fbpx

ហិរញ្ញវត្ថុផ្ទាល់ខ្លួន

ប្រភេទចំណូលទាំង៨

ប្រភេទចំណូលទាំង៨ រាល់ថ្ងៃ មានចំណូលប្រភេទណាខ្លះហើយ? ជាការពិត ដើម្បីអាចមានលទ្ធភាពបន្ថែមក្នុងការបង្កើតប្រាក់ចំណូលរបស់ខ្លួនឱ្យកាន់តែច្រើន អ្នកគួរតែឈ្វេងយល់ ពីប្រភេទចំណូលដែលយើងអាចបង្កើតបាន ឬរកបានជាមុនសិន។ ការដែលយើងអាចដឹងពីប្រភេទចំណូលដែលយើងអាចបង្កើតបាន នោះវានឹងជួយបង្កើតគំនិតថ្មីៗដល់យើង ក្នុងការបង្កើតចំណូលផ្សេងៗឱ្យអស់លទ្ធភាព។ ខាងក្រោមនេះជាប្រភេទចំណូលផ្សេងៗដែលអ្នកអាចស្វែងយល់បន្ថែម ក្រៅពីចំណូលដែលអ្នកកំពុងមាន៖ ១. ចំណូលបានពីការធ្វើការងារ (Earned Income) ចំណូលទី១ដែលយើងអាចរកបានគឺបានពីការធ្វើការងារប្រចាំថ្ងៃរបស់យើង ដែលមានន័យថាប្រសិនបើយើង បាត់បង់ការងារ នោះយើងក៏នឹងបាត់បង់ប្រាក់ចំណូលដែរ។ ការរស់នៅដោយពឹងផ្អែកតែលើចំណូលពី ការធ្វើការងារនេះ វាមិនមែនជាយុទ្ធសាស្ត្រយូរអង្វែងទេ ពោលគឺយើងអាចនឹងធ្វើការអស់មួយជីវិត និងអាចរកបានប្រាក់សម្រាប់តែមួយគ្រប់តែប៉ុណ្ណោះ។ ចុះប្រសិនបើយើងមានជំងឺឈឺថ្កាត់រយៈពេលវែង ឬមានបញ្ហាសេដ្ឋកិច្ចធ្វើឱ្យយើងបាត់បង់ការងារ នោះតើមានអ្វីកើតឡើងចំពោះជីវភាពយើង? ជាការពិត ចំណូលប្រភេទនេះ គឺវាចាំបាច់ និងចម្បងសម្រាប់យើង តែមិនគួរពឹងផ្នែកលើវាទាំងស្រុងទេ។ ជាជម្រើសល្អ អ្នកគួរតែ ធ្វើការសន្សំមួយរយៈពេលវែង ដើម្បីអាចមានទុនទៅចាប់ផ្ដើមបង្កើតប្រភពចំណូលមួយផ្សេងទៀតដើម្បីជួយ ទ្រទ្រង់ជីវភាពអ្នក និងក្រុមគ្រួសារអ្នក។ ២. ចំណូលបានពីប្រាក់ចំណេញ (Profits Income) ចំណូលបន្ទាប់ដែលយើងអាចរកបានគឺចំណូលពីការរកស៊ី ដូចជាលក់ផលិតផល ឬសេវាកម្ម ដែលផ្ដល់ប្រាក់ចំណេញ។ ដើម្បីបានចំណូលប្រភេទនេះ អ្នកត្រូវបង្កើតមុខរបរដោយខ្លួនឯង ឬជាមួយនឹងមិត្ដភក្ដិ ប៉ុន្ដែគួរដឹងថា វាអាចនឹងមានហានិភ័យខ្ពស់ជាងការធ្វើការ ពោលអាចរកស៊ីខាត ដូចនេះតម្រូវឱ្យអ្នកមានភាពច្បាស់លាស់ […]

កិច្ចសន្យាជាមួយខ្លួនឯង (Self-Contract)

