fbpx

សេរីភាពហិរញ្ញវត្ថុ

ប្រភេទចំណូលទាំង៨

ប្រភេទចំណូលទាំង៨ រាល់ថ្ងៃ មានចំណូលប្រភេទណាខ្លះហើយ? ជាការពិត ដើម្បីអាចមានលទ្ធភាពបន្ថែមក្នុងការបង្កើតប្រាក់ចំណូលរបស់ខ្លួនឱ្យកាន់តែច្រើន អ្នកគួរតែឈ្វេងយល់ ពីប្រភេទចំណូលដែលយើងអាចបង្កើតបាន ឬរកបានជាមុនសិន។ ការដែលយើងអាចដឹងពីប្រភេទចំណូលដែលយើងអាចបង្កើតបាន នោះវានឹងជួយបង្កើតគំនិតថ្មីៗដល់យើង ក្នុងការបង្កើតចំណូលផ្សេងៗឱ្យអស់លទ្ធភាព។ ខាងក្រោមនេះជាប្រភេទចំណូលផ្សេងៗដែលអ្នកអាចស្វែងយល់បន្ថែម ក្រៅពីចំណូលដែលអ្នកកំពុងមាន៖ ១. ចំណូលបានពីការធ្វើការងារ (Earned Income) ចំណូលទី១ដែលយើងអាចរកបានគឺបានពីការធ្វើការងារប្រចាំថ្ងៃរបស់យើង ដែលមានន័យថាប្រសិនបើយើង បាត់បង់ការងារ នោះយើងក៏នឹងបាត់បង់ប្រាក់ចំណូលដែរ។ ការរស់នៅដោយពឹងផ្អែកតែលើចំណូលពី ការធ្វើការងារនេះ វាមិនមែនជាយុទ្ធសាស្ត្រយូរអង្វែងទេ ពោលគឺយើងអាចនឹងធ្វើការអស់មួយជីវិត និងអាចរកបានប្រាក់សម្រាប់តែមួយគ្រប់តែប៉ុណ្ណោះ។ ចុះប្រសិនបើយើងមានជំងឺឈឺថ្កាត់រយៈពេលវែង ឬមានបញ្ហាសេដ្ឋកិច្ចធ្វើឱ្យយើងបាត់បង់ការងារ នោះតើមានអ្វីកើតឡើងចំពោះជីវភាពយើង? ជាការពិត ចំណូលប្រភេទនេះ គឺវាចាំបាច់ និងចម្បងសម្រាប់យើង តែមិនគួរពឹងផ្នែកលើវាទាំងស្រុងទេ។ ជាជម្រើសល្អ អ្នកគួរតែ ធ្វើការសន្សំមួយរយៈពេលវែង ដើម្បីអាចមានទុនទៅចាប់ផ្ដើមបង្កើតប្រភពចំណូលមួយផ្សេងទៀតដើម្បីជួយ ទ្រទ្រង់ជីវភាពអ្នក និងក្រុមគ្រួសារអ្នក។ ២. ចំណូលបានពីប្រាក់ចំណេញ (Profits Income) ចំណូលបន្ទាប់ដែលយើងអាចរកបានគឺចំណូលពីការរកស៊ី ដូចជាលក់ផលិតផល ឬសេវាកម្ម ដែលផ្ដល់ប្រាក់ចំណេញ។ ដើម្បីបានចំណូលប្រភេទនេះ អ្នកត្រូវបង្កើតមុខរបរដោយខ្លួនឯង ឬជាមួយនឹងមិត្ដភក្ដិ ប៉ុន្ដែគួរដឹងថា វាអាចនឹងមានហានិភ័យខ្ពស់ជាងការធ្វើការ ពោលអាចរកស៊ីខាត ដូចនេះតម្រូវឱ្យអ្នកមានភាពច្បាស់លាស់ […]

កិច្ចសន្យាជាមួយខ្លួនឯង (Self-Contract)

