ប្រភេទចំណូលទាំង៨ រាល់ថ្ងៃ មានចំណូលប្រភេទណាខ្លះហើយ? ជាការពិត ដើម្បីអាចមានលទ្ធភាពបន្ថែមក្នុងការបង្កើតប្រាក់ចំណូលរបស់ខ្លួនឱ្យកាន់តែច្រើន អ្នកគួរតែឈ្វេងយល់ ពីប្រភេទចំណូលដែលយើងអាចបង្កើតបាន ឬរកបានជាមុនសិន។ ការដែលយើងអាចដឹងពីប្រភេទចំណូលដែលយើងអាចបង្កើតបាន នោះវានឹងជួយបង្កើតគំនិតថ្មីៗដល់យើង ក្នុងការបង្កើតចំណូលផ្សេងៗឱ្យអស់លទ្ធភាព។ ខាងក្រោមនេះជាប្រភេទចំណូលផ្សេងៗដែលអ្នកអាចស្វែងយល់បន្ថែម ក្រៅពីចំណូលដែលអ្នកកំពុងមាន៖ ១. ចំណូលបានពីការធ្វើការងារ (Earned Income) ចំណូលទី១ដែលយើងអាចរកបានគឺបានពីការធ្វើការងារប្រចាំថ្ងៃរបស់យើង ដែលមានន័យថាប្រសិនបើយើង បាត់បង់ការងារ នោះយើងក៏នឹងបាត់បង់ប្រាក់ចំណូលដែរ។ ការរស់នៅដោយពឹងផ្អែកតែលើចំណូលពី ការធ្វើការងារនេះ វាមិនមែនជាយុទ្ធសាស្ត្រយូរអង្វែងទេ ពោលគឺយើងអាចនឹងធ្វើការអស់មួយជីវិត និងអាចរកបានប្រាក់សម្រាប់តែមួយគ្រប់តែប៉ុណ្ណោះ។ ចុះប្រសិនបើយើងមានជំងឺឈឺថ្កាត់រយៈពេលវែង ឬមានបញ្ហាសេដ្ឋកិច្ចធ្វើឱ្យយើងបាត់បង់ការងារ នោះតើមានអ្វីកើតឡើងចំពោះជីវភាពយើង? ជាការពិត ចំណូលប្រភេទនេះ គឺវាចាំបាច់ និងចម្បងសម្រាប់យើង តែមិនគួរពឹងផ្នែកលើវាទាំងស្រុងទេ។ ជាជម្រើសល្អ អ្នកគួរតែ ធ្វើការសន្សំមួយរយៈពេលវែង ដើម្បីអាចមានទុនទៅចាប់ផ្ដើមបង្កើតប្រភពចំណូលមួយផ្សេងទៀតដើម្បីជួយ ទ្រទ្រង់ជីវភាពអ្នក និងក្រុមគ្រួសារអ្នក។ ២. ចំណូលបានពីប្រាក់ចំណេញ (Profits Income) ចំណូលបន្ទាប់ដែលយើងអាចរកបានគឺចំណូលពីការរកស៊ី ដូចជាលក់ផលិតផល ឬសេវាកម្ម ដែលផ្ដល់ប្រាក់ចំណេញ។ ដើម្បីបានចំណូលប្រភេទនេះ អ្នកត្រូវបង្កើតមុខរបរដោយខ្លួនឯង ឬជាមួយនឹងមិត្ដភក្ដិ ប៉ុន្ដែគួរដឹងថា វាអាចនឹងមានហានិភ័យខ្ពស់ជាងការធ្វើការ ពោលអាចរកស៊ីខាត ដូចនេះតម្រូវឱ្យអ្នកមានភាពច្បាស់លាស់ […]
កិច្ចសន្យាជាមួយខ្លួនឯង (Self-Contract)
