មុននឹងធ្វើការវិនិយោគលើក្រុមហ៊ុនណាមួយ វិនិយោគិនត្រូវធ្វើការសិក្សាពីក្រុមហ៊ុននោះ។ ក្នុងការសិក្សានេះ វិនិយោគិនអាចប្រើវិធីវិភាគមួយចំនួន ក្នុងនោះមានវិធីមួយដែលហៅថារបៀបវិភាគបែប Top-down (Top-down Analysis)។ ការវិភាគនេះ តម្រូវឲ្យវិនិយោគិនពិនិត្យមើលទៅលើកត្តាធំៗ ដូចជាលក្ខខណ្ឌ និងបរិបទសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន ហើយថាតើក្រុមហ៊ុននោះស្ថិតនៅក្នុងវិស័យមួយណា រួចពិនិត្យស៊ីជម្រៅលើរបាយការណ៍ហិរញ្ញវត្ថុ និងកត្តាតូចៗមួយចំនួនទៀត របស់ក្រុមហ៊ុន មុននឹងធ្វើការសម្រេចចិត្តវិនិយោគ។ ក្នុងការវិភាគ Top-down វិនិយោគិនត្រូវពិនិត្យមើលកត្តាធំៗ ៣ គឺសេដ្ឋកិច្ច វិស័យ និងក្រុមហ៊ុន។ ១. វិភាគស្ថានភាពម៉ាក្រូសេដ្ឋកិច្ច ដំបូងវិនិយោគិនត្រូវធ្វើការជ្រើសរើសទីផ្សារមួយដែលខ្លួនចង់វិនិយោគជាមុនសិន រួចធ្វើការសិក្សាទៅលើសេដ្ឋកិច្ចរបស់ប្រទេសនោះ ធៀបជាមួយនឹងស្ថានភាព និងបរិបទសេដ្ឋកិច្ចក្នុងតំបន់។ វិនិយោគិនអាចពិនិត្យមើល ទៅលើផលិតផលក្នុងស្រុកសរុប (Gross Domestic Products or GDP) របស់ប្រទេសនោះ។ ប្រសិនបើ GDP មានការលូតលាស់ នោះមានន័យថាសេដ្ឋកិច្ចរបស់ប្រទេសនេះមានស្ថានភាពល្អប្រសើរ។ ឧទាហរណ៍ប្រសិនបើគេចង់វិនិយោគនៅប្រទេសកម្ពុជា គេអាចមើលទៅលើ GDP របស់កម្ពុជាប្រៀបធៀបនឹងប្រទេសជិតខាង ឬទីផ្សារនៅអាស៊ីអគ្នេយ៍ និងអាស៊ីទាំងមូលក៏បាន។ វិនិយោគិន ក៏អាចជ្រើសយកប្រទេសមួយដែលមានស្ថានភាពសេដ្ឋកិច្ចប្រសើរជាងគេ ឬមានការលូតលាស់ GDP ខ្ពស់ជាងគេក៏បាន។ ឧទាហរណ៍ ជម្រើសនោះអាចជាប្រទេសចិនបើផ្អែកលើស្ថិតិនៅឆ្នាំ […]
អ្វីទៅជារបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ?