មានអ្នកណាខ្លះបង្កើតផែនការដាក់គោលដៅ ជាពិសេសពេលដើមឆ្នាំ (New year resolution) តែធ្វើបាន តែប៉ុន្មានខែ ឬសប្តាហ៍ក៏ឈប់អនុវត្តតាម?​ ហ្នឹងដោយសារតែមានគោលដៅ តែគ្មានការតាំងចិត្តព្រោះគិតថាទោះ ឈប់ក៏គ្មានបញ្ហា។ ដើម្បីឲ្យផ្លាស់ប្តូរទម្លាប់នេះ យើងអាចធ្វើកិច្ចសន្យាជាមួយខ្លួនឯង (Self-Contract) ជាជំនួយក្នុងការសម្រេចគោលដៅ។ កិច្ចសន្យាចំពោះខ្លួនឯង គឺជាកិច្ចសន្យាមួយដែលធ្វើឡើងដោយខ្លួនឯងមានសរសេរអំពីគោលបំណង សកម្មភាពសំខាន់ៗដើម្បីសម្រេចគោលបំណងនោះ ហើយក៏មានដាក់បន្ថែមចំពោះការពិន័យប្រសិនបើអ្នកមិនធ្វើ តាមការកំណត់នៅក្នុងនោះផងដែរ។ អ្នកប្រាកដជាគិតថា គ្រាន់តែសរសេរដាក់ក្រដាសសោះ ហេតុអ្វីអ្នកត្រូវធ្វើ តាមព្រោះយូរ ឬឆាប់គង់តែទុកចោលដូចគ្នាហ្នឹង។  មានគ្នាយើងមួយចំនួនមិនសូវធ្វើតាមគោលដៅដែលខ្លួនឯងដាក់នោះទេ ឬធ្វើបានតែតិចក៏ឈប់ នេះគឹដោយ សារតែគ្មានអ្នកចាំមើល ហើយក៏គ្មានអ្វីកើតឡើងទោះបីមិនធ្វើតាម។ ចំណែកឯការបង្កើតកិច្ចសន្យាខ្លួនឯងនេះបាន ផលដោយសារតែមានការសរសេរជាអក្សរត្រឹមត្រូវនៅលើក្រដាស ហើយតម្រូវឲ្យមានហត្ថាលេខាសាមុីខ្លួនផងដែរ។  ដោយសារតែពេលខ្លះនៅមានអ្នកមិនគោរពតាមកិច្ចសន្យាទៀត ដូចនេះហើយទើបមានវិធីសាស្ត្របន្ថែមមួយចំនួន ដូចជា៖  បិតទុកជាការរំលឹកលើជញ្ជាំង មានសាក្សីចាំតាមដានដូចជា គ្រួសារ ឬមិត្តភក្តិ បង្ហោះកិច្ចសន្យានេះជាសាធារណៈលើបណ្តាញសង្គម ស្វែងរកអ្នកដែលមានគោលដៅស្រដៀងគ្នា ហើយតាមដានគ្នាទៅវិញទៅមក ផ្តល់រង្វាន់ដល់ខ្លួនឯងពេលដល់គោលដៅតូចៗណាមួយ  ដាក់ពិន័យខ្លួនឯងពេលមិនសម្រេចគោលដៅ ឬលួចខ្ជិល  កិច្ចសន្យានេះមិនបាច់សរសេរវែង និងមានប្រការអ្វីសាុំញុំានោះទេ អ្នកគ្រាន់តែសរសេរចំណុចសំខាន់មួយ ចំនួនដូចខាងក្រោមនេះក៏បាន៖  សរសេរគោលបំណងមួយ ៖ គោលបំណងតែមួយធ្វើឲ្យអ្នកងាយស្រួលសម្រេចវា និងមិនមានសម្ពាធ សរសេរវិធីសាស្ត្រ […]