មានអ្នកណាខ្លះបង្កើតផែនការដាក់គោលដៅ ជាពិសេសពេលដើមឆ្នាំ (New year resolution) តែធ្វើបាន តែប៉ុន្មានខែ ឬសប្តាហ៍ក៏ឈប់អនុវត្តតាម? ហ្នឹងដោយសារតែមានគោលដៅ តែគ្មានការតាំងចិត្តព្រោះគិតថាទោះ ឈប់ក៏គ្មានបញ្ហា។ ដើម្បីឲ្យផ្លាស់ប្តូរទម្លាប់នេះ យើងអាចធ្វើកិច្ចសន្យាជាមួយខ្លួនឯង (Self-Contract) ជាជំនួយក្នុងការសម្រេចគោលដៅ។ កិច្ចសន្យាចំពោះខ្លួនឯង គឺជាកិច្ចសន្យាមួយដែលធ្វើឡើងដោយខ្លួនឯងមានសរសេរអំពីគោលបំណង សកម្មភាពសំខាន់ៗដើម្បីសម្រេចគោលបំណងនោះ ហើយក៏មានដាក់បន្ថែមចំពោះការពិន័យប្រសិនបើអ្នកមិនធ្វើ តាមការកំណត់នៅក្នុងនោះផងដែរ។ អ្នកប្រាកដជាគិតថា គ្រាន់តែសរសេរដាក់ក្រដាសសោះ ហេតុអ្វីអ្នកត្រូវធ្វើ តាមព្រោះយូរ ឬឆាប់គង់តែទុកចោលដូចគ្នាហ្នឹង។ មានគ្នាយើងមួយចំនួនមិនសូវធ្វើតាមគោលដៅដែលខ្លួនឯងដាក់នោះទេ ឬធ្វើបានតែតិចក៏ឈប់ នេះគឹដោយ សារតែគ្មានអ្នកចាំមើល ហើយក៏គ្មានអ្វីកើតឡើងទោះបីមិនធ្វើតាម។ ចំណែកឯការបង្កើតកិច្ចសន្យាខ្លួនឯងនេះបាន ផលដោយសារតែមានការសរសេរជាអក្សរត្រឹមត្រូវនៅលើក្រដាស ហើយតម្រូវឲ្យមានហត្ថាលេខាសាមុីខ្លួនផងដែរ។ ដោយសារតែពេលខ្លះនៅមានអ្នកមិនគោរពតាមកិច្ចសន្យាទៀត ដូចនេះហើយទើបមានវិធីសាស្ត្របន្ថែមមួយចំនួន ដូចជា៖ បិតទុកជាការរំលឹកលើជញ្ជាំង មានសាក្សីចាំតាមដានដូចជា គ្រួសារ ឬមិត្តភក្តិ បង្ហោះកិច្ចសន្យានេះជាសាធារណៈលើបណ្តាញសង្គម ស្វែងរកអ្នកដែលមានគោលដៅស្រដៀងគ្នា ហើយតាមដានគ្នាទៅវិញទៅមក ផ្តល់រង្វាន់ដល់ខ្លួនឯងពេលដល់គោលដៅតូចៗណាមួយ ដាក់ពិន័យខ្លួនឯងពេលមិនសម្រេចគោលដៅ ឬលួចខ្ជិល កិច្ចសន្យានេះមិនបាច់សរសេរវែង និងមានប្រការអ្វីសាុំញុំានោះទេ អ្នកគ្រាន់តែសរសេរចំណុចសំខាន់មួយ ចំនួនដូចខាងក្រោមនេះក៏បាន៖ សរសេរគោលបំណងមួយ ៖ គោលបំណងតែមួយធ្វើឲ្យអ្នកងាយស្រួលសម្រេចវា និងមិនមានសម្ពាធ សរសេរវិធីសាស្ត្រ […]
ការងារក្រៅម៉ោង
តើបងប្អូនមិនសូវពេលពេញមួយថ្ងៃ ប៉ុន្តែចង់រកប្រាក់ចំណូលបន្ថែមមែនទេ? ក្រៅពីការងារឯករាជ្យ ក៏មានការងារក្រៅម៉ោងដែលបងប្អូនអាចពិចារណា ឬសាកល្បងផងដែរ។ មានបងប្អូនមួយចំនួនយល់ច្រឡំថាការងារក្រៅម៉ោង និងការងារឯករាជ្យដូចគ្នា តែការពិតមិនមែនដូច្នោះទេការងារឯករាជ្យមិនស្ថិតនៅក្នុងស្ថាប័នណាមួយនោះទេ រីឯការងារក្រៅម៉ោងទោះបីមិនធ្វើការពី ៨ព្រឹកដល់៥ល្ងាចមែន