ព្រមទាំងស្ថានភាពហិរញ្ញវត្ថុ ក្នុងរយៈពេលខ្លី និងរយៈពេលវែង ក៏ដូចជាជួយឱ្យអ្នកអាចព្យាករលំហូរសាច់ប្រាក់ផងដែរ។ ជាដំបូង អ្នកត្រូវតែបញ្ចូលតួលេខជាក់ស្តែងជាទៀងទាត់ ដើម្បីបង្កើនភាពត្រឹមត្រូវរ និងបង្កើតតួលេខដែលអ្នកអាចទុកចិត្តបាន បន្ទាប់មកអ្នកអាចធ្វើការព្យាករលំហូរសាច់ប្រាក់ ដែលវាគឺជាឧបករណ៍គណនេយ្យដ៏សាមញ្ញ ដែលអាចជួយអាជីវកម្មរបស់អ្នកជៀសវាងបញ្ហានៅខាងមុខ ប៉ុន្តែច្រើនតែត្រូវបានមើលរំលង។ ការព្យាករលំហូរសាច់ប្រាក់ទៀងទាត់ ជួយឱ្យអ្នកដឹងថាតើអាជីវកម្មរបស់អ្នក នឹងត្រូវការសាច់ប្រាក់ប៉ុន្មានក្នុងប៉ុន្មានខែខាងមុខនេះ។ ប្រសិនបើកាអ្នកបានព្យាករទុកនៅប៉ុន្មានខែខាងមុខទៀតនូវការធ្លាក់ចុះនៃការលក់តាមរដូវ ឬការចំណាយធំៗរបស់អាជីវកម្ម អ្នកអាចអនុវត្តវិធានការចាំបាច់ទុកជាមុន ដូចជារៀបចំថវិកាបម្រុងឬទទួលយកកម្ចីអាជីវកម្មជាដើម ដើម្បីកុំឱ្យមានផលប៉ះពាល់អវិជ្ជមានដល់អាជីវកម្មរបស់អ្នក។ ២. ព្យាករណ៍ចំណូលហួសកំរិត វាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការបំពេញការព្យាករណ៍ការលក់ តាមភាពជាក់ស្តែងដោយផ្អែកលើតួលេខលក់ពីមុនៗ។ អ្នកអាចប្រើទិន្នន័យប្រាក់ចំណូលជាក់ស្តែងពីអាជីវកម្មផ្ទាល់ខ្លួនរបស់អ្នកឬអាជីវកម្មផ្សេងទៀតនៅក្នុងឧស្សាហកម្មរបស់អ្នកជាមូលដ្ឋានសម្រាប់តាមដាននិន្នាការនិងព្យាករណ៍ការលក់នាពេលអនាគត។ ព័ត៌មាននេះរួមជាមួយវិចារណញាណមួយចំនួន នឹងជួយអ្នកឱ្យមានការព្យាករណ៍អំពីការលក់នាពេលអនាគតដែលមានភាពប្រាកដជាងមុន។ ការព្យាករណ៍ប្រាក់ចំណូលអាចមានការលំបាកជាពិសេសក្នុងរយៈពេលប៉ុន្មានឆ្នាំដំបូងនៃអាជីវកម្មរបស់អ្នក ពីព្រោះអ្នកមិនមានតួលេខលក់ពីមុនឬបទពិសោធន៍ច្រើនក្នុងការព្យាករណ៍។ មូលហេតុនេះហើយ ទើបអាជីវកម្មជោគជ័យត្រូវការ អ្នកណែនាំពីឧស្សាហកម្មរបស់អាជីវកម្មអ្នក (industry mentor)។ អ្នកណែនាំអាជីវកម្មល្អអាចផ្តល់បទពិសោធន៍ផ្ទាល់ខ្លួនរបស់គាត់ដើម្បីជួយអ្នកក្នុងគម្រោងការលក់នាពេលអនាគតហើយថែមទាំងផ្តល់តួលេខលក់ពីបទពិសោធន៍ផ្ទាល់ខ្លួនដើម្បីជួយអ្នកព្យាករណ៍បរិមាណលក់នាពេលខាងមុខ។ មិនថាអ្នកជ្រើសរើសវិធីណាក៏ដោយ អ្នកត្រូវប្រាកដថាការព្យាករណ៍របស់អ្នកផ្អែកតួលេខជាន់ស្ដែង អំណះអំណាង និងការវិនិច្ឆ័យត្រឹមត្រូវ។ ៣. មិនសូវខ្វល់ខ្វាយក្នុងការប្រមូលលុយជំពាក់ (receivables) ប្រសិនបើអ្នកមិនសកម្មក្នុងការប្រមូលប្រាក់ពីអតិថិជនរបស់អ្នកទេនោះអ្នកអាចនឹងប្រឈមមុខនឹងបញ្ហាលំហូរសាច់ប្រាក់។ គួរឱ្យស្តាយដែលអាជីវកម្មខ្នាតតូចដែលមិនមានការពិន័យការបង់ប្រាក់យឺតយ៉ាវ […]