មានអ្នកណាខ្លះបង្កើតផែនការដាក់គោលដៅ ជាពិសេសពេលដើមឆ្នាំ (New year resolution) តែធ្វើបាន តែប៉ុន្មានខែ ឬសប្តាហ៍ក៏ឈប់អនុវត្តតាម?​ ហ្នឹងដោយសារតែមានគោលដៅ តែគ្មានការតាំងចិត្តព្រោះគិតថាទោះ ឈប់ក៏គ្មានបញ្ហា។ ដើម្បីឲ្យផ្លាស់ប្តូរទម្លាប់នេះ យើងអាចធ្វើកិច្ចសន្យាជាមួយខ្លួនឯង (Self-Contract) ជាជំនួយក្នុងការសម្រេចគោលដៅ។ កិច្ចសន្យាចំពោះខ្លួនឯង គឺជាកិច្ចសន្យាមួយដែលធ្វើឡើងដោយខ្លួនឯងមានសរសេរអំពីគោលបំណង សកម្មភាពសំខាន់ៗដើម្បីសម្រេចគោលបំណងនោះ ហើយក៏មានដាក់បន្ថែមចំពោះការពិន័យប្រសិនបើអ្នកមិនធ្វើ តាមការកំណត់នៅក្នុងនោះផងដែរ។ អ្នកប្រាកដជាគិតថា គ្រាន់តែសរសេរដាក់ក្រដាសសោះ ហេតុអ្វីអ្នកត្រូវធ្វើ តាមព្រោះយូរ ឬឆាប់គង់តែទុកចោលដូចគ្នាហ្នឹង។  មានគ្នាយើងមួយចំនួនមិនសូវធ្វើតាមគោលដៅដែលខ្លួនឯងដាក់នោះទេ ឬធ្វើបានតែតិចក៏ឈប់ នេះគឹដោយ សារតែគ្មានអ្នកចាំមើល ហើយក៏គ្មានអ្វីកើតឡើងទោះបីមិនធ្វើតាម។ ចំណែកឯការបង្កើតកិច្ចសន្យាខ្លួនឯងនេះបាន ផលដោយសារតែមានការសរសេរជាអក្សរត្រឹមត្រូវនៅលើក្រដាស ហើយតម្រូវឲ្យមានហត្ថាលេខាសាមុីខ្លួនផងដែរ។  ដោយសារតែពេលខ្លះនៅមានអ្នកមិនគោរពតាមកិច្ចសន្យាទៀត ដូចនេះហើយទើបមានវិធីសាស្ត្របន្ថែមមួយចំនួន ដូចជា៖  បិតទុកជាការរំលឹកលើជញ្ជាំង មានសាក្សីចាំតាមដានដូចជា គ្រួសារ ឬមិត្តភក្តិ បង្ហោះកិច្ចសន្យានេះជាសាធារណៈលើបណ្តាញសង្គម ស្វែងរកអ្នកដែលមានគោលដៅស្រដៀងគ្នា ហើយតាមដានគ្នាទៅវិញទៅមក ផ្តល់រង្វាន់ដល់ខ្លួនឯងពេលដល់គោលដៅតូចៗណាមួយ  ដាក់ពិន័យខ្លួនឯងពេលមិនសម្រេចគោលដៅ ឬលួចខ្ជិល  កិច្ចសន្យានេះមិនបាច់សរសេរវែង និងមានប្រការអ្វីសាុំញុំានោះទេ អ្នកគ្រាន់តែសរសេរចំណុចសំខាន់មួយ ចំនួនដូចខាងក្រោមនេះក៏បាន៖  សរសេរគោលបំណងមួយ ៖ គោលបំណងតែមួយធ្វើឲ្យអ្នកងាយស្រួលសម្រេចវា និងមិនមានសម្ពាធ សរសេរវិធីសាស្ត្រ […]

