fbpx

សេដ្ឋកិច្ច

ដុល្លារឡើងថ្លៃខ្លាំង ហេតុអ្វីលុយរៀលមិនសូវធ្លាក់ខ្លាំង?

ដុល្លារឡើងថ្លៃខ្លាំង ហេតុអ្វីលុយរៀលមិនសូវធ្លាក់ខ្លាំង? ធនាគារជាតិនៃកម្ពុជាប្រកាន់អត្រាប្ដូរប្រាក់អណ្ដែតមែនអត់? អ្នកទាំងអស់គ្នាប្រាកដជាបានចាប់អារម្មណ៍ដែរថា មួយរយៈនេះលុយដុល្លារអាមេរិកបានឡើងថ្លៃគួរឲ្យកត់សម្គាល់។ ការដែលឡើងថ្លៃនេះកើតឡើងទូទាំងពិភពលោក ព្រោះធនាគារកណ្ដាលអាមេរិកបន្តតម្លើងអត្រាការប្រាក់គោល ជាហេតុធ្វើឲ្យតម្រូវការប្រាក់ដុល្លារអាមេរិកកើនឡើងលើទីផ្សារអន្តរជាតិ។ សុំបើករង្វង់ក្រចកបន្តិចថា អត្រាប្ដូរប្រាក់រូបិយប័ណ្ណមួយជាមួយរូបិយប័ណ្ណប្រទេសមួយទៀតគឺអាស្រ័យលើតម្រូវការ និងការផ្គត់ផ្គង់ (demand & supply) ជាពិសេសក្នុងការធ្វើពាណិជ្ជកម្មអន្តរជាតិ ការវិនិយោគ និងទីផ្សារហិរញ្ញវត្ថុ។ ដូចនេះពេលដែលតម្រូវការរូបិយប័ណ្ណមួយកើនឡើង នោះធ្វើឲ្យតម្លៃលុយកើនឡើងធៀបនឹងរូបិយប័ណ្ណមួយទៀត។ សំណួរសំខាន់សួរថាតើ ធនាគារកណ្ដាលនៃប្រទេសនីមួយៗត្រូវធ្វើដូចម្ដេចដើម្បីគ្រប់គ្រងអត្រាប្ដូរប្រាក់ និងជាពិសេសគ្រប់គ្រងតម្លៃលុយរបស់ប្រទេសខ្លួន? ១. អត្រាប្ដូរប្រាក់ថេរ (fixed exchange rate)៖ ធនាគារកណ្ដាល កំណត់អត្រាប្ដូរប្រាក់ថេរមួយសម្រាប់រក្សាតម្លៃរបស់លុយប្រទេសខ្លួន ធៀបនឹងលុយប្រទេសផ្សេង (ដុល្លារអាមេរិក)។ ធនាគារកណ្ដាលអាចធ្វើបែបនេះបានដោយធ្វើការទិញលក់លុយប្រទេសខ្លួន ជាមួយនឹងលុយដុល្លារអាមេរិក ដើម្បីរក្សាកម្រិតតម្រូវការ និងការផ្គត់ផ្គង់ (demand & supply) នៅលើទីផ្សារអន្តរជាតិ។ អត្ថប្រយោជន៍នោះគឺ ដើម្បីរក្សាស្ថេរភាព សម្រាប់វិនិយោគិន និងអ្នកជំនួញ។ យ៉ាងណាមិញ ការធ្វើបែបនេះ មានន័យថាធនាគារកណ្ដាលអាចនឹងបាត់បង់លទ្ធភាពខ្លះៗក្នុងការដាក់ចេញវិធានការគោលនយោបាយរូបិយវត្ថុរបស់ខ្លួន (monetary policy)។ ឧទាហរណ៍៖ ហុងកុង អារ៉ាប់រួម។ ២. អត្រាប្ដូរប្រាក់អណ្ដែត (floating exchange […]

ហេតុអ្វី​​ ធនាគារតម្លើងការប្រាក់?