តើ SMEs និង startups អាចរកប្រភពហិរញ្ញប្បទានពីណាខ្លះ?

#LuyBook នឹងធ្វើការចែករំលែកពីប្រភពហិរញ្ញប្បទាន ដែលធុរកិច្ចបង្កើតថ្មី (startup) និងសហគ្រាសធុនតូច និងមធ្យម (SMEs) អាចទទួលបាន ក្រៅពីការប្រើប្រាស់ថវិកាផ្ទាល់ខ្លួន ឬហិរញ្ញប្បទានពីក្រុមគ្រួសារ និងមិត្តភក្ដិ ដើម្បីចាប់ផ្តើម ឬទ្រទ្រង់អាជីវកម្ម។ ប្រភពទាំងនោះមានដូចខាងក្រោម៖ ១. ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ៖ ស្ថាប័នទាំងនេះភាគច្រើនមានផ្ដល់ទាំងឥណទានជាទុនវិនិយោគ និងឥណទានជាទុនបង្វិល ទៅដល់ SMEs ដែលមានគោលបំណងចង់ទ្រទ្រង់ ឬពង្រីកអាជីវកម្មរបស់ខ្លួន។ ចំពោះតម្រូវការ និងអត្ថប្រយោជន៍គឺខុសៗគ្នាពីស្ថាប័នមួយទៅស្ថាប័នមួយ។ ២. រដ្ឋាភិបាល៖ បច្ចុប្បន្ន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បាននឹងកំពុងផ្ដល់ជូនឥណទានដល់ SMEs ក្នុងវិស័យកែច្នៃផលិតកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម។ លើសពីនេះ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ក៏បាននិងកំពុងផ្ដល់ឥណទាន តាមកម្មវិធីសហហិរញ្ញប្បទានជាមួយធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុដែលជាដៃគូ (ដូចជា ធនាគារ Prince, Vattanac និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ជាដើម) ដើម្បីឱ្យ SMEs អាចធ្វើការស្នើសុំកម្ចីក្នុងអត្រាការប្រាក់ទាបជាងទីផ្សារ ជាពិសេសក្នុងអំឡុងពេលមានវិបត្តិកូវីដ-១៩នេះផ្ទាល់។ ក្រៅពីនេះ ក៏មាន Entrepreneurship Development […]

