រាល់ថ្ងៃមានមិត្តភក្ដិ ទាំង ៩ប្រភេទនេះឬនៅ? ១. មិត្តយល់ចិត្ត មិត្តប្រភេទនេះជា Best friend របស់យើង ហើយដឹងគ្រប់យ៉ាងពីយើង។ បើទោះបីជាពួកគេដឹងថាយើងជាមនុស្សបែបណា ក៏នៅតែមិនវាយតម្លៃយើង យល់ចិត្តយើង រាប់អានយើង និងមិនក្បត់យើងឡើយ។ ២. មិត្តបែប Mentor មិត្តប្រភេទនេះជាមនុស្សឆ្លាត និងចាស់ទុំជាងយើង ហើយពួកគេអាចជាអ្នកដែលដើរផ្លូវមុនយើង។ ពួកគេតែងតែផ្ដល់យោបល់ល្អៗឱ្យយើងអភិវឌ្ឍន៍ខ្លួន ជួយយើងស្វែងរកសក្ដានុពលរបស់ខ្លួន ដើម្បីក្លាយជាមនុស្សប្រសើរជាងមុន ហើយតែងតែជំរុញយើងឱ្យគិតអ្វីថ្មីៗ និងមានផ្នត់គំនិតល្អៗ។ ៣. មិត្តសម្ដីអាក្រក់ មិត្តប្រភេទនេះមាត់អាក្រក់បន្តិច និយាយមិនទុកមុខឱ្យយើងទេ តែអ្វីដែលនិយាយមកគឺមានគោលបំណងល្អ និងចង់ឱ្យយើងធ្វើល្អឱ្យក្លាយជាមនុស្សល្អប៉ុណ្ណោះ។ ៤. មិត្តចរិតផ្ទុយ មិត្តប្រភេទនេះមានចរិត និងការស់នៅផ្ទុយគ្នាស្រឡះពីយើង ហើយឧស្សាហ៍ឈ្លោះគ្នាដែរដោយសារតែចរិតខុសគ្នានឹង។ ប៉ុន្តែពេលរាប់អានមិត្តប្រភេទនេះហើយ ធ្វើឱ្យយើងចាប់ផ្ដើមយល់ពីការគិតរបស់មនុស្សប្រភេទផ្សេងគ្នា និងអាចឱ្យយើងមានទំនាក់ទំនងល្អ ចុះសម្រុងជាមួយមនុស្សគ្រប់ប្រភេទបានតែម្ដង។ ៥. មិត្តបែប Mommy មិត្តប្រភេទនេះដូចជាម្ដាយទី ២ ចឹង និយាយទៅយកចិត្តទុកដាក់យើង ធ្វើម្ហូបឱ្យញ៉ាំ ពេលខ្វះខាតអីគឺមានទាំងអស់ និយាយទៅអាចពឹងពាក់បានគ្រប់យ៉ាងឱ្យតែសុំ។ ៦. មិត្តលើកទឹកចិត្ត មិត្តប្រភេទនេះជាអ្នកដែលពូកែស្ដាប់ និយាយទៅពេលមានរឿងអ្វីចង់និយាយឱ្យស្ដាប់ម៉ាង […]
ចារិតទុកដាក់លុយទាំង ៦ប្រភេទ
១. ចារិត Mommy មនុស្សប្រភេទេនេះ ចេះទុកដាក់លុយបានល្អ, ចាយវាយមិនខ្ជះខ្ជាយ ហើយចូលចិត្តគិតទុកមុនខ្លាចមានបញ្ហាអាសន្នអ្វីមួយ អត់មានលុយ។ ចំណុចមិនល្អ៖ ពេលខ្លះភ័យខ្លាចរឿងលុយកាក់ជ្រុលពេក មិនល្អទេ។ ២. ចារិត You Only Live Once មនុស្សប្រភេទនេះចូលចិត្ត enjoy life ដូចនេះមានលុយប៉ុន្មានគឺចាយប៉ុណ្ណឹងឱ្យតែបានសប្បាយ មិនខ្វល់ពីអ្វីឡើយ។ ចំណុចមិនល្អ៖ ពេលដែលចាយខ្ជះខ្ជាយពេកទៅ មិនបានគ្រប់គ្រងលុយស្រួលបួល អាចនឹងមីកំប៉ុងបាន។ ៣. ចារិត Saver មនុស្សប្រភេទនេះចូលចិត្តសន្សំលុយជាងអីទាំងអស់ ឱ្យតែបានសន្សំសប្បាយចិត្តហើយតិចក្ដីច្រើនក្ដី។ ចំណុចមិនល្អ៖ ខ្លាចនឹងចំណាយ ពេលចាយលុយហើយស្ដាយលុយ ពិបាកចិត្ត។ ៤. ចារិត My Money, My Confidence មនុស្សប្រភេទនេះ មានមោទនភាពណាស់ពេលមានលុយ សប្បាយចិត្តហើយ ជឿជាក់ពេញខ្លួនម៉ង។ ចំណុចមិនល្អ៖ បារម្ភខ្លាំងពេលគ្មានលុយ ឬមានលុយតិច ជឿជាក់សូន្យតែម្ដង។ ៥. ចារិត I Don’t Know មនុស្សប្រភេទនេះខ្លាចបំផុតរឿងលុយកាក់ហ្នឹងតែម្ដង […]
ភាគហ៊ុន ៧ប្រភេទ ដែលវិនិយោគិនគួរស្គាល់
ឆ្ងល់ទេកត្តាអ្វីទៅដែលនាំឱ្យបុគ្គលមួយចំនួនមានភាពរីករាយ និងស្កប់ស្កល់ក្នុងជីវិត ខណៈបុគ្គលមួយចំនួនផ្សេងទៀតរមែងមានការព្រួយបារម្ភ និង ខ្វាយខ្វល់ក្នុងចិត្តមិនឈប់ឈរ? ថ្ងៃនេះ យើងមកមើលទម្លាប់ទាំង ៧ របស់បុគ្គលរីករាយទាំងអស់គ្នា! ១. រីករាយនឹងអ្វីដែលពួកគេមាន៖ បុគ្គលរីករាយតែងមានអារម្មណ៍ grateful និងបង្វែរចំណាប់អារម្មណ៍របស់ពួកគេទៅលើអ្វីដែលខ្លួនមាន ឬកំពុងព្យាយាមសម្រេចឱ្យបាន ជាជាងការផ្តោតទៅលើអ្វីដែលពួកគេខ្វះ។ ២. ព្យាយាមនៅក្បែរបុគ្គលរីករាយដទៃ៖ ការហ៊ុំព័ទ្ធខ្លួនយើងជាមួយសាច់ញាតិ ឬ មិត្តភក្តិដែលជួយលើកទឹកចិត្ត គាំទ្រ និងផ្តល់ភាពកក់ក្តៅ នឹងធ្វើឱ្យយើងមានភាពសប្បាយរីករាយ។ តែផ្ទុយទៅវិញ ការចំណាយពេលវេលាច្រើនជាមួយមនុស្សអវិជ្ជមាន និង toxic នឹងទាញថាមពលរបស់អ្នកទៅរកភាពអវិជ្ជមានផងដែរ។ ៣. រកពេលវេលាដើម្បីធ្វើអ្វីដែលខ្លួនចូលចិត្ត៖ សម្រាប់មនុស្សដែលចូលចិត្តដាំរុក្ខជាតិ ធ្វើនំ ឬរាំ ជាដើម តើអ្នកមានអារម្មណ៍សប្បាយរីករាយទេ នៅពេលដែលអ្នកធ្វើរឿងទាំងនោះទេ? បុគ្គលរីករាយយល់ដឹងពីសារៈសំខាន់នៃការទុកពេលឱ្យខ្លួនឯងដើម្បីធ្វើអ្វីដែលខ្លួនពេញចិត្ត និងបន្ថយល្បឿនពីជីវិតដ៏មមាញឹក។ ការរត់ប្រណាំង ដើម្បីទៅដល់គោលដៅចុងក្រោយអាចធ្វើឱ្យមានភាពរីករាយតែមួយភ្លេត តែសុភមង្គល និងភាពរីករាយយូរអង្វែង គឺអំពីការរីករាយនឹងដំណើរការដើរទៅកាន់គោលដៅនោះ។ ៤. ផ្លាស់ប្តូរផ្នត់គំនិតរបស់ខ្លួនចំពោះលុយ៖ បុគ្គលរីករាយព្យាយាមរក្សាតុល្យភាពរវាងការងារ និង ជីវិត។ នៅចុងបញ្ចប់ នៅពេលដែលខ្លួនយើង ឬមនុស្សជាទីស្រលាញ់របស់យើងធ្លាក់ខ្លួនឈឺ អ្វីដែលយើងនឹកឃើញចង់បាននោះគឺពេលវេលា មិនមែនទ្រព្យសម្បត្តិនោះទេ។ ៥. […]