ការងារក្រៅម៉ោង

តើបងប្អូនមិនសូវពេលពេញមួយថ្ងៃ ប៉ុន្តែចង់រកប្រាក់ចំណូលបន្ថែមមែនទេ? ក្រៅពីការងារឯករាជ្យ ក៏មានការងារក្រៅម៉ោងដែលបងប្អូនអាចពិចារណា ឬសាកល្បងផងដែរ។ មានបងប្អូនមួយចំនួនយល់ច្រឡំថាការងារក្រៅម៉ោង និងការងារឯករាជ្យដូចគ្នា តែការពិតមិនមែនដូច្នោះទេការងារឯករាជ្យមិនស្ថិតនៅក្នុងស្ថាប័នណាមួយនោះទេ រីឯការងារក្រៅម៉ោងទោះបីមិនធ្វើការពី ៨ព្រឹកដល់៥ល្ងាចមែន តែគឺស្ថិតនៅក្នុងនាមជាបុគ្គលិកស្ថាប័ន។ នៅក្នុងអត្ថបទមុនៗ លុយប៊ុកបាននិយាយពីការងារឯករាជ្យរួចមកហើយ ថ្ងៃនេះសុំ លើកយកការងារក្រៅ ម៉ោងមកបកស្រាយម្តង។ ការងារក្រៅម៉ោង ជាការងារមួយសមស្របសម្រាប់អ្នកដែលមិនចង់ចំណាយពេលពេញមួយថ្ងៃក្នុងធ្វើការតែមួយ មុខអាចថាធ្វើការផងរកស៊ីផងឬអ្នកដែលមិនមានពេលវេលាទំនេរពេញលេញសម្រាប់បំពេញការងារដូចជា សិស្សនិស្សិតជាដើម។ ការងារក្រៅម៉ោងអាចនឹងពិបាករកបន្តិចព្រោះ ក្រុមហ៊ុនភាគច្រើនសុទ្ធតែចង់បានអ្នកអាច បំពេញការងារពេញម៉ោងបាន តែទោះជាយ៉ាងណាការងារប្រភេទនេះនៅតែមានតម្រូវការនៅក្នុងទីផ្សារដែរដោយ អ្នកអាចរកបាននៅក្នុងវេបសាយស្វែងរកការងារដូចជា Bongthom Cambojob និងការផុសស្វែងរកបុគ្គលិកនៅលើ ហ្វេសប៊ុកជាដើម។ ការងារក្រៅម៉ោងដែលពេញនិយម និងមានតម្រូវការខ្ពស់មានដូចជា៖ – ផ្នែកបម្រើសេវាកម្មអតិថិជនតាមហាងដូចជា អ្នករត់តុ អ្នកទទួលភ្ញៀវ (Receptionist) អ្នកគិតលុយ ។ល។ – អ្នកឆុងកាហ្វេ – បង្រៀនគួរតាមផ្ទះ – អ្នកបកប្រែ ឬសរសេរអត្ថបទផ្សេងៗ – ផ្នែកលក់ (Sales) – អ្នកដឹកជញ្ជូន – អ្នកបើកតាក់ស៊ីឡាន​ ឬ​ Tuk-Tuk ក្នុងក្រុង […]

វិធីរកលុយពីផ្ទះ

ការងារពាខ្លះអាចរកប្រាក់ចំណូលពីផ្ទះបាន? ឱកាសទីផ្សារសម័យនេះសម្បូរបែបណាស់មាន​ទាំងការងារពេញម៉ោង ក្រៅម៉ោង និងការងារដែលអាច ធ្វើបាននៅគ្រប់ទីកន្លែង។ ការងារដែលមិនកំណត់ពេលវេលា​ និងទីតាំងច្បាស់លាស់មានការបត់បែនស័ក្តិសម បំផុតជាមួយអ្នកដែលចង់ឆ្លៀតពេលវេលារកប្រាក់បន្ថែម (Side Hustle) ដូចជាបងៗមេផ្ទះ សិស្សនិស្សិត ឬក៏ សម្រាប់អ្នកដែលមិនចង់ធ្វើការនៅការិយាល័យបែប ៨ព្រឹក-៥ល្ងាច ទាំងស្រុងតែម្ដង​។ ខាងក្រោមនេះជាការងារ មួយចំនួនដែលអ្នកអាចធ្វើបានពីផ្ទះ ៖ លក់អនឡាញ  ការលក់នៅតាមប្រព័ន្ធអ៊ីនធឺណេតកំពុងតែមានសន្ទុះខ្លាំង ជាពិសេសទៅលើការលក់ផលិតផលជាជាង ការលក់សេវាកម្ម។ ការប្រកបរបរនេះអាចនឹងពិបាកក្នុងការចាប់ផ្តើមដោយសារតែទីផ្សារចង្អៀត​ ប៉ុន្តែប្រសិនបើអ្នក មានគំនិតដែលប្លែក ឬផលិតផលណាថ្មីប្រាកដជាមានឱកាសជោគជ័យកាន់តែច្រើន។              ការងារឯករាជ្យ  ការងារ​ឯករាជ្យ ឬ Freelance នេះមានច្រើនប្រភេទណាស់ ហើយថ្មីៗនេះក៏មានការរើស Freelancer ច្រើន ផងដែរ។ ការងារឯករាជ្យដែលពេញនិយមជាងគេគឺ អ្នកសរសេរមាតិកា អ្នកឌីស្សាញក្រាហ្វិក កាត់តវីដេអូ និងអ្នក សរសេរកូដវេបសាយ។ ការងារបែបនេះមិនមានពេលវេលាត្រូវចូល ឬចេញពីធ្វើការនោះទេ សំខាន់អ្នកត្រូវលៃពេល ឲ្យទាន់ពេលគេកំណត់ឲ្យ។ អ្នកអាចស្វែងរកការងារនេះបានតាមរយៈវេបសាយរបស់បរទេសដូចជា upwork ឬក៏ តាមរយៈវេបសាយខ្មែរ Tovban ហ្វេសប៊ុកគ្រុប Kampuwork by Zell […]

គួរបើកគណនីរួមគ្នាជាមួយដៃគូ​ ឬទេ?