ហេតុអ្វី​​ ធនាគារតម្លើងការប្រាក់? ហេតុអ្វីសេដ្ឋកិច្ចកំពុងតែមិនសូវល្អហើយ សុខៗធនាគារតម្លើងការប្រាក់ទៀត? ១. អតិផរណាកើនឡើង អតិផរណាកើនឡើង មានន័យថាតម្លៃទំនិញឡើងថ្លៃ ហើយលុយធ្លាក់ថ្លៃ។ នេះបណ្ដាលមកពី៖ អតិផរណាជាទូទៅ គួរនៅចន្លោះ ២%-៣%/ឆ្នាំ។ ពេលអតិផរណាកើនឡើង ហេតុអ្វីការប្រាក់ធនាគារឡើងថ្លៃ? ២. អត្រាការប្រាក់បង្គោលឡើងថ្លៃ ពេលអតិផរណាកើនឡើង ធនាគារកណ្ដាលត្រូវទប់ស្កាត់កុំឲ្យឡើងខ្លាំងពេក ដោយតម្លើងការប្រាក់បង្គោល ដើម្បីព្យាយាមតម្លើងតម្លៃលុយមកវិញ។ ការប្រាក់បង្គោលជាការប្រាក់ដែលធនាគារផ្សេងៗត្រូវបង់ដើម្បីខ្ចីលុយពីធនាគារកណ្ដាលយកមកធ្វើអាជីវកម្ម ឬដាក់ឲ្យអតិថិជនខ្ចីបន្ត។ បើការប្រាក់បង្គោលកើនហើយ ការប្រាក់ធនាគារផ្ដល់ឲ្យអតិថិជនក៏ឡើងដែរ។ ៣. ហានិភ័យក្នុងការឲ្យកម្ចីកើនឡើង ហានិភ័យនេះ គឺសំដៅទៅហានិភ័យដែលអ្នកខ្ចីមិនមានសមត្ថភាពសងលុយមកវិញ។ កម្រិតហានិភ័យនេះអាស្រ័យលើប្រភេទកម្ចី រយៈពេលកម្ចី ប្រវត្តិកម្ចីរបស់អ្នកខ្ចី និងទ្រព្យបញ្ចាំជាដើម។ នៅកម្ពុជា ទ្រព្យបញ្ចាំភាគច្រើនជាដី ឬផ្ទះ។ ប្រសិនជាវិស័យអចលនទ្រព្យធ្លាក់ចុះ ធនាគារអាចតម្លើងការប្រាក់ដើម្បីសមស្របនឹងកម្រិតហានិភ័យដែលកើនឡើងដែរ។ តើត្រូវតម្លើងដល់ពេលណា? ជាទូទៅ ការប្រាក់នៅតែបន្តឡើងរហូតមានសញ្ញាថាអតិផរណាចាប់ផ្តើមធ្លាក់ចុះវិញ ឬមានសម្ពាធខ្លាំងពេកនៅក្នុងសេដ្ឋកិច្ច។ តាំងពីខែមិនា ២០២២ មកដល់ខែមិថុនា ២០២៣ ធនាគារកណ្ដាលអាមេរិចបានតម្លើងការប្រាក់បង្គោល ១០ដង ពី០.២៥% ទៅ ៥.២៥%។ យើងមិនទាន់ដឹងច្បាស់ទេថា ពេលណាការប្រាក់នឹងឈប់ឡើង តែ LuyBook […]

ប្រេង នឹងឡើងថ្លៃដល់ណា?

