fbpx

គោលដៅហិរញ្ញវត្ថុ

ប្រភេទចំណូលទាំង៨

ប្រភេទចំណូលទាំង៨ រាល់ថ្ងៃ មានចំណូលប្រភេទណាខ្លះហើយ? ជាការពិត ដើម្បីអាចមានលទ្ធភាពបន្ថែមក្នុងការបង្កើតប្រាក់ចំណូលរបស់ខ្លួនឱ្យកាន់តែច្រើន អ្នកគួរតែឈ្វេងយល់ ពីប្រភេទចំណូលដែលយើងអាចបង្កើតបាន ឬរកបានជាមុនសិន។ ការដែលយើងអាចដឹងពីប្រភេទចំណូលដែលយើងអាចបង្កើតបាន នោះវានឹងជួយបង្កើតគំនិតថ្មីៗដល់យើង ក្នុងការបង្កើតចំណូលផ្សេងៗឱ្យអស់លទ្ធភាព។ ខាងក្រោមនេះជាប្រភេទចំណូលផ្សេងៗដែលអ្នកអាចស្វែងយល់បន្ថែម ក្រៅពីចំណូលដែលអ្នកកំពុងមាន៖ ១. ចំណូលបានពីការធ្វើការងារ (Earned Income) ចំណូលទី១ដែលយើងអាចរកបានគឺបានពីការធ្វើការងារប្រចាំថ្ងៃរបស់យើង ដែលមានន័យថាប្រសិនបើយើង បាត់បង់ការងារ នោះយើងក៏នឹងបាត់បង់ប្រាក់ចំណូលដែរ។ ការរស់នៅដោយពឹងផ្អែកតែលើចំណូលពី ការធ្វើការងារនេះ វាមិនមែនជាយុទ្ធសាស្ត្រយូរអង្វែងទេ ពោលគឺយើងអាចនឹងធ្វើការអស់មួយជីវិត និងអាចរកបានប្រាក់សម្រាប់តែមួយគ្រប់តែប៉ុណ្ណោះ។ ចុះប្រសិនបើយើងមានជំងឺឈឺថ្កាត់រយៈពេលវែង ឬមានបញ្ហាសេដ្ឋកិច្ចធ្វើឱ្យយើងបាត់បង់ការងារ នោះតើមានអ្វីកើតឡើងចំពោះជីវភាពយើង? ជាការពិត ចំណូលប្រភេទនេះ គឺវាចាំបាច់ និងចម្បងសម្រាប់យើង តែមិនគួរពឹងផ្នែកលើវាទាំងស្រុងទេ។ ជាជម្រើសល្អ អ្នកគួរតែ ធ្វើការសន្សំមួយរយៈពេលវែង ដើម្បីអាចមានទុនទៅចាប់ផ្ដើមបង្កើតប្រភពចំណូលមួយផ្សេងទៀតដើម្បីជួយ ទ្រទ្រង់ជីវភាពអ្នក និងក្រុមគ្រួសារអ្នក។ ២. ចំណូលបានពីប្រាក់ចំណេញ (Profits Income) ចំណូលបន្ទាប់ដែលយើងអាចរកបានគឺចំណូលពីការរកស៊ី ដូចជាលក់ផលិតផល ឬសេវាកម្ម ដែលផ្ដល់ប្រាក់ចំណេញ។ ដើម្បីបានចំណូលប្រភេទនេះ អ្នកត្រូវបង្កើតមុខរបរដោយខ្លួនឯង ឬជាមួយនឹងមិត្ដភក្ដិ ប៉ុន្ដែគួរដឹងថា វាអាចនឹងមានហានិភ័យខ្ពស់ជាងការធ្វើការ ពោលអាចរកស៊ីខាត ដូចនេះតម្រូវឱ្យអ្នកមានភាពច្បាស់លាស់ […]

មានគំនិត តែខ្វះទុន តើគួរធ្វើបែបណាទើបរកទុនមកវិនិយោគបាន?