តែគឺស្ថិតនៅក្នុងនាមជាបុគ្គលិកស្ថាប័ន។ នៅក្នុងអត្ថបទមុនៗ លុយប៊ុកបាននិយាយពីការងារឯករាជ្យរួចមកហើយ ថ្ងៃនេះសុំ លើកយកការងារក្រៅ ម៉ោងមកបកស្រាយម្តង។ ការងារក្រៅម៉ោង ជាការងារមួយសមស្របសម្រាប់អ្នកដែលមិនចង់ចំណាយពេលពេញមួយថ្ងៃក្នុងធ្វើការតែមួយ មុខអាចថាធ្វើការផងរកស៊ីផងឬអ្នកដែលមិនមានពេលវេលាទំនេរពេញលេញសម្រាប់បំពេញការងារដូចជា សិស្សនិស្សិតជាដើម។ ការងារក្រៅម៉ោងអាចនឹងពិបាករកបន្តិចព្រោះ ក្រុមហ៊ុនភាគច្រើនសុទ្ធតែចង់បានអ្នកអាច បំពេញការងារពេញម៉ោងបាន តែទោះជាយ៉ាងណាការងារប្រភេទនេះនៅតែមានតម្រូវការនៅក្នុងទីផ្សារដែរដោយ អ្នកអាចរកបាននៅក្នុងវេបសាយស្វែងរកការងារដូចជា Bongthom Cambojob និងការផុសស្វែងរកបុគ្គលិកនៅលើ ហ្វេសប៊ុកជាដើម។ ការងារក្រៅម៉ោងដែលពេញនិយម និងមានតម្រូវការខ្ពស់មានដូចជា៖ – ផ្នែកបម្រើសេវាកម្មអតិថិជនតាមហាងដូចជា អ្នករត់តុ អ្នកទទួលភ្ញៀវ (Receptionist) អ្នកគិតលុយ ។ល។ – អ្នកឆុងកាហ្វេ – បង្រៀនគួរតាមផ្ទះ – អ្នកបកប្រែ ឬសរសេរអត្ថបទផ្សេងៗ – ផ្នែកលក់ (Sales) – អ្នកដឹកជញ្ជូន – អ្នកបើកតាក់ស៊ីឡាន ឬ Tuk-Tuk ក្នុងក្រុង […]
តើអាករតម្លៃបន្ថែម (VAT) និងពន្ធកាត់ទុក (WHT) ជាអ្វី?
មានឃ្លាមួយដែលគេឧស្សាហ៍និយាយថា មានរឿងពីរយ៉ាងដែលមនុស្សមិនអាចគេចផុតនោះគឺ សេចក្តី ស្លាប់ និងការបង់ពន្ធ។ មានពន្ធពីរប្រភេទដែលបងប្អូនយើងជួមប្រទះសឹងរាល់ថ្ងៃ ហើយតែងតែមានការភាន់ច្រឡំ នោះគឺ ពន្ធអាករតម្លៃបន្ថែម (Value-added Tax) និងពន្ធកាត់ទុក (Withholding Tax)។ អញ្ចឹង ថ្ងៃនេះ LuyBook នឹងបកស្រាយកុំឲ្យមិនច្បាស់ទៀត។ ពន្ធអាករតម្លៃបន្ថែម (Value-added Tax – VAT) ពន្ធអាករតម្លៃបន្ថែម គឺជាពន្ធបន្ថែមទៅលើតម្លៃដើមនៃផលិតផល ឬសេវាកម្មដែលប្រមូលពីអ្នកប្រើប្រាស់ចុងក្រោយ។ ពន្ធនេះជាប្រភេទពន្ធប្រយោលដែលសហគ្រាស ឬអាជីវកម្មដែលមានចុះបញ្ជីអាករបន្ថែមត្រូវប្រមូលពីអ្នកប្រើប្រាស់ក្នុងអត្រា ១០% នៃរាល់ការផ្គត់ផ្គង់ទំនិញ ឬសេវាកម្មនៅក្នុងប្រទេសកម្ពុជា ដោយសហគ្រាស ឬអាជីវកម្មជាប់អាករ។ ប៉ុន្តែសម្រាប់អាជីវកម្មពាក់ព័ន្ធការនាំចេញផលិតផលទៅក្រៅប្រទេស និងសេវាកម្មមួយចំនួនដូចជាការអប់រំ ថ្លៃទឹកភ្លើង និងការទិញលក់ដីជាដើម មិនមានជាប់ VAT ទេ។ ចុះបើយើងជាបុគ្គលមិនជាប់អាករតម្លៃបន្ថែម ហើយជាអ្នកផ្ដល់សេវាកម្មវិញ តើមានត្រូវបង់ពន្ធទេ? ក្នុងករណីនេះ អ្នកផ្ដល់សេវាកម្មមិនត្រូវបង់ពន្ធអាករតម្លៃបន្ថែមអ្វីទេ តែប្រសិនបើអ្នកទិញជាសហគ្រាសជាប់អាករតម្លៃបន្ថែម នោះអ្នកផ្ដល់សេវាកម្មត្រូវបង់ពន្ធកាត់ទុក។ ពន្ធកាត់ទុក (Withholding Tax – WHT) ពន្ធកាត់ទុក គឺជាពន្ធដែលអ្នកមានកាតព្វកិច្ចជាប់ពន្ធ (និវាសជន*) […]
វិធីរកលុយពីផ្ទះ
ការងារពាខ្លះអាចរកប្រាក់ចំណូលពីផ្ទះបាន? ឱកាសទីផ្សារសម័យនេះសម្បូរបែបណាស់មានទាំងការងារពេញម៉ោង ក្រៅម៉ោង និងការងារដែលអាច ធ្វើបាននៅគ្រប់ទីកន្លែង។ ការងារដែលមិនកំណត់ពេលវេលា និងទីតាំងច្បាស់លាស់មានការបត់បែនស័ក្តិសម បំផុតជាមួយអ្នកដែលចង់ឆ្លៀតពេលវេលារកប្រាក់បន្ថែម (Side Hustle) ដូចជាបងៗមេផ្ទះ សិស្សនិស្សិត ឬក៏ សម្រាប់អ្នកដែលមិនចង់ធ្វើការនៅការិយាល័យបែប ៨ព្រឹក-៥ល្ងាច ទាំងស្រុងតែម្ដង។ ខាងក្រោមនេះជាការងារ មួយចំនួនដែលអ្នកអាចធ្វើបានពីផ្ទះ ៖ លក់អនឡាញ ការលក់នៅតាមប្រព័ន្ធអ៊ីនធឺណេតកំពុងតែមានសន្ទុះខ្លាំង ជាពិសេសទៅលើការលក់ផលិតផលជាជាង ការលក់សេវាកម្ម។ ការប្រកបរបរនេះអាចនឹងពិបាកក្នុងការចាប់ផ្តើមដោយសារតែទីផ្សារចង្អៀត ប៉ុន្តែប្រសិនបើអ្នក មានគំនិតដែលប្លែក ឬផលិតផលណាថ្មីប្រាកដជាមានឱកាសជោគជ័យកាន់តែច្រើន។ ការងារឯករាជ្យ ការងារឯករាជ្យ ឬ Freelance នេះមានច្រើនប្រភេទណាស់ ហើយថ្មីៗនេះក៏មានការរើស Freelancer ច្រើន ផងដែរ។ ការងារឯករាជ្យដែលពេញនិយមជាងគេគឺ អ្នកសរសេរមាតិកា អ្នកឌីស្សាញក្រាហ្វិក កាត់តវីដេអូ និងអ្នក សរសេរកូដវេបសាយ។ ការងារបែបនេះមិនមានពេលវេលាត្រូវចូល ឬចេញពីធ្វើការនោះទេ សំខាន់អ្នកត្រូវលៃពេល ឲ្យទាន់ពេលគេកំណត់ឲ្យ។ អ្នកអាចស្វែងរកការងារនេះបានតាមរយៈវេបសាយរបស់បរទេសដូចជា upwork ឬក៏ តាមរយៈវេបសាយខ្មែរ Tovban ហ្វេសប៊ុកគ្រុប Kampuwork by Zell […]
ប្រេង នឹងឡើងថ្លៃដល់ណា?