រឿងទុកដាក់លុយកាក់ជាផ្នែកសំខាន់មួយនៅក្នុងទំនាក់ទំនងដែលអ្នកគួរតែពិភាក្សាគ្នាឲ្យបានញឹកញាប់ ជាពិសេសអ្នកដែលកំពុងមានគម្រោងរៀបការ។ តើអ្នកណាជាអ្នកទុកដាក់លុយកាក់? គួរបង្កើតកុងរួមគ្ន?​ ឬទុករៀងៗខ្លួន? ការបង្កើតកុងធនាគាររួមគ្នាមានទាំងផលវិជ្ជមាន និងផលអវិជ្ជមានដូចជា៖ ផលវិជ្ជមានចំពោះការបង្កើតកុងរួមគ្នា​៖ អ្នកទាំងពីរដឹងរាល់ពេលនរណាម្នាក់ចំណាយទៅលើអ្វីមួយ កាត់បន្ថយចំណង់ក្នុងការចាយវាយផ្តេសផ្តាសព្រោះជាគណនីរួម បង្កើនកញ្ចប់សន្សំបានលឿន ព្រោះអ្នកទាំងពីរចូលរួមសន្សំជាមួយគ្នា​ ងាយស្រួលក្នុងការតាមដានចំណូលចំណាយដោយមិនចាំបាច់សួរដៃគូគ្រប់ពេល ងាយស្រួល និងរហ័សក្នុងការសម្រេចគោលដៅរួមដូចជា ទិញផ្ទះ រៀបចំដំណើរកម្សាន្ត ផលអវិជ្ជមានចំពោះការបង្កើតកុងរួមគ្នា៖​ អាចបាត់បង់ភាពម្ចាស់ការលើហិរញ្ញវត្ថុផ្ទាល់ ដូចជាមានអារម្មណ៏ទើសទាល់រាល់ពេលចំណាយជាដើម ចំនួនទឹកប្រាក់អាចជាបញ្ហា ប្រសិនបើអ្នកទាំងពីរមិនពិភាក្សាគ្នាឲ្យបានច្បាស់លាស់ ឧទាហរណ៏​មានម្នាក់ ដាក់ប្រាក់តិចជាង តែចំណាយទៅវិញច្រើនជាង ប្រសិនបើមានម្នាក់ដែលជំពាក់បំណុល អាចនឹងយកប្រាក់ពីកុងរួមនេះសម្រាប់សង ឬបង់ការប្រាក់ ដៃគូរបស់អ្នកអាចដកយកប្រាក់ទាំងអស់​បានគ្រប់ពេល ការបង្កើតកុងរួមបែបនេះគួរតែធ្វើឡើងនៅពេលដែលអ្នកទុកចិត្តលើដៃគូរបស់អ្នក (ក្នុងករណីមិនទាន់រៀបការ) គាត់មានទម្លាប់ក្នុងការចាយវាយល្អ និង មិនមានជាប់កាតព្វកិច្ចបំណុល។ ដើម្បីទទួលបានទាំងការសន្សំលុយរួមគ្នាបានឆាប់រហ័ស និងរក្សាឯករាជ្យភាព ផ្នែកហិរញ្ញវត្ថុរៀងៗខ្លួន អ្នកអាចមានកុងធនាគារផ្ទាល់ខ្លួន ហើយបង្កើតកុងរួមមួយសម្រាប់គោលដៅរួម។ យ៉ាងណាមិញ អ្នកគួរមានការយល់ស្របជាមួយគ្នាមុនសិន អំពីចំនួនទឺកប្រាក់ត្រូវដាក់ចូល ឬដកចេញរៀងៗខ្លួន ដើម្បីកុំឲ្យមានការឈ្លោះទាស់ទែងនៅថ្ងៃក្រោយ។

មានអារម្មណ៍ថានឿយហត់ ចង់ឈប់ពីការងារដែរទេ?