ជំហានទី១នៅក្នុងដំណើរការបង្កើតអាជីវកម្ម គឺការបង្កើតបាននូវគំនិតដ៏អស្ចារ្យមួយ ដែលអាចយកទៅអនុវត្ដបាននៅក្នុងភាពជាក់ស្ដែង។ ចំណែក ដើមទុនក៏ជារឿងដែលមិនអាចខ្វះបានដែរសម្រាប់ដំណើរការអាជីវកម្ម។ មានទុនគ្រប់គ្រាន់អាចឲ្យអ្នករក្សាបាននូវប្រតិបត្ដិការប្រចាំថ្ងៃ ជួលបុគ្គលិកជំនាញ ជួលការិយាល័យ និងទិញឧបករណ៍ប្រើប្រាស់ចាំបាច់ ដែលធានាដល់ការអភិវឌ្ឍក្រុមហ៊ុនជាដើម។ ម្ចាស់អាជីវកម្មអាចធ្វើការអង្គាសទុនបានច្រើនប្រភព អាចជាទុនផ្ទាល់ខ្លួន ពីគ្រួសារមិត្ដភក្ដិ វិនិយោគិនដែលមានលុយច្រើន ធនាគារ ឬមីក្រូហិរញ្ញវត្ថុ និងទុនពីសាធារណជន។ សំណួរដ៏សំខាន់មួយនៅពេលនេះ គឺ តើត្រូវធ្វើដូចម្ដេចទើបអាចប្រមូលទុនបានដោយជោគជ័យ? ប្រសិនបើអ្នកមានបំណងចង់បានទុនពីវិនិយោគិនខាងក្រៅ គន្លឹះខាងក្រោមនេះអាចជួយអ្នកបាន៖ ១. ការត្រៀមខ្លួនគឺជាគន្លឹះសំខាន់ នៅមុនពេលដែលចង់ប្រមូលទុនពីប្រភពផ្សេងៗ អ្នកគួរតែរៀបចំ និងត្រៀមខ្លួនឲ្យបានច្រើនតាមដែលអាចធ្វើបាន។ ការត្រៀមខ្លួនបានល្អ វាអាចជួយអ្នកកំណត់បាននូវតួលេខច្បាស់លាស់មួយដែលអាចឲ្យវិនិយោគិនទទួលយកបាន និងអាចមានពេលធ្វើការវិភាគពីស្ថានភាពហិរញ្ញវត្ថុ រួមទាំងការសិក្សាយល់បន្ថែមអំពីវិនិយោគិនម្នាក់ៗ ដើម្បីងាយស្រួលនៅក្នុងការចរចា ឬធ្វើបទបង្ហាញ។ ការរៀបចំឯកសារជំនួយផ្សេងៗ ដូចជា ការវិភាគទីផ្សារ ឬវិភាគហិរញ្ញវត្ថុ ដើម្បីបង្ហាញដល់វិនិយោគិន និងសម្រាប់ខ្លួនអ្នកផ្ទាល់ វាគឺជារឿងសំខាន់ណាស់ដែរ។ ២. ជួលអ្នកជំនាញផ្នែកទីផ្សារមកជួយ បើអាច អ្នកគួរជួលអ្នកជំនាញការផ្នែកទីផ្សារមកជួយ ក្នុងការរៀបចំផែនការអាជីវកម្មឲ្យបានសមស្រប និងត្រូវនឹងទីផ្សារគោលដៅ ទំហំទីផ្សារ អតិថិជនគោលដៅ និងបំពេញបន្ថែមនូវព័ត៌មានចាំបាច់ពាក់ព័ន្ធមួយចំនួនទៀត។ ការសរសេរផែនការអាជីវកម្មដោយសង្ខេប ខ្លី តែមានន័យគ្រប់គ្រាន់ វានឹងជួយឲ្យវិនិយោគិនអាចមើលឃើញបានច្បាស់ពីចក្ខុវិស័យរបស់អ្នក និងអាចឲ្យពួកគេធ្វើការសម្រេចចិត្ដផ្ដល់ទុនវិនិយោគដល់អ្នក។ អ្នកទីផ្សារដ៏ជំនាញម្នាក់ […]

ធ្វើម្ដេចទើបសល់លុយដើរលេងអត់បារម្ភ?

ធ្លាប់ជួបបញ្ហា ចង់ដើរលេងដែរ តែខ្វះលុយ ឬសន្សំលុយ ចេះតែអស់…អត់? ចុះបើជួបបញ្ហាហ្នឹង តើគួរដោះស្រាយដូចម្ដេចទៅ? មុននឹងដោះស្រាយបញ្ហាខ្វះលុយ យើងមកឈ្វេងយល់ពីមូលហេតុបន្ដិចសិន។ ការខ្វះលុយមុខក្រោយ ឬសន្សំចេះតែដកចាយ វាភាគច្រើនកើតចេញពី ការមិនបានត្រៀមខ្លួនបានល្អ និងការមិនមានវិន័យនៅក្នុងការសន្សំ។ តោះ! ថ្ងៃនេះ LuyBook នឹងបង្ហើបពីគន្លឹះមួយចំនួន ដើម្បីធ្វើការសន្សំប្រកបដោយប្រសិទ្ធភាពខ្ពស់៖ ១. កាត់បន្ថយចំណាយកំប៉ិចកំប៉ុកប្រចាំថ្ងៃរបស់អ្នក ចាប់ពីពេលនេះ អ្នកគួរតែពិនិត្យមើលឡើងវិញ ពីខ្ទង់ចំណាយប្រចាំថ្ងៃរបស់អ្នក។ ជាការពិត ការកាត់បន្ថយចំណាយតិចតួច ១កាក់១សេន ជាប្រចាំ ក៏អាចឲ្យអ្នកសល់ប្រាក់សមល្មមសម្រាប់ថាទិញអ្វីចាំបាច់ ឬដើរលេងតិចតួចដោយសប្បាយចិត្ដដែរ។ សម្រាប់អ្នកមានទម្លាប់ផ្ដើមថ្ងៃថ្មី ជាមួយកាហ្វេប្រេន១កែវ គួរបន្ថយមកកាហ្វេធម្មតា ឬកាហ្វេកញ្ចប់បណ្ដោះអាសន្នសិន ដែលមានតម្លៃតិចជាងមុនជាដើម។ ការធ្វើបែបនេះ វានឹងធ្វើឲ្យអ្នកសល់ប្រាក់ ហើយវាក៏បង្កើតទម្លាប់ល្អ នៅក្នុងការសន្សំសំចៃទៀតផង។ ២. បង្កើតកញ្ចប់សន្សំសម្រាប់វិស្សមកាល ចំណុចនេះសំខាន់ណាស់ ជាពិសេសសម្រាប់អ្នកចូលចិត្តដើរលេង ព្រោះរកលុយមកហើយ ដើរលេងលំហែខ្លះទៅ យ៉ាងណាមួយឆ្នាំបានម្ដងអីដែរ។ ពេលមានគោលដៅច្បាស់លាស់បែបនេះ អ្នកនឹងមានការតាំងចិត្តខ្ពស់ ហើយដើម្បីអាចឲ្យការចាយវាយរបស់អ្នកមានសណ្ដាប់ធ្នាប់ល្អ អ្នកគួរតែបង្កើតកញ្ចប់សន្សំមួយ ឬហៅថា Envelope Budget ដោយធ្វើការដាក់ប្រាក់មួយចំនួនជារៀងរាល់ថ្ងៃ រហូតដល់ថ្ងៃវិស្សមកាល […]

