pump and dump គឺជា scheme មួយដែលអ្នកបោកប្រាស់ចង់ធ្វើឱ្យតម្លៃភាគហ៊ុន ឬគ្រីបតូ ឡើងថ្លៃ ដោយធ្វើការណែនាំ ឬឱ្យអ្នកល្បីៗតាមបណ្ដាញសង្គម ធ្វើការណែនាំឱ្យមនុស្សទូទៅទិញ ទាំងដែលព័ត៌មានទាំងនោះអាចជាការពន្លើស ឬមិនពិត។ អ្នកបោកប្រាស់ធ្វើបែបនេះគឺភាគច្រើនគាត់មានភាគហ៊ុន ឬគ្រីបតូណាមួយក្នុងដៃចំនួនច្រើនស្រាប់ ហើយញុះញ៉ុងឱ្យមហាជនទិញ ព្រោះនៅពេលមានតម្រូវការច្រើនទិញ, ភាគហ៊ុន ឬគ្រីបតូនោះនឹងកើនតម្លៃ ពេលនោះគាត់នឹងលក់ភាគហ៊ុន ឬគ្រីបតូចេញទាំងអស់ ធ្វើឱ្យតម្លៃធ្លាក់ចុះវិញ ហើយអ្នកវិនិយោគថ្មីៗនឹងខាតបង់ប្រាក់ជាច្រើន។ ឧទាហរណ៍៖ សំណាងមានភាគហ៊ុន ៤០% នៃក្រុមហ៊ុន ក ដែលគាត់បានទិញក្នុងតម្លៃ ០,២$ ក្នុងមួយហ៊ុន។ ដើម្បីចង់ចំណេញច្រើន, សំណាងបានធ្វើការណែនាំព័ត៌មានមិនពិត និងថែមទាំងឱ្យមិត្តភក្តិគាត់ និងសូម្បីអ្នកល្បីតាមបណ្ដាញសង្គម ជួយផ្សព្វផ្សាយបន្ត។ បន្ទាប់ពីព័ត៌មានបានផ្សព្វផ្សាយចេញ មនុស្សទូទៅប្រាកដជាចង់ទិញភាគហ៊ុនក្រុមហ៊ុននោះហើយ ថែមទាំងស្រមៃថាខ្លួនឯងនឹងមានបានហើយ។ ពេលនោះ សំណាងបានលក់ចេញភាគហ៊ុនបណ្ដើរៗ ក្នុងតម្លៃដែលកើនឡើងពី ១$ រហូតដល់ 5$ ក្នុងមួយហ៊ុន។ មិនយូរប៉ុន្មាន អ្នកវិនិយោគថ្មីៗចាប់ផ្ដើមដឹងថាព័ត៌មាននោះមិនពិត ហើយតម្លៃភាគហ៊ុនថ្លៃហួស (overvalued) ហើយក្រុមហ៊ុនគ្មាន fundamental។ ដូចនេះពួកគេចាប់ផ្ដើមលក់ភាគហ៊ុនចេញគ្រប់គ្នាទាំងថ្លៃធ្លាក់ចុះ និងខាតលុយគ្រប់ៗគ្នា។ មានចំណុចសម្គាល់ […]
អ្វីទៅជា Ethereum?
