ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

មូលហេតុដែលមនុស្សមួយចំនួនមិនអាចក្លាយជាអ្នកមាន

មូលហេតុដែលមនុស្សមួយចំនួនជួបនឹងឧបសគ្គក្នុងការធ្វើឱ្យប្រសើរនូវជីវភាពរបស់ខ្លួន ៖   ១. ចាយច្រើនជាងចំណូល គិតតែពីរឿងហ៊ឺហាចង់បង្អួតអ្នកដទៃ ២. ព្យាយាមសន្សំលុយ ប៉ុន្តែមិនចេះវិនិយោគ ឬរកវិធីបង្កើនប្រាក់ចំណូលរបស់ខ្លួន ៣. ខ្លាចហានិភ័យ និងភាពបរាជ័យពេក រហូតមិនហ៊ានធ្វើអ្វីទាល់តែសោះ ៤. ស្តាប់យោបល់ពីអ្នកដែលមិនជោគជ័យ និងខ្វល់ខ្វាយពីការគិតរបស់អ្នកដទៃជ្រុល ៥. ខ្ចិលច្រអូស, មិនខំប្រឹង, មិនមានវិន័យផ្ទាល់ខ្លួន និងបង្កើតលេសឱ្យខ្លួនឯងជាប្រចាំ ៦. មិនព្យាយាមរៀនជំនាញថ្មីៗជាប្រចាំ ៧. មិនកំណត់គោលដៅហិរញ្ញវត្ថុសម្រាប់ការប្រឹងប្រែងសម្រេចឱ្យបាន

យុទ្ធសាស្ត្រសមុទ្រក្រហម Vs. យុទ្ធសាស្ត្រសមុទ្រខៀវ

នរណាគេកំពុងតែមានអាជីវកម្ម ឬក៏ជាប្រធានក្រុមហ៊ុនណាមួយ? ហើយរាល់ថ្ងៃមានយុទ្ធសាស្ត្រសម្រាប់អាជីវកម្មនៅ? យុទ្ធសាស្ត្រ ២ ប្រភេទធំៗដូចខាងក្រោម៖ ១. យុទ្ធសាស្ត្រសមុទ្រក្រហម (Red Ocean Strategy)៖ គឺជាយុទ្ធសាស្ត្រដែលអាជីវកម្មធ្វើការប្រកួតប្រជែងជាមួយអាជីវកម្មដទៃជាច្រើននៅក្នុងទីផ្សារតែមួយដែលមានស្រាប់ ប្រៀបបាននឹងសមុទ្រដែលមានត្រីច្រើនដែលខាំគ្នាដណ្ដើមចំណី ធ្វើឱ្យសមុទ្រនោះមានពណ៌ក្រហម។ អាជីវកម្មដែលប្រើយុទ្ធសាស្ត្រនេះ ត្រូវធ្វើការប្រកួតប្រជែងជាមួយដៃគូប្រកួតក្នុងទីផ្សារជាច្រើន ដើម្បីដណ្ដើមយកចំណែកទីផ្សារ(Market Share)របស់ខ្លួនឱ្យបានធំ។ ២. យុទ្ធសាស្ត្រសមុទ្រខៀវ (Blue Ocean Strategy)៖ គឺជាយុទ្ធសាស្ត្រដែលអាជីវកម្មផ្ដោតលើការបង្កើតជាតម្រូវការទីផ្សារថ្មី ជាជាងការប្រកួតប្រជែងនៅក្នុងទីផ្សារដែលមានស្រាប់ ប្រៀបបាននឹងសមុទ្រដែលមានត្រីតិច មិនដណ្ដើមចំណីគ្នា និងមានភាពស្ងប់ស្ងាត់ ទើបសមុទ្រមានពណ៌ខៀវ។ ដូចនេះ អាជីវកម្មដែលប្រើយុទ្ធសាស្រ្តនេះ មិនរកស៊ីតាមគេ ឬទៅព្យាយាមប្រកួតយកចំណែកទីផ្សារឡើយ ផ្ទុយទៅវិញគេតែងតែស្វែងរកសក្ដានុពល ឬឱកាសទីផ្សារថ្មីដែលមិនទាន់មាន ហើយបង្កើតជាទីផ្សារមួយដែលមិនមានគូប្រកួតប្រជែង។ ឥលូវ អ្នកទាំងអស់គ្នាបានដឹងពីយុទ្ធសាស្ត្រទាំងពីរខាងលើហើយ! សាកយកទៅពិចារណាមើល តើយុទ្ធសាស្ត្រមួយណាសាកសមនឹងអាជីវកម្មរបស់អ្នកទាំងអស់គ្នាជាង? ជួយ comment ប្រាប់ម្នាក់មួយផង។

ធ្វើការ នឹងរកស៊ី, មួយណាសាកសមនឹងអ្នកជាង?