ឃើញគេវិនិយោគភាគហ៊ុន តើគេសង្កេតមើលទៅលើអ្វីមុនពេលសម្រេចចិត្ត? ចម្លើយនោះគឺ ភាគច្រើនមុន ពេលគេវិនិយោគ គេពិនិត្យមើលទៅលើរបាយការណ៏ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ដើម្បីដឹងថាតើក្រុមហ៊ុន មួយមានស្ថានភាពហិរញ្ញវត្ថុបែបណា និងគួរតែវិនិយោគឬអត់។ របាយការណ៏ហិរញ្ញវត្ថុមានជាច្រើន ដូចជារបាយការណ៏លំហូរសាច់ប្រាក់ របាយការណ៏ចំណេញ/ខាត និងតារាងតុល្យការ។ ថ្ងៃនេះ យើងនឹងមកស្វែងយល់បន្ថែមទាំងអស់គ្នាពីតារាងតុល្យការ! តើអ្វីទៅជាតារាងតុល្យការ? តើក្នុងរបាយការណ៍នេះបង្ហាញពីព័ត៌មានអ្វីខ្លះ? តារាងតុល្យការ ( Balance Sheet) ជារបាយការណ៍មួយ ដែល បង្ហាញពីស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនដោយមានរាយនូវទ្រព្យសម្បត្តិ (Assets) បំណុល (Liability) និងទ្រព្យមូលធន (Equity) នៅក្នុងពេលជាក់លាក់ណាមួយ។ របាយការណ៍នេះបញ្ជាក់ ប្រាប់ពីព័ត៌មានលម្អិតអំពីទ្រព្យដែលក្រុមហ៊ុនមាន និងទ្រព្យដែលក្រុមហ៊ុនជំពាក់ ព្រមទាំងទ្រព្យ ម្ចាស់។ នៅក្នុងតារាងនេះ ចំនួនទ្រព្យសម្បត្តិត្រូវតែស្មើនឹងចំនួនបំណុលបូកនឹងទ្រព្យម្ចាស់ ឬគេអាច និយាយបានថាទ្រព្យម្ចាស់ គឺជាចំនួនដែលនៅសល់ក្រោយពីទ្រព្យសម្បត្តិដកនឹងបំណុល (Equity = Assets – Liabilities)។ ក្នុងរបាយការណ៍នេះដែរ គេបែងចែកជា ៣ផ្នែកគឺ៖ ១. ទ្រព្យសម្បត្តិ (Assets) ក្នុងផ្នែកនេះ គេកត់ត្រាចូលនូវរាល់ទ្រព្យទាំងឡាយដែលក្រុមហ៊ុនមានដោយបែងចែកជាទ្រព្យ រយៈពេលវែង (ទ្រព្យដែលពិបាកក្នុងការដូរជាប្រាក់ដូចជា […]
តើ Blockchain និង Cryptocurrency ដូចគ្នាដែរឬទេ?
នៅក្នុងវិស័យប្រាក់គ្រីបតូ ឬរូបិយបណ្ណឌីជីថល (Cryptocurrency) មានការប្រើប្រាស់ពាក្យ ថ្មីៗជាច្រើន ហើយគេសង្កេតឃើញថាពាក្យ Blockchain ឆ្លាស់គ្នាជាមួយ Bitcoin ជារឿយៗ តើពាក្យ ទាំងពីរនេះមាន ន័យដូចគ្នាដែរ ឬទេ? ចម្លើយគឺ មិនដូចគ្នាទេ។ តោះមកស្វែងយល់ពីអត្ថន័យនៃពាក្យ ទាំងពីរនេះទាំងអស់គ្នា! តើអ្វីទៅជាប្រាក់គ្រីបតូឲ្យពិតប្រាកដ? និយាយឲ្យងាយយល់ប្រាក់គ្រីបតូ ជារូបិយបណ្ណឌី ជីថលដែលប្រើសម្រាប់ការជួញដូរ ទិញលក់ទំនិញ ឬសេវាកម្មក្នុងប្រព័ន្ធអនឡាញ។ ប្រាក់គ្រីបតូនេះ ប្រតិបត្តិការបានដោយប្រើប្រាស់ប្រព័ន្ធប្លុកឆេន (Blockchain) ដែលមិនស្ថិតក្រោមការគ្រប់គ្រងរបស់ ធនាគារកណ្តាលនោះទេ។ បច្ចុប្បន្ននេះមានក្រុមហ៊ុនមួយចំនួនដែលទទួលស្គាល់ការប្រើប្រាស់រូបិយ បណ្ណប្រភេទនេះដូចជាក្រុមហ៊ុន Paypal ដែលអនុញ្ញាតឱ្យមានការប្រើប្រាស់ Bitcoin ដើម្បីទូទាត់សម្រាប់ការទិញទំនិញ។ ដូចដែលបានលើកឡើងមុននេះ ប្រាក់គ្រីបតូប្រើប្រាស់ប្រព័ន្ធប្លុកឆេន (Blockchain) ដែលជា បច្ចេកវិទ្យាមួយផ្ទុកព័ត៌មានទាក់ទងនឹងប្រតិបត្តិការនីមួយៗ ដែលអាចចែកចាយទិន្នន័យទាំងនោះទៅ កាន់ទូរស័ព្ទដៃ ឬកុំព្យូទ័រដទៃទៀតដែលនៅក្នុងប្រព័ន្ធ ដើម្បីធ្វើការផ្ទៀងផ្ទាត់ និងទទួលស្គាល់ថាជាប្រតិបត្តិការពិតប្រាកដ។ ប្រព័ន្ធនេះកត់ត្រារាល់ការទិញលក់ ជួញដូរ ដំណើរការសាច់ប្រាក់ និងទ្រព្យសម្បត្តិឌីជីថលរបស់អ្នកប្រើប្រាស់ ហើយទិន្នន័យទាំងអស់ដែលបានកត់ត្រា ក្នុងប្រព័ន្ធនេះមានសុវត្ថិភាពខ្ពស់ដោយមិនអាចមានជនណាមកកែប្រែ ឬប៉ះពាល់ទិន្នន័យទាំងនេះ បានទេ។ ការប្រើប្រាស់ប្លុកឆេនធ្វើឲ្យអ្នកប្រើប្រាស់ប្រាក់ឌីជីថលមានទំនុកចិត្ត និងកាត់បន្ថយហានិ […]
តើ Blockchain និង Cryptocurrency ដូចគ្នាដែរឬទេ?
បងប្អូនបានដឹងតាមរយៈអត្ថបទរបស់ #LuyBook ជាច្រើនមកហើយថា ការវិនិយោគមានច្រើន ប្រភេទទៅតាមជំនាញ និងចំណូលចិត្តរបស់វិនិយោគិន។ ថ្ងៃនេះ LuyBook សូមបង្ហាញពីការវិនិយោគ មួយប្រភេទបន្ថែមទៀតដែលហៅថា Growth Investing។ Growth Investing គឺជាការវិនិយោគមួយប្រភេទដែលវិនិយោគិនទិញភាគហ៊ុនរបស់ក្រុមហ៊ុន ណាមួយដែលមានការរីកចំរើនជាងក្រុមហ៊ុនផ្សេងៗអាចសំដៅទៅលើសន្ទុះនៃការរីកចំរើនក្នុងទីផ្សារ ការកើនឡើងការលក់ ឬអត្រាប្រាក់ចំណូលខ្ពស់ ព្រមទាំងកត្តាផ្សេងមួយចំនួនដូចជា មានម៉ូយច្រើន ឈ្មោះប្រេ៊នជាដើម។ការវិនិយោគប្រភេទនេះភាគច្រើន គេរើសយកក្រុមហ៊ុនដែលទើបចាប់ផ្តើម ឬ ខ្នាតតូចទៅមធ្យមដែលមើលទៅមានសន្ទុះខ្លាំងនាពេលអនាគត។ គំនិតនៅក្រោយការវិនិយោគនេះ គឺសង្ឃឹមថាទិញភាគហ៊ុនដែលមានតម្លៃទាបនាពេលឥឡូវ ហើយពេលខាងមុខនឹងក្រុមហ៊ុននឹងរីក ចំរើនមានប្រាក់ចំណូលខ្ពស់ តម្លៃហ៊ុនក៏កើនតាមនោះដែរ។ ការវិនិយោគបែបនេះភាគច្រើនសាកសម បំផុតចំពោះអ្នកមានកញ្ចប់ប្រាក់សម្រាប់តែការវិនិយោគ និងអ្នកវិនិយោគដែលមិនរំពឹងផលចំណេញ ក្នុងរយៈពេលខ្លី។ មានក្រុមហ៊ុនជាច្រើនដែលចាត់ទុកថាជាក្រុមហ៊ុនល្អសម្រាប់ការវិនិយោគប្រភេទនេះ តួយ៉ាង ក្រុមហ៊ុន Amazon Inc ដែលជាក្រុមហ៊ុនយក្សក្នុងការលក់ទំនិញផ្សេងៗរាប់លានមុខលើប្រព័ន្ធអិុនធឺ ណេត ដោយបង្ហាញពីការរីកចំរើនយ៉ាងខ្លាំងក្លានាពេលកន្លងមក។ ក្នុងនោះដែរ ក្រុមហ៊ុន Fiverr ដែល ជាក្រុមហ៊ុនឈានមុខគេសម្រាប់អ្នកធ្វើការឯករាជ្យ (Freelancers) មានសន្ទុះនៃចំនួនភាគហ៊ុនកើន ឡើងបីដងនៅឆ្នាំមុន។ ដើម្បីដឹងថាគួរវិនិយោគភាគហ៊ុនបែប Growth Investing នៅក្នុងក្រុមហ៊ុនណាមួយ វិនិយោគិន ច្រើនមើលទៅលើប៉ុន្មានចំណុចនេះ […]
អ្វីទៅជាការវិនិយោគភាគលាភ?