ភាពវ័យឆ្លាតទាំង ៩ប្រភេទ
ភាពឆ្លាតវៃមិនមែនសំដៅតែទៅលើការសិក្សាតែមួយមុខនោះទេ! តោះមកមើលថាអ្នកមានភាពឆ្លាតវៃមួយណា! ១. Linguistic – ភាពវ័យឆ្លាតខាងភាសាបរទេស ២. Music – ភាពឆ្លាតវៃក្នុងការស្វែងយល់ពីភ្លេង សម្លេង ណោត ៣. Logic – ជំនាញតក្កៈ ការគិតពិចារណា ៤. Interpersonal – ជំនាញក្នុងការទំនាក់ទំនង ៥. Intrapersonal – ជំនាញអន្តរបុគ្គល និង ការស្វែងយល់ពីខ្លួនឯង ៦. Naturalistic – ភាពឆ្លាតវ័យក្នុងផ្នែកជីវសាស្ត្រ ការថែទាំរុក្ខជាតិ និងសត្វ និងការស្រលាញ់ចូលចិត្តធម្មជាតិ ៧. Kinaesthetic – ទេពកោសល្យក្នុងការធ្វើចលនារាងកាយ ៨. Visual – សមត្ថភាពក្នុងការវិភាគ និងស្វែងយល់ព័ត៌មានក្នុងទម្រង់ជារូបភាព ៩. Existential – សមត្ថភាពក្នុងការស្វែងយល់ពីមនុស្សជុំវិញខ្លួន ហើយចេះសរុបរួម និងប្រើវិចារណញាណ មើលក្នុងរូបភាពពេញលេញ (big picture)។ ប្រភព៖ Howard Gardener
វប្បធម៌បង្អួត
សព្វថ្ងៃពួកយើងកំពុងរស់នៅក្នុងសង្គម ដែលបែងចែក និងកំណត់វណ្ណៈរបស់មនុស្ស តាមរយៈការស្លៀកពាក់ និងប្រើប្រាស់របស់ logo ប្រេនៗ ការបង្អួតគ្រឿងអលង្ការ ឡានទំនើប និងការស៊ីផឹក។ វប្បធម៌បង្អួតគ្នានេះហើយ បានធ្វើឱ្យមនុស្សមួយចំនួនរស់នៅរំពឹងពីប្រាក់ខែមួយខែទៅមួយខែ ដោយមិនសល់ទ្រព្យធននឹងគេក្រៅពីការបង្អួតសំញែងគ្នា។ យើងគួរចាប់ផ្តើមគាំទ្រចំពោះអ្នកដែលចេះវិនិយោគ អ្នកដែលចេះសន្សំទ្រព្យធន និងអ្នកដែលប្រឹងប្រែងផ្គត់ផ្គង់ដល់គ្រួសារ។ ភាពមានបានពិតប្រាកដ គឺមិនមែនវប្បធម៌បង្អួតនេះទេ តែគឺសេរីភាពហិរញ្ញវត្ថុ សុខភាព និងសុភមង្គល។
វ័យខ្ទង់ ២០, សារសម្រាប់អ្នកមានភាពស្រពិចស្រពិលក្នុងជីវិត
“You are not lost. You are just early in the process” – Gary Vaynerchuck ១. គ្មាននរណាម្នាក់ដឹងឱ្យពិតប្រាកដពីផ្លូវដើររបស់ខ្លួនទេ សង្គមបានដាក់សម្ពាធយ៉ាងខ្លាំងទៅលើមនុស្សវ័យខ្ទង់ ២០ ឆ្នាំ និង ៣០ ឆ្នាំស្តើង ដោយរំពឹងឱ្យពួកគេដឹងច្បាស់ពីផ្លូវជីវិតដែលពួកគេចង់ដើរ។ ប៉ុន្តែតាមការពិត នៅវ័យនេះ គឺគ្មាននរណាម្នាក់ដឹងច្បាស់ថាតើខ្លួនចង់បានអ្វីឱ្យពិតប្រាកដនៅឡើយទេ ព្រោះពួកយើងនៅមិនទាន់មានបទពិសោធន៍ក្នុងជីវិតគ្រប់គ្រាន់នៅឡើយ។ សូម្បីតែមិត្តភក្តិដែលអ្នកឃើញគិតថាមានភាពជោគជ័យក្នុងជីវិត និងការងារ ក៏នៅតែមានមន្ទិលសង្ស័យទៅលើជម្រើសរបស់ពួកគេដែរ។ វ័យខ្ទង់ ២០ នេះ គឺជាពេលដែលពួកយើងត្រូវព្យាយាមឆ្លងកាត់បទពិសោធន៏ឱ្យបានច្រើន សាកល្បងការងារផ្សេងៗ ដើម្បីរកនូវអ្វីដែលយើងចូលចិត្តពិតប្រាកដ។ គ្មានជម្រើសអ្វីដែលជាជម្រើសខុសនោះទេ ដរាបណាយើងអាចទទួលបាននូវមេរៀនពីបទពិសោធន៍មួយនោះ។ វ័យខ្ទង់ ២០ នេះ គឺជាពេលវេលាសាកសមឱ្យយើងជ្រើសជម្រើសដែលមានហានិភ័យខ្ពស់ បើទោះជាយើងចង់ធ្វើកសាងអាជីព, ចង់រៀនជំនាញថ្មី ឬធ្វើដំណើរផ្សងព្រេងលើពិភពលោក។ The opportunity cost is low compared to when you get […]
ជំនាញសម្រាប់ឆ្នាំ ២០៣០
តើអ្នកធ្លាប់ស្រមៃមើលទេថា ពិភពលោកនឹងប្រែប្រួលទៅជាយ៉ាងណាក្នុងរយៈពេល ១០ ឆ្នាំខាងមុខ ជាមួយនឹងការវិវត្តយ៉ាងឆាប់របស់បច្ចេកវិទ្យាទំនើប? ពិតណាស់ ជីវិតរបស់ពួកយើងម្នាក់ៗអាចនឹងផ្លាស់ប្តូរទៅជាអ្វីដែលយើងមិនអាចនឹកស្មានដល់ ក្នុងរយៈពេលតែប៉ុន្មានឆ្នាំខាងមុខទៀតប៉ុណ្ណោះ ជាមួយនឹងការរីកចម្រើនយ៉ាងឆាប់រហ័សនៃ internet of things, artificial intelligent (AI), machine learning, virtual reality ជាដើម។ ស្របគ្នានោះ មនុស្ស ១ ក្នុងចំណោម ៣ នាក់ នឹងត្រូវការផ្លាស់ប្តូរជំនាញការងារឡើងវិញនៅឆ្នាំ ២០៣០។ – Mckinsey Global Institute ចំណេះដឹងមូលដ្ឋាន ដែលបម្រើការដល់វិស័យការងារនាពេលបច្ចុប្បន្ន នឹងមិនបំពេញលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការងារជាច្រើននៅពេលអនាគត។ ការងារមួយភាគធំនឹងត្រូវបានជំនួសដោយ AI និងស្វ័យប្រវត្តិកម្ម។ ដើម្បីតម្រង់ទិសជំនាញ, ការងារ និងអាជីវកម្មរបស់អ្នកឱ្យដើរទាន់សម័យកាល ដំណោះស្រាយចាំបាច់នោះគឺ យើងម្នាក់ៗត្រូវប្រកាន់យកវិធីសាស្រ្តសិក្សារៀនសូត្រពេញមួយជីវិត (lifelong learning)។ AI នឹងមិនអាចជំនួសនូវការងារដែលទាមទារនៅការច្នៃប្រឌិតខ្ពស់, ការសម្រេចចិត្ត និងវិនិច្ឆ័យ ក៏ដូចជាការប្រាស្រ័យទាក់ទងក្នុងសង្គម ដែលមានលក្ខណៈស្មុគស្មាញខ្ពស់នោះទេ។ ខាងក្រោមនេះជាជំនាញសំខាន់ៗមួយចំនួន ដែលមានតម្រូវការចាំបាច់សម្រាប់ពេលអនាគត […]
ធ្វើការ នឹងរកស៊ី, មួយណាសាកសមនឹងអ្នកជាង?