ដែលសួរខ្លួនឯងអត់ថា ធ្វើការឱ្យគេ ឬ រកស៊ី មួយណាសាកសមនឹងអ្នកជាង? អត្ថបទនេះ នឹងធ្វើការប្រៀបធៀបកត្តាមួយចំនួន ដែលជាភាពខុសគ្នារវាងការធ្វើការ និងការប្រកបអាជីវកម្ម ដើម្បីអាចជួយដល់អ្នកទាំងអស់គ្នាក្នុងការពិចារណា។ ១. សក្ដានុពលចំណូល ចំពោះការធ្វើអាជីវកម្ម គឺមិនមានដែនកំណត់ថាតើអ្នកអាចរកប្រាក់ចំណូលបានប៉ុន្មានទេ។ វាអាស្រ័យទៅលើការខិតខំប្រឹងប្រែង គំនិត និងផែនការអាជីវកម្មរបស់អ្នក និងការគាំទ្រពីអតិថិជន។ សម្រាប់ឯអ្នកធ្វើការវិញ គឺមានពិដានកំណត់ចំពោះកម្រិតប្រាក់ខែដែលអ្នកអាចទទួលបាន ហើយក៏មាននៅរយៈពេលកំណត់មួយ មុននឹងអ្នកអាចឡើងកាំប្រាក់ខែ ឬទទួលបានការដំឡើងតំណែងការងារ។ ដូច្នេះ នៅចំណុចនេះអាជីវកម្មប្រសើរជាងការងារ។ ២. ហានិភ័យ ហានិភ័យចំពោះអ្នកប្រកបអាជីវកម្មគឺខ្ពស់ជាងអ្នកធ្វើការច្រើនដង ជាពិសេសនៅដំណាក់កាលទើបចាប់ផ្តើម ដែលម្ចាស់អាជីវកម្មមិនទាន់ដឹងច្បាស់ថាអាជីវកម្មរបស់ខ្លួននឹងទទួលបានការគាំទ្រពីមហាជនឬអត់។ ខណៈដែលអ្នកធ្វើការមានស្ថេរភាពការងារ និងប្រាក់ចំណូល ដោយមិនមានការភ័យខ្លាចចំពោះការបរាជ័យ។ ៣.​ ទំនួលខុសត្រូវ ម្ចាស់អាជីវកម្មមានទំនួលខុសត្រូវ និងសម្ពាធច្រើន ដូចជាគ្រប់គ្រងបុគ្គលិក ចំណាយ-ចំណូល ប្រតិបត្តិការអាជីវកម្ម និងទំនាក់ទំនងជាមួយអតិថិជនជាដើម។ ការបង្កើតអាជីវកម្មមួយដែលជោគជ័យត្រូវចំណាយពេលរាប់ឆ្នាំ និងក្រុមការងារល្អមួយ។ ដើម្បីទទួលបានភាពជោគជ័យក្នុងការងារ និងឡើងដល់កម្រិតនាយកប្រតិបត្តិ និយោកជិតក៏ត្រូវចំណាយពេលរាប់ឆ្នាំដែរ ប៉ុន្តែទំនួលខុសត្រូវ និងការលះបង់មានកម្រិតទាបជាងម្ចាស់អាជីវកម្ម។ ៤. សេរីភាព នៅដំណាក់កាលទើបចាប់ផ្តើម ម្ចាស់អាជីវកម្មនឹងត្រូវជាប់ជើងនឹងអាជីវកម្ម ដកខ្លួនមិនរួចទាំងថ្ងៃសៅរ៍-អាទិត្យ។ បន្ទាប់ពីអាជីវកម្មដំណើរការបានល្អប្រសើរ ម្ចាស់អាជីវកម្មនឹងអាចធូរស្រាលពេលវេលាបន្តិចក្រោយពីខ្លួនបង្កើតបានក្រុមការងារដ៏ល្អមួយដែលអាចទុកចិត្តបាន […]

គួរទិញឡានតម្លៃប៉ុន្មាន?