បងប្អូនដែលចាប់អារម្មណ៍នឹងការវិនិយោគ ធ្លាប់លឺពីការវិនិយោគដើម្បីទទួលភាគលាភទេ (dividend investing)? #LuyBook នឹងលើកយកប្រធានបទទាក់ទងនឹងការ វិនិយោគប្រភេទនេះ មកចែករំលែកជាមួយអ្នកទាំងអស់គ្នា។ តើអ្វីទៅជាការវិនិយោគភាគលាភ? ការវិនិយោគភាគលាភ គឺជាការវិនិយោគមួយប្រភេទដែលអ្នកទិញភាគហ៊ុនរង់ចាំទទួលភាគ លាភពីក្រុមហ៊ុនបន្ថែមពីលើការឡើងថ្លៃនៃភាគហ៊ុននោះ។ បើសិននិយាយឲ្យងាយស្តាប់ គឹ អ្នកវិនិយោគទិញ ភាគហ៊ុនណាដែលគេមានបែងចែកប្រាក់ចំណេញរបស់ក្រុមហ៊ុន (ភាគលាភ) ទៅកាន់ម្ចាស់ភាគហ៊ុន ហើយយកប្រាក់ចំណេញជាប្រភពចំណូលដោយមិនពឹងទៅការជួញដូរហ៊ុននោះទេ។ ការវិនិយោគ ភាគលាភនេះ គឺគេវិនិយោគទៅលើក្រុមហ៊ុនណាដែលផ្តល់ភាគលាភខ្ពស់ដែលភាគច្រើនជាក្រុមហ៊ុន មានជំហររឹងមាំក្នុងទីផ្សារ សន្ទុះនៃការរីកចំរើនទាបព្រោះក្រុមហ៊ុនរីកចំរើនដល់ដំណាក់កាលល្អ ហើយ មិនសូវមានហានិភ័យ។ ចំពោះភាគលាភនៃក្រុមហ៊ុននៅក្នុងផ្សារមូលបត្រកម្ពុជា គឺត្រូវបែងចែកជាសាច់ប្រាក់ចំនួន ១ ដងក្នុងមួយឆ្នាំ ខណៈភាគលាភនៃក្រុមហ៊ុននៅទីផ្សារអាមេរិកធ្វើការបែងចែកភាគលាភជារៀងរាល់ត្រីមាស។ ឧទាហរណ៍ ប្រសិនបើអ្នកទិញភាគហ៊ុនក្រុមហ៊ុន A ចំនួន ១០០ហ៊ុនដែលមានតម្លៃ $១០០ ក្នុងមួយហ៊ុន នោះអ្នកចំណាយក្នុងការវិនិយោគអស់ $១០,០០០។ បន្ទាប់មក ក្រុមហ៊ុនសម្រេចផ្តល់ ភាគលាភដល់ម្ចាស់ភាគហ៊ុនក្នុងមួយហ៊ុនចំនួន $១ ប្រចាំឆ្នាំជាសាច់ប្រាក់នោះ អ្នកនឹងទទួលបាន $១០០ ក្នុងមួយឆ្នាំពីការវិនិយោគភាគលាភនេះ។ ហានិភ័យពីការវិនិយោគភាគលាភ ទោះបីការវិនិយោគជាភាគលាភមិនទាមទារឲ្យមានការសិក្សាស្វែងយល់អំពីទីផ្សារភាគហ៊ុន ច្រើនដូចការទិញដូរហ៊ុនក៏ពិតមែន តែវាក៏នៅតែមានហានិភ័យខ្លះដែរ។ តួយ៉ាង ការប្រឈមខ្លាំងជាង គេចំពោះការវិនិយោគប្រភេទនេះ […]
អ្វីដែលអ្នកត្រូវដឹងពីមូលបត្របំណុល