តើអ្នកកំពុងគិតចង់វិនិយោគលើ cryptocurrency មួយចំនួនមែនទេ?ហើយមានឆ្ងល់អត់ តើ Ethereum គឺជាអ្វី? បើឆ្ងល់ តោះស្រាយចម្ងល់ក្នុងអត្ថបទនេះ! ១. តើ Ethereum គឺជាអ្វី? Ethereum ត្រូវបានគេច្រឡំយ៉ាងញឹកថាជាប្រភេទ cryptocurrency មួយ។ ការយល់បែបនេះគឺមិនត្រឹមត្រូវទេ។ Ethereum គឺជា blockchain platform ឬវេទិកា blockchain មួយដែលអនុញ្ញាតឱ្យប្រព័ន្ធទូទាត់វិមជ្ឈការ និងកម្មវិធីវិមជ្ឈការ (decentralized app) ធ្វើការដំណើរការនៅលើវា។ ហើយ Ethereum Blockchain ប្រើប្រាស់ Ether ជា cryptocurrency ដើម្បីផ្តល់ជាកម្រៃទៅកាន់ miner ដែលជាអ្នកគណនាប្រតិបត្តិការនៅក្នុង Ethereum Virtual Machine ។ នៅលើ Ethereum អ្នកប្រើប្រាស់អាចបង្កើតកម្មវិធី app ដោយមិនមានការគ្រប់គ្រងពីបុគ្គល ឬស្ថាប័នណាមួយ ព្រមទាំងប្រើ Smart contract ដើម្បីធ្វើប្រតិបត្តិការប្រកបដោយសុវត្ថិភាពនិងអាចទុកចិត្តបានជាមួយគ្នា។ ២. តើ Smart […]
មេរៀនពី Warren Buffett សម្រាប់វិនិយោគិនឆ្នាំ ២០២១
ជារៀងរាល់ឆ្នាំលោក Warren Buffet ដែលជា CEO នៃក្រុមហ៊ុន Berkshire Hatherway និងដៃគូរបស់គាត់ គឺលោក Charlie Munger តែងរៀបចំប្រជុំប្រចាំឆ្នាំជាមួយម្ចាស់ភាគហ៊ុន ដើម្បីឆ្លើយសំនួរគ្រប់យ៉ាងទាក់ទងនឹងទីផ្សារ សេដ្ឋកិច្ច និងនយោបាយជាដើម។ លោក Warren Buffet បច្ចុប្បន្នមានអាយុ ៩០ ឆ្នាំ ខណៈលោក Charlie Munger មានអាយុ ៩៧ ឆ្នាំ។ ក្នុងកិច្ចប្រជុំប្រចាំឆ្នាំ ២០២១ នេះ លោកទាំងពីរបានបញ្ចេញមតិមួយចំនួនទៅកាន់វិនិយោគិនថ្មី៖ ១. ការជ្រើសរើសភាគហ៊ុនដែលជោគជ័យគឺពិបាកខ្លាំងណាស់ “ខ្ញុំមិនគិតថាមនុស្សទូទៅអាចរើសភាគហ៊ុនបានទេ”។ លោក Warren Buffett បានលើកឡើងនូវអានុសាសន៍ ដែលលោកតែងតែនិយាយម្តងហើយម្តងទៀតនោះគឺ វិនិយោគិន ៩៩% មិនគួរព្យាយាមជ្រើសរើសក្រុមហ៊ុនដោយខ្លួនឯងនោះទេ ការវិនិយោគបែបអកម្មទៅលើសន្ទស្សន៍ទីផ្សារគឺជាវិធីដ៏ល្អបំផុតសម្រាប់ពួកគេ។ លោកបានលើកឧទាហរណ៏ ដោយបង្ហាញបញ្ជីឈ្មោះក្រុមហ៊ុនធំៗ ទាំង ២០ នៅលើពិភពលោក ទាំងនៅឆ្នាំ ១៩៨៩ និង ២០២១។ ក្នុងបញ្ជីនោះគឺ ក្រុមហ៊ុនលំដាប់ក្នុងឆ្នាំ […]
អ្វីទៅជា Cryptocurrency?
ចាប់តាំងពីការបង្កើត bitcoin ក្នុងឆ្នាំ 2009 យើងអាចឃើញថា cryptocurrency ដែលជាទម្រង់នៃទ្រព្យឌីជីថល (digital asset) កំពុងទទួលបានប្រជាប្រិយភាព និងការទទួលស្គាល់កាន់តែច្រើនក្នុងចំណោមស្ថាប័នធំ ៗ និងរដ្ឋាភិបាលមួយចំនួន។ ខាងក្រោមនេះ ជាសំណួរដែលមនុស្សជាច្រើនតែងតែសួរទាក់ទងនឹង Cryptocurrency៖ ១. តើ cryptocurrency គឺជាអ្វី? Cryptocurrency គឺជា ទ្រព្យឌីជីថលដែលផ្អែកលើបច្ចេកវិទ្យាមួយហៅថា blockchain ។ Blockchain គឺជាបច្ចេកវិទ្យាវិមជ្ឈការ (decentralized) ដែលចែកចាយការគ្រប់គ្រង និងកត់ត្រាប្រតិបត្តិការ នៅលើបណ្តាញកុំព្យូទ័រជាច្រើន ខុសពីរូបិយបណ្ណក្រដាស់ និងប្រតិបត្តិការផ្សេងៗ ដែលមានការគ្រប់គ្រងបែបមជ្ឈការ (centralized) ដោយធនាគារកណ្តាលនៃប្រទេសនីមួយៗ ឬក្រុមហ៊ុននីមួយៗ។ ២. តើ cryptocurrency ដំបូងគេគឺជាអ្វី? Cryptocurrency ដែលមានមូលដ្ឋានលើ blockchain ដែលត្រូវបានបង្កើតដំបូងគេនោះគឺ Bitcoin ដែលបច្ចុប្បន្នវានៅតែជា crypto ដែលពេញនិយមជាងគេ និងមានតម្លៃថ្លៃបំផុត។ ប៉ុន្តែក្រៅពី bitcoin សព្វថ្ងៃនេះក៏មាន alternative coin […]
ហេតុអ្វីបានជាការវិនិយោគលើខ្លួនឯងមានសារៈសំខាន់?