ធ្លាប់ឃើញមិត្តភក្តិ បងប្អូនទិញឡានថ្មី ហើយចង់ទិញឡាននឹងគេដែរទេ? ការទិញឡានគឺជាចំណាយដ៏ធំមួយសម្រាប់មនុស្សភាគច្រើន បន្ទាប់ពីការទិញផ្ទះ និងការចំណាយលើការសិក្សា។ ប៉ុន្តែ ការទិញឡានមិនមែនជាការវិនិយោគដែលផ្ដល់ប្រាក់ចំណូលមកអ្នកវិញនោះទេ គឺនាំតែឱ្យមានចំណាយ (លុះត្រាតែអ្នកទិញឡានសម្រាប់ធ្វើអាជីវកម្ម)។ ដូច្នេះអ្នកមិនត្រូវចំណាយលុយលើសលទ្ធភាពក្នុងការទិញរថយន្តរបស់អ្នកនោះទេ។ សំខាន់បំផុត មិនត្រូវបង់រំលួសជាដាច់ខាត ព្រោះឡានធ្លាក់ថ្លៃរហូត នាំឱ្យអ្នកមានបំណុលអាក្រក់ (bad debt)។ ចំពោះតម្លៃរបស់ឡានដែលអ្នកគួរទិញវិញ គឺអាស្រ័យលើកម្រិតចំណូលរបស់អ្នក។ បើតាមក្បួនគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនទូទៅ អ្នកគួរទិញឡានដែលមានតម្លៃមិនលើសពី ៥០%នៃចំណូលប្រចាំឆ្នាំរបស់អ្នកបានហើយ។ ឧទាហរណ៍៖​ បើអ្នករកបាន $២០,០០០ ក្នុងមួយឆ្នាំអ្នកអាចទិញឡានតម្លៃត្រឹម $១០,០០០។ ស្ដាប់ទៅដូចជាតិចណាស់ មិនគ្រប់គ្រាន់សម្រាប់ទិញឡានថ្មីដែលអ្នកស្រឡាញ់ចង់បានទេមើលទៅ។ ប៉ុន្តែ ក្នុងវ័យក្មេង ទើបចាប់ផ្ដើមមានការងារប៉ុន្មានឆ្នាំដំបូង ហើយមានគោលដៅហិរញ្ញវត្ថុ និងគោលដៅជីវិតច្រើនទៀតដែលត្រូវសម្រេច អ្នកមិនចាំបាច់ជិះឡានឡូយ ថ្មីគាស់ពីកេសទេ។ ទិញឡានមួយទឹកដែលនៅល្អតម្លៃសមល្មម គឺគ្រប់គ្រាន់ហើយ ណាមួយឡានមួយទឹកមិនសូវធ្លាក់ថ្លៃលឿនដូចឡានថ្មីផង។ សាកគណនាមើលៗ អ្នកអាចទិញឡានម៉ាកអីដែរ?

គោលដៅហិរញ្ញវត្ថុទាំង ៨ របស់មនុស្សខ្ទង់ ២០ឆ្នាំ

សម្រាប់អ្នកដែលមានវ័យត្រឹមខ្ទង់ ២០, ការគ្រប់គ្រងលុយអាចជាកិច្ចការមួយដែលគួរឱ្យខ្លាច ដោយសារតែអ្នកគិតថាខ្លួនឯងនៅក្មេង នឹងមានតម្រូវការដើរលេង ចាយវាយឡូយឆាយច្រើន។ យ៉ាងណាមិញ ប្រាក់ខែដំបូងរបស់អ្នកនេះហើយ ដែលជាគន្លឹះសម្រាប់ចាប់ផ្តើមទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអភិវឌ្ឍទម្លាប់ក្នុងការគ្រប់គ្រងលុយឱ្យបានល្អ ។ វ័យ ២០ ឆ្នាំគឺជាទសវត្សដ៏សំខាន់បំផុតក្នុងជីវិតរបស់អ្នក ព្រោះថាអ្នកនៅក្មេង អ្នកអាចហ៊ានទទួលយកហានិភ័យច្រើន (take risk) ហើយចំណុចផ្លាស់ប្ដូរជីវិតរបស់អ្នកអាចនឹងចាប់ផ្ដើមក្នុងវ័យនេះ ។ ប្រសិនបើអ្នករៀនគ្រប់គ្រងហិរញ្ញវត្ថុរបស់អ្នកឱ្យបានឆាប់បំផុត អ្នកនឹងជោគជ័យនៅក្នុងជីវិត។ ថ្ងៃនេះ LuyBook នឹងណែនាំពីគោលដៅហិរញ្ញវត្ថុចំនួន ៨ ដើម្បីសម្រេចបាននៅវ័យខ្ទង់ ២០ ឆ្នាំ។ ១. គ្រោងចំណាយ វិធានការងាយៗគឺ កែប្រែទម្លាប់របស់អ្នកឱ្យចេះសន្សំលុយ ហើយការបង្កើតទម្លាប់នៃការសន្សំនេះ នឹងនាំអ្នកឱ្យចេះគ្រប់គ្រងចំណាយកាន់តែប្រសើរឡើង។ អ្នកត្រូវរៀនគ្រោងការចំណាយដោយឈ្លាសវៃ និងលុបបំបាត់អាកប្បកិរិយានៃការចំណាយលើរបស់ដែលមិនសំខាន់ឱ្យបានច្រើន។ វិធីសាស្ត្រមួយដែលអ្នកអាចប្រើប្រាសក្នុងការគ្រប់គ្រងចំណាយគឺ ច្បាប់ថវិកា ៥០/៣០/២០ ដោយអ្នកគួរចំណាយ ៥០ ភាគរយនៃចំណូលរបស់អ្នកទៅលើតម្រូវការចាំបាច់, ៣០ ភាគរយលើតម្រូវការចំណង់ និង២០ ភាគរយដែលនៅសល់សម្រាប់សន្សំ។ ២. រកចំណូលបន្ថែម (side hustle) តើអ្នកមានពេលទំនេរដែរឬទេ ក្នុងមួយសប្តាហ៍? ចម្លើយគឺប្រហែលជាមាន។ ដូចនេះ […]

Scroll to top