វិធីត្រៀមខ្លួនដើម្បីចូលនិវត្តន៍

អ្នកទាំងអស់គ្នាខិតខំធ្វើការ ប្រកបរបររាល់ថ្ងៃ តើធ្លាប់ដែលគិតពីការចូលនិវត្តន៏ដែរ ឬទេ? តើអ្នកមានគម្រោងចូលនិវត្តន៏នៅអាយុប៉ុន្មាន? ខ្ទង់ ៥០ ទៅ ៦០ឆ្នាំដូចមនុស្សភាគច្រើន ឬ ក៏ចង់ចូលនិវត្តន៏នៅអាយុខ្ទង់៣០ ឬ៤០? តើអ្នកទាំងអស់គ្នាធ្លាប់គិតពីថា តើត្រូវរៀបគម្រោងបែបណាខ្លះចំពោះផ្នែកហិរញ្ញវត្ថុ? #LuyBook នឹងលើកយកចំណុចមួយចំនួនដែលគួរពិចារណានៅពេលរៀបចំផែនការចូលនិវត្តន៏។ ១. អាយុពេលចូលនិវត្តន៏ នៅក្នុងផែនការចូលនិវត្តន៏របស់អ្នកគួរតែចាប់ផ្តើមដំបូងគិតអំពីអាយុដែលអ្នកចង់ចូលនិវត្តន៏ តើចង់ចូលនិវត្តន៏នៅអាយុទូទៅចាប់ពី​ ៦០ ទៅ៦៥ឆ្នាំ​ ឬក្មេងជាងនេះ? ការកំណត់ពេលច្បាស់លាស់ មួយធ្វើឲ្យអ្នកងាយស្រួលក្នុងការរៀបផែនការ ហើយអាចជៀសវាងបញ្ហាផ្សេងៗដែលមិនអាចរំពឹងទុក មុនបាន។ ២. កញ្ចប់ថវិកាចូលនិវត្តន៏ ដើម្បីងាយស្រួលក្នុងការចូលនិវត្តន៏និងអាចទទួលបានជីវិតចូលនិវត្តន៏ដែលអ្នកចង់បាន អ្នកអាចរៀបចំជាកញ្ចប់ថវិកាដាច់ដោយឡែកមួយសន្សំជា ប្រចាំដោយមានកំណត់គោលដៅត្រូវ សន្សំច្បាស់លាស់មួយគិតទៅតាមសមត្ថភាពរបស់អ្នក។ ការបង្កើតប្រាក់ចូលនិវត្តន៏នេះមិនគួរធ្វើឲ្យ ប៉ះពាល់ដល់កញ្ចប់ថវិកាដែលអ្នកត្រូវចំណាយប្រចាំខែនោះ ទេ។ អាចនិយាយបានថាកញ្ចប់ថវិកានេះ ជាលុយដែលនៅសល់ពីការចំណាយផ្សេងៗ ព្រោះបើអ្នកមិន ទាន់មានលុយដែលនៅសល់ពីការ ចំណាយ និងកញ្ចប់ថវិកាអាសន្នទេ អ្នកត្រូវគិតគូររឿងរកចំណូល គ្រប់គ្រាន់សម្រាប់ការចំណាយ និង មានកញ្ចប់លុយសម្រាប់គ្រាមានអាសន្នសិន សឹមរៀបចំថវិកាចូល និវត្តន៏នោះ។ ប្រសិនបើអ្នកបំពេញការងាររដ្ឋអ្នកនឹងមានប្រាក់ចូលនិវត្តន៏នៅពេលដែលដល់ អាយុ ៦០ឆ្នាំ ចំណែកឯអ្នកធ្វើការងារនៅតាមក្រុមហ៊ុនឯកជនដែលមានអាយុចាប់ពី ៥៥ឆ្នាំអាចទទួលបានប្រាក់ ចាស់ជរា ប្រសិនបើបានចុះឈ្មោះក្នុង​របបបេឡាជាតិសន្តិសុខសង្គម(បសស)រយៈពេល […]