យើងច្បាស់ជានៅចាំហើយថា ក្នុងឆ្នាំ២០២០ ដោយសារតែវិបត្តកូវីដ ដែលធ្វើឲ្យប៉ះពាល់ដល់សកម្មភាពសេដ្ឋកិច្ច និងការធ្វើដំណើរ តម្រូវការប្រេងបានធ្លាក់ចុះជាគំហុក។ ដោយសារតែការផ្គត់ផ្គង់ខ្ពស់ជាងការប្រើប្រាស់ខ្លាំង តម្លៃប្រេងបានធ្លាក់ ដល់ក្រោមសូន្យ។ អង្គការនៃប្រទេសនាំចេញប្រេង (OPEC) និងរុស្សីបានកាត់បន្ថយការបូមប្រេងដើម្បីឲ្យមានភាពស្មើគ្នាជាមួយ ការធ្លាក់ចុះនៃតម្រូវការ និងការពារកំុឲ្យតម្លៃប្រេងបន្តធ្លាក់ទៅទៀត។ ជាលទ្ធផលតម្លៃប្រេងបានងើបឡើងវិញ។ ប៉ុន្តែ បន្ទាប់ពីសេដ្ឋកិច្ចមានដំណើរការឡើងវិញក្នុងឆ្នាំ ២០២១ តម្រូវការប្រេងកើនឡើងយ៉ាងរហ័ស ហើយការផលិតប្រេងមិនមានកំណើនសមស្របនឹងតម្រូវការ ដែលធ្វើឲ្យតម្លៃប្រេងឆៅកើនឡើងដល់ទៅ ៦០% វិញក្នុងកំឡុងឆ្នាំ២០២១ ចាប់ពី ៥០ដុល្លារអាមេរិច ដល់៨០ដុល្លារអាមេរិច ក្នងមួយបារ៉េល(១៥៩លីត្រ)។ បន្ថែមពីលើកត្តាសេដ្ឋកិច្ច និងការផលិត សង្រ្គាមរវាង រុស្សី និងអ៊ុយក្រេនដែលកំពុងតែកើនឡើង បច្ចុប្បន្ននេះធ្វើឲ្យតម្លៃប្រេងកាន់តែកើនឡើង។ ព្រោះថា រុស្សីជាប្រទេសផលិត និងនាំចេញប្រេងច្រើនជាងគេទី២ ក្នុងពិភពលោក បន្ទាប់ពី Saudi Arabia។ ហើយដោយសារតែការឈ្លានពានរបស់រុស្សី ប្រទេសមហាអំណាចជាច្រើនដាក់សម្ពាធសេដ្ឋកិច្ចទៅលើរុស្សី ដូចជាសហរដ្ឋអាមេរិច និងអង់គ្លេសជាដើម ដោយបញ្ឈប់ការនាំចូលប្រេងពីរុស្សី។ ការបញ្ជានេះធ្វើឲ្យតម្លៃប្រេងកាន់តែកើនឡើង។ ជាក់ស្ដែង តម្លៃប្រេងឆៅបានលោតលើស ១០០ដុល្លារ កាលពីដើមខែមិនា រហូតដល់ ១២០ដុល្លារ។ ឥឡូវនេះតួលេខបានចុះបន្តិចមកត្រឹម ១០៩ដុល្លារ ប៉ុន្តែអ្នកវិភាគសេដ្ឋកិច្ចរំពឹងថាប្រេងនឹងកើនឡើងដល់លើស […]

ប្លុកឆេនបានប្រើធ្វើអ្វីខ្លះ?