ការងារក្រៅម៉ោង

តើបងប្អូនមិនសូវពេលពេញមួយថ្ងៃ ប៉ុន្តែចង់រកប្រាក់ចំណូលបន្ថែមមែនទេ? ក្រៅពីការងារឯករាជ្យ ក៏មានការងារក្រៅម៉ោងដែលបងប្អូនអាចពិចារណា ឬសាកល្បងផងដែរ។ មានបងប្អូនមួយចំនួនយល់ច្រឡំថាការងារក្រៅម៉ោង និងការងារឯករាជ្យដូចគ្នា តែការពិតមិនមែនដូច្នោះទេការងារឯករាជ្យមិនស្ថិតនៅក្នុងស្ថាប័នណាមួយនោះទេ រីឯការងារក្រៅម៉ោងទោះបីមិនធ្វើការពី ៨ព្រឹកដល់៥ល្ងាចមែន តែគឺស្ថិតនៅក្នុងនាមជាបុគ្គលិកស្ថាប័ន។ នៅក្នុងអត្ថបទមុនៗ លុយប៊ុកបាននិយាយពីការងារឯករាជ្យរួចមកហើយ ថ្ងៃនេះសុំ លើកយកការងារក្រៅ ម៉ោងមកបកស្រាយម្តង។ ការងារក្រៅម៉ោង ជាការងារមួយសមស្របសម្រាប់អ្នកដែលមិនចង់ចំណាយពេលពេញមួយថ្ងៃក្នុងធ្វើការតែមួយ មុខអាចថាធ្វើការផងរកស៊ីផងឬអ្នកដែលមិនមានពេលវេលាទំនេរពេញលេញសម្រាប់បំពេញការងារដូចជា សិស្សនិស្សិតជាដើម។ ការងារក្រៅម៉ោងអាចនឹងពិបាករកបន្តិចព្រោះ ក្រុមហ៊ុនភាគច្រើនសុទ្ធតែចង់បានអ្នកអាច បំពេញការងារពេញម៉ោងបាន តែទោះជាយ៉ាងណាការងារប្រភេទនេះនៅតែមានតម្រូវការនៅក្នុងទីផ្សារដែរដោយ អ្នកអាចរកបាននៅក្នុងវេបសាយស្វែងរកការងារដូចជា Bongthom Cambojob និងការផុសស្វែងរកបុគ្គលិកនៅលើ ហ្វេសប៊ុកជាដើម។ ការងារក្រៅម៉ោងដែលពេញនិយម និងមានតម្រូវការខ្ពស់មានដូចជា៖ – ផ្នែកបម្រើសេវាកម្មអតិថិជនតាមហាងដូចជា អ្នករត់តុ អ្នកទទួលភ្ញៀវ (Receptionist) អ្នកគិតលុយ ។ល។ – អ្នកឆុងកាហ្វេ – បង្រៀនគួរតាមផ្ទះ – អ្នកបកប្រែ ឬសរសេរអត្ថបទផ្សេងៗ – ផ្នែកលក់ (Sales) – អ្នកដឹកជញ្ជូន – អ្នកបើកតាក់ស៊ីឡាន​ ឬ​ Tuk-Tuk ក្នុងក្រុង […]

៥ ប្រភេទនៃឯករាជ្យភាពហិរញ្ញវត្ថុ

#LuyBook ធ្លាប់សរសេរអត្ថបទអំពី  F.I.R.E. ឬឯករាជ្យភាពហិរញ្ញវត្ថុ និងការចូលនិវត្តន៍លឿន ម្ដងរួចហើយ។ ដូចនេះ យើងបានដឹងថាអ្នកដែលនៅក្នុងចលនា FIREនេះ គឺខិតខំសន្សប្រាក់ឱ្យបានពីចន្លោះពី ២៥ ទៅ ៣០ដងនៃការចំណាយប្រចាំឆ្នាំរបស់ពួកគេ ហើយការរស់នៅបែបនេះទាមទារឱ្យមានការសន្សំសំចៃខ្ពស់ និងត្បិតត្បៀតខ្លាំង ដែលមនុស្សមួយចំនួនប្រហែលជាគិតថាមិនសាកសមជាមួយពួកគេឡើយ។ អ៊ីចឹង, ក្នុងថ្ងៃនេះ #LuyBook នឹងនាំអ្នកទាំងអស់គ្នាឱ្យស្គាល់ពីប្រភេទផ្សេងៗទាំង ៥នៃឯករាជ្យភាពហិរញ្ញវត្ថុ ដូចខាងក្រោម៖ ១. Lean FI ប្រភេទនេះគឺសម្រាប់អ្នកដែលមានកញ្ចប់សន្សំសម្រាប់វិនិយោគល្មមគ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់ចំណាយចាំបាច់ដូចជា ផ្ទះ, ម្ហូបអាហារ, ទឹក, ភ្លើង ជាដើម។ មនុស្សប្រភេទេនេះរស់នៅបែបតិចនិយម ហើយបើនិយាយឱ្យស្រួលស្ដាប់គឺថា ទោះគ្មានការងារធ្វើ ក៏មិនដាច់ពោះស្លាប់ដែរ គ្រាន់តែបានមួយរស់ មិនមានលុយសល់ ឬលុយទុកដើរលេង ជាដើម។ ២.​ Regular FI ប្រភេទនេះគឺសម្រាប់អ្នកដែលមានកញ្ចប់សន្សំសម្រាប់វិនិយោគល្មមសម្រាប់ការរស់នៅដូចជីវិតយើងធម្មតាប្រចាំថ្ងៃ។ នេះមានន័យថា យើងមានលុយទុកសម្រាប់ចំណាយចាំបាច់ហើយ មានលុយសល់ខ្លះសម្រាប់ចំណាយបន្ថែម ដូចជាដើរលេងយូរៗម្ដង ជាដើម។ ៣. Barista FI ប្រភេទនេះគឺសម្រាប់អ្នកដែលមានកញ្ចប់សន្សំសម្រាប់វិនិយោគមិនទាន់ល្មមសម្រាប់ការរស់នៅជីវភាពធម្មតានៅឡើយ ប៉ុន្តែចង់បាន Regular […]