៤ ចំណុចត្រូវពិចារណាមុនសម្រេចចិត្តយកកូន

តើអ្នកបានត្រៀមខ្លួនក្លាយជាឪពុកម្ដាយដ៏ល្អមួយហើយឬនៅ? ការពិនិត្យមើលពីសុខភាពផ្ទាល់ខ្លួន មុនសម្រេចចិត្ដមានកូន វាជារឿងដែលល្អណាស់សម្រាប់សុខភាពកូនដែលកើតមក ប៉ុន្ដែសុខភាពហិរញ្ញវត្ថុរបស់អ្នក ក៏ត្រូវពិនិត្យឡើងវិញផងដែរ ដើម្បីចៀសវាងប៉ះពាល់ដល់សុខុមាលភាពគ្រួសារអ្នក ក្រោយពេលសម្រាលកូនហើយ។ គិតត្រួសៗទៅ អ្នកនឹងអាចចំណាយទៅលើ ថ្លៃសេវាថែទាំរបស់មន្ទីរពេទ្យ (មុន និងក្រោយសម្រាល) ថ្លៃសម្ភារៈប្រើប្រាស់ចាំបាច់សម្រាប់កូន និងខ្លួនអ្នក (មុន និងក្រោយសម្រាល) និងថ្លៃចិញ្ចឹមបីបាច់ថែរក្សាពួកគេជាប្រចាំផងដែរ តែជាក់ស្ដែងមានច្រើនជាងនេះឆ្ងាយណាស់។ ថ្ងៃនេះ #LuyBook ដូចដែលបានសន្យាពីអត្ថបទមុន នឹងពិភាក្សាអំពីចំណុចទាំង ៤ យ៉ាងដែលអ្នកទាំងអស់គ្នាគួរពិចារណា មុនសម្រេចចិត្តយកកូន៖ ១. គួរមានប្រភពចំណូលមួយច្បាស់លាស់ ឬការងារមានស្ថេរភាពជាមុនសិន ចំណុចនេះគឺសំខាន់ណាស់ ដែលអ្នកគួរតែមានមុនសម្រេចចិត្តក្លាយជាឪពុកម្ដាយរបស់គេ។ អ្នកគួរតែមានការងារមួយ ឬមុខរបរមួយដែលមានស្ថេរភាព សុវត្ថិភាព ហើយផ្ដល់ចំណូលឲ្យអ្នកទៀងទាត់ ពោលគឺបើទោះបីជាអ្នកកំពុងពពោះ ឬសម្រាលរួច ក៏សុខភាពហិរញ្ញវត្ថុរបស់អ្នកមិនមានផលប៉ះពាល់ធំដុំដែរ។ លើសពីនេះ អ្នកគួរសួរខ្លួនឯងនូវសំនួរមួយចំនួន ដើម្បីប្រាកដថាអ្នកអាចមានពេលសម្រាប់កូនៗដូចខាងក្រោម៖ តើមានអ្នកមើលថែទាំកូនហើយឬនៅ? បើនៅទេ, តើអ្នកទាំងពីរអាចឈប់ធ្វើការខាងក្រៅម្នាក់ឬទេ? តើតុល្យភាពការងារ និងជីវិតផ្ទាល់ខ្លួន (Work-Life Balance) របស់អ្នកមានលក្ខណៈបែបណាដែរ? តើអ្នកចំណាយពេលប៉ុន្មានម៉ោងនៅក្នុង១ថ្ងៃដើម្បីធ្វើការ? តើការងាររបស់អ្នកអាចមានភាពបត់បែន ឬអាចធ្វើជាលក្ខណៈអនឡាញបានទេ? ប្រសិនបើអ្នកបាត់បង់ការងារបច្ចុប្បន្នរបស់អ្នក តើអ្នកអាចរកការងារដែលប្រហាក់ប្រហែលនឹងមុខងារនោះបានដែរឬទេ? ប្រសិនបើមិនអាច […]