ដោយសារតែអ្នកអាចអភិវឌ្ឍខ្លួនក្លាយជា Best Version of yourself។ ការវិនិយោគលើខ្លួនឯង នឹងជួយអ្នកឱ្យគិត និងផ្តោតលើអ្វីដែលពិតជាសំខាន់សម្រាប់អ្នក ឬធ្វើអោយគុណភាពជីវិតរបស់អ្នកប្រសើរឡើង។ ហើយអ្វីដែលពិសេសបំផុតនោះ ការវិនិយោគនេះមិនត្រូវការចំណាយច្រើនពេកទេ! មូលហេតុដែលការវិនិយោគលើខ្លួនឯងគឺជាការវិនិយោគដ៏ល្អបំផុត មានដូចជា៖ អ្នកគឺជាប្រភពនៃទ្រព្យសម្បត្តិដ៏សំខាន់បំផុតសម្រាប់ខ្លួនឯង៖ ការវិនិយោគលើខ្លួនឯង ដើម្បីអភិវឌ្ឍចំណេះដឹងនិងជំនាញរបស់អ្នក គឺជាការវិនិយោគសំខាន់បំផុតសម្រាប់អនាគតផ្នែកហិរញ្ញវត្ថុរបស់អ្នក។ នេះមានន័យថា ចំណេះដឹងនិងជំនាញរបស់អ្នក ពាក់ព័ន្ធនឹងសក្តានុពលនៃប្រាក់ចំណូល ថាតើអ្នកអាចបានចំណូលខ្ពស់ ឬទាប។ បន្ថែមទៀត អ្នកគួរបន្តអភិវឌ្ឍចំណេះដឹង និងជំនាញរបស់អ្នកជាប្រចាំ ពីព្រោះថាអ្វីដែលអ្នករៀនកាលពី ៥ឆ្នាំមុននៅសាលាប្រហែលជាហួសសម័យបាត់ទៅហើយ។ ដើម្បីទទួលបានភាពជោគជ័យប្រកបដោយនិរន្តរភាព អ្នកគួរចាប់ផ្ដើមចាប់យកជំនាញថ្មីៗ បន្ថែមលើអ្វីដែលអ្នកមាន ជាពិសេសជំនាញដែលសមស្របនឹងបរិបទសង្គមផងដែរ។ ឧទាហរណ៍ សកលលោកបានឈានដល់បដិវត្តន៍ឧស្សាហកម្ម ៤.០ ដូចនេះអ្នកគួរតែចាប់ជំនាញថ្មីៗទាក់ទងនឹងបច្ចេកវិទ្យាដើម្បីបន្ថែមតម្លៃលើការងារ ឬការរកស៊ីរបស់អ្នក។ ចំណេះដឹងនិងជំនាញរបស់អ្នកនឹងឋិតឋេរបើទោះជាមានអ្វីកើតឡើងក៏ដោយ៖ ចំណេះដឹង, ជំនាញ, និងបទពិសោធន៍របស់អ្នក នៅតែឋិតឋេរជាមួយអ្នក បើទោះជាពេលដែលអ្នកបាត់បង់អ្វីៗទាំងអស់។ ប្រសិនបើអ្នកបាត់បង់ការងារ ឬជួបវិបត្តិណាមួយដែលធ្វើឱ្យអ្នកបាត់បង់អ្វីទាំងអស់ នោះចំណេះដឹងនិងជំនាញរបស់អ្នកមិនបាត់បង់ទេ ហើយចំណេះដឹងនិងជំនាញដែលអ្នកមាន អាចឱ្យអ្នកចាប់ផ្ដើមពីចំណុចសូន្យឡើងវិញ ឈានទៅរកភាពជោគជ័យបាន។ ក្នុងអំឡុងពេលការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលយើងកំពុងតែរក្សាគម្លាតសង្គមផងដែរ អ្នកមានពេលវេលាច្រើនដើម្បីផ្តោតលើការអភិវឌ្ឍខ្លួនច្រើនជាងមុន។ អ្នកអាចចាប់យកជំនាញថ្មីៗដែលអ្នកចង់រៀន, អានសៀវភៅដែលអ្នកចង់អាន, ចូលរួមសិក្ខាសាលាតាមអនឡាញ ឬរៀនអនឡាញដែលអ្នកចូលចិត្ត […]