ដែលសួរខ្លួនឯងអត់ថា ធ្វើការឱ្យគេ ឬ រកស៊ី មួយណាសាកសមនឹងអ្នកជាង? អត្ថបទនេះ នឹងធ្វើការប្រៀបធៀបកត្តាមួយចំនួន ដែលជាភាពខុសគ្នារវាងការធ្វើការ និងការប្រកបអាជីវកម្ម ដើម្បីអាចជួយដល់អ្នកទាំងអស់គ្នាក្នុងការពិចារណា។ ១. សក្ដានុពលចំណូល ចំពោះការធ្វើអាជីវកម្ម គឺមិនមានដែនកំណត់ថាតើអ្នកអាចរកប្រាក់ចំណូលបានប៉ុន្មានទេ។ វាអាស្រ័យទៅលើការខិតខំប្រឹងប្រែង គំនិត និងផែនការអាជីវកម្មរបស់អ្នក និងការគាំទ្រពីអតិថិជន។ សម្រាប់ឯអ្នកធ្វើការវិញ គឺមានពិដានកំណត់ចំពោះកម្រិតប្រាក់ខែដែលអ្នកអាចទទួលបាន ហើយក៏មាននៅរយៈពេលកំណត់មួយ មុននឹងអ្នកអាចឡើងកាំប្រាក់ខែ ឬទទួលបានការដំឡើងតំណែងការងារ។ ដូច្នេះ នៅចំណុចនេះអាជីវកម្មប្រសើរជាងការងារ។ ២. ហានិភ័យ ហានិភ័យចំពោះអ្នកប្រកបអាជីវកម្មគឺខ្ពស់ជាងអ្នកធ្វើការច្រើនដង ជាពិសេសនៅដំណាក់កាលទើបចាប់ផ្តើម ដែលម្ចាស់អាជីវកម្មមិនទាន់ដឹងច្បាស់ថាអាជីវកម្មរបស់ខ្លួននឹងទទួលបានការគាំទ្រពីមហាជនឬអត់។ ខណៈដែលអ្នកធ្វើការមានស្ថេរភាពការងារ និងប្រាក់ចំណូល ដោយមិនមានការភ័យខ្លាចចំពោះការបរាជ័យ។ ៣. ទំនួលខុសត្រូវ ម្ចាស់អាជីវកម្មមានទំនួលខុសត្រូវ និងសម្ពាធច្រើន ដូចជាគ្រប់គ្រងបុគ្គលិក ចំណាយ-ចំណូល ប្រតិបត្តិការអាជីវកម្ម និងទំនាក់ទំនងជាមួយអតិថិជនជាដើម។ ការបង្កើតអាជីវកម្មមួយដែលជោគជ័យត្រូវចំណាយពេលរាប់ឆ្នាំ និងក្រុមការងារល្អមួយ។ ដើម្បីទទួលបានភាពជោគជ័យក្នុងការងារ និងឡើងដល់កម្រិតនាយកប្រតិបត្តិ និយោកជិតក៏ត្រូវចំណាយពេលរាប់ឆ្នាំដែរ ប៉ុន្តែទំនួលខុសត្រូវ និងការលះបង់មានកម្រិតទាបជាងម្ចាស់អាជីវកម្ម។ ៤. សេរីភាព នៅដំណាក់កាលទើបចាប់ផ្តើម ម្ចាស់អាជីវកម្មនឹងត្រូវជាប់ជើងនឹងអាជីវកម្ម ដកខ្លួនមិនរួចទាំងថ្ងៃសៅរ៍-អាទិត្យ។ បន្ទាប់ពីអាជីវកម្មដំណើរការបានល្អប្រសើរ ម្ចាស់អាជីវកម្មនឹងអាចធូរស្រាលពេលវេលាបន្តិចក្រោយពីខ្លួនបង្កើតបានក្រុមការងារដ៏ល្អមួយដែលអាចទុកចិត្តបាន […]
៧ វិធីដើម្បីវិនិយោគលើខ្លួនឯង