យើងច្បាស់ជានៅចាំហើយថា ក្នុងឆ្នាំ២០២០ ដោយសារតែវិបត្តកូវីដ ដែលធ្វើឲ្យប៉ះពាល់ដល់សកម្មភាពសេដ្ឋកិច្ច និងការធ្វើដំណើរ តម្រូវការប្រេងបានធ្លាក់ចុះជាគំហុក។ ដោយសារតែការផ្គត់ផ្គង់ខ្ពស់ជាងការប្រើប្រាស់ខ្លាំង តម្លៃប្រេងបានធ្លាក់ ដល់ក្រោមសូន្យ។ អង្គការនៃប្រទេសនាំចេញប្រេង (OPEC) និងរុស្សីបានកាត់បន្ថយការបូមប្រេងដើម្បីឲ្យមានភាពស្មើគ្នាជាមួយ ការធ្លាក់ចុះនៃតម្រូវការ និងការពារកំុឲ្យតម្លៃប្រេងបន្តធ្លាក់ទៅទៀត។ ជាលទ្ធផលតម្លៃប្រេងបានងើបឡើងវិញ។ ប៉ុន្តែ បន្ទាប់ពីសេដ្ឋកិច្ចមានដំណើរការឡើងវិញក្នុងឆ្នាំ ២០២១ តម្រូវការប្រេងកើនឡើងយ៉ាងរហ័ស ហើយការផលិតប្រេងមិនមានកំណើនសមស្របនឹងតម្រូវការ ដែលធ្វើឲ្យតម្លៃប្រេងឆៅកើនឡើងដល់ទៅ ៦០% វិញក្នុងកំឡុងឆ្នាំ២០២១ ចាប់ពី ៥០ដុល្លារអាមេរិច ដល់៨០ដុល្លារអាមេរិច ក្នងមួយបារ៉េល(១៥៩លីត្រ)។ បន្ថែមពីលើកត្តាសេដ្ឋកិច្ច និងការផលិត សង្រ្គាមរវាង រុស្សី និងអ៊ុយក្រេនដែលកំពុងតែកើនឡើង បច្ចុប្បន្ននេះធ្វើឲ្យតម្លៃប្រេងកាន់តែកើនឡើង។ ព្រោះថា រុស្សីជាប្រទេសផលិត និងនាំចេញប្រេងច្រើនជាងគេទី២ ក្នុងពិភពលោក បន្ទាប់ពី Saudi Arabia។ ហើយដោយសារតែការឈ្លានពានរបស់រុស្សី ប្រទេសមហាអំណាចជាច្រើនដាក់សម្ពាធសេដ្ឋកិច្ចទៅលើរុស្សី ដូចជាសហរដ្ឋអាមេរិច និងអង់គ្លេសជាដើម ដោយបញ្ឈប់ការនាំចូលប្រេងពីរុស្សី។ ការបញ្ជានេះធ្វើឲ្យតម្លៃប្រេងកាន់តែកើនឡើង។ ជាក់ស្ដែង តម្លៃប្រេងឆៅបានលោតលើស ១០០ដុល្លារ កាលពីដើមខែមិនា រហូតដល់ ១២០ដុល្លារ។ ឥឡូវនេះតួលេខបានចុះបន្តិចមកត្រឹម ១០៩ដុល្លារ ប៉ុន្តែអ្នកវិភាគសេដ្ឋកិច្ចរំពឹងថាប្រេងនឹងកើនឡើងដល់លើស […]
គន្លឹះដើម្បីសម្រេចបាននូវតុល្យភាពការងារ និងជីវិត
តុល្យភាពការងារ និងជីវិត គឺមានអត្ថន័យផ្សេងៗគ្នាពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀត ប៉ុន្ដែមានគោលដៅរួមមួយគឺការរស់នៅប្រកបដោយសុភមង្គល មានសុខភាពល្អ មានសេរីភាព និងអាជីពការងារមានភាពរីកចម្រើន។ មានមនុស្សច្រើនណាស់ ដែលចង់សម្រេចបាននូវតុល្យភាពការងារ និងជីវិតនេះ ហើយថ្ងៃនេះ #LuyBook នឹងណែនាំគន្លឹះមួយចំនួនដើម្បីឈានទៅសម្រេចគោលដៅនេះ៖ ១. ជម្រុះសកម្មភាពណាដែលធ្វើឲ្យអ្នកខាតបង់ពេលវេលា និងថាមពលចោល