មានអារម្មណ៍ថានឿយហត់ ចង់ឈប់ពីការងារដែរទេ? មួយរយៈចុងក្រោយនេះ មានរឿងថ្មីៗជាច្រើនកើតឡើង។ បងប្អូនមួយចំនួនប្រហែលជារងការប៉ះពាល់ យ៉ាងហោចណាស់ផ្នែកផ្លូវអារម្មណ៍ និងចិត្តគំនិត។ ហើយហត់នឿយណាយ ចង់លាឈប់ពីការងារ ចង់ដកឃ្លាសម្រាកមួយរយៈ។ តែបើឈប់ ចេះតែឈប់ភ្លាមៗម៉េចកើត? អ្នកទាំងអស់គ្នាត្រូវពិចារណា យ៉ាងហោចណាស់លើចំណុចខាងក្រោមនេះសិន ដើម្បីកុំឲ្យការលាឈប់សម្រាកនេះ នាំឲ្យមានសម្ពាធផ្នែកអារម្មណ៍ និងលុយកាក់កាន់តែខ្លាំងជាងមុន។ ១. សួរខ្លួនឯងថាតើហេតុអ្វីចង់ឈប់ពីការងារបច្ចុប្បន្ន អ្នកគួរគិត ហើយសរសេរចម្លើយដាក់ក្នុងសៀវភៅដើម្បីឲ្យមានភាពច្បាស់លាស់ និងងាយស្រួលដៅរកមូលហេតុពិតប្រាកដ។ សួរខ្លួនឯងថា ហេតុអ្វីបានជាអ្នកជ្រើសយកការងារនោះតាំងពីដើមមក។ មានអ្វីខ្លះបានផ្លាស់ប្ដូរទើបចង់លាឈប់ និងផ្លាស់ប្ដូរការងារ? ២. មានសល់លុយប៉ុន្មាន ជាក់ស្ដែងទៅ ប្រសិនជាបងប្អូនចង់ឈប់សម្រាកមួយរយៈ បងប្អូនត្រូវគិតគូររឿងលុយកាក់។ តើមានសល់លុយប៉ុន្មានសម្រាប់ចាយក្នុងរយៈពេលសម្រាក។ បានប៉ុន្មានខែ? កញ្ចប់លុយនេះ មិនគួរប៉ះពាល់ជាមួយកញ្ចប់លុយសម្រាប់គោលដៅហិរញ្ញវត្ថុផ្សេងទៀតនោះទេ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់គោលដៅទាំងអស់នោះ។ ៣. រៀបចំផែនការការងារ ឬអាជីវកម្ម បន្ទាប់ពីគិតគូររឿងលុយកាក់ហើយ បងប្អូនត្រូវគិតលើផ្លូវដើរបន្ទាប់។ តើបងប្អូនដឹងថាចង់ធ្វើអ្វីបន្ទាប់ហើយឬនៅ? បើមិនទាន់ទេ បងប្អូនអាចចាប់ផ្តើមដោយសួរខ្លួនឯងថា តើចង់បានអ្វីខ្លះពីការងារ ឬមុខរបរថ្មី? តើបងប្អូនគួរមានចំណេះដឹង សមត្ថភាពបន្ថែមអ្វីខ្លះ សម្រាប់ការងារ ឬមុខរបរថ្មីនោះ? បើត្រូវការការរៀនសូត្របន្ថែម ប្រសិនជាអាច អ្នកគួរឆ្លៀតពេលរៀនមុននឹងលាឈប់ពីការងារចាស់ ដើម្បីមិនចាំបាច់ចំណាយពេលរៀនហើយមិនមានចំណូល។ ៤. […]

ចារិតទុកដាក់លុយទាំង ៦ប្រភេទ

១. ចារិត Mommy មនុស្សប្រភេទេនេះ ចេះទុកដាក់លុយបានល្អ,​ ចាយវាយមិនខ្ជះខ្ជាយ ហើយចូលចិត្តគិតទុកមុនខ្លាចមានបញ្ហាអាសន្នអ្វីមួយ អត់មានលុយ។ ចំណុចមិនល្អ៖ ពេលខ្លះភ័យខ្លាចរឿងលុយកាក់ជ្រុលពេក មិនល្អទេ។ ២. ចារិត You Only Live Once មនុស្សប្រភេទនេះចូលចិត្ត enjoy life ដូចនេះមានលុយប៉ុន្មានគឺចាយប៉ុណ្ណឹងឱ្យតែបានសប្បាយ មិនខ្វល់ពីអ្វីឡើយ។ ចំណុចមិនល្អ៖ ពេលដែលចាយខ្ជះខ្ជាយពេកទៅ មិនបានគ្រប់គ្រងលុយស្រួលបួល អាចនឹងមីកំប៉ុងបាន។ ៣. ចារិត Saver មនុស្សប្រភេទនេះចូលចិត្តសន្សំលុយជាងអីទាំងអស់ ឱ្យតែបានសន្សំសប្បាយចិត្តហើយតិចក្ដីច្រើនក្ដី។ ចំណុចមិនល្អ៖ ខ្លាចនឹងចំណាយ ពេលចាយលុយហើយស្ដាយលុយ ពិបាកចិត្ត។ ៤. ចារិត My Money, My Confidence មនុស្សប្រភេទនេះ មានមោទនភាពណាស់ពេលមានលុយ សប្បាយចិត្តហើយ ជឿជាក់ពេញខ្លួនម៉ង។ ចំណុចមិនល្អ៖ បារម្ភខ្លាំងពេលគ្មានលុយ ឬមានលុយតិច​ ជឿជាក់សូន្យតែម្ដង។ ៥. ចារិត I Don’t Know មនុស្សប្រភេទនេះខ្លាចបំផុតរឿងលុយកាក់ហ្នឹងតែម្ដង […]