ការវិនិយោគក្នុងកំឡុងវិបត្តិកូវីដ-១៩
LuyBook ទទួលបានសំណូមពរជាច្រើនពីបងប្អូនអ្នកអាន ដើម្បីឱ្យ LuyBook ធ្វើការនិយាយឱ្យបានស៊ីជម្រៅអំពីឱកាសធ្វើការវិនិយោគក្នុងកំឡុងពេលមានវិបត្តិ COVID-19។ ហើយថ្ងៃនេះ ពួកយើងនឹងធ្វើការចែករំលែកគំនិត និងទស្សនៈផ្ទាល់របស់ពួកយើង ដែលវាគ្រាន់តែសម្រាប់គោលបំណងកម្សាន្ត និងគិតពិចារណាប៉ុណ្ណោះ ហើយមិនមែនជាដំបូន្មានវិនិយោគនោះទេ។ ការធ្វើប្រតិបត្ដិការជំនួញណាមួយក៏ដោយចំពេលដែលមានវិបត្តិ COVID-19 នេះ គឺគ្មានឡើយនៅអ្វីដែលគេចាត់ទុកថាជាសភាពធម្មតា (business as usual)។ ក្រុមហ៊ុន និងអ្នកវិនិយោគឯកជនជាច្រើន ដូចជា Venture Capital, Private Equity, Angel Investors និង ធនាគារ បាននិងកំពុងបោះជំហានថយក្រោយ ដើម្បីបញ្ចៀសពីហានិភ័យ និងធានាបាននូវសុខភាពរយៈពេលវែងនៃផលប័ត្ររបស់ពួកគេ។ គ្មាននរណាម្នាក់ដឹងថាបាតក្រោមបំផុតរបស់ទីផ្សារភាគហ៊ុន និងសេដ្ឋកិច្ចនៅទីណាទេ ព្រោះថាទំហំនៃផលប៉ះពាល់មកលើសេដ្ឋកិច្ចពឹងផ្អែកយ៉ាងខ្លាំងទៅលើរយៈពេលនៃការរីករាលដាល និងការគ្រប់គ្រងស្ថានភាពជំងឺ COVID-19 នេះ។ ទោះយ៉ាងណាក៏ដោយ មេរៀនដែលអ្នកវិនិយោគិនបានរៀនពីវិបត្តិហិរញ្ញវត្ថុពិភពលោកកាលពីឆ្នាំ ២០០៨ នោះ គឺថាការបោះទុនចូលទៅក្នុងទីផ្សារក្នុងកំឡុងពេលភាគហ៊ុនធ្លាក់ចុះយ៉ាងគំហុកដល់បាត នឹងនាំឱ្យមានប្រាក់ចំណេញខ្ពស់ជាងមធ្យមភាគ។ ឧទាហរណ៍ប្រសិនបើអ្នកទិញ សន្ទស្សន៍ Dow Jones ក្នុងកំឡុងពេលបាតនៃទីផ្សារនៅថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០០៩ ហើយលក់ក្នុងកំឡុងពេលវាឡើងដល់កម្រិតខ្ពស់បំផុតនៅថ្ងៃទី […]
ហានិភ័យ និងការឆបោកក្នុងវិស័យជួញដូររូបិយប័ណ្ណ
“ បណ្តាក់ទុនជាមួយក្រុមហ៊ុនយើងខ្ញុំ អ្នកនឹងចំណេញបានរាប់ពាន់ដុល្លារក្នុងមួយខែ” របាយការណ៍ឥណទានគឺ ជាឧបករណ៍មួយ ដែលស្ថាប័នហិរញ្ញវត្ថុប្រើដើម្បីកំណត់នូវកម្រិតហានិភ័យ និងព្យាករណ៍លទ្ធភាពសងត្រឡប់មកវិញរបស់អ្នកខ្ចី។ នៅប្រទេសកម្ពុជា ស្ថាប័នហិរញ្ញវត្ថុទាំងអស់ពិនិត្យរបាយការណ៍ពិន្ទុឥណទានរបស់អតិថិជន