តើអ្វីជាមូលបត្របំណុល(Bonds)? បើយោងតាមផ្សារមូលបត្រកម្ពុជា សញ្ញាបណ្ណ ឬបណ្ណបំណុលជាប្រភេទមូលបត្របំណុល ដែលតំណាងឲ្យកិច្ចសន្យាខ្ចីប្រាក់រវាងបុគ្គលបោះផ្សាយមូលបត្របំណុល (រូមមានសាជីវកម្ម សហគ្រាសរដ្ឋ ឬរាជរដ្ឋាភិបាល) និងវិនិយោគិន (ម្ចាស់មូលបត្របំណុល)។ បើនិយាយឲ្យខ្លីទៅ វាតំណាងឲ្យភាពជាម្ចាស់បំណុល មានន័យថា ប្រសិនបើអ្នកបានទិញបណ្ណបំណុលដែលបោះផ្សាយដោយក្រុមហ៊ុនសាជីវកម្ម ឬរដ្ឋ នោះអ្នកគឺជាម្ចាស់បំណុលរបស់ស្ថាប័នទាំងនោះ។ បុគ្គលបោះផ្សាយមូលបត្របំណុលមានកាតព្វកិច្ចបង់ឲ្យវិនិយោគិននូវទឹកប្រាក់ជាក់លាក់មួយជាទៀងទាត់ដែលហៅថា “គូប៉ុង” ឬ “ការប្រាក់” (លើកលែងសម្រាប់សញ្ញាបណ្ណគ្មានការប្រាក់) ព្រមទាំងបង់ប្រាក់ដើមនៅពេលដែលសញ្ញាបណ្ណ នោះដល់កាលកំណត់សង ដែលហៅថា “ឥណប្រទិទាន”។ ហេតុអ្វីចាំបាច់បោះបណ្ណបំណុលលក់? លក្ខណៈនៃការបោះផ្សាយបណ្ណបំណុលនេះ គឺធ្វើឡើងដើម្បីប្រមូលទុនវិនិយោគបន្ថែម ឬបង្វិលសាច់ប្រាក់ ឬដើម្បីបំពេញលំហូរសាច់ប្រាក់ដែលខ្វះខាតនៅក្នុងអាជីវកម្ម ឬដើម្បីធ្វើហិរញ្ញប្បទានបំណុលឡើងវិញ(Debt Refinancing) និងដើម្បីរក្សានូវប្រតិបត្ដិការអាជីវកម្មបាន ដោយមិនចាំបាច់ខ្លីប្រាក់ពីធនាគារ។ បណ្ណបំណុលនេះ វាមានកាលកំណត់ និងផ្ដល់អត្រាការប្រាក់ទៅឲ្យអ្នកដែលបានទិញបណ្ណបំណុលនោះក្នុងអត្រាមួយថេរ។ នៅពេលដល់កាលកំណត់ អ្នកនឹងទទួលបានប្រាក់ដើមរបស់អ្នកមកវិញ ជាមួយនឹងអត្រាការប្រាក់បន្ថែម។ បើទោះបីជា ក្រុមហ៊ុនរកស៊ីចំណេញ ឬខាតក៏ដោយ ក៏ប្រាក់របស់អ្នក និងអត្រាការប្រាក់របស់អ្នកនៅតែរក្សាតម្លៃដដែល ពោលគឺមានហានិភ័យទាបបំផុត។ លក្ខណៈពិសេសមួយទៀតអំពី បណ្ណបំណុល គឺអ្នកបានទិញក៏ទទួលបានការសងត្រឡប់ និងទូទាត់មុនគេមុនឯងដែរ ប្រសិនបើក្រុមហ៊ុនក្ស័យធន។ បើយោងតាមផ្សារមូលបត្រកម្ពុជា បច្ចុប្បន្នមានតែប្រភេទសញ្ញាបណ្ណសាជីវកម្មមួយប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឱ្យចុះបញ្ជីនៅ ផ.ម.ក. […]