អ្នកទាំងអស់គ្នាប្រាកដជាធ្លាប់ឮអំពីប្រាក់គ្រីបតូជាមិនខាន ហើយចុះវាទាក់ទងអីនឹងប្លុកឆេន? ប្រាក់គ្រី​ប តូជាឧទាហរណ៏នៃប្រព័ន្ធមួយដែលប្រើប្រាស់ប្លុកឆេនក្នុងការដំណើរការអាចនិយាយបានថាបើសិនគ្មានប្លុកឆេន ក៏មិនមានប្រាក់គ្រី​បតូដែរ។ តើប្លុកឆេននេះជាអ្វី? ប្រើប្រាស់សម្រាប់ធ្វើអ្វីខ្លះ?  តើប្លុកឆេនគឺជាអ្វី? ប្លុកឆេន គឺជាបច្ចេកវិទ្យាមួយ​ផ្ទុកព័ត៌មានទាក់ទងនឹងប្រតិបត្តិការនីមួយៗ ដែលអាចចែកចាយទិន្នន័យ ទាំងនោះទៅកាន់ទូរស័ព្ទដៃ ឬកុំព្យូទ័រដទៃទៀតដែលនៅក្នុងប្រព័ន្ធ ដើម្បីធ្វើការផ្ទៀងផ្ទាត់ និងទទួលស្គាល់ថាជា ប្រតិបត្តិការពិតប្រាកដ។​ ប្រព័ន្ធនេះកត់ត្រារាល់ការទិញលក់ ជួញដូរ ដំណើរការ សាច់ប្រាក់ និងទ្រព្យសម្បត្តិ ឌីជីថលរបស់អ្នកប្រើប្រាស់ ហើយទិន្នន័យទាំងអស់ដែលបានកត់ត្រាក្នុង ប្រព័ន្ធនេះមានសុវត្ថិភាពខ្ពស់ដោយមិន មានជនណាមកកែប្រែ ឬប៉ះពាល់ទិន្នន័យទាំងនេះបានទេ។ តើប្លុកឆេនប្រើប្រាស់សម្រាប់ធ្វើអ្វី? ការប្រតិបត្តិការសាច់ប្រាក់  ការប្រើប្រាស់ប្រព័ន្ធប្លុកឆេនមិនឆ្លងកាត់ធនាគារអ្វីនោះទេ គឺផ្ទេរពីគណនីមួយទៅគណនីមួយ ទៀតបាន២៤ម៉ោងដោយមិនឆ្លងកាត់ប្រព័ន្ធកណ្តាលធ្វើឲ្យការផ្ទេរប្រាក់មានភាពរហ័ស ធូរថ្លៃជាង ការប្រើប្រាស់ការផ្ទេរប្រាក់ដោយប្រព័ន្ធធម្មតា។ ជាក់ស្តែង កម្មវិធីទូរស័ព្ទដៃបាគងដែលបង្កើតដោយ ធនាគារជាតិក៏កំពុងតែប្រើប្រាស់ប្រព័ន្ធប្លុកឆេននេះដែរ។  ផ្ទេរកម្មសិទ្ធិចលន និងអចលនវត្ថុ  រាល់ទិន្នន័យទាំងអស់ដែលបានកត់ត្រានៅលើប្រព័ន្ធប្លុកឆេនហើយគឺមិនអាចលុប ឬប្តូរបាននោះទេ លើកលែងតែម្ចាស់គណនីនោះជាអ្នកប្តូរ តែក៏នៅបន្សល់ភស្តុតាងការកែប្រែ (History) ផងដែរ។​ ការប្រើ ប្រាស់ប្លុកឆេនក្នុងការកត់ត្រាឈ្មោះម្ចាស់កម្មសិទ្ធិបង្ការការក្លែងបន្លំផ្សេងៗ ដែលអាចធ្វើបានប្រសិនបើប្រើ ក្រដាសស្នាម ហើយវាងាយស្រួលសម្រាប់អ្នកទិញក្នុងការឆែកមើលថាតើអ្នកលក់ជាម្ចាស់ពិតមែន ឬទេ។  ប្រើសម្រាប់ការបោះឆ្នោត  ការបោះឆ្នោតតាមរយៈឌីជីថលដែលមានការប្រើប្រាស់ប្រព័ន្ធប្លុកឆេនធានានូវភាពយុត្តិធម៌ និងសុក្រឹត្យ ត្រឹមត្រូវ ព្រមទាំងអាចទទួលបានលទ្ធផលផ្លូវការភ្លាមៗផងដែរ។  […]