វិធីត្រៀមខ្លួនដើម្បីចូលនិវត្តន៍

អ្នកទាំងអស់គ្នាខិតខំធ្វើការ ប្រកបរបររាល់ថ្ងៃ តើធ្លាប់ដែលគិតពីការចូលនិវត្តន៏ដែរ ឬទេ? តើអ្នកមានគម្រោងចូលនិវត្តន៏នៅអាយុប៉ុន្មាន? ខ្ទង់ ៥០ ទៅ ៦០ឆ្នាំដូចមនុស្សភាគច្រើន ឬ ក៏ចង់ចូលនិវត្តន៏នៅអាយុខ្ទង់៣០ ឬ៤០? តើអ្នកទាំងអស់គ្នាធ្លាប់គិតពីថា តើត្រូវរៀបគម្រោងបែបណាខ្លះចំពោះផ្នែកហិរញ្ញវត្ថុ? #LuyBook នឹងលើកយកចំណុចមួយចំនួនដែលគួរពិចារណានៅពេលរៀបចំផែនការចូលនិវត្តន៏។ ១. អាយុពេលចូលនិវត្តន៏ នៅក្នុងផែនការចូលនិវត្តន៏របស់អ្នកគួរតែចាប់ផ្តើមដំបូងគិតអំពីអាយុដែលអ្នកចង់ចូលនិវត្តន៏ តើចង់ចូលនិវត្តន៏នៅអាយុទូទៅចាប់ពី​ ៦០ ទៅ៦៥ឆ្នាំ​ ឬក្មេងជាងនេះ? ការកំណត់ពេលច្បាស់លាស់ មួយធ្វើឲ្យអ្នកងាយស្រួលក្នុងការរៀបផែនការ ហើយអាចជៀសវាងបញ្ហាផ្សេងៗដែលមិនអាចរំពឹងទុក មុនបាន។ ២. កញ្ចប់ថវិកាចូលនិវត្តន៏ ដើម្បីងាយស្រួលក្នុងការចូលនិវត្តន៏និងអាចទទួលបានជីវិតចូលនិវត្តន៏ដែលអ្នកចង់បាន អ្នកអាចរៀបចំជាកញ្ចប់ថវិកាដាច់ដោយឡែកមួយសន្សំជា ប្រចាំដោយមានកំណត់គោលដៅត្រូវ សន្សំច្បាស់លាស់មួយគិតទៅតាមសមត្ថភាពរបស់អ្នក។ ការបង្កើតប្រាក់ចូលនិវត្តន៏នេះមិនគួរធ្វើឲ្យ ប៉ះពាល់ដល់កញ្ចប់ថវិកាដែលអ្នកត្រូវចំណាយប្រចាំខែនោះ ទេ។ អាចនិយាយបានថាកញ្ចប់ថវិកានេះ ជាលុយដែលនៅសល់ពីការចំណាយផ្សេងៗ ព្រោះបើអ្នកមិន ទាន់មានលុយដែលនៅសល់ពីការ ចំណាយ និងកញ្ចប់ថវិកាអាសន្នទេ អ្នកត្រូវគិតគូររឿងរកចំណូល គ្រប់គ្រាន់សម្រាប់ការចំណាយ និង មានកញ្ចប់លុយសម្រាប់គ្រាមានអាសន្នសិន សឹមរៀបចំថវិកាចូល និវត្តន៏នោះ។ ប្រសិនបើអ្នកបំពេញការងាររដ្ឋអ្នកនឹងមានប្រាក់ចូលនិវត្តន៏នៅពេលដែលដល់ អាយុ ៦០ឆ្នាំ ចំណែកឯអ្នកធ្វើការងារនៅតាមក្រុមហ៊ុនឯកជនដែលមានអាយុចាប់ពី ៥៥ឆ្នាំអាចទទួលបានប្រាក់ ចាស់ជរា ប្រសិនបើបានចុះឈ្មោះក្នុង​របបបេឡាជាតិសន្តិសុខសង្គម(បសស)រយៈពេល […]