អ្នកអាចធ្វើការសាកល្បងប្រមូលរាល់សកម្មភាពទាំងឡាយណាដែលអ្នកតែងតែធ្វើប្រចាំថ្ងៃ ហើយមិនមានប្រយោជន៍សម្រាប់អាជីពការងាររបស់អ្នកមកដាក់រួមគ្នាមួយដុំ ហើយធ្វើការកំណត់ពេលវេលាណាមួយសម្រាប់ឲ្យអ្នកចំណាយលើរឿងទាំងអស់នោះ។ ឧទារហណ៍ ប្រសិនបើអ្នកសង្កេតឃើញថា ខ្លួនឯងបានចំណាយពេលច្រើនម៉ោងនៅក្នុង១ថ្ងៃទៅលើបណ្ដាញសង្គម Facebook ឬផ្សេងៗ អ្នកគួរតែធ្វើការកំណត់ពេលវេលាជាក់លាក់ណាមួយសម្រាប់ប្រើប្រាស់បណ្ដាញសង្គមទាំងនោះ ដូចជា ១ម៉ោង ឬ១ម៉ោងកន្លះបានហើយក្នុង១ថ្ងៃ។ ២. រកពេលសម្រាប់ហាត់ប្រាណ ឬធ្វើសមាធិ ការសិក្សាបានរកឃើញថា ការធ្វើលំហាត់ប្រាណគឺអាចជួយឲ្យមានការបញ្ចេញអរម៉ូនអង់ដូហ្វីនដែលអាចឲ្យអ្នកមានអារម្មណ៍សប្បាយរីករាយ, បង្កើនថាមពល និងបង្កើនសមត្ថភាពក្នុងការផ្ដោតអារម្មណ៍ផងដែរ។ ប្រសិនបើអ្នកមិនចូលចិត្ដទៅGym អ្នកអាចឆ្លៀតដើរពេលព្រឹកនៅជិតៗផ្ទះ មុនពេលទៅធ្វើការ នោះវានឹងធ្វើឲ្យអារម្មណ៍របស់មានភាពប្រសើរឡើង។ ពេលខ្លះអ្នកអាចរកពេលសាកសមណាមួយ ដើម្បីសមាធិនៅផ្ទះ ឬនៅកន្លែងណាដែលស្ងប់ស្ងាត់។ ការធ្វើសមាធិនឹងជួយឲ្យថាមពលផ្លូវចិត្ដរបស់អ្នកកាន់តែរឹងមាំ និងកាត់បន្ថយសម្ពាធផ្សេងៗដែលកើតចេញពីការងាររបស់អ្នក។ ៣. សាកថ្មជីវិតខ្លួនឯង ក្រោយពីបំពេញការងារដោយការនឿយហត់ជារៀងរាល់ថ្ងៃ អ្នកចាំបាច់បំផុតត្រូវការពេលសម្រាក លំហែកាយ និងចិត្ដ ដើម្បីសាកថ្មជីវិតអ្នកឲ្យស្រស់បំព្រងឡើងវិញ។ តើអ្នកមានធ្លាប់សួរខ្លួនឯងដែរឬទេ ប្រសិនបើអ្នកមានពេលទំនេរពេញមួយថ្ងៃដោយគ្មានសម្ពាធអ្វីទាំងអស់ តើអ្នកនឹងធ្វើអ្វីខ្លះដើម្បីឲ្យខ្លួនឯងសប្បាយចិត្ដ? ៤. […]
គួរបើកគណនីរួមគ្នាជាមួយដៃគូ ឬទេ?
រឿងទុកដាក់លុយកាក់ជាផ្នែកសំខាន់មួយនៅក្នុងទំនាក់ទំនងដែលអ្នកគួរតែពិភាក្សាគ្នាឲ្យបានញឹកញាប់ ជាពិសេសអ្នកដែលកំពុងមានគម្រោងរៀបការ។ តើអ្នកណាជាអ្នកទុកដាក់លុយកាក់? គួរបង្កើតកុងរួមគ្ន? ឬទុករៀងៗខ្លួន? ការបង្កើតកុងធនាគាររួមគ្នាមានទាំងផលវិជ្ជមាន និងផលអវិជ្ជមានដូចជា៖ ផលវិជ្ជមានចំពោះការបង្កើតកុងរួមគ្នា៖ អ្នកទាំងពីរដឹងរាល់ពេលនរណាម្នាក់ចំណាយទៅលើអ្វីមួយ កាត់បន្ថយចំណង់ក្នុងការចាយវាយផ្តេសផ្តាសព្រោះជាគណនីរួម បង្កើនកញ្ចប់សន្សំបានលឿន ព្រោះអ្នកទាំងពីរចូលរួមសន្សំជាមួយគ្នា ងាយស្រួលក្នុងការតាមដានចំណូលចំណាយដោយមិនចាំបាច់សួរដៃគូគ្រប់ពេល