លក្ខណៈ ៥ ចំណុចនៃសហគ្រិនជោគជ័យ

ជាការពិតណាស់ដែលដំណើរជោគជ័យរបស់សហគ្រិនម្នាក់ៗ សុទ្ធតែខុសៗគ្នា ប៉ុន្តែបើយើងមើលឱ្យជ្រៅបន្តិចទៅយើងនឹងពិនិត្យឃើញថា ពួកគេមានគុណសម្បត្តិ ឬលក្ខណៈមួយចំនួន ខុសពីមនុស្សជាច្រើននាក់ដែលបានព្យាយាមក្នុងអាជីវកម្ម ហើយតែនៅតែបរាជ័យ។ #LuyBook នឹងលើកយកចំណុច ៥ យ៉ាងដែលសហគ្រិនជោគជ័យមាន ឬប្រកាន់ខ្ជាប់៖ ១. ផ្តោតលើការដោះស្រាយ​បញ្ហា សហគ្រិនជោគជ័យជាច្រើន រកឃើញគំនិតអាជីវកម្មរបស់គេដោយសារតែគេចង់ដោះស្រាយបញ្ហាអ្វីមួយដែលពួកគេ ឬអ្នកជុំវិញពួកគេកំពុងតែជួបប្រទះ។ ឧទាហរណ៍៖ ម្ចាស់ក្រុមហ៊ុនជនជាតិសាំងហ្គាពួរ របស់ហាងសម្លៀកបំពាក់ Love, Bonito ចាប់ផ្តើមអាជីវកម្មរបស់គាត់ដោយសារតែគាត់ ក៏ដូចជាមិត្តភក្ដិរបស់គាត់តែងតែពិបាកស្វែងរកសម្លៀកបំពាក់ ដែលមានគុណភាពខ្ពស់ល្មមក្នុងតម្លៃសមរម្យ ហើយគាត់មិនពេញចិត្តចំពោះសម្លៀកបំពាក់ដែលគាត់ទិញពីហាងសម្លៀកបំពាក់គុណភាពខ្ពស់មកពីបច្ចឹមប្រទេសដោយសារតែតម្លៃថ្លៃ ហើយទំហំមិនត្រូវតាមរាងរបស់ស្រ្តីអាស៊ី ទើបគាត់បង្កើតហាងនេះឡើង ដើម្បីបម្រើដល់តម្រូវការរបស់ស្រ្តីអាស៊ីក្នុងវ័យ ២០ ទៅ៣០ឆ្នាំ ដែលត្រូវការសម្លៀកបំពាក់គុណភាពខ្ពស់ តម្លៃសមរម្យ ហើយសាកសមនឹងរាងរៅរបស់ពួកគេ។ ដូច្នេះហើយបើអ្នកចង់បើកអាជីវកម្មណាមួយអ្នកគួរព្យាយាមសង្កេត និងគិតមើលថា តើមានបញ្ហាអ្វីដែលអ្នកគួរតែដោះស្រាយតាមរយៈអាជីវកម្មរបស់អ្នក តើផលិតផលឬសេវាកម្មរបស់អ្នកនឹងផ្ដល់តម្លៃឬជួយឱ្យមានភាពងាយស្រួលអ្វីខ្លះដល់ជីវិតប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់។ ២. ផលិតផលិតផល ឬសេវាកម្មសម្រាប់ទីផ្សារពិសេស (niche markets) ការបង្កើតផលិតផល ឬសេវាកម្មដែលបម្រើតម្រូវការរបស់មនុស្សគ្រប់គ្នាស្ដាប់ទៅដូចជាគោលដៅដែលមានមហិច្ឆតាខ្ពស់ ហើយសហគ្រិនជោគជ័យក៏ដឹងថាវាមិនងាយស្រួលនោះទេ ដោយសារតែការប្រកួតប្រជែងក៏មានកម្រិតខ្ពស់ដូចគ្នា។ យ៉ាងណាមិញ ការបម្រើតម្រូវការរបស់ទីផ្សារពិសេស (niche markets) ផ្តល់សក្តានុពលក្នុងការរកចំណូលយ៉ាងច្រើន ។ ការកាន់កាប់ទីផ្សារពិសេសមានន័យថាពួកគេនឹងមិនប្រកួតប្រជែងផ្នែកតម្លៃជាមួយអាជីវកម្មស្រដៀងគ្នាច្រើនផ្សេងទៀត ហើយដោយសារតែការ […]