តាមរយៈក្រុមហ៊ុនក្រេឌីត ប្យួរ៉ូកម្ពុជា ឬ ហៅកាត់ថា ស៊ីប៊ីស៊ី។ ប្រសិនបើរបាយការណ៍ឥណទានរបស់អតិថិជនក្រុមហ៊ុនជួញដូររូបិយប័ណ្ណ Forex និង derivatives បានរីកសាយនៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ២០០០ ជាង។ ក្បួនទីផ្សាររបស់ពួកគេភាគច្រើន គឺផ្តោតទៅលើការផ្តល់ឱកាសឱ្យវិនិយោគិនធ្វើការជួញដូររូបិយប័ណ្ណ តាមរយៈ Trader (អ្នកជួញដូរ) ដែលមានជំនាញខ្ពស់ ព្រមទាំងធានាថាអ្នកជួញដូរទាំងនោះនឹងជួយរកប្រាក់ចំណេញខ្ពស់ជាងទីផ្សារទៅដល់វិនិយោគិន។ ក្រុមហ៊ុនខ្លះថាអាចនឹងរកប្រាក់ចំនេញលើស ១០០% ក្នុងមួយឆ្នាំ ខណៈលោក Warren Buffet ដែលជាវិនិយោគិនជើងចាស់ ដែលមានភាពល្បីល្បាញជាងគេលើពិភពលោក ទទួលបានអត្រាចំនេញប្រចាំឆ្នាំជាមធ្យមត្រឹម ២០% ប៉ុណ្ណោះ ក្នុងរយៈពេល ៦០ឆ្នាំជាងនៃការវិនិយោគរបស់លោក។ បញ្ហាដែលត្រូវបានគេកត់សម្គាល់ចំពោះប្រតិបត្តិការរបស់ក្រុមហ៊ុនជួញដូររូបិយប័ណ្ណ គឺពួកគេទាមទារឱ្យវិនិយោគិនប្រគល់សិទ្ធិគ្រប់គ្រងនៃប្រាក់របស់ខ្លួនទាំងស្រុងទៅឱ្យក្រុមហ៊ុន និង អ្នកជួញដូររបស់ក្រុមហ៊ុន។ បើទោះជាប្រាក់របស់វិនិយោគិនត្រូវបានចំនេញ ឬខាតក្នុងការជួញដូរក៏ដោយ ក្រុមហ៊ុននៅតែកាត់កម្រៃជើងសារ (commission) ពី ៣០ ទៅ ៦០ ដុល្លារក្នុង ១ […]
ចំណុចត្រូវពិចារណា មុនទិញផ្ទះដំបូង
ចូលឆ្នាំថ្មី មានគម្រោងទិញផ្ទះដែរទេ? ការទិញផ្ទះជាការវិនិយោគរយៈពេលវែង ទោះបីជាអ្នកចង់ទិញទុកនៅខ្លួនឯងឬ ទុកជួលក៏ដោយ។ ដូច្នេះហើយការសម្រេចចិត្តត្រូវមានការពិចារណាឲ្យបាល្អិតល្អន់។ ថ្ងៃនេះ LuyBook នឹងចែករំលែកចំណុចមួយចំនួនដែលត្រូវគិតគូរដូចតទៅ៖ ទីតាំង កត្តាចំបងដែលប៉ះពាល់ដល់តម្លៃអចលនទ្រព្យគឺទីតាំង។ ប្រសិនជាអ្នកទាំងអស់គ្នាចង់ទិញផ្ទះនៅខ្លួនង អ្នកត្រូវមើលថាតើទីតាំងនោះមានភាពងាយស្រួលក្នុងការរស់នៅឬទេ? ក្នុងទីប្រជុំជន មានផ្សារ មន្ទីរពេទ្យឬទេ? ចុះចំងាយប៉ុន្មានពីកន្លែងធ្វើការ សាលារៀន? បើការរស់នៅផ្ទះនោះតម្រូវឲ្យអ្នកទាំងអស់គ្នាចំណាយពេល ១ទៅ២ ម៉ោងក្នុងមួយថ្ងៃៗសម្រាប់ធ្វើដំណើរ តើអ្នកទាំងអស់គ្នាអាចនៅទីនោះដែរឬទេ? ប្រសិនជាមានគម្រោងទុកជួល តើទីតាំងនោះមានតម្រូវការផ្ទះជួលខ្ពស់ឬទេ? ឬក៏នៅតំបន់នោះមានផ្ទះរាប់សិបដាក់ជួលមិនទាន់ដាច់? គួរទិញផ្ទះបុរី ឬខុនដូ ចំណុចសំខាន់នោះគឺតម្លៃខុនដូ ឬបុរីអាចរកបានក្នុងតម្លៃប្រហែលគ្នា (ចាប់ពី $៨០,០០០) ប៉ុន្តែអ្វីដែលខុសគ្នានោះគឺទីតាំងខុនដូនៅក្នុងក្រុង ហើយខុនដូមានគ្រឿងបរិក្ខាជាច្រើនដូចជាហាង កន្លែងហាត់ប្រាណ អាងដែលទឹកក្នុងអាគារជាមួយគ្នា។ ដោយឡែកផ្ទះជាប់ដី ហើយដីក្នុងទីផ្សារបច្ចុប្បន្ននេះឡើងថ្លៃជាងអាគារខុនដូ។ ចំណាយដែលយើងមើលរំលង ចំណាយក្នុងការទិញផ្ទះមិនមែនមានតែប្រាក់តម្កល់ (ជាទូទៅ៣០%នៃតម្លៃផ្ទះ) និងថ្លៃបង់រំលួសប៉ុណ្ណោះទេ ប៉ុន្តែមានតម្លៃផ្សេងៗទៀតដូចជា៖ ពន្ធប្រថាប់ត្រា៖ ៤%នៃតម្លៃផ្ទះ(តម្លៃផ្ទះគិតតាមអត្រារបស់រដ្ឋ) ត្រូវបង់ពេលកាត់ឈ្មោះ ពន្ធអចលនទ្រព្យប្រចាំឆ្នាំ៖ ០.១%នៃតម្លៃផ្ទះ(តម្លៃផ្ទះគិតតាមអត្រារបស់រដ្ឋ) ត្រូវបង់រាល់ឆ្នាំ ចំណាយជួសជុលផ្ទះ៖ ផ្ទះតែងមានបញ្ហាពេលយើងចូលនៅ។ ជួនកាលពិដានលេចទឹក ស្ទះទុយោរទឹក ខូចម៉ាស៊ីនត្រជាក់ ស្ទះលូជាដើម។ ម្យ៉ាងទៀត […]
ស្គាល់ Cathie Wood នៅ?
ធ្លាប់តែស្គាល់លោក Warren Buffet តែដែលលឺពីលោកស្រី Cathie Wood ហើយនៅ? Cathie Wood គឺជាស្ថាបនិករបស់ក្រុមហ៊ុន ARK Invest ដែលបច្ចុប្បន្នក្រុមហ៊ុននេះគ្រប់គ្រង និងវិនិយោគទឹកប្រាក់ចំនួន ៤៣,៦ ពាន់លានដុល្លារ។ Cathie ទទួលបានចំណាប់អារម្មណ៍ពីវិនិយោគិននៅក្នុងទីផ្សារហិរញ្ញវត្ថុតាមរយៈជំនឿ និងចក្ខុវិស័យដ៏មុតមាំរបស់លោកស្រីទៅលើនវានុវត្ត (innovation) និង disruptive technologyក៏ដូចជាយុទ្ធសាស្ត្រ និងក្បួនវិនិយោគ ដែលមានភាពច្នៃប្រឌិត (out-of-box-thinking) ដែលជាយុទ្ធសាស្ត្រមួយខុសពីវិធីវិនិយោគបែប value investing របស់លោក Warren Buffet។ Cathie បានបង្កើត ARK ក្នុងឆ្នាំ ២០១៤ ដោយហេតុផលពីរយ៉ាង គឺទីមួយ ស្វែងរកនវានុវត្តថ្មី (disruptive innovation) និងចែករំលែកការស្រាវជ្រាវរបៀបសេដ្ឋកិច្ចចែករំលែកនៅក្នុងវិស័យគ្រប់គ្រងទ្រព្យសម្បត្តិ (asset management)។ Ark Invest ផ្តោតការវិនិយោគសំខាន់ទៅលើនវានុវត្តដូចជា ការសិក្សាពីកោសិកាហ្សែន (genomic sequencing), មនុស្សយន្ត (Robot), បញ្ញាសិប្បនិម្មិត (Artificial […]