លុយគួរសន្សំតាមអាយុ

ការសន្សំប្រាក់ជារឿងមូយដែលចាំបាច់ក្នុងការរៀបចំហិរញ្ញវត្ថុផ្ទាល់ខ្លួន និងជាខ្នងបង្អែកនៅពេលគ្រា អាសន្នត្រូវការប្រាក់ចំាបាច់។ ការពិតទៅការសន្សំនេះអាចចាប់ផ្តើមបានមិនថាអាយុតិច ឬច្រើននោះ ទេ បើចាប់ផ្តើមបានកាន់តែលឿនកាន់តែល្អ ហើយការសន្សំនេះក៏គេមានចំនួនកំណត់ទៅតាមអាយុ ដែលភាគច្រើនសន្សំសម្រាប់ពេលចូលនិវត្តន៏។ ខាងក្រោមនេះជាចំនួនប្រាក់ដែលអ្នកគួរសន្សំទៅតាមក្រុមអាយុនីមួយៗ៖ ចន្លោះពី២០ ទៅ ៣០ឆ្នាំ ៖ ១ x ប្រាក់ខែក្នុងមួយឆ្នាំ ប្រសិនបើអ្នកស្ថិតនៅក្នុងចន្លោះក្រុមអាយុនេះ អ្នកគួរតែមានប្រាក់សន្សំសម្រាប់ការចូលនិវត្តន៍ស្មើនឹង ប្រាក់ខែបច្ចុប្បន្នរបស់អ្នកមួយឆ្នាំ និងមានប្រាក់សន្សំសម្រាប់គ្រាអាសន្នយ៉ាងហោចណាស់ស្មើនឹង មួយខែនៃការចំណាយរបស់អ្នក។ ឧទាហរណ៏ថាក្នុងមួយឆ្នាំប្រាក់ខែរបស់អ្នកមានចំនួន ៤០,០០០ ដុល្លារ ចឹងនៅពេលដែលអ្នកមានអាយុ ៣០ឆ្នាំ អ្នកគួរមានប្រាក់សន្សំ ៤០,០០០ ដុល្លារ ហើយប្រាក់នេះអាចនិយាយបានថាជាប្រាក់ សន្សំរយៈពេល ១០ឆ្នាំ (ចាប់ពីអាយុ ២០ ដល់៣០ឆ្នាំ)។ ចន្លោះពី៣០ ទៅ ៤០ឆ្នាំ ៖ ៣ x ប្រាក់ខែក្នុងមួយឆ្នាំ នៅពេលដែលអ្នកឈានដល់អាយុ ៤០ឆ្នាំ ប្រាក់សន្សំសម្រាប់ការចូលនិវត្តន៏របស់អ្នកត្រូវមានស្មើនឹង ចំនួនប្រាក់ខែ ៣ឆ្នាំរបស់អ្នក ហើយប្រាក់សម្រាប់គ្រាអាសន្នរបស់អ្នកត្រូវត្រៀមសម្រាប់ពី៣ ទៅ​៦ខែ។ សម្រាប់អ្នកដែលនៅក្នុងចន្លោះអាយុនេះ មានការចំណាយច្រើនព្រោះជាវ័យមួយដែលកំពុងតែចាប់ ផ្តើមជីវិតដោយចំណាយទៅលើការទិញផ្ទះ បង្កើតគ្រួសារជាដើម។ ចន្លោះពី៤០ […]

អ្វីទៅជា F.I.R.E?