ភាគហ៊ុន ៧ប្រភេទ ដែលវិនិយោគិនគួរស្គាល់
ការទិញភាគហ៊ុន គឺជាការវិនិយោគទៅក្នុងក្រុមហ៊ុនសាធារណៈមួយ ហើយវាការវិនិយោគមួយដែលពេញនិយមក្នុងចំណោមវិនិយោគិនដែលទើបចាប់ផ្តើមដំបូងដោយសារពួកគេអាចមានជម្រើសច្រើន ហើយវាត្រូវការដើមទុនតិចសម្រាប់ចាប់ផ្តើម។ យ៉ាងណាមិញ ហានិភ័យ និងគុណសម្បត្តិរបស់ភាគហ៊ុននីមួយៗមានកម្រិតខុសៗគ្នាទៅតាមប្រភេទភាគហ៊ុន។ ខាងក្រោមជាភាគហ៊ុន ៧ ប្រភេទដែលវិនិយោគិនទាំងអស់គួរស្គាល់៖ ១. Income Stocks ជាប្រភេទភាគហ៊ុនដែលផ្តល់ភាគលាភថេរសម្រាប់វិនិយោគិន។ ជាទូទៅក្រុមហ៊ុនដែលចាត់ចូលជាប្រភេទ Income Stocks ជាក្រុមហ៊ុនធំៗ ដែលមានស្ថានភាពរឹងមាំ មានដំណើរការអាជីវកម្ម និងរបាយការណ៍ហិរញ្ញវត្ថុល្អ ក្នុងវិស័យដែលមានស្ថិរភាព ដូចជាវិស័យទូរគមនាគមន៍ ទឹកភ្លើង គ្រឺះស្ថានហិរញ្ញវត្ថុ ចំណីអាហារជាដើម។ ដោយសារក្រុមហ៊ុនប្រភេទនេះស្ថិតក្នុងវិស័យចាំបាច់ ដែលតម្រូវការនៅតែមានសភាពធម្មតា ទោះស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចបែបណាក៏ដោយ ទើបធ្វើឱ្យតម្លៃរបស់ភាគហ៊ុនប្រភេទនេះ មានបម្រែបម្រួលទាបជាងភាគហ៊ុនប្រភេទផ្សេងៗ។ ឧទាហរណ៍ទៅលើប្រភេទ Income Stocks មានដូចជាភាគហ៊ុនរបស់ក្រុមហ៊ុន Microsoft, Mastercard, Visa និង AT&T ជាដើម។ ប្រសិនបើអ្នកជាបុគ្គលដែលចង់បានប្រាក់ចំណូលទៀងទាត់ មិនសូវមានពេលតាមដានទីផ្សារច្រើន ឬមានអាយុជិតចូលនិវត្តន៍ ហើយចង់បានប្រភពចំណូលអកម្មមួយ ដែលមានហានិភ័យទាប និងមិនសូវប្រែប្រួលខ្លាំង Income Stocks ជាជម្រើសមួយដ៏ល្អសម្រាប់ការវិនិយោគ។ ២. Growth Stocks ក្រុមហ៊ុនដែលស្ថិតក្នុងប្រភេទនេះ មិនចែកភាគលាភជូនវិនិយោគិនទេដោយសារ […]
មានលុយ $១,០០០ គួរវិនិយោគលើអ្វី?