លក់អនឡាញ ប្រយ័ត្នប៉ះចំអាជីវកម្មពីរ៉ាមីត

តើអ្វីទៅជាអាជីវកម្មពីរ៉ាមីដ (Pyramid Scheme)? អាជីវកម្មពីរ៉ាមីដ (Pyramid Scheme) គឺជាការគំរូអាជីវកម្មបោកប្រាស់មួយដែលជាទូទៅ សមាជិករបស់ក្រុមហ៊ុនអាចរកលុយបានដោយស្វែងរកមនុស្សមកបន្ថែមចូលជាតំណាងចែកចាយ ឬជាសមាជិកក្រុមហ៊ុន ហើយសមាជិកទាំងនេះតម្រូវឱ្យមានដើមទុនក្នុងការចំណាយលើថ្លៃចូលជាសមាជិក ឬស្ដុកទុកផលិតផល។ បន្ទាប់មក ពួកគេត្រូវបានលើកទឹកចិត្តដោយថ្នាក់លើ ឬ Team Leader (upline)ឱ្យកៀរគរមនុស្សដើម្បីមកធ្វើជាតំណាងចែកចាយ ឬជាសមាជិកបន្ត ដោយសន្យាថាពួកគេនឹងទទួលបានប្រាក់ខ្លះ (កម្រៃ ឬភាគរយ) ពេលដែលសមាជិកថ្មីចំណាយលុយ ខណៈដែលថ្នាក់លើក៏ទទួលបានភាគរយផងដែរ។ នេះមានន័យថា ភាគច្រើនអាជីវកម្មពីរ៉ាមីដពឹងផ្អែកលើប្រាក់ចំណេញពីថ្លៃដែលចូលជាសមាជិកថ្មី ជាជាងការលក់ដល់អតិថិជនចុងក្រោយ ហើយក្រុមហ៊ុនទាំងនេះកម្រនឹងមានការលក់ទំនិញច្រើន ឬជាក្រុមហ៊ុនលក់ទំនិញដែលមានតម្លៃខ្ពស់ខ្លាំងជាងតម្លៃពិត (intrinsic value)។ គួរបញ្ជាក់ផងដែរថា អាជីវកម្មពីរ៉ាមីដ នេះគឺខុសច្បាប់នៅក្នុងប្រទេសមួយចំនួន។ ជាធម្មតា ក្រុមហ៊ុនព្យាយាមធានាដល់អ្នកចូលរួមជាសមាជិកថា ក្រុមហ៊ុនគឺជាអាជីវកម្មស្របច្បាប់ ជាមួយនឹងការអះអាងដ៏ថាផលិតផលរបស់ពួកគេ គឺជាផលិតផលមួយដែលល្អបំផុត ព្រមទាំងមានការស្រាវជ្រាវរូបមន្តច្បាស់លាស់ និងទទួលបានរង្វាន់ជាច្រើន ជាពិសេសជាផលិតផលដែលមានសមត្ថភាពមិនគួរឱ្យជឿ ដូចជាជួយអ្នកសម្រកទម្ងន់យ៉ាងឆាប់រហ័ស ឬព្យាបាលជំងឺ ១០០មុខ ឬសូម្បីតែតារាល្បីៗក៏ប្រើប្រាស់ផលិតផលនេះដែរ។ ជារឿយៗ សមាជិកចាស់ៗតែងត្រូវបានលើកទឹកចិត្តឱ្យផ្សព្វផ្សាយពីបទពិសោធន៍ល្អៗ បើទោះបីជាពួកគេមិនទាន់បានប្រាក់ចំណេញមកវិញក៏ដោយ ដើម្បីឱ្យអ្នកផ្សេងទៀតដូចជាគ្រួសារ ឬមិត្តភក្តិរបស់ពួកគេ ធ្វើគំរូតាម។ នៅពេលក្រុមហ៊ុនកាន់តែធំ និងមានសមាជិកច្រើន នោះសមាជិកថ្មីស្ទើរតែមិនអាចរកលុយបានទាល់តែសោះ ហើយខាតបង់លុយដែលពួកគេចំណាយចូលជាសមាជិក […]

តើរាជរដ្ឋាភិបាលបានចេញវិធានការអ្វីខ្លះជួយ SMEs ក្នុងវិបត្តិកូវីដ-១៩?