បើសួរថាពេលណាទើបចូលនិវត្តន៍ មនុស្សមួយចំនួនអាចឆ្លើយថា ៦០ ឆ្នាំ ព្រោះនេះជាអាយុដែលរាជរដ្ឋាភិបាលបានកំណត់។ ចុះបើថ្ងៃនេះ LuyBook ប្រាប់ថាលទ្ធភាពក្នុងការចូលនិវត្តន៍មិនអាស្រ័យទៅលើអាយុទេ ប៉ុន្តែអាស្រ័យទៅលើរបៀបរស់នៅ និងទ្រព្យធនដែលយើងមាន តើបងប្អូនគិតយ៉ាងណាដែរ? តើបងប្អូនធ្លាប់លឺពី F.I.R.E. ដែលពាក្យពេញនោះគឺ “Financial Independence, Retire Early” ប្រែមកខ្មែរគឺ ការទទួលបានឯករាជភាពហិរញ្ញវត្ថុ និងចូលនិវត្តលឿន ដែរអត់? គោលដៅរបស់ FIRE គឺខិតខំប្រឹងសន្សំ និងវិនិយោគ រវាង ៥០ ទៅ ៧៥% នៃប្រាក់ចំណូល ដើម្បីព្យាយាមចូលនិវត្តត្រឹមអាយុ ៣០ ឬ ៤០ ឆ្នាំ។ ការរស់នៅរបៀប FIRE នេះ គឺតម្រូវឱ្យយើងរស់នៅដោយមានការសន្សំសំចៃខ្ពស់ និងត្បិតត្បៀតខ្លាំង ដែលប្រហែលជាមិនសាកសមជាមួយរបៀបរស់នៅរបស់មនុស្សគ្រប់គ្នានោះទេ។ យ៉ាងណាមិញ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គេឃើញមានការកើនឡើងនៅការគាំទ្ររបស់ក្រុម millennial (អ្នកកើតចន្លោះឆ្នាំ 1980 ដល់ឆ្នាំ 1994) ទៅលើចលនា FIRE នេះ ដើម្បីសម្រេចគោលបំណងចូលនិវត្តន៍មុនអាយុ ៦០ […]