ការក្ស័យធន នៃក្រុមហ៊ុនអចលនទ្រព្យ Evergrande

ថ្មីៗក្នុងអាទិត្យនេះ ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យយក្សរបស់ចិនឈ្មោះ Evergrande Group បានរាយការណ៍ពីស្ថានភាពហិរញ្ញវត្ថុដ៏គួរឲ្យបារម្ភ។ Evergrande Group កំពុងជំពាក់បំណុលសរុប ៣០០ពាន់លានដុល្លារអាមេរិច ហើយបានប្រកាសថានឹងមិនមានសមត្ថភាពក្នុងការសងបំណុលនេះទេ ហើយនឹងអាចក្ស័យធន។ គួរបញ្ជាក់ផងដែរថាក្រុមហ៊ុននេះមានគម្រោងអភិវឌ្ឍន៍អចលនទ្រព្យជាង ១.៣០០គម្រោងក្នុងក្រុងចំនួន ២៨០ នៅប្រទេសចិន ដែលក្នុងនោះ ៨០០គម្រោងកំពុងសាងសង់នៅឡើយ។ ក្រុមហ៊ុននេះមានបុគ្គលិកប្រហែល ២០០.០០០នាក់ និងចូលរួមបង្កើតការងារដល់ទៅ ៣.៨លានក្នុងមួយឆ្នាំៗ។ មិនតែប៉ុណ្ណោះ ភាគហ៊ុន និងមូលប័ត្របំណុលរបស់ក្រុមហ៊ុននេះមានដាក់លក់ក្នុងទីផ្សារមូលប័ត្រជាច្រើនក្នុងអាស៊ី។ ប្រសិនជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យ Evergrande នឹងក្ស័យធន អតិថិជនប្រមាណ១.៥ លាននាក់ដែលកំពុងបង់រំលស់ខុនដូរបស់ ក្រុមហ៊ុននេះនឹងត្រូវខាតបង់លុយបង់រំលស់។ មិនតែប៉ុណ្ណោះដៃគូអាជីវកម្មរបស់ក្រុមហ៊ុននេះរួមមាន ធនាគារ អ្នកផ្គត់ផ្គង់គ្រឿងសំណង់ អ្នកវិនិយោគទាំងអស់ ក៏ដូចជាសេដ្ឋកិច្ចចិន និងអ្នកវិនិយោគក្នុងប្រទេសចិននឹងត្រូវប៉ះពាល់។ ដោយសារតែទំហំដ៏ធំរបស់ Evergrande និងឥទ្ធិពលប៉ះពាល់អវិជ្ជមានដ៏ច្រើនប្រសិនជាក្រុមហ៊ុននេះក្ស័យធន អ្នកវិភាគសេដ្ឋកិច្ចជាច្រើនគិតថា រដ្ឋាភិបាលចិន នឹងត្រូវចេញជួយសំណងដើម្បីកុំឲ្យក្រុមហ៊ុននេះក្ស័យធន និងមានការរងប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ច។ មកដល់ថ្ងៃនេះ ក្រុមហ៊ុន Evergrande ចាប់ផ្ដើមសងអ្នកវិនិយោគក្នុង wealth management products* របស់ខ្លួនបណ្ដើរៗជាមួយខុនដូ ការិយាល័យ តូបលក់ទំនិញ និងអាគារអចលនទ្រព្យកំពុងសាងសង់។ យ៉ាងណាមិញយើងត្រូវតាមដានបន្តថា […]

អនាគតនៃរូបិយបណ្ណឌីជីថល

រូបិយបណ្ណឌីជីថល ឬ Digital Currency បច្ចុប្បន្ននេះកំពុងតែមានការចាប់អារម្មណ៏យ៉ាងខ្លាំង ជាពិសេសនៅពេលដែលលោក Elon Musk លើកយកមកនិយាយនៅក្នុងបទសម្ភាសន៏របស់គាត់នា ពេលថ្មីៗនេះ។​ ប្រសិនបើសន្ទុះនៃការប្រើប្រាស់រូបិយបណ្ណឌីជីថលកាន់តែកើនឡើង តើអនាគតរបស់ រូបិណ្ណនេះនឹងទៅជាយ៉ាងណា?  រូបិយបណ្ណឌីជីថល គឺជាប្រាក់ដែលស្ថិតក្នុងទម្រង់ជាប្រព័ន្ធអេឡិចត្រូនិចអាចប្រើជំនួសសាច់ ប្រាក់ធម្មតាបានដូចជាប្រាក់គ្រីបតូ (Cryptocurrency) ជាដើម។ រីឯរូបិយបណ្ណអេឡិចត្រូនិច (Electronic Currency) ជាប្រាក់អេឡិចត្រូនិចប្រើសម្រាប់ការទូទាត់ផ្សេងៗ តែអាចដកមកចាយវាយជាទម្រង់ ក្រដាសប្រាក់បានតាមធនាគារ ឬទូATM ហើយការផ្ទេរប្រាក់តាមកម្មវិធីក្នុងទូរស័ព្ទដៃរបស់បងប្អូនសព្វ ថ្ងៃហៅថារូបិយបណ្ណអេឡិចត្រូនិច។ ចំណុចសំខាន់ដែលខុសគ្នាមួយទៀតនោះ គឺរូបិយបណ្ណឌីជីថល មិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរ ឬធនាគារកណ្តាលនោះទេនាពេលឥឡូវនេះ តែប្រាក់ អេឡិចត្រូនិចស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល និងធនាគារជាតិ។  ដោយសារឃើញពីសន្ទុះនៃការចាប់អារម្មណ៏ និងការប្រើប្រាស់រូបិយបណ្ណឌីជីថលកើនឡើង ប្រទេសមួយចំនួនចង់បង្កើត “ធនាគារកណ្តាលរូបិយបណ្ណឌីជីថល (Central Bank Digital Currency)” ដែលជាធនាគារពិសេសមួយសម្រាប់គ្រប់គ្រង និងកំណត់ប្រភេទរូបិយបណ្ណឌីជីថលនេះ។ បច្ចុប្បន្ននៅ ក្នុងឆ្នាំ២០២១នេះ​ ប្រទេសចិនបានបង្កើត CBDC នេះនឹងបានដាក់ឲ្យប្រជាជនប្រើប្រាស់តាមទូរស័ព្ទដៃ ជំនួសឲ្យការចាយសាច់ប្រាក់ ហើយចិនកំពុងតែពង្រីកវិសាលភាពនៃការប្រើប្រាស់ប្រាក់ប្រភេទនេះផង ដែរ​ ដោយសាកល្បងចេញរូបិយបណ្ណឌីជីថលនេះចំនួន ៦.២ លានដុល្លារសហរដ្ឋអាមេរិកទៅកាន់ […]

ការវិភាគភាគហ៊ុនតាមវិធី Top-down

មុននឹងធ្វើការវិនិយោគលើក្រុមហ៊ុនណាមួយ វិនិយោគិនត្រូវធ្វើការសិក្សាពីក្រុមហ៊ុននោះ។ ក្នុងការសិក្សានេះ វិនិយោគិនអាចប្រើវិធីវិភាគមួយចំនួន ក្នុងនោះមានវិធីមួយដែលហៅថារបៀបវិភាគបែប Top-down (Top-down Analysis)។  ការវិភាគនេះ តម្រូវឲ្យវិនិយោគិនពិនិត្យមើលទៅលើកត្តាធំៗ ដូចជាលក្ខខណ្ឌ និងបរិបទសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន ហើយថាតើក្រុមហ៊ុននោះស្ថិតនៅក្នុងវិស័យមួយណា រួចពិនិត្យស៊ីជម្រៅលើរបាយការណ៍ហិរញ្ញវត្ថុ និងកត្តាតូចៗមួយចំនួនទៀត របស់ក្រុមហ៊ុន មុននឹងធ្វើការសម្រេចចិត្តវិនិយោគ។ ក្នុងការវិភាគ Top-down វិនិយោគិនត្រូវពិនិត្យមើលកត្តាធំៗ ៣ គឺសេដ្ឋកិច្ច វិស័យ និងក្រុមហ៊ុន។ ១. វិភាគស្ថានភាពម៉ាក្រូសេដ្ឋកិច្ច ដំបូងវិនិយោគិនត្រូវធ្វើការជ្រើសរើសទីផ្សារមួយដែលខ្លួនចង់វិនិយោគជាមុនសិន រួចធ្វើការសិក្សាទៅលើសេដ្ឋកិច្ចរបស់ប្រទេសនោះ ធៀបជាមួយនឹងស្ថានភាព និងបរិបទសេដ្ឋកិច្ចក្នុងតំបន់។ វិនិយោគិនអាចពិនិត្យមើល ទៅលើផលិតផលក្នុងស្រុកសរុប (Gross Domestic Products or GDP) របស់ប្រទេសនោះ។ ប្រសិនបើ GDP មានការលូតលាស់ នោះមានន័យថាសេដ្ឋកិច្ចរបស់ប្រទេសនេះមានស្ថានភាពល្អប្រសើរ។ ឧទាហរណ៍ប្រសិនបើគេចង់វិនិយោគនៅប្រទេសកម្ពុជា គេអាចមើលទៅលើ GDP របស់កម្ពុជាប្រៀបធៀបនឹងប្រទេសជិតខាង ឬទីផ្សារនៅអាស៊ីអគ្នេយ៍ និងអាស៊ីទាំងមូលក៏បាន។ វិនិយោគិន ក៏អាចជ្រើសយកប្រទេសមួយដែលមានស្ថានភាពសេដ្ឋកិច្ចប្រសើរជាងគេ ឬមានការលូតលាស់ GDP ខ្ពស់ជាងគេក៏បាន។ ឧទាហរណ៍ ជម្រើសនោះអាចជាប្រទេសចិនបើផ្អែកលើស្ថិតិនៅឆ្នាំ […]

តើ Blockchain និង Cryptocurrency ដូចគ្នាដែរឬទេ?