LuyBook តែងនិយាយថា បើអាច គួរចាប់ផ្តើមវិនិយោគពីក្មេងទើបល្អ ព្រោះដូចសុភាសិតបុរាណខ្មែរដែលតែងពោលថាតក់ៗពេញបំពង់។ តែសម្រាប់បងប្អូនសិស្សនិស្សិត ឬជាអ្នកទើបបញ្ចប់ការសិក្សា និងទទួលបានការងារដំបូង អ្នកទាំងអស់គ្នាប្រហែលជាមិនទាន់មានកញ្ចប់វិនិយោគធំ មានលុយត្រឹម ១,០០០ ដុល្លា តើអាចយកទៅវិនិយោគលើអ្វីជាការល្អ? មានផ្លូវមួយចំនួនដែលបងប្អូនទាំងអស់គ្នាអាចសាកល្បងស្វែងយល់បន្ថែមបាន! ១. វិនិយោគលើក្រុមហ៊ុនក្នុងផ្សារមូលបត្រកម្ពុជា (CSX) តើអ្នកទាំងអស់គ្នាដឹងទេ ថាខ្មែរក៏មានផ្សារមូលបត្រដែរ។ បច្ចុប្បន្ននេះ មានក្រុមហ៊ុនសាធារណៈចំនួន ៧ ដែលកំពុងជួញដូរភាគហ៊ុនរបស់ខ្លួនក្នុងផ្សារមូលបត្រកម្ពុជា។ អ្នកទាំងអស់គ្នាអាចទិញភាគហ៊ុនទាំងនេះ ក្នុងតម្លៃមួយទាប ចាប់ពី ៣,៣០០ រៀលឡើងទៅ ក្នុងមួយហ៊ុនតែប៉ុណ្ណោះ ហើយក្រុមហ៊ុនភាគច្រើន ដូចជាកំពង់ផែស្វយ័តភ្នំពេញ (PPAP) និងរដ្ឋករទឹក(PWSA) មានគោលការណ៍ផ្តល់ភាគលាភថេរដល់វិនិយោគិនផងដែរ។ ២. វិនិយោគទៅលើមូលនិធិ S&P 500 Index Fund S&P 500 Index Fund គឺមូលនិធិជួញដូរលើទីផ្សារសាធារណៈ (mutual fund ឬ exchange traded fund) ដែលមានផលបត្ររៀបចំឡើង ដើម្បីធ្វើត្រាប់តាមសកម្មភាពរបស់ក្រុមហ៊ុនសាធារណៈធំជាងគេទាំង ៥០០ ដែលដាក់លក់លើទីផ្សារមូលបត្រអាមេរិក។ការបណ្តាក់ទុនលើ […]
យល់ពីការវិនិយោគលើទំនិញប្រណីត
ពេលនិយាយពីការវិនិយោគ, អ្នកគិតពីអ្វីមុនគេដែរ? អចលនទ្រព្យ? ភាគហ៊ុន? ចុះធ្លាប់ដែលលឺគេនិយាយពីការវិនិយោគលើការទំនិញប្រណីត (luxury goods) ទេ? មូលហេតុចំបងដែលគេវិនិយោគលើទំនិញប្រណីតនេះ គឺដោយសាររបស់ទាំងនោះ អាចរក្សាទុកជាប់ខ្លួនបាន (tangible) ហើយជាទូទៅវាមិនធ្លាក់ថ្លៃ និងថែមទាំងឡើងថ្លៃទៀត នោះពេលលក់ចេញវិញ អាចចំណេញច្រើន។ គួរបញ្ជាក់ផងដែរថា មិនមែនរបស់ប្រេនទាំងអស់សុទ្ធតែអាចឡើងថ្លៃទេ គឺភាគច្រើនទាល់តែរបស់នោះកម្រ អាយុកាល vintage value និងជា Limited Edition ដែលទទួលបានការគាំទ្រច្រើន។ តម្លៃរបស់ទំនិញប្រណីត គឺភាគច្រើនត្រូវបានកំណត់ដោយគុណភាព, ភាពកម្រ, ភាពប្រណីត, ទឹកដៃ, វត្ថុធាតុដើម, ជំនាញ, ឌីសាញ និងបច្ចេកវិទ្យាទំនើប ជាដើម។ ក្រុមហ៊ុនលក់ទំនិញប្រណីតៗ តែងធ្វើការផ្សព្វផ្សាយពីការរៀបចំពិសេស ដូចជា Limited Edition ជាដើម ជាហេតុធ្វើឱ្យការផ្គត់ផ្គង់មានតិចជាងតម្រូវការ ព្រោះថាពេលមនុស្សចង់បានរបស់នោះច្រើន តម្លៃនឹងកើនទៅតាមនោះដែរ។ ជាឧទាហរណ៍៖ សម្រាប់អ្នកស្រឡាញ់នាឡិកា, តម្លៃនាឡិកា Rolex Submariners ចេញលក់ក្នុងតម្លៃ ១៥០ ដុល្លារ ក្នុងឆ្នាំ ១៩៥៧ […]
នៅក្មេងសោះ វិនិយោគធ្វើអី?