៥ ចំណុចត្រូវពិភាក្សាសម្រាប់អ្នករៀបការថ្មីថ្មោង

នរណាខ្លះជាគូស្វាមីភរិយាដែលទើបរៀបការថ្មីថ្មោង? ហើយតាំងពីចាប់ដៃគ្នាកសាងជីវិតអាពាហ៍ពិពាហ៍មក, មានបានពិភាក្សាគ្នារឿងអ្វីខ្លះលើផ្នែកហិរញ្ញវត្ថុ?​ សម្រាប់អ្នកដែលទើបរៀបការហើយថ្មីថ្មោងវិញ តើមានអ្វីខ្លះទៀតត្រូវពិភាក្សា? #LuyBook នឹងនិយាយពីការពិភាក្សាចំនួន ៥ ស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុនៅក្នុងគ្រួសារ ដូចខាងក្រោម៖ ១. ពិភាក្សាគ្នាពីស្ថានភាព និងមូលដ្ឋានគ្រឹះហិរញ្ញវត្ថុរបស់គ្នាទៅវិញទៅមក៖ អ្នកទាំងអស់គ្នាគួរតែបើកចំហចិត្ដឱ្យទូលាយ និងនិយាយដោយស្មោះត្រង់ពីស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួនឲ្យគ្នាស្ដាប់ម្ដងម្នាក់ ដូចជាទម្លាប់ការចាយវាយតាំងពីតូចមក ទ្រព្យដែលអ្នកកំពុងមាន បំណុលដែលកំពុងមាន និងចំនួនទ្រព្យសម្បត្ដិដែលត្រូវប្រើប្រាស់រួមគ្នាក្នុងនាមជាប្ដីប្រពន្ធជាដើម។ ការបើកចិត្ដនិយាយរឿងទាំងអស់នេះ វានឹងធ្វើឲ្យអ្នកអាចរកវិធីសាស្ត្ររស់នៅចុះសម្រុងក្នុងជីវិតរស់នៅជាប្ដីប្រពន្ធ និងដំណោះស្រាយល្អៗ សម្រាប់ជួយគ្នាដោះស្រាយពេលមានបញ្ហាហិរញ្ញវត្ថុកើតឡើង។ ២. ពិភាក្សាគ្នាពីគោលដៅហិរញ្ញវត្ថុរួមគ្នា៖ អ្នកអាចសួរគ្នាទៅវិញទៅមកពីគោលដៅដែលអ្នកចង់បាននៅពេលអនាគត ដូចជា តើចង់ចូលនិវត្ដន៍នៅអាយុប៉ុន្មាន? តើគួរបង្កើតគម្រោងសន្សំទិញផ្ទះតម្លៃប៉ុន្មាន? គម្រោងសន្សំសម្រាប់វិស្សមកាលរួមគ្នាជាដើម? ការធ្វើបែបនេះ វានឹងជួយឲ្យអ្នកអាចរកចំណុចរួមគ្នាក្នុងផ្នែកហិរញ្ញវត្ថុបានយ៉ាងល្អ និងអាចដើរទៅរកគោលដៅនោះរួមគ្នាបានយ៉ាងរលូន។ ៣. សិក្សាពីលទ្ធភាពបង្កើតកញ្ចប់ថវិការួមគ្នា៖ វាពិតជាចាំបាច់ណាស់ដែលអ្នកត្រូវកំណត់ពីចំណូល ចំណាយ និងការប្រើប្រាស់ហិរញ្ញវត្ថុឲ្យបានត្រឹមត្រូវរួមគ្នា។ ការគិតគូរពីផែនការហិរញ្ញវត្ថុប្រចាំឆ្នាំ នឹងជួយអ្នកឲ្យសម្រេចបាននូវគោលដៅហិរញ្ញវត្ថុដែលអ្នកបានពិភាក្សាគ្នាកន្លងមក។ ប្រសិនបើអ្នកមានគម្រោងទិញផ្ទះតម្លៃ២០ម៉ឺនដុល្លារ នៅ៥ឆ្នាំក្រោយ នោះអ្នកគួរតែរៀបចំគម្រោងថវិការបស់អ្នកឲ្យស្របជាមួយនឹងគោលដៅដែលចង់បាន ថាតើគួររកចំណូលឲ្យបានប៉ុន្មានក្នុង១ខែ? ចំណាយប៉ុន្មាន? សន្សំប៉ុន្មាន? គួរស្នើកម្ចីទិញផ្ទះពីធនាគារឬទេ និងចំនួនប៉ុន្មានជាដើម? ៤. ពិភាក្សាគ្នាពីការបង្កើតកញ្ចប់ថវិកាសន្សំពេលចាំបាច់ (Emergency Fund)៖ សម្រាប់ការរៀបចំកញ្ចប់ថវិកាសន្សំពេលចាំបាច់ផ្ទាល់ខ្លួន #LuyBook ធ្លាប់ចែករំលែកថាគួររៀបចំឱ្យកញ្ចប់ថវិកាឱ្យបាន […]