វិធីត្រៀមខ្លួនដើម្បីចូលនិវត្តន៍

អ្នកទាំងអស់គ្នាខិតខំធ្វើការ ប្រកបរបររាល់ថ្ងៃ តើធ្លាប់ដែលគិតពីការចូលនិវត្តន៏ដែរ ឬទេ? តើអ្នកមានគម្រោងចូលនិវត្តន៏នៅអាយុប៉ុន្មាន? ខ្ទង់ ៥០ ទៅ ៦០ឆ្នាំដូចមនុស្សភាគច្រើន ឬ ក៏ចង់ចូលនិវត្តន៏នៅអាយុខ្ទង់៣០ ឬ៤០? តើអ្នកទាំងអស់គ្នាធ្លាប់គិតពីថា តើត្រូវរៀបគម្រោងបែបណាខ្លះចំពោះផ្នែកហិរញ្ញវត្ថុ? #LuyBook នឹងលើកយកចំណុចមួយចំនួនដែលគួរពិចារណានៅពេលរៀបចំផែនការចូលនិវត្តន៏។ ១. អាយុពេលចូលនិវត្តន៏ នៅក្នុងផែនការចូលនិវត្តន៏របស់អ្នកគួរតែចាប់ផ្តើមដំបូងគិតអំពីអាយុដែលអ្នកចង់ចូលនិវត្តន៏ តើចង់ចូលនិវត្តន៏នៅអាយុទូទៅចាប់ពី​ ៦០ ទៅ៦៥ឆ្នាំ​ ឬក្មេងជាងនេះ? ការកំណត់ពេលច្បាស់លាស់ មួយធ្វើឲ្យអ្នកងាយស្រួលក្នុងការរៀបផែនការ ហើយអាចជៀសវាងបញ្ហាផ្សេងៗដែលមិនអាចរំពឹងទុក មុនបាន។ ២. កញ្ចប់ថវិកាចូលនិវត្តន៏ ដើម្បីងាយស្រួលក្នុងការចូលនិវត្តន៏និងអាចទទួលបានជីវិតចូលនិវត្តន៏ដែលអ្នកចង់បាន អ្នកអាចរៀបចំជាកញ្ចប់ថវិកាដាច់ដោយឡែកមួយសន្សំជា ប្រចាំដោយមានកំណត់គោលដៅត្រូវ សន្សំច្បាស់លាស់មួយគិតទៅតាមសមត្ថភាពរបស់អ្នក។ ការបង្កើតប្រាក់ចូលនិវត្តន៏នេះមិនគួរធ្វើឲ្យ ប៉ះពាល់ដល់កញ្ចប់ថវិកាដែលអ្នកត្រូវចំណាយប្រចាំខែនោះ ទេ។ អាចនិយាយបានថាកញ្ចប់ថវិកានេះ ជាលុយដែលនៅសល់ពីការចំណាយផ្សេងៗ ព្រោះបើអ្នកមិន ទាន់មានលុយដែលនៅសល់ពីការ ចំណាយ និងកញ្ចប់ថវិកាអាសន្នទេ អ្នកត្រូវគិតគូររឿងរកចំណូល គ្រប់គ្រាន់សម្រាប់ការចំណាយ និង មានកញ្ចប់លុយសម្រាប់គ្រាមានអាសន្នសិន សឹមរៀបចំថវិកាចូល និវត្តន៏នោះ។ ប្រសិនបើអ្នកបំពេញការងាររដ្ឋអ្នកនឹងមានប្រាក់ចូលនិវត្តន៏នៅពេលដែលដល់ អាយុ ៦០ឆ្នាំ ចំណែកឯអ្នកធ្វើការងារនៅតាមក្រុមហ៊ុនឯកជនដែលមានអាយុចាប់ពី ៥៥ឆ្នាំអាចទទួលបានប្រាក់ ចាស់ជរា ប្រសិនបើបានចុះឈ្មោះក្នុង​របបបេឡាជាតិសន្តិសុខសង្គម(បសស)រយៈពេល […]