ពេលនិយាយពីការវិនិយោគ យើងតែងតែនឹកដល់ការវិនិយោគលើទ្រព្យសម្បត្តិផ្សេងៗ ដូចជា អចលនទ្រព្យ ភាគហ៊ុន មូលប័ត្រផ្សេងៗ ជាដើម។ ប៉ុន្តែការវិនិយោគដែលសំខាន់ ហើយយើងត្រូវចាប់ផ្ដើមដំបូងគេនោះគឺ ការវិនិយោគលើខ្លួនឯង។ ខាងក្រោមនេះជាចំណុច ៧យ៉ាងដែលយើងអាចអនុវត្តជាប្រចាំដើម្បីអភិវឌ្ឍខ្លួនឯង ១. កំណត់គោលដៅជីវិតប្រចាំឆ្នាំ ២. បន្តអភិវឌ្ឍជំនាញនិងសមត្ថភាពរបស់ខ្លួន ៣. មើលថែសុខភាពខ្លួនឯងឱ្យបានមាំទាំ ៤. អានសៀវភៅ អត្ថបទស្រាវជ្រាវឱ្យបានជាប្រចាំដើម្បីពង្រីកចំណេះដឹងឱ្យបានជ្រៅ និងទូលាយ ៥. ចូលរួមកម្មវិធីសិក្ខាសាលា វគ្គហ្វឹកហ្វឺនជំនាញ និងកម្មវិធីសង្គម ៦. កត់កំណត់ហេតុជាប្រចាំហើយពិចារណាលើសកម្មភាពរបស់ខ្លួនប្រចាំថ្ងៃ ៧. ជ្រើសរើសរាប់អានជាមួយមនុស្សល្អ ពូកែនិងជោគជ័យ
ផ្លាស់ប្ដូរការប្រើប្រាស់ពេលវេលា ផ្លាស់ប្ដូរជីវិតរបស់អ្នក
រាល់ថ្ងៃអ្នកមិនទាន់បានចាប់ផ្តើមអ្វីដែលអ្នកតែងតែចង់ធ្វើ ដោយសារកង្វះពេលវេលាមែនដែរឬទេ? នៅពេលអ្នកត្រលប់មកពីធ្វើការ ពីសាលារៀន ឬមហាវិទ្យាល័យ អ្នកមានបង្អួចពេលវេលាដ៏មានតម្លៃប្រហែល ៤ ទៅ ៦ម៉ោង រវាងម៉ោង ៦ ល្ងាចដល់ពាក់កណ្តាលអធ្រាត្រ។ តើអ្នកបានយកពេលវេលានេះទៅធ្វើអ្វីខ្លះ? ទីកន្លែងដែលអ្នកអាចដើរទៅដល់ និងគោលដៅដែលអ្នកអាចសម្រេចបានក្នុងជីវិត ភាគច្រើនពឹងផ្អែកលើអ្វីដែលអ្នកធ្វើជាប្រចាំក្នុងរយៈពេល ៤ ទៅ ៦ ម៉ោងនេះ។ អ្នកអាចធ្វើឱ្យជីវិតរបស់អ្នកប្រសើរឡើងដោយការធ្វើលំហាត់ប្រាណ ការអានសៀវភៅ ការរៀនជំនាញផ្សេងៗបន្ថែម ឬ ការឆ្លៀតធ្វើការក្រៅម៉ោងបន្ថែម (side hustle)។ លើសពីនេះ អ្នកក៏អាចចាប់ផ្តើមអាជីវកម្ម ឬរៀនពីរបៀបចាប់ផ្តើមតាមរយៈការមើល YouTube ឬថ្នាក់បង្រៀនអនឡាញជាដើម។ មានបុគ្គលមួយចំនួនដែលទទួលបានភាពជោគជ័យ និងពង្រីកអាជីវកម្ម ឬការងារក្រៅម៉ោងរបស់ពួកគេ ទៅជាប្រភពចំណូលចម្បងតាមរយៈវិធីនេះ។ ជីវិតរបស់អ្នកអាចនឹងផ្លាស់ប្តូរ ១៨០ ដឺក្រេ ដោយផ្អែកលើអ្វីដែលអ្នកធ្វើនៅក្នុងបង្អួចពេលវេលាតូចមួយនេះ។ ដូចនេះ ចូរកុំខ្ជះខ្ជាយពេលវេលាដ៏មានតម្លៃនេះ និងចាប់ផ្តើមបង្កើតទម្លាប់ល្អៗក្នុងការរស់នៅប្រចាំថ្ងៃរបស់អ្នក។