៩ សំណួរហិរញ្ញវត្ថុត្រូវសួរ មុនសម្រេចចិត្តរៀបការ

ការរៀបការជារឿងដ៏ធំមួយនៅក្នុងជីវិតមនុស្សគ្រប់គ្នា។ វាទាមទារឲ្យមានការសម្រេចចិត្តទៅលើ រឿងជាច្រើនទាំងរបៀបរបបនៃការរស់នៅជាមួយគ្នា និងរឿងលុយកាក់ជាដើមដែលត្រូវតែលើកមកពិភាក្សាជាមុន។ ខាងក្រោមនេះជាសំណួរហិរញ្ញវត្ថុដែលគួរសួរទៅដៃគូមុនពេលរៀបការ៖ ១. តើអ្នកមានបំណុលដែរ ឬទេ? ការសួរទាក់ទងនឹងបំណុលរបស់គ្នាទៅវិញទៅមកមុនពេលរៀបការមិនមានជារឿងដែលគួរឲ្យខ្មាស់អៀនអ្វីនោះទេ តែជារឿងមួយដែលចាំបាច់គួរប្រាប់គ្នាទៅវិញទៅមក។ មូលហេតុដែលត្រូវសួររឿងនេះ ព្រោះអ្នកគួរដឹងពីស្ថានភាពហិរញ្ញវត្ថុដៃគូរបស់អ្នក ជៀសវាងមកដឹងនៅពេលក្រោយបង្កឲ្យមានបញ្ហា និងប្រសិនបើភាគីណាម្នាក់បាត់បង់សមត្ថភាពរកចំណូលនោះម្នាក់ទៀតត្រូវជួយដោះស្រាយ។ ២. តើអ្នកណាជាអ្នកគ្រប់គ្រងលុយកាក់? ជាទូទៅនៅប្រទេសយើង លុយកាក់ដែលរកបានត្រូវប្រគល់ទៅប្រពន្ធជាអ្នកទុកដាក់សន្សំ តែទោះជាយ៉ាងនេះក្តី អ្នកក៏គូរតែសួរឲ្យបានច្បាស់លាស់ទៅលើរឿងនេះ និងបែងចែកគ្នាថាទុកឲ្យភរិយាទុកដាក់ប៉ុន្មាន និងទុកសម្រាប់ស្វាមីប៉ុន្មាន។ ៣. តើអ្នកណាជាអ្នកចេញថ្លៃចំណាយក្នុងផ្ទះ? សំណួរនេះជាទូទៅមិនចាំបាច់សួរនោះទេ ប៉ុន្តែប្រសិនបើដៃគូទាំងសងខាងសុទ្ធតែជាអ្នកដែល មានប្រភពចំណូលនោះ ការបែងចែកថ្លៃចំណាយក្នុងផ្ទះគួរតែត្រូវពិភាក្សាគ្នាថា តើខាងណាជាអ្នកចេញ ឬអ្នកណាគួរចេញទៅលើមុខចំណាយអ្វី។ ៤. តើការចំណាយប្រចាំខែប៉ុន្មាន? សំណួរនេះហាក់បីដូចជាដាក់គំនាបបន្តិចមែន តែប្រសិនបើមិនបានសួរទុកជាមុនប្រាកដជាពិបាកក្នុងការនិយាយគ្នានាពេលក្រោយ ព្រោះពេលខ្លះដៃគូហាក់ដូចជាចាយវាយច្រើន តែការពិតជាទម្លាប់ការចាយវាយជាប្រចាំរបស់គាត់ដែលអ្នកគួរទទួលយក ឬពិភាក្សាគ្នាអំពីរឿងនេះ។ ៥. តើការចំណាយចាប់ពីប៉ុន្មានទើបត្រូវប្រាប់? មានមនុស្សមិនតិចទេដែលមានបញ្ហាក្នុងការចាយវាយមិនប្រាប់ដៃគូបង្កជារឿងរកាំរកូសនោះ ដូចនេះអ្នកគួរតែកំណត់ការចំណាយនៅត្រឹមចំនួនណាមួយដែលជាចំនួនមួយអាចចាយវាយបាន ដោយមិនចាំបាច់ប្រាប់ និងការចំណាយប្រភេទណាខ្លះដែលគួរតែប្រាប់ទៅពួកគាត់។ ៦. ប្រសិនបើមានកូន តើនរណាជាអ្នកមើល? ការរៀបការភាគច្រើនតែងតែមានកូនជាចំណងដៃនៃអាពាហ៏ពិពាហ៏ ដូចនេះការពិភាក្សាពីការមើលថែគ្រួសារជាចំណុចសំខាន់មួយ ប្រសិនបើអ្នកទាំងពីរសុទ្ធតែមានការងាររៀងខ្លួនតើកាតព្វកិច្ចមើលកូនជារបស់នរណា ឬមានការជួលអ្នកមកមើលថែកូន (Babysitter)។ ៧. តើគួរមានកញ្ចប់ថវិកាសម្រាប់គ្រួសារពេលចាំបាច់ ឬទេ? គ្រួសារមួយតែងតែមានការជួយគ្នាទៅវិញទៅមកនៅពេលមានអាសន្នជៀសមិនផុត […]