ផ្លូវទៅកាន់សេរីភាពហិរញ្ញវត្ថុ

ធ្លាប់លឺគេនិយាយច្រើនណាស់អំពីសេរីភាពហិរញ្ញវត្ថុ ដែលជាដំណាក់កាលមួយដែលយើងមានទ្រព្យសម្បត្តិស្ដុកស្ដម្ភគ្រប់គ្រាន់ក្នុងការរស់នៅសុខស្រួលរហូតដោយមិនចាំបាច់ធ្វើការ រកស៊ីអ្វីទេដោយសារតែមានប្រាក់ចំណូលអកម្មគ្រប់គ្រាន់។ ធ្វើម៉េចទើបអាចបានសេរីភាពហិរញ្ញវត្ថុទៅ? អញ្ចឹងថ្ងៃនេះ នឹងចែករំលែកផ្លូវទៅកាន់សេរីភាពហិរញ្ញវត្ថុ​ដែលយើងអាចដើរតាមទាំងអស់គ្នា។ ១. កំណត់គោលដៅ៖ ​យើងត្រូវកំណត់ថាតើត្រូវមានទ្រព្យសរុបប៉ុន្មានទើបអាចមានសេរីភាពហិរញ្ញវត្ថុ​បាន។ ហើយចង់ទទួលបានសេរីភាពហិរញ្ញវត្ថុពេលណា។ ចំឡើយគឺអាស្រ័យលើថាការចំណាយប្រចាំខែរបស់យើង និងទ្រព្យសម្បត្តិដែលយើងមានបច្ចុប្បន្ន។ ប្រសិនជាអ្នកចំណាយ $១,០០០ ក្នុងមួយខែ ឬ $១២,០០០ ក្នុងមួយឆ្នាំ មានន័យថា អ្នកត្រូវមានទ្រព្យដាក់វិនិយោគ $២៤០,០០០ បានផលចំណេញ ៥% ក្នុងមួយឆ្នាំ។ បន្ទាប់មកត្រូវកំណត់គោលដៅថាត្រូវរកលុយបានប៉ុន្មានក្នុងឆ្នាំនីមួយៗដើម្បីទៅដល់គោលដៅនោះ។ ២. ធ្វើបញ្ជីចំណូលចំណាយ៖ ចំពោះអ្នកតាមដាន LuyBook កន្លងមក ប្រាកដជាដឹងហើយថាការ មានបញ្ជីចំណូលចំណាយប្រចាំថ្ងៃនោះសំខាន់កម្រិតណាដើម្បីដើរទៅរកគោលដៅហិរញ្ញវត្ថុណាមួយ។ បើយើងមិនទាន់ដឹងថារាល់ថ្ងៃលុយចូលប៉ុន្មាន ចេញប៉ុន្មាន ធ្វើម៉េចយើងដឹងថាយើងចាប់ផ្ដើមពីចំណុចណាទៅ ហើយនៅឆ្ងាយពីគោលដៅប៉ុន្មាន។ កុំថាគ្មានពេលកត់ឬពិបាកទៀតទៅ។ ទាញយក កម្មវិធីទូរស័ព្ទដៃមក ហើយលុយចេញឬលុយចូលភ្លាម កត់ភ្លាម។ ៣. សងបំណុលឱ្យអស់៖ ការសងបំណុលនេះគឺចង់សំដៅលើបំណុលដែលមានអត្រាការប្រាក់ខ្ពស់ ដូចជាបង់រំលោះឡាន ទូរស័ព្ទជាដើម។ ៤. ចាយតិចជាងលទ្ធភាព៖ គ្នាយើងភាគច្រើនពេលបានចំណូលច្រើនជាងមុន ចំណាយក៏ចេះតែឡើងដូចគ្នា។ បើឡើងរហូតអញ្ចឹង ទោះបីមានចំណូលច្រើនក៏មិនសូវសល់លុយប៉ុន្មានដែរ។ មិនមែនថាមិនឱ្យហ៊ឺហានោះទេ ប៉ុន្តែត្រូវមើលថាចំនាយនោះផ្ដល់តម្លៃដ៏សាកសមមួយដល់អ្នកឬអត់។ ៥. វិនិយោគ៖ ការវិនិយោគគឺជាចំណុចសំខាន់ណាស់ក្នុងការ […]

ចំណូលអ្នកសព្វថ្ងៃគ្រប់គ្រាន់ឬទេ?