នៅក្នុងវិស័យប្រាក់គ្រីបតូ ឬរូបិយបណ្ណឌីជីថល (Cryptocurrency) មានការប្រើប្រាស់ពាក្យ ថ្មីៗជាច្រើន ហើយគេសង្កេតឃើញថាពាក្យ Blockchain ឆ្លាស់គ្នាជាមួយ Bitcoin ជារឿយៗ តើពាក្យ ទាំងពីរនេះមាន ន័យដូចគ្នាដែរ ឬទេ? ចម្លើយគឺ មិនដូចគ្នាទេ។ តោះមកស្វែងយល់ពីអត្ថន័យនៃពាក្យ ទាំងពីរនេះទាំងអស់គ្នា!​ តើអ្វីទៅជាប្រាក់គ្រីបតូឲ្យពិតប្រាកដ? និយាយឲ្យងាយយល់ប្រាក់គ្រីបតូ ជារូបិយបណ្ណឌី ជីថលដែលប្រើសម្រាប់ការជួញដូរ ទិញលក់ទំនិញ ឬសេវាកម្មក្នុងប្រព័ន្ធអនឡាញ។ ប្រាក់គ្រីបតូនេះ ប្រតិបត្តិការបានដោយប្រើប្រាស់ប្រព័ន្ធប្លុកឆេន (Blockchain) ដែលមិនស្ថិតក្រោមការគ្រប់គ្រងរបស់ ធនាគារកណ្តាលនោះទេ។ បច្ចុប្បន្ននេះមានក្រុមហ៊ុនមួយចំនួនដែលទទួលស្គាល់ការប្រើប្រាស់រូបិយ បណ្ណប្រភេទនេះដូចជាក្រុមហ៊ុន Paypal ដែលអនុញ្ញាតឱ្យមានការប្រើប្រាស់ Bitcoin ដើម្បីទូទាត់សម្រាប់ការទិញទំនិញ។ ដូចដែលបានលើកឡើងមុននេះ ប្រាក់គ្រីបតូប្រើប្រាស់ប្រព័ន្ធប្លុកឆេន (Blockchain) ដែលជា បច្ចេកវិទ្យាមួយ​ផ្ទុកព័ត៌មានទាក់ទងនឹងប្រតិបត្តិការនីមួយៗ ដែលអាចចែកចាយទិន្នន័យទាំងនោះទៅ កាន់ទូរស័ព្ទដៃ ឬកុំព្យូទ័រដទៃទៀតដែលនៅក្នុងប្រព័ន្ធ ដើម្បីធ្វើការផ្ទៀងផ្ទាត់ និងទទួលស្គាល់ថាជាប្រតិបត្តិការពិតប្រាកដ។​ ប្រព័ន្ធនេះកត់ត្រារាល់ការទិញលក់ ជួញដូរ ដំណើរការសាច់ប្រាក់ និងទ្រព្យសម្បត្តិឌីជីថលរបស់អ្នកប្រើប្រាស់ ហើយទិន្នន័យទាំងអស់ដែលបានកត់ត្រា ក្នុងប្រព័ន្ធនេះមានសុវត្ថិភាពខ្ពស់ដោយមិនអាចមានជនណាមកកែប្រែ ឬប៉ះពាល់ទិន្នន័យទាំងនេះ បានទេ។ ការប្រើប្រាស់ប្លុកឆេនធ្វើឲ្យអ្នកប្រើប្រាស់ប្រាក់ឌីជីថលមានទំនុកចិត្ត និងកាត់បន្ថយហានិ […]