លុយគួរសន្សំតាមអាយុ

ការសន្សំប្រាក់ជារឿងមូយដែលចាំបាច់ក្នុងការរៀបចំហិរញ្ញវត្ថុផ្ទាល់ខ្លួន និងជាខ្នងបង្អែកនៅពេលគ្រា អាសន្នត្រូវការប្រាក់ចំាបាច់។ ការពិតទៅការសន្សំនេះអាចចាប់ផ្តើមបានមិនថាអាយុតិច ឬច្រើននោះ ទេ បើចាប់ផ្តើមបានកាន់តែលឿនកាន់តែល្អ ហើយការសន្សំនេះក៏គេមានចំនួនកំណត់ទៅតាមអាយុ ដែលភាគច្រើនសន្សំសម្រាប់ពេលចូលនិវត្តន៏។ ខាងក្រោមនេះជាចំនួនប្រាក់ដែលអ្នកគួរសន្សំទៅតាមក្រុមអាយុនីមួយៗ៖ ចន្លោះពី២០ ទៅ ៣០ឆ្នាំ ៖ ១ x ប្រាក់ខែក្នុងមួយឆ្នាំ ប្រសិនបើអ្នកស្ថិតនៅក្នុងចន្លោះក្រុមអាយុនេះ អ្នកគួរតែមានប្រាក់សន្សំសម្រាប់ការចូលនិវត្តន៍ស្មើនឹង ប្រាក់ខែបច្ចុប្បន្នរបស់អ្នកមួយឆ្នាំ និងមានប្រាក់សន្សំសម្រាប់គ្រាអាសន្នយ៉ាងហោចណាស់ស្មើនឹង មួយខែនៃការចំណាយរបស់អ្នក។ ឧទាហរណ៏ថាក្នុងមួយឆ្នាំប្រាក់ខែរបស់អ្នកមានចំនួន ៤០,០០០ ដុល្លារ ចឹងនៅពេលដែលអ្នកមានអាយុ ៣០ឆ្នាំ អ្នកគួរមានប្រាក់សន្សំ ៤០,០០០ ដុល្លារ ហើយប្រាក់នេះអាចនិយាយបានថាជាប្រាក់ សន្សំរយៈពេល ១០ឆ្នាំ (ចាប់ពីអាយុ ២០ ដល់៣០ឆ្នាំ)។ ចន្លោះពី៣០ ទៅ ៤០ឆ្នាំ ៖ ៣ x ប្រាក់ខែក្នុងមួយឆ្នាំ នៅពេលដែលអ្នកឈានដល់អាយុ ៤០ឆ្នាំ ប្រាក់សន្សំសម្រាប់ការចូលនិវត្តន៏របស់អ្នកត្រូវមានស្មើនឹង ចំនួនប្រាក់ខែ ៣ឆ្នាំរបស់អ្នក ហើយប្រាក់សម្រាប់គ្រាអាសន្នរបស់អ្នកត្រូវត្រៀមសម្រាប់ពី៣ ទៅ​៦ខែ។ សម្រាប់អ្នកដែលនៅក្នុងចន្លោះអាយុនេះ មានការចំណាយច្រើនព្រោះជាវ័យមួយដែលកំពុងតែចាប់ ផ្តើមជីវិតដោយចំណាយទៅលើការទិញផ្ទះ បង្កើតគ្រួសារជាដើម។ ចន្លោះពី៤០ […]

អ្វីដែលអ្នកត្រូវដឹងពីមូលបត្របំណុល

តើអ្វីជាមូលបត្របំណុល(Bonds)? បើយោងតាមផ្សារមូលបត្រកម្ពុជា សញ្ញាបណ្ណ ឬបណ្ណបំណុលជាប្រភេទមូលបត្របំណុល ដែលតំណាងឲ្យកិច្ចសន្យាខ្ចីប្រាក់រវាងបុគ្គលបោះផ្សាយមូលបត្របំណុល (រូមមានសាជីវកម្ម សហគ្រាសរដ្ឋ ឬរាជរដ្ឋាភិបាល) និងវិនិយោគិន (ម្ចាស់មូលបត្របំណុល)។ បើនិយាយឲ្យខ្លីទៅ វាតំណាងឲ្យភាពជាម្ចាស់បំណុល មានន័យថា ប្រសិនបើអ្នកបានទិញបណ្ណបំណុលដែលបោះផ្សាយដោយក្រុមហ៊ុនសាជីវកម្ម ឬរដ្ឋ នោះអ្នកគឺជាម្ចាស់បំណុលរបស់ស្ថាប័នទាំងនោះ។ បុគ្គលបោះផ្សាយមូលបត្របំណុលមានកាតព្វកិច្ចបង់ឲ្យវិនិយោគិននូវទឹកប្រាក់ជាក់លាក់មួយជាទៀងទាត់ដែលហៅថា “គូប៉ុង” ឬ “ការប្រាក់” (លើកលែងសម្រាប់សញ្ញាបណ្ណគ្មានការប្រាក់) ព្រមទាំងបង់ប្រាក់ដើមនៅពេលដែលសញ្ញាបណ្ណ នោះដល់កាលកំណត់សង ដែលហៅថា “ឥណប្រទិទាន”។ ហេតុអ្វីចាំបាច់បោះបណ្ណបំណុលលក់? លក្ខណៈនៃការបោះផ្សាយបណ្ណបំណុលនេះ គឺធ្វើឡើងដើម្បីប្រមូលទុនវិនិយោគបន្ថែម ឬបង្វិលសាច់ប្រាក់ ឬដើម្បីបំពេញលំហូរសាច់ប្រាក់ដែលខ្វះខាតនៅក្នុងអាជីវកម្ម ឬដើម្បីធ្វើហិរញ្ញប្បទានបំណុលឡើងវិញ(Debt Refinancing) និងដើម្បីរក្សានូវប្រតិបត្ដិការអាជីវកម្មបាន ដោយមិនចាំបាច់ខ្លីប្រាក់ពីធនាគារ។ បណ្ណបំណុលនេះ វាមានកាលកំណត់ និងផ្ដល់អត្រាការប្រាក់ទៅឲ្យអ្នកដែលបានទិញបណ្ណបំណុលនោះក្នុងអត្រាមួយថេរ។ នៅពេលដល់កាលកំណត់ អ្នកនឹងទទួលបានប្រាក់ដើមរបស់អ្នកមកវិញ ជាមួយនឹងអត្រាការប្រាក់បន្ថែម។ បើទោះបីជា ក្រុមហ៊ុនរកស៊ីចំណេញ ឬខាតក៏ដោយ ក៏ប្រាក់របស់អ្នក និងអត្រាការប្រាក់របស់អ្នកនៅតែរក្សាតម្លៃដដែល ពោលគឺមានហានិភ័យទាបបំផុត។ លក្ខណៈពិសេសមួយទៀតអំពី បណ្ណបំណុល គឺអ្នកបានទិញក៏ទទួលបានការសងត្រឡប់ និងទូទាត់មុនគេមុនឯងដែរ ប្រសិនបើក្រុមហ៊ុនក្ស័យធន។ បើយោងតាមផ្សារមូលបត្រកម្ពុជា បច្ចុប្បន្នមានតែប្រភេទសញ្ញាបណ្ណសាជីវកម្មមួយប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឱ្យចុះបញ្ជីនៅ ផ.ម.ក. […]