តើសហគ្រាសធុនតូច និងមធ្យមមានតួនាទីសំខាន់អ្វឺខ្លះក្នុងសេដ្ឋកិច្ចកម្ពុជា? សហគ្រាសធុនតូច និងមធ្យម (SMEs) ជាផ្នែកមួយចូលរួមចំណែកក្នុងការអភិវឌ្ឍទាំងសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសកម្ពុជាផ្ទាល់។ SMEs បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច, រក្សាស្ថេរភាពសង្គម, ពង្រឹងកំណើននៃវិស័យឯកជន, និងជាពិសេសបង្កើតការងារ និងប្រាក់ចំណូលសម្រាប់ប្រជាជន ដែលមានប្រាក់ចំណូលទាប និងប្រជាជនដែលងាយរងគ្រោះបំផុត (vulnerable population)។ យោងតាមក្រសួងឧស្សាហកម្ម និងសិប្បកម្ម កម្ពុជាមាន SMEsប្រមាណ 500,000 នៅក្នុងប្រទេស ប៉ុន្តែមានតែ 52,154 តែប៉ុណ្ណោះដែលបានចុះបញ្ជីជាផ្លូវការ និងផ្តល់ការងារដល់កម្មករនិយោជិតសរុបចំនួន 824,245នាក់ នៅទូទាំងប្រទេស។ នេះមានន័យថា SMEs នៅកម្ពុជាភាគច្រើន ស្ថិតនៅក្នុងវិស័យក្រៅផ្លូវការ និងទ្រទ្រង់កម្មករដែលមានប្រាក់ចំណូលទាប។ តើរាជរដ្ឋាភិបាលបានដាក់ចេញវិធានការអ្វីខ្លះ ដើម្បីជួយទ្រទ្រង់ SMEsក្នុងវិបត្តិ COVID-19? ក្នុងបរិការណ៍ដែលមានវិបត្តិ COVID-19 បណ្ដា SMEs ទាំងនេះកំពុងតែជួបបញ្ហាទាំងការលក់, សកម្មភាពប្រតិបត្តិការអាជីវកម្ម, និងហិរញ្ញវត្ថុ ដែលអាចបណ្ដាលឱ្យមានការកាត់បន្ថយការងារ ឬផ្អាកអាជីវកម្មតែម្ដង។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានដាក់ចេញវិធានការមួយចំនួនដូចជា៖ ធនាគារសហគ្រាសធុនតូច និងមធ្យម (SME Bank)៖ ថ្មីៗនេះ […]

អ្វីទៅជា ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈ (IPO)?

ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈ (IPO) មានន័យថាក្រុមហ៊ុនឯកជន នឹងប្រែក្លាយជាក្រុមហ៊ុនដែលសាធារណៈជនអាចក្លាយជាម្ចាស់កម្មសិទ្ធិរបស់ក្រុមហ៊ុនបាន។ នេះមានន័យថា គឺជាលើកដំបូងដែលក្រុមហ៊ុននឹងលក់ភាគហ៊ុនរបស់ខ្លួនទៅវិនិយោគិនជាសាធារណៈ។ លើទីផ្សារមូលបត្រនានា ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈជូនប្រជាពលរដ្ឋ បានផ្តល់ភាពងាយស្រួលយ៉ាងច្រើនដល់វិនិយោគិនរូបវន្តបុគ្គល ក្នុងការទិញភាគហ៊ុនទៅតាមលទ្ធភាពរបស់ខ្លួន ។ តើការការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈ (IPO) មានគុណសម្បត្តិ និងគុណវិបត្តិអ្វីខ្លះដល់ក្រុមហ៊ុនផ្ទាល់? គុណសម្បត្តិ៖ បង្កើនដើមទុន, ធ្វើឱ្យការទិញ (acquisition) មានភាពងាយស្រួល, ធ្វើពិពិធកម្មម្ចាស់កម្មសិទ្ធិ (diversifies ownership), និងបង្កើនការផ្សព្វផ្សាយជាសាធារណៈ។ គុណវិបត្តិ៖ ដាក់សម្ពាធលើកំណើនក្នុងរយៈពេលខ្លីដើម្បីផ្គាប់ចិត្តវិនិយោគិន, ដាក់សម្ពាធលើការគ្រប់គ្រង, ត្រូវផ្សព្វផ្សាយព័ត៌មានជាសាធារណៈដើម្បីបង្កើនតម្លាភាព, និងធ្វើឱ្យម្ចាស់អាជីវកម្មបាត់បង់សម្លេងភាគច្រើនក្នុងការសម្រេចចិត្ត (majority control of decision making)ផ្សេងៗទាក់ទងនឹងដំណើរការអាជីវកម្ម។ គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ មានតែក្រុមហ៊ុនចំនួន ៥ ប៉ុណ្ណោះដែលបានធ្វើការការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈ (IPO) នៅផ្សារមូលបត្រកម្ពុជា។ ក្នុងនោះ រួមមាន រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ, ក្រុមហ៊ុន ហ្រ្គេន ធ្វីន អ៊ិនធើណេសិនណល (ខេមបូឌា) ភីអិលស៊ី, កំពង់ផែស្វយ័តភ្នំពេញ, ភ្នំពេញអេសអ៊ីហ្សិត ភីអិលស៊ី (ភីភីអេសភី), និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ […]

Scroll to top