៤ ចំណុចត្រូវពិចារណាមុនសម្រេចចិត្តយកកូន

តើអ្នកបានត្រៀមខ្លួនក្លាយជាឪពុកម្ដាយដ៏ល្អមួយហើយឬនៅ? ការពិនិត្យមើលពីសុខភាពផ្ទាល់ខ្លួន មុនសម្រេចចិត្ដមានកូន វាជារឿងដែលល្អណាស់សម្រាប់សុខភាពកូនដែលកើតមក ប៉ុន្ដែសុខភាពហិរញ្ញវត្ថុរបស់អ្នក ក៏ត្រូវពិនិត្យឡើងវិញផងដែរ ដើម្បីចៀសវាងប៉ះពាល់ដល់សុខុមាលភាពគ្រួសារអ្នក ក្រោយពេលសម្រាលកូនហើយ។ គិតត្រួសៗទៅ អ្នកនឹងអាចចំណាយទៅលើ ថ្លៃសេវាថែទាំរបស់មន្ទីរពេទ្យ (មុន និងក្រោយសម្រាល) ថ្លៃសម្ភារៈប្រើប្រាស់ចាំបាច់សម្រាប់កូន និងខ្លួនអ្នក (មុន និងក្រោយសម្រាល) និងថ្លៃចិញ្ចឹមបីបាច់ថែរក្សាពួកគេជាប្រចាំផងដែរ តែជាក់ស្ដែងមានច្រើនជាងនេះឆ្ងាយណាស់។ ថ្ងៃនេះ #LuyBook ដូចដែលបានសន្យាពីអត្ថបទមុន នឹងពិភាក្សាអំពីចំណុចទាំង ៤ យ៉ាងដែលអ្នកទាំងអស់គ្នាគួរពិចារណា មុនសម្រេចចិត្តយកកូន៖ ១. គួរមានប្រភពចំណូលមួយច្បាស់លាស់ ឬការងារមានស្ថេរភាពជាមុនសិន ចំណុចនេះគឺសំខាន់ណាស់ ដែលអ្នកគួរតែមានមុនសម្រេចចិត្តក្លាយជាឪពុកម្ដាយរបស់គេ។ អ្នកគួរតែមានការងារមួយ ឬមុខរបរមួយដែលមានស្ថេរភាព សុវត្ថិភាព ហើយផ្ដល់ចំណូលឲ្យអ្នកទៀងទាត់ ពោលគឺបើទោះបីជាអ្នកកំពុងពពោះ ឬសម្រាលរួច ក៏សុខភាពហិរញ្ញវត្ថុរបស់អ្នកមិនមានផលប៉ះពាល់ធំដុំដែរ។ លើសពីនេះ អ្នកគួរសួរខ្លួនឯងនូវសំនួរមួយចំនួន ដើម្បីប្រាកដថាអ្នកអាចមានពេលសម្រាប់កូនៗដូចខាងក្រោម៖ តើមានអ្នកមើលថែទាំកូនហើយឬនៅ? បើនៅទេ, តើអ្នកទាំងពីរអាចឈប់ធ្វើការខាងក្រៅម្នាក់ឬទេ? តើតុល្យភាពការងារ និងជីវិតផ្ទាល់ខ្លួន (Work-Life Balance) របស់អ្នកមានលក្ខណៈបែបណាដែរ? តើអ្នកចំណាយពេលប៉ុន្មានម៉ោងនៅក្នុង១ថ្ងៃដើម្បីធ្វើការ? តើការងាររបស់អ្នកអាចមានភាពបត់បែន ឬអាចធ្វើជាលក្ខណៈអនឡាញបានទេ? ប្រសិនបើអ្នកបាត់បង់ការងារបច្ចុប្បន្នរបស់អ្នក តើអ្នកអាចរកការងារដែលប្រហាក់ប្រហែលនឹងមុខងារនោះបានដែរឬទេ? ប្រសិនបើមិនអាច […]