ងាយស្រួល និងរហ័សក្នុងការសម្រេចគោលដៅរួមដូចជា ទិញផ្ទះ រៀបចំដំណើរកម្សាន្ត ផលអវិជ្ជមានចំពោះការបង្កើតកុងរួមគ្នា៖ អាចបាត់បង់ភាពម្ចាស់ការលើហិរញ្ញវត្ថុផ្ទាល់ ដូចជាមានអារម្មណ៏ទើសទាល់រាល់ពេលចំណាយជាដើម ចំនួនទឹកប្រាក់អាចជាបញ្ហា ប្រសិនបើអ្នកទាំងពីរមិនពិភាក្សាគ្នាឲ្យបានច្បាស់លាស់ ឧទាហរណ៏មានម្នាក់ ដាក់ប្រាក់តិចជាង តែចំណាយទៅវិញច្រើនជាង ប្រសិនបើមានម្នាក់ដែលជំពាក់បំណុល អាចនឹងយកប្រាក់ពីកុងរួមនេះសម្រាប់សង ឬបង់ការប្រាក់ ដៃគូរបស់អ្នកអាចដកយកប្រាក់ទាំងអស់បានគ្រប់ពេល ការបង្កើតកុងរួមបែបនេះគួរតែធ្វើឡើងនៅពេលដែលអ្នកទុកចិត្តលើដៃគូរបស់អ្នក (ក្នុងករណីមិនទាន់រៀបការ) គាត់មានទម្លាប់ក្នុងការចាយវាយល្អ និង មិនមានជាប់កាតព្វកិច្ចបំណុល។ ដើម្បីទទួលបានទាំងការសន្សំលុយរួមគ្នាបានឆាប់រហ័ស និងរក្សាឯករាជ្យភាព ផ្នែកហិរញ្ញវត្ថុរៀងៗខ្លួន អ្នកអាចមានកុងធនាគារផ្ទាល់ខ្លួន ហើយបង្កើតកុងរួមមួយសម្រាប់គោលដៅរួម។ យ៉ាងណាមិញ អ្នកគួរមានការយល់ស្របជាមួយគ្នាមុនសិន អំពីចំនួនទឺកប្រាក់ត្រូវដាក់ចូល ឬដកចេញរៀងៗខ្លួន ដើម្បីកុំឲ្យមានការឈ្លោះទាស់ទែងនៅថ្ងៃក្រោយ។
ការពិត៥យ៉ាងអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន
ហិរញ្ញវត្ថុផ្ទាល់ខ្លួន គឺជាប្រធានបទមួយដែលមនុស្សគ្រប់គ្នាតែងតែលើកយកមកនិយាយ ព្រោះវាជាចំណុចដ៏សំខាន់ដែលពាក់ព័ន្ធនឹងដំណើរជីវិតរបស់យើង និងបង្ហាញពីគ្រប់ទិដ្ឋភាពនៃការរៀបចំចរន្ដសាច់ប្រាក់របស់យើងម្នាក់ៗឲ្យមានរបៀបរាបរយ និងត្រឹមត្រូវ ដែលមានគោលដៅធ្វើយ៉ាងណាឲ្យមនុស្សម្នាក់ៗទទួលបាននូវសេរីភាពផ្នែកហិរញ្ញវត្ថុ ឬមានន័យថា អ្នកមិនបាច់ខ្វាយខ្វល់ពីចំណូល ពីចំណាយ ឬពីបំណុលទៀតទេ ព្រោះអ្នកបានរៀបចំវាឲ្យមានរបៀបរួចហើយ។ ដោយឡែកថ្ងៃនេះ LuyBook នឹងបើកបង្ហាញការពិត៥យ៉ាងស្ដីពីហិរញ្ញវត្ថុផ្ទាល់ខ្លួនដូចខាងក្រោម៖ ១. តើអ្នកត្រូវការបង្កើតកញ្ចប់ថវិកាដែរឬទេ? ការបង្កើតកញ្ចប់ថវិកា ឬកញ្ចប់ចំណាយនឹងគ្មានប្រយោជន៍អ្វីច្រើននោះទេ ប្រសិនបើអ្នកមិនចេះប្រើវាឲ្យមានប្រសិទ្ធភាព ឬក៏កញ្ចប់ថវិកានោះមិនជួយឲ្យអ្នកកាត់បន្ថយចំណាយដដែល។ លើសពីនេះ ការមានកញ្ចប់ថវិកាមួយមុខមិនបង្ហាញថាអ្នកមានទំនួសខុសត្រូវចំពោះរឿងហិរញ្ញវត្ថុរបស់ខ្លួនឯងនោះទេ។ អ្វីដែលសំខាន់មិនមែនរឿងបង្កើតកញ្ចប់ថវិកានោះទេ តែអ្វីដែលសំខាន់នោះគឺអ្នកត្រូវពិនិត្យមើល និងមានការប្រុងប្រយ័ត្នខ្ពស់លើការចំណាយ និងព្យាយាមសន្សំឲ្យបានច្រើនតាមលទ្ធភាពដែលអាចធ្វើបាន។ ២. កាតឥណទាន គឺវាធ្វើឲ្យស្ថានភាពហិរញ្ញវត្ថុរបស់អ្នកកាន់តែអាក្រក់ តាមពិតទៅកាតឥណទាន វាមិនជាបញ្ហានោះទេ ប៉ុន្ដែវានឹងក្លាយជាបញ្ហា នៅពេលដែលអ្នកចាយវាយច្រើនលើសពីលទ្ធភាពសង នោះវានឹងក្លាយជាបំណុល ដែលធ្វើឲ្យអ្នកពិបាក។ ផ្ទុយទៅវិញ កាតឥណទាន វាផ្ដល់ភាពងាយស្រួលដល់អ្នកនៅក្នុងការរស់នៅ ចាយវាយ មានសុវត្ថិភាព និងផ្ដល់អត្ថប្រយោជន៍ច្រើនដល់អ្នកប្រើប្រាស់ពីសម្នាក់ដៃគូសហការផ្សេងៗផងដែរ។ ៣. ចាំពេលមានលុយច្រើន ចាំធ្វើការវិនិយោគ វាអាចជារឿងដែលល្អសម្រាប់អ្នកដែលមានគំនិតគិតថា ខ្លួននៅមិនទាន់អាចផ្គត់ផ្គង់ជីវភាពគ្រួសារ និងការសិក្សារបស់កូនៗប្រចាំថ្ងៃបានល្អ។ ប៉ុន្ដែ អ្នកគួរដឹងថា ការវិនិយោគ (សំដៅលើផ្សារហ៊ុន) អាចធ្វើការវិនិយោគបានចាប់ពី២ ទៅ៣ដុល្លារឡើង ដោយអ្នកអាចធ្វើការស្វែងរកភាគហ៊ុនណាដែលមានតម្លៃទាប និងអាចវិនិយោគបាន។ […]
សញ្ញាណបណ្ឌ និងភាគហ៊ុនជួញដូរលើទីផ្សារមូលបត្រកម្ពុជា
នៅក្នុងអត្ថបទមុនៗ LuyBook បានសរសេរជាច្រើនអំពីការវិនិយោគនៅលើផ្សារមូលបត្រកម្ពុជា ប៉ុន្តែនៅ ក្នុងអត្ថបទនេះ LuyBook សុំលើកយកក្រុមហ៊ុនដែលបានដាក់លក់ភាគហ៊ុនមកនិយាយម្តង។ នៅលើផ្សារ មូលបត្រត្រូវបែងចែកជា ២ផ្នែកគឺ ផ្នែកលក់សញ្ញាបណ្ណ (Bond)ដែលមាន ៧ក្រុមហ៊ុន និងភាគហ៊ុន (Stock) ដែលមានចំនួន ៨ក្រុមហ៊ុន។ ក្រុមហ៊ុនដាក់លក់សញ្ញាបណ្ណ (Bond) ១. ធនាគារហត្ថា ធនាគារហត្ថា (ឈ្មោះដើម ហត្ថាកសិករ) បានចុះឈ្មោះដាក់លក់សញ្ញាបណ្ណនៅលើផ្សារមូលបត្រនៅ ថ្ងៃទី១៤ ខែវិច្ឆកា ឆ្នាំ២០១៨។ ធនាគារនេះបានបោះពុម្ពសញ្ញាបណ្ណចំនួន ១,២០០,០០០ មានអត្រាគូប៉ុង ៨.៥០% ប្រចាំឆ្នាំ និងរយៈពេលសង (Maturity date) ៣ឆ្នាំ។ ធនាគារនេះបង្កើតឡើងនៅឆ្នាំ ១៩៩៤ សម្រាប់ ផ្តល់ឥណទានខ្នាតតូចដល់ប្រជាជននៅតាមតំបន់ជនបទ នៃខេត្តពោធិ៏សាត់។ នៅក្នុងឆ្នាំ ២០២០ ធនាគារហត្ថាកសិករបានក្លាយខ្លួនជា ធនាគារហត្ថា ម.ក។ ២. គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC បានបោះពុម្ពសញ្ញាបណ្ណចំនួនពីរ (LOLC22A និង […]