សព្វថ្ងៃ តើអ្នករកចំណូលបានគ្រប់គ្រាន់ឬនៅ? សាកគិតមើលពេលខ្លះ យើងគិតតែពីរវល់ធ្វើការប្រចាំថ្ងៃដើម្បីរស់ ឬគិតថាស្ថានភាពជីវិតប្រចាំថ្ងៃយើងគ្រប់គ្រាន់ហើយ (comfort zone) ដែលយើងហាក់បីដូចជាភ្លេចអំពីក្ដីស្រមៃរបស់យើ តើអ្នកទាំងអស់គ្នាធ្លាប់ឆ្ងល់ ឬបារម្ភទេថា តើខ្លួនរកប្រាក់ចំណូលគ្រប់គ្រាន់ឬអត់?ចំណុចទាំង​ ៧ ខាងក្រោមនេះជាសញ្ញាបង្ហាញថាអ្នកត្រូវការរកចំណូលបន្ថែម។ ១. ប្រាក់ចំណូលរាល់ខែ បានត្រឹមតែល្មមសម្រាប់ចំណាយប្រចាំខែ ឬស្ទើរតែមិនគ្រាន់ ២. អ្នកព្យាយាមកាត់បន្ថយចំណាយជារឿយៗ ៣.​ អ្នកមិនមានលុយសន្សំទាល់តែសោះ​ ឬត្រឹមបន្តិចបន្តួច ៤. អ្នកតែងមានការព្រួយបារម្ភពីរឿងលុយកាក់ ៥.​ ប្រាក់ចំណូលរបស់អ្នកទាមជាងកម្រិតចំណាយចាំបាច់ក្នុងការរស់នៅ (cost of living)។ បើយោងតាម Numbeo* កម្រិតចំណាយចាំបាច់ក្នុងការរស់នៅក្នុងក្រុងភ្នំពេញគឺ ៦០៤ដុល្លារ សម្រាប់មនុស្សម្នាក់ ក្នុង១ខែ។៦ អ្នកមានអាយុ ឬសមត្ថភាពស្របាលអ្នកអាចរកប្រាក់ចំណូលបានច្រើនជាង។៧ ជាមួយនឹងប្រាក់ចំណូលបច្ចុប្បន្ន អ្នកនឹងត្រូវចំណាយពេលយូរពេកដើម្បីសម្រេចបានគោលដៅ ហិរញ្ញវត្ថុរបស់អ្នក។ *ប្រភព: https://www.numbeo.com/cost-of-living/in/Phnom-Penh

ផ្នត់គំនិតអវិជ្ជមានអំពីលុយ

ផ្នត់គំនិតអំពីលុយ (money mindset) គឺសំដៅទៅផ្នត់គំនិតដែលជះឥទ្ធិពលលើឥរិយាបថ និងការសម្រេចចិត្តរបស់យើងទៅលើស្ថានភាពហិរញ្ញវត្ថុផ្ទាល់ខ្លួន ទាំងការចាយវាយ, ការសន្សំ, ការវិនិយោគ ជាដើម។ បើយើងមានផ្នត់គំនិតវិជ្ជមាន យើងអាចធ្វើការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុបានប្រសើរ តែបើយើងមានផ្នត់គំនិតអវិជ្ជមានវិញ វាអាចរារាំងឱ្យយើងមិនសម្រេចបានសក្ដានុពលផ្នែកហិរញ្ញវត្ថុរបស់យើង។ ផ្នត់គំនិតអវិជ្ជមានអំពីលុយទាំង ១០មានដូចខាងក្រោម៖ ១.​ ខ្ញុំមិនមានលុយគ្រប់គ្រាន់សម្រាប់សន្សំ ២. លុយអាចនាំឱ្យមានបញ្ហា និងទុក្ ខ៣. សព្វថ្ងៃនេះ កាន់តែពិបាករកលុយឱ្យមានបានជាងសម័យមុន ៤. មិនដឹងពេលណា ទើបអាចសងបំណុល ឬបង់រំលោះគេអស់ទេ ៥. ខ្ញុំមិនយល់ និងមិនចេះវិនិយោគអីគេនឹងទេ, ខ្ជិលខ្វល់ណាស់ ៦. ខ្ញុំគ្មានថ្ងៃនឹងអាចរកលុយបានប៉ុណ្ណឹងនោះទេ ៧. ក្នុងវិស័យដែលខ្ញុំធ្វើការឬរកស៊ី គឺរកចំណូលបានតែប៉ុណ្ណឹងទេវាខ្ពស់អស់ហើយ ៨. ខ្ញុំដូចជាចាស់ពេក ឬក្មេងពេក ដើម្បីចាប់ផ្ដើមសន្សំសម្រាប់ចូលនិវត្តន៍ ៩. ខ្ញុំត្រូវការលុយច្រើន ឬដើមទុនច្រើន ដើម្បីរកចំណូលបន្ថែម ១០. ខ្ញុំបានសាងកំហុសហិរញ្ញវត្ថុជាច្រើន ដែលយឺតពេលនឹងកែប្រែ សាករាប់លេងៗមើល តើអ្នកទាំងអស់គ្នាធ្លាប់មានគំនិតអវិជ្ជមានពីលុយប៉ុន្មានចំណុចដែរ? ជួយ comment ខាងក្រោមម្នាក់មួយផង។

Scroll to top