ភាគហ៊ុន ៧ប្រភេទ ដែលវិនិយោគិនគួរស្គាល់

ការទិញភាគហ៊ុន គឺជាការវិនិយោគទៅក្នុងក្រុមហ៊ុនសាធារណៈមួយ ហើយវាការវិនិយោគមួយដែលពេញនិយមក្នុងចំណោមវិនិយោគិនដែលទើបចាប់ផ្តើមដំបូងដោយសារពួកគេអាចមានជម្រើសច្រើន ហើយវាត្រូវការដើមទុនតិចសម្រាប់ចាប់ផ្តើម។ យ៉ាងណាមិញ ហានិភ័យ និងគុណសម្បត្តិរបស់ភាគហ៊ុននីមួយៗមានកម្រិតខុសៗគ្នាទៅតាមប្រភេទភាគហ៊ុន។ ខាងក្រោមជាភាគហ៊ុន ៧ ប្រភេទដែលវិនិយោគិនទាំងអស់គួរស្គាល់៖ ១. Income Stocks ជាប្រភេទភាគហ៊ុនដែលផ្តល់ភាគលាភថេរសម្រាប់វិនិយោគិន។​ ជាទូទៅក្រុមហ៊ុនដែលចាត់ចូលជាប្រភេទ Income Stocks ជាក្រុមហ៊ុនធំៗ ដែលមានស្ថានភាពរឹងមាំ មានដំណើរការអាជីវកម្ម និងរបាយការណ៍ហិរញ្ញវត្ថុល្អ ក្នុងវិស័យដែលមានស្ថិរភាព ដូចជាវិស័យទូរគមនាគមន៍ ទឹកភ្លើង គ្រឺះស្ថានហិរញ្ញវត្ថុ ចំណីអាហារជាដើម។ ដោយសារក្រុមហ៊ុនប្រភេទនេះស្ថិតក្នុងវិស័យចាំបាច់ ដែលតម្រូវការនៅតែមានសភាពធម្មតា ទោះស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចបែបណាក៏ដោយ ទើបធ្វើឱ្យតម្លៃរបស់ភាគហ៊ុនប្រភេទនេះ មានបម្រែបម្រួលទាបជាងភាគហ៊ុនប្រភេទផ្សេងៗ។ ឧទាហរណ៍ទៅលើប្រភេទ Income Stocks មានដូចជាភាគហ៊ុនរបស់ក្រុមហ៊ុន Microsoft, Mastercard, Visa និង AT&T ជាដើម។ ប្រសិនបើអ្នកជាបុគ្គលដែលចង់បានប្រាក់ចំណូលទៀងទាត់ មិនសូវមានពេលតាមដានទីផ្សារច្រើន ឬមានអាយុជិតចូលនិវត្តន៍ ហើយចង់បានប្រភពចំណូលអកម្មមួយ ដែលមានហានិភ័យទាប និងមិនសូវប្រែប្រួលខ្លាំង Income Stocks ជាជម្រើសមួយដ៏ល្អសម្រាប់ការវិនិយោគ។ ២. Growth Stocks ក្រុមហ៊ុនដែលស្ថិតក្នុងប្រភេទនេះ មិនចែកភាគលាភជូនវិនិយោគិនទេដោយសារ […]

Scroll to top