ស្គាល់វិស័យទាំង ១១ នៃផ្សារភាគហ៊ុនអាមេរិក

សម្រាប់អ្នកមានបំណងចង់ធ្វើការវិនិយោគក្នុងទីផ្សារភាគហ៊ុនអាមេរិក, ជំហានដំបូងអ្នកគួរតែស្វែងយល់ពីវិស័យសំខាន់ៗក្នុងទីផ្សារសិន ដើម្បីអាចជ្រើសរើសក្រុមហ៊ុនក្នុងវិស័យណាមួយសម្រាប់ធ្វើការវិនិយោគស្របតាមយុទ្ធសាស្ត្ររបស់អ្នកទាំងអស់គ្នា។ នៅក្នុងចំណោមក្រុមហ៊ុនទាំង៥០០ ដែលមាននៅក្នុង Standard & Poor’s (S&P500) ត្រូវបានគេបែងចែកជា១១វិស័យធំៗ ដែលវិនិយោគិនអាចពិនិត្យមើលដើម្បីធ្វើពិពិធកម្មផលប័ត្ររបស់ពួកគេបាន (diversify portfolio)។ ថ្ងៃនេះ LuyBook សូមណែនាំវិស័យទាំង១១ ក្នុងទីផ្សារហ៊ុនអាមេរិកដូចខាងក្រោម៖ ១. វិស័យបច្ចេកវិទ្យា (Information Technology) នៅក្នុងវិស័យបច្ចេកវិទ្យាមានក្រុមហ៊ុនជាច្រើនដែលកំពុងធ្វើការទៅលើផ្នែកផ្សេងៗគ្នា ដូចជាអភិវឌ្ឍន៍ និងផ្ដល់សេវាកម្មអ៊ីនធើណេត និងលក់ផលិតផលបច្ចេកវិទ្យា ដូចជា កុំព្យូទ័រ ឬប្រព័ន្ធប្រតិបត្ដិការជាដើម។ ក្រុមហ៊ុនដែលគួរឲ្យចាប់អារម្មណ៍វិនិយោគជាងគេមានដូចជា Microsoft Corporation មានតម្លៃប្រមាណ ២៥៩ដុល្លារ ក្នុង១ហ៊ុន និងមូលធននូបនីយកម្មទីផ្សារ (Market Cap) ១.៩ទ្រីលានដុល្លារ។ ក្រៅពីនេះ, ក្រុមហ៊ុន Apple មានតម្លៃជាង ១៣០ ដុល្លារ ក្នុង១ហ៊ុន និងមាន Market Cap ប្រមាណ ២.១ទ្រីលានដុល្លារ ក៏ត្រូវបានរាប់បញ្ចូលក្នុងវិស័យនេះផងដែរ។ ២. វិស័យសុខាភិបាល (Health Care) […]

អ្វីទៅជា Cryptocurrency?

ចាប់តាំងពីការបង្កើត bitcoin ក្នុងឆ្នាំ 2009 យើងអាចឃើញថា cryptocurrency ដែលជាទម្រង់នៃទ្រព្យឌីជីថល (digital asset) កំពុងទទួលបានប្រជាប្រិយភាព និងការទទួលស្គាល់កាន់តែច្រើនក្នុងចំណោមស្ថាប័នធំ ៗ និងរដ្ឋាភិបាលមួយចំនួន។ ខាងក្រោមនេះ ជាសំណួរដែលមនុស្សជាច្រើនតែងតែសួរទាក់ទងនឹង Cryptocurrency៖ ១. តើ cryptocurrency គឺជាអ្វី? Cryptocurrency គឺជា ទ្រព្យឌីជីថលដែលផ្អែកលើបច្ចេកវិទ្យាមួយហៅថា blockchain ។ Blockchain គឺជាបច្ចេកវិទ្យាវិមជ្ឈការ (decentralized) ដែលចែកចាយការគ្រប់គ្រង និងកត់ត្រាប្រតិបត្តិការ នៅលើបណ្តាញកុំព្យូទ័រជាច្រើន ខុសពីរូបិយបណ្ណក្រដាស់ និងប្រតិបត្តិការផ្សេងៗ ដែលមានការគ្រប់គ្រងបែបមជ្ឈការ (centralized) ដោយធនាគារកណ្តាលនៃប្រទេសនីមួយៗ ឬក្រុមហ៊ុននីមួយៗ។ ២. តើ cryptocurrency ដំបូងគេគឺជាអ្វី? Cryptocurrency ដែលមានមូលដ្ឋានលើ blockchain ដែលត្រូវបានបង្កើតដំបូងគេនោះគឺ Bitcoin ដែលបច្ចុប្បន្នវានៅតែជា crypto ដែលពេញនិយមជាងគេ និងមានតម្លៃថ្លៃបំផុត។ ប៉ុន្តែក្រៅពី bitcoin សព្វថ្ងៃនេះក៏មាន alternative coin […]

Scroll to top