នេះប្រហែលជាអ្វីដែលយើងបានលឺច្រើនដងពីអ្នកនៅជុំវិញ ឬជាអ្វីដែលអ្នកកំពុងប្រាប់ខ្លួនឯង នៅពេលដែលនិយាយដល់ប្រធានបទវិនិយោគ និងការគ្រប់គ្រងហិរញ្ញវត្ថុ។ ត្រឹមត្រូវណាស់ ក្នុងភាពជាយុវវ័យ យើងគួរផ្ដោតលើការសាកល្បងអ្វីដែលថ្មី ទទួលយកបទពិសោធន៍ឲ្យបានច្រើន និងរីករាយនឹងជីវិតឲ្យបានច្រើន។ ប៉ុន្តែ ក៏មិនមានន័យថាមិនចាំបាច់ត្រូវគិតគូររឿងលុយកាក់នោះដែរ។ ទាន់នៅក្មេង យើងគួរសិក្សាពីការវិនិយោគ និងចាប់ផ្តើមវិនិយោគម្ដងបន្តិចៗទៅ ព្រោះថា៖ ១. លុយឥឡូវថ្លៃជាងលុយអនាគត៖ ដូចយើងដឹងស្រាប់ហើយ ដោយសារតែអតិផរណា លុយកាន់តែចុះថ្លៃទៅបន្តិចម្ដងៗ។ បើទុកចោលយូរៗទៅ លុយយើងនឹងធ្លាក់តម្លៃ (ធ្លាក់សមត្ថភាពទិញ)។ ម្យ៉ាងទៀត បើអ្នករិនិយោគ $១០០ ក្នុងថ្ងៃនេះ ហើយបានកំណើនមធ្យម ១០%/ឆ្នាំ ដល់ឆ្នាំ ២០៥០ អ្នកនឹងបាន $១,៥៨៦។ តែបើចាំ ១០ឆ្នាំទៀតទើបវិនិយោគ$១០០ អ្នកនឹងបានត្រឹមតែ $៦១១ ប៉ុណ្ណោះ។ ២. ទាន់នៅក្មេង មិនទាន់មានបន្ទុកហិរញ្ញវត្ថុច្រើន៖ បើចាំអាយុច្រើនបន្តិចទៀតទៅ អ្នកទាំងអស់គ្នាអាចមានគ្រួសារ មានបន្ទុកហិរញ្ញវត្ថុច្រើនត្រូវផ្គត់ផ្គង់ តាំងពីថ្លៃម្ហូប សាលារៀនកូន ថ្លៃពេទ្យ សម្ភារៈចាំបាច់ផ្សេងៗក្នុងគ្រួសារជាដើម។ ទាំងអស់នេះអាចឲ្យអ្នកកាន់តែរាររែកក្នុងការវិនិយោគ ដោយសារតែខ្លាចហានិភ័យ។ ៣. ទាន់នៅក្មេង អាចមានពេលច្រើនក្នុងការរៀន និងសាកល្បង៖ ការវិនិយោគតែងមានកំហុស […]