ស្រាយចម្ងល់អំពី Bitcoin
Bitcoin ហ្នឹងអីគេ? ហើយម៉េចបានតម្លៃវាឡើងចុះខ្លាំងម្ល៉េះមួយរយៈហ្នឹង? ថ្ងៃនេះ LuyBook នឹងស្រាយចម្ងល់អ្នកទាំងអស់គ្នាអំពី bitcoin! Bitcoin ជាអ្វី?Bitcoin គឺជារូបិយប័ណ្ឌឌីជីថលមួយដែលបានបង្តើតឡើងដំបូងគេតាំងពីដើមឆ្នាំ ២០០៩។ រូបិយប័ណ្ឌនេះបានបង្កើតឡើងដើម្បីធ្វើឱ្យការផ្ទេរលុយពីអ្នកប្រើប្រាស់ម្នាក់ទៅម្នាក់មានភាពងាយស្រួល មិនចាំបាច់ឆ្លងកាត់ធនាគារ និងមានតម្លៃប្រតិបត្តិការទាប។ Bitcoin មិនមានរូបរាងអាចកាន់បានដូចជាក្រដាសលុយ ឬមាសនោះទេ គឺឌីជីថលទាំងស្រុងតែម្ដង ហើយត្រូវបាន បង្កើត ចែកចាយ និងរក្សាទុកក្នុងប្រព័ន្ធដឹកនាំមួយហៅថា blockchain។ រូបិយប័ណ្ឌនេះមិនស្ថិតនៅក្រោមការដាក់ប្រើប្រាស់ចែកចាយនិងគ្រប់គ្រងរបស់អាជ្ញាធរ ឬរដ្ឋាភិបាលណាមួយទេ។ Bitcoin អាចបង្កើតឡើងជា block តាមរយការស្រាយចំណោទយ៉ាងស៊ាំញ៊ាំហៅថា mine។ Bitcoin មានចំនួនកំណត់ត្រឹមតែ ២១លាន តែប៉ុណ្ណោះ។ បច្ចុប្បន្នមាន bitcoin ១៨.៥លានហើយដែលត្រូវបាន mine និងដាក់ប្រើប្រាស់ក្នុងទីផ្សារពិភពលោក។ ប្រតិបត្តិការផ្ទេរប្រាក់តាម bitcoin ទាំងអស់ត្រូវបានកត់ទុកក្នុងអ៊ីនធឺណេត អាចមើលបានជាសាធារណៈដើម្បីឱ្យមានតម្លាភាព និងសុវត្ថិភាព។ ហេតុអ្វីតម្លៃ bitcoin ឡើងខ្លាំងម្ល៉េះតាំងពីបានបង្កើតមក?មូលហេតុធំៗមានដូចជា៖ ចំនួន bitcoin មានការកំណត់គឺត្រឹម ២១លានជាកំហិត។ ចំពោះរូបិយប័ណ្ឌផ្យាត់ (fiat) រដ្ឋាភិបាលអាចបោះពុម្ភរូបិយប័ណ្ឌបន្ថែមទៅក្នុងទីផ្សារទៅតាមតម្រូវការ និងស្ថានភាពរបស់ប្រទេស ដែលធ្វើឲ្យតម្លៃរូបិយប័ណ្ឌអាចធ្លាក់ចុះទៅតាមការបោះពុម្ភ។ ជាក់ស្ដែងសហរដ្ឋអាមេរិចបានបោះពុម្ភលុយដុល្លារអាមេរិចលើសលុប(ស្មើនឹង៥០%នៃលុយដុល្លារសរុប) ក្នុងឆ្នាំ២០២០ដើម្បីទ្រទ្រង់សេដ្ឋកិច្ចក្នុងកំឡុងវិបត្តិសេដ្ឋកិច្ច […]