៥ ចំណុចត្រូវពិភាក្សាសម្រាប់អ្នករៀបការថ្មីថ្មោង

នរណាខ្លះជាគូស្វាមីភរិយាដែលទើបរៀបការថ្មីថ្មោង? ហើយតាំងពីចាប់ដៃគ្នាកសាងជីវិតអាពាហ៍ពិពាហ៍មក, មានបានពិភាក្សាគ្នារឿងអ្វីខ្លះលើផ្នែកហិរញ្ញវត្ថុ?​ សម្រាប់អ្នកដែលទើបរៀបការហើយថ្មីថ្មោងវិញ តើមានអ្វីខ្លះទៀតត្រូវពិភាក្សា? #LuyBook នឹងនិយាយពីការពិភាក្សាចំនួន ៥ ស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុនៅក្នុងគ្រួសារ ដូចខាងក្រោម៖ ១. ពិភាក្សាគ្នាពីស្ថានភាព និងមូលដ្ឋានគ្រឹះហិរញ្ញវត្ថុរបស់គ្នាទៅវិញទៅមក៖ អ្នកទាំងអស់គ្នាគួរតែបើកចំហចិត្ដឱ្យទូលាយ និងនិយាយដោយស្មោះត្រង់ពីស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួនឲ្យគ្នាស្ដាប់ម្ដងម្នាក់ ដូចជាទម្លាប់ការចាយវាយតាំងពីតូចមក ទ្រព្យដែលអ្នកកំពុងមាន បំណុលដែលកំពុងមាន និងចំនួនទ្រព្យសម្បត្ដិដែលត្រូវប្រើប្រាស់រួមគ្នាក្នុងនាមជាប្ដីប្រពន្ធជាដើម។ ការបើកចិត្ដនិយាយរឿងទាំងអស់នេះ វានឹងធ្វើឲ្យអ្នកអាចរកវិធីសាស្ត្ររស់នៅចុះសម្រុងក្នុងជីវិតរស់នៅជាប្ដីប្រពន្ធ និងដំណោះស្រាយល្អៗ សម្រាប់ជួយគ្នាដោះស្រាយពេលមានបញ្ហាហិរញ្ញវត្ថុកើតឡើង។ ២. ពិភាក្សាគ្នាពីគោលដៅហិរញ្ញវត្ថុរួមគ្នា៖ អ្នកអាចសួរគ្នាទៅវិញទៅមកពីគោលដៅដែលអ្នកចង់បាននៅពេលអនាគត ដូចជា តើចង់ចូលនិវត្ដន៍នៅអាយុប៉ុន្មាន? តើគួរបង្កើតគម្រោងសន្សំទិញផ្ទះតម្លៃប៉ុន្មាន? គម្រោងសន្សំសម្រាប់វិស្សមកាលរួមគ្នាជាដើម? ការធ្វើបែបនេះ វានឹងជួយឲ្យអ្នកអាចរកចំណុចរួមគ្នាក្នុងផ្នែកហិរញ្ញវត្ថុបានយ៉ាងល្អ និងអាចដើរទៅរកគោលដៅនោះរួមគ្នាបានយ៉ាងរលូន។ ៣. សិក្សាពីលទ្ធភាពបង្កើតកញ្ចប់ថវិការួមគ្នា៖ វាពិតជាចាំបាច់ណាស់ដែលអ្នកត្រូវកំណត់ពីចំណូល ចំណាយ និងការប្រើប្រាស់ហិរញ្ញវត្ថុឲ្យបានត្រឹមត្រូវរួមគ្នា។ ការគិតគូរពីផែនការហិរញ្ញវត្ថុប្រចាំឆ្នាំ នឹងជួយអ្នកឲ្យសម្រេចបាននូវគោលដៅហិរញ្ញវត្ថុដែលអ្នកបានពិភាក្សាគ្នាកន្លងមក។ ប្រសិនបើអ្នកមានគម្រោងទិញផ្ទះតម្លៃ២០ម៉ឺនដុល្លារ នៅ៥ឆ្នាំក្រោយ នោះអ្នកគួរតែរៀបចំគម្រោងថវិការបស់អ្នកឲ្យស្របជាមួយនឹងគោលដៅដែលចង់បាន ថាតើគួររកចំណូលឲ្យបានប៉ុន្មានក្នុង១ខែ? ចំណាយប៉ុន្មាន? សន្សំប៉ុន្មាន? គួរស្នើកម្ចីទិញផ្ទះពីធនាគារឬទេ និងចំនួនប៉ុន្មានជាដើម? ៤. ពិភាក្សាគ្នាពីការបង្កើតកញ្ចប់ថវិកាសន្សំពេលចាំបាច់ (Emergency Fund)៖ សម្រាប់ការរៀបចំកញ្ចប់ថវិកាសន្សំពេលចាំបាច់ផ្ទាល់ខ្លួន #LuyBook ធ្លាប់ចែករំលែកថាគួររៀបចំឱ្យកញ្ចប់ថវិកាឱ្យបាន